CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ប្រជាពលរដ្ឋ​នៅស្រុក​កងមាស ស្នើឱ្យ​អាជ្ញាធរ​ជួយ​បង្ក្រាប​ទូកនេសាទ​វៀតណាម

Admin ដោយ Admin
December 19, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), សង្គម
0
ប្រជាពលរដ្ឋ​នៅស្រុក​កងមាស ស្នើឱ្យ​អាជ្ញាធរ​ជួយ​បង្ក្រាប​ទូកនេសាទ​វៀតណាម

ទូកនេសាទជនជាតិវៀតណាមដែលពលរដ្ឋខ្មែរថតបាននៅឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
161
ចំនួនមើល

ប្រជាពលរដ្ឋ​ជាអ្នកនេសាទ​រស់នៅ​ក្នុងឃុំ​រកាអា ស្រុកកងមាស ខេត្តកំពង់ចាម អំពាវនាវ​ឱ្យអាជ្ញាធរ និងម​ន្ត្រីពាក់ព័ន្ធ​ចុះបង្ក្រាប​ការនេសាទត្រី​ខុសច្បាប់​របស់​ក្រុម​ទូក​ជនជាតិ​វៀតណាម​នៅ​លើ​ដងទន្លេ​មេគង្គ ដោយ​ប្រើឧបករណ៍​នេសាទ​ទំនើបៗ​ទាំងថ្ងៃ​ទាំង​យប់។

លោក ហ៊ធ តុងជី អាយុ ៤៣ ឆ្នាំប្រជាពលរដ្ឋរស់នៅភូមិព្រែកលីវ៣ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ជារៀងរាល់ថ្ងៃទូកនេសាទជនជាតិវៀតណាមជាច្រើនក្រុម (មួយក្រុមពីរទូក) តែងតែមកធ្វើសកម្មភាពអូសទាញត្រី តាមរយៈការប្រើប្រាស់ឧបករណ៍នេសាទទំនើបៗ ដូចជា អូសគប់ ឬ អូសរ៉ៃជាដើម។ លោកថា ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ទន្លេមេគង្គក្នុងខេត្តកំពង់ចាមនេះ បានឃើញបទល្មើសនេសាទនេះជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែប្រជាពលរដ្ឋមិនមានអំណាចអ្វីដើម្បីទៅបង្ក្រាបពួកគេនោះទេ។ លោកថា ម្យ៉ាងទៀត ភាគីជនជាតិវៀតណាមដែលមកនេសាទនេះ មានអាវុធកែច្នៃជាប់នឹងខ្លួនផងដែរ។ បើទៅមិនស្រួល នឹងរងរបួសដោយសារពួកគេវិញមិនខាន។

លោក ហ៊ធ តុងជី បន្តថា៖ «ជនជាតិវៀតណាម មកនេសាទមិនមែនជាអ្នកស្រុករស់នៅឃុំរការអា ទេ គឺជនជាតិវៀតណាមនេសាទខុសច្បាប់នេះមកពីស្រុកផ្សេង មកនេសាទនៅកន្លែងឃុំ រកាអា នេះ។ ក្មេងៗឃើញជនជាតិវៀតណាមមកនេសាទខុសច្បាប់ ដូច្នេះពួកគាត់បានដេញ ហើយ​មានខាងមន្ត្រីប៉ូលីស នគរបាល មកដេញចាប់ក្មេងៗទៀតផង គឺពួកនគរបាលហាមឃាត់ក្មេងមិនឱ្យធ្វើសកម្មភាពទៅលើជនជាតិវៀតណាមឡើយ»។

លោកបន្តថា៖ «ជនជាតិវៀតណាមអូសត្រីនេះ គឺអាជីពតែម្ដង ហើយខ្ញុំថា បើពួកអ្នកឯងរស់នៅស្រុកហ្នឹង អីហ្នឹង ខ្ញុំក៏មិនថាអីដែរ តែពួកអ្នកឯងនៅស្រុកឯណាឯណីនោះ មកធ្វើសកម្មភាពនេសាទត្រីខុសច្បាប់នៅស្រុកឃុំរកាអារបស់ពួកខ្ញុំទៅវិញ តែបើពួកជនជាតិវៀតណាមនេសាទត្រីខុសច្បាប់នេះ រស់នៅឃុំរកការអានេះរកក៏រកចុះ ហើយប្រជាពលរដ្ឋរស់នៅទីនេះ ក៏គ្មានអ្នកណាថាអ្វីដែរ តែពួកគាត់មកពីស្រុកសេរីសុធ តែពួកគាត់មកនេសាទនៅស្រុកកងមាសទៅវិញ»។

លោក ហ៊ធ តង់ជី បានសំណូមពរទៅដល់ខាងអាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធដូចជា អាជ្ញាធរមូលដ្ឋាន ស្នងការនគរបាលខេត្តកំពង់ចាម ឬមន្ត្រីជលផលនៃក្រសួងកសិកម្ម ចុះមកបង្ក្រាបបទល្មើសនេសាទរបស់ជនជាតិវៀតណាមនៅលើទឹកដីរបស់ពលរដ្ឋខ្លួនឯងនេះ។

លោកថា៖ «ដូច្នេះខ្ញុំសំណូមពរស្នើម្ដងហើយម្ដងទៀតទៅដល់អាជ្ញាធរ ដើម្បីជួយដោះស្រាយកុំឲ្យជនជាតិវៀតណាមនេះមកនេសាទត្រីខុសច្បាប់ម្ដងហើយម្ដងទៀត»។

ប្រជានេសាទម្នាក់ទៀតរស់នៅភូមិព្រែកលីវ៤ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម បានថ្លែងដោយសុំមិនបញ្ចេញឈ្មោះថា បើនិយាយពីរឿងជនជាតិវៀតណាម មកនេសាទត្រីខុសច្បាប់នៅឃុំរកាអា គ្មានអាជ្ញាធរមានសមត្ថកិច្ច ឬមន្រ្តីណា ចុះមកបង្ក្រាប ឬអើពើនោះទេ។

លោកថា៖ «បើនិយាយទៅ ពួកជនជាតិយួននេះ នេសាទត្រីខុសច្បាប់ ប្រចាំថ្ងៃ រាល់ថ្ងៃហ្មង បើយើងចុះទៅថ្មើរណាក៏ឃើញពួកវាដែរ ទាំងយប់ ទាំងថ្ងៃ ចំណុចមួយទៀត ខ្ញុំក៏មិនសូវដឹងយល់ដែរថា តើមូលហេតុអីបានជាមន្ត្រីដែលជាប់ពាក់ព័ន្ធហ្នឹង គាត់អត់ចុះមកអញ្ចឹង ទៅណា? ហើយអ្វីដែលយើងឃើញ គឺឃើញនៅភ្នែកដែរ ប៉ុន្តែឆ្ងល់ថា ហេតុអី្វបានពួកគាត់មិនចុះទៅអញ្ចឹង ខ្ញុំក៏មិនដឹងច្បាស់ដែរនៅមូលហេតុទាំងនេះ»។

បើតាមប្រជាពលរដ្ឋផ្សេងទៀត បានអះអាងថា ជនជាតិវៀតណាមដែលមកនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រទន្លេមេគង្គខេត្តកំពង់ចាមនេះ គឺចាប់តាំងពីភូមិសាស្ត្រឃុំព្រែកលីវ១ រហូតដល់ឃុំជ្រោយកាបៅ។

ប្រជាពលរដ្ឋរូបនេះថា កាលពីមុនទូកនេសាទវៀតណាម មានតែមួយទេ តែឥឡូវទូកនេសាទវៀតណាម មកច្រើន។

ទាក់ទងករណីនេះ អាជ្ញាធរភូមិធ្លាប់បានលើកឡើងថា អាជ្ញាធរថ្នាក់ក្រោម ក៏ចង់បានអន្តរាគមន៍ពីខាងមន្ត្រីពាក់ព័ន្ធ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិបានរីកចម្រើនដែរ។ បច្ចុប្បន្ននេះ នៅមានជនខិលខូចមួយចំនួន បានធ្វើសេចក្តីសម្រេចដោយអត្តនោម័ត បើកផ្លូវឱ្យពួកគេមក។ ដូច្នេះ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ក៏ពិបាកខ្លាំងណាស់ដែរ នៅក្នុងរឿងនេះ។

លោកបានបន្តថា៖ «ក្នុងនាមខ្ញុំប្រធានភូមិប្រចាំនៅទីនេះ តាមពិតទៅខ្ញុំចង់ឱ្យមានអ្នកជំនាញច្បាស់លាស់ជួយអន្តរាគមន៍ តែមួយចំនួនតូច អ្នកខ្លះទៅមកជួយ មិនជួយទៅបន្ថែមទៅវិញក៏មានដែរ»។

លោក រ៉ា ពិសី មេឃុំ អារកា ខាងពលរដ្ឋអ្នកព័ត៌មាន CCIM មិនអាចទាក់ទងបានទេដោយសារទូរស័ព្ទចូលតែគ្មានអ្នកទទួល។

ចំណែក លោក លី ភារី នាយប៉ុស្តិ៍នគរបាលឃុំរកាអា បានប្រាប់ពលរដ្ឋអ្នកសារ​ព័ត៌មាន​ថា អាជ្ញាធរមូលដ្ឋានមិនអាចចុះបង្ក្រាបបានទេ លុះត្រាមានការស្នើសុំកិច្ចសហការពីខាងរដ្ឋបាលជល។

លោកថា៖ «ទូកវៀតណាមមកនេសាទនេះ ជួនកាលវាមកជួនកាលវាអត់មក វាមិនទៀង វាមិនមកជាប់រាល់តែថ្ងៃឯណា វិធានការ គឺមានទាល់តែមានផ្នែកជលផលជំនាញគេមកឲ្យជួយសហការទើបបាន តែបើយើងចេះតែធ្វើចិត្តយើងធ្វើបែបមិនស្រួលខុសទៀត។ ដូចកាលឆ្នាំណានោះ ចាប់បានមួយសា ខាងជលផលគេចុះមក ខាងគេថា ត្រីប្រា ត្រីអី នោះ គេអាចអូសបាន បាទអាហ្នឹងចាប់ហ្នឹងធ្វើទ្រង់ទ្រាយធំដែរ ទើបបាន ហើយពួកវារកហ្នឹងមិនចេះតែរកទេ គឺគេទាក់ទងខាងជលផលអីដែរតើទើបបាន»។

កាលពីពេលថ្មីនេះ ប្រជាពលរដ្ឋបានថតវីដេអូស្តីពីទូកនេសាទជនជាតិវៀតណាមនេសាទនៅក្នុងឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាមផងដែរ។ ការលួចនេសាទត្រីខុសច្បាប់របស់ជនជាតិវៀតណាម ខណៈត្រីនៅដងទន្លេមេគង្គកំពុងសំបូរ នៅក្នុងរដូវនេះ៕

…………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួស ចាន់ឌឿន

អត្ថបទមុន

StoryTelling៖ អ្នកនិពន្ធវ័យក្មេង​ម្នាក់​ជំនះ​ពាក្យ​រិះគន់​ក្លាយជា​ម្ចាស់​ជ័យលាភី​ជាច្រើន​ប្រកួត

អត្ថបទបន្ទាប់

ពលករ​ខ្មែរ​​ទៅ​ធ្វើការ​​នៅ​ប្រទេសថៃ​​នៅ​តែ​​ចាញ់​​បោក​​មេខ្យល់​បើ​​ទោះ​​មាន MoU

អត្ថបទបន្ទាប់
ពលករ​ខ្មែរ​​ទៅ​ធ្វើការ​​នៅ​ប្រទេសថៃ​​នៅ​តែ​​ចាញ់​​បោក​​មេខ្យល់​បើ​​ទោះ​​មាន MoU

ពលករ​ខ្មែរ​​ទៅ​ធ្វើការ​​នៅ​ប្រទេសថៃ​​នៅ​តែ​​ចាញ់​​បោក​​មេខ្យល់​បើ​​ទោះ​​មាន MoU

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង