CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

របាយការណ៍​ថា ខ្នង​ផ្ទះ​ពលរដ្ឋ​បឹង​តាមោក​ជាង​២០០​គ្រួសារ មិន​ស្ថិត​នៅ​ក្នុង​ព្រំប្រទល់​បឹង​នោះ​ទេ

Admin ដោយ Admin
July 1, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី
0
របាយការណ៍​ថា ខ្នង​ផ្ទះ​ពលរដ្ឋ​បឹង​តាមោក​ជាង​២០០​គ្រួសារ មិន​ស្ថិត​នៅ​ក្នុង​ព្រំប្រទល់​បឹង​នោះ​ទេ

ប្រជាសហគមន៍បឹងតាមោក ខណ្ឌព្រែកព្នៅ ប្រមូលផ្តុំគ្នាតវ៉ាសុំអន្តរាគមន៍ពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី២៨ ខែមិថុនា ឆ្នាំ២០២២។ (រូបភាព៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
114
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន៖

ពលរដ្ឋ​២៥០​គ្រួសារ​ស្មើ​និង​១០៨​ខ្នង​ផ្ទះ ស្ថិត​នៅលើ​ដី​បឹង​តាមោក ក្នុង​ខណ្ឌព្រែកព្នៅ បានអះអាង​ថា ពួកគេ​បាន​រស់​នៅ​លើ​ដី​រដ្ឋ​ក្នុង​តំបន់​បឹងតាមោក ចាប់​តាំង​ពី​ឆ្នាំ១៩៩០ ខណៈ​របាយការណ៍​ថា ខ្នង​ផ្ទះ​ពលរដ្ឋ​បឹងតាមោកទាំង ២៥០ គ្រួសារ មិន​ស្ថិត​នៅក្នុង​ព្រំប្រទល់​បឹង​នោះទេ។

ប្រធានសហគមន៍បឹងតាមោក អ្នកស្រី ផន សុខុម អាយុ៥១ឆ្នាំ រស់នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ដីដែលពួកអ្នកស្រីកំពុងមានជម្លោះជាដីរដ្ឋពិតមែន ប៉ុន្ដែអ្នកស្រីអះអាងថា ពួកអ្នកស្រីបានរស់នៅ និងកាន់កាប់ដីនៅតំបន់បឹងតាមោកនេះ ចាប់តាំងពីឆ្នាំ១៩៩០មកម៉្លេះ គឺតកូនតចៅមក បើទោះបីជាអាជ្ញាធរ មិនបានចេញប្លង់កម្មសិទ្ធិ ឬធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់ក៏ដោយ ក៏វាបានបញ្ជាក់ថា ពួកអ្នកស្រីបានមករស់នៅយូរហើយ ជាពិសេសប្រជាពលរដ្ឋដែលតាំងទីលំនៅមានច្រើនគ្រួសារណាស់។

អ្នកស្រីនិយាយថា៖ «ពួកខ្ញុំរស់នៅលើដីនេះសរុបដីជាង៥ហិចតាទេ ដូច្នេះរដ្ឋគួរតែកាត់ដីនិងចេញប្លង់រឹងឲ្យពួកខ្ញុំមក បើលុបក៏លុបទៅចុះ តែកុំបណ្ដេញពួកខ្ញុំឲ្យទៅទីតាំងផ្សេង សុទ្ធតែព្រៃអី ពួកខ្ញុំបានរស់នៅទីនេះយូរហើយ»។

ទោះយ៉ាងណាក្តី អ្នកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា បើទោះបីមានការគំរាមកំហែង ឬក៏ធ្វើទុក្ខបុកម្នេញពីអាជ្ញាធរយ៉ាងណាក៏ដោយ ក៏ពួកអ្នកស្រីនៅតែបន្ដការតវ៉ានិងទាមទារដដែល ពីព្រោះវាជាអាយុជីវិតរបស់ពួកអ្នកស្រី។

មិនខុសពីអ្នកស្រី សុខុមនោះទេ​ ប្រជាសហគមន៍ម្នាក់ទៀត គឺអ្នកស្រី ប្រាក់ សុភា អាយុ៤២ឆ្នាំ រស់នៅសង្កាត់សំរោង​ បានឲ្យដឹងថា  ពួកអ្នកស្រីបានរស់នៅលើដីចំណីបឹងតាមោកនេះ តាំងពីយូមកហើយ។

អ្នកស្រីបន្ថែមថា៖ «គ្មានបឹងរកស៊ីក៏មិនអីដែរ ឲ្យតែឲ្យពួកខ្ញុំរស់នៅកន្លែងដដែល គឺអាចរកស៊ីមុខរបរផ្សេងបាន ពួកខ្ញុំមិនទទួលយកការដោះដូរឲ្យពួកខ្ញុំទៅកន្លែងផ្សេងទេ សុំសម្ដេចជួយចេញប្លង់កម្មសិទ្ធិនិងសៀវភៅគ្រួសារស្របច្បាប់ឲ្យពួកខ្ញុំផង»។

រីឯសកម្មជនដីធ្លីម្នាក់ទៀត អ្នកស្រី សឿន ស្រីសុទ្ធ អាយុ៣២ឆ្នាំរស់នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានអះអាងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ពួកអ្នកស្រីនៅតែតវ៉ាដល់អាជ្ញាធរក្រុងភ្នំពេញ ដើម្បីទាមទារភាពស្របច្បាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែផ្តល់ប័ណ្ណកម្មសិទ្ធិលើដីទំហំជាង៥ហិតា។

សកម្មជនដីធ្លីរូបនេះបាននិយាយថា៖ «ការអភិវឌ្ឍនេះវាបានប៉ះពាល់ដល់ជីវភាពខ្ញុំហើយ ឥឡូវប៉ះដល់ផ្ទះពួកខ្ញុំទៀត អ៊ីចឹងពួកខ្ញុំអត់មានជម្រកអីរស់នៅសម្រាប់ជ្រកឲ្យកូនៗខ្ញុំរស់នៅទៀតទេ ពេលលឺដំណឹងខ្ញុំរន្ធត់ចិត្តមែនទែន»។

បានព្យាយាមទាក់ទងទៅអភិបាលខណ្ឌព្រែកព្នៅលោក សុខ សម្បត្តិ ដើម្បីសុំការបំភ្លឺពាក់ព័ន្ធនិងរឿងបញ្ហាដីធ្លីនៅបឹងតាមោក ប៉ុន្ដែតេចូលគ្មានអ្នកលើក។

រីឯអភិបាលរងខណ្ឌព្រែកព្នៅ លោក ជា ខេមា បានមានប្រសាសន៍ថា លោកកំពុងសម្របសម្រួលរឿងហ្នឹង ហើយរឿងចេញប្លង់កម្មសិទ្ធិដីធ្លីនោះ គឺលោកមិនទាន់អាចនិយាយបានទេ។

ចំណែកអ្នកនាំពាក្យសាលាក្រុងភ្នំពេញលោក ម៉េត មាសភក្ដី បានឲ្យCCIMដឹងថា មូលហេតុដែលអាជ្ញាធរមិនព្រមចេញប័ណ្ណកម្មសិទ្ធិឲ្យដោយសារតែប្រជាពលរដ្ឋទាំងនោះ រស់នៅលើដីចំណីផ្លូវរដ្ឋសាធារណៈ​។ លោកបានពន្យល់ថា បើទោះបីពួកគាត់រស់នៅយូរប៉ុណ្ណាក៏ដោយ ក៏អាជ្ញាធរមិនអាចចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនឲ្យពួកគាត់ដែរ។ ចំណែករឿងសៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅវិញ លោកថាអាជ្ញាធរកំពុងគិតគួរធ្វើឲ្យពួកគាត់ហើយ។

យ៉ាងណាក្តីលោកថា អាជ្ញាធរបានផ្តល់ទីតាំងថ្មី ដើម្បីឱ្យពួកគាត់មានប្លង់កម្មសិទ្ធិដីធ្លីត្រឹមត្រូវ ប៉ុន្ដែពួកគាត់នៅតែមិនព្រមទទួលយកការដោះដូរនេះ។ លោកថា លោកមិនយល់ចំពោះការតវ៉ារបស់ប្រជាពលរដ្ឋនោះទេ។

លោកបញ្ជាក់ច្បាស់ថា៖ «យើង [ប្រជាពលរដ្ឋដីបឹងតាមោក] កាន់កាប់ទីតាំងខុសច្បាប់ទៅហើយ មិនស្របច្បាប់ទៅហើយ មែនទែនទៅគ្រាន់តែថា ធ្វើមិចចាកចេញពីការតាំងទីលំនៅលើទីសាធារណៈហ្នឹងទេ ប៉ុន្ដែអាជ្ញាធរថែមទាំងបានជួយគិតគូរប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានី និងរកទីតាំងសមស្រប ហើយមិនឆ្ងាយពីទីតាំងចាស់ទេ ខុសគ្នាតែ២គីឡូម៉ែត្រតែប៉ុណ្ណោះសម្រាប់ពួកគាត់ហើយ បែរជាមិនទទួលយក ខ្ញុំក៏មិនដឹងថា យ៉ាងមិចដែរ»។

រីឯមន្ដ្រីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃបណ្ដាញយុវជនកម្ពុជា (CYN)​ លោក សាន់ ម៉ាឡា បានលើកឡើងកាលពីព្រឹកថ្ងៃពុធថា ជារឿយៗប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់មានទីតាំងមានសក្ដានុពលសម្រាប់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍ តែងតែរងគ្រោះ និងរងការបណ្ដេញចេញដោយគ្មានសំណង ឬទទួលបានសំណងតិចតួចបំផុត។ លោកថា នេះជារឿងអយុត្ដិធម៌មួយនៅក្នុងសង្គម ជាពិសេសប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលពួកគាត់មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ហើយពួកគាត់ក៏រួមចំណែកក្នុងការបង់ពន្ធជូនរដ្ឋដែរ។ លោកថា រដ្ឋគួរតែគោរពនិងការពារឲ្យតម្លៃដល់ប្រជាពលរដ្ឋផង។

លោកពន្យល់បន្ថែមថា៖ «បឹងតាមោក គឺមានប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងរស់នៅ ប៉ុន្ដែប្រែរដីទាំងនោះ រដ្ឋាភិបាលបានកាត់ទៅឲ្យក្រុមហ៊ុនឯកជនវិនិយោគ ហើយរដ្ឋក៏ពុំគួរដាច់ធម៌មេត្តាក្នុងការបណ្ដេញពលរដ្ឋជាង២០០គ្រួសារហ្នឹងចេញពីតំបន់ទេ​ បើសិនជាបណ្ដេញពួកគាត់នឹងជួបការលំបាកសម្រាប់ផ្លាស់ទីលំនៅទៅជម្រកថ្មីជាពិសេសបញ្ហាជីវភាពតែម្ដង»។

លោកបន្តថា រដ្ឋាភិបាលមិនគួរបន្ដឲ្យប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ រងគ្រោះដោយសារតែជម្លោះដីធ្លីនៅក្នុងឆ្នាំ២០២២នេះទៀតទេ ហើយប្រជាពលរដ្ឋដែលរងគ្រោះចាស់គួរតែដោះស្រាយបណ្ដើរៗ ដោយមិនត្រូវបង្កើតភាពឈឺចាប់ទៅដល់ប្រជាពលរដ្ឋថ្មីដែលកំពុងតែរស់នៅតំបន់ដែលរដ្ឋាភិបាលកំពុងផ្ដល់ដីសម្បទានទៅឲ្យវិស័យឯកជននេះទេ។

បើយោងតាមរបាយការណ៍និងបង្ហាញដោយប្រធានគម្រោងសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការធាងត្នោត លោក ស៊ាង មួយឡៃ បានអះអាងថា បើផ្អែកតាមផែនទីនិងយោងតាមអនុក្រឹត្យដែលបានចេញកន្លង គឺប្រជាពលរដ្ឋ២៥០គ្រួសារ មិនបានរស់នៅ លើចំណីបឹងតាមោកនោះទេ។ លោកថា ក្នុងចំណោមផ្ទៃបឹងតាមោក ជាង ៣ ២៣៩.៧ ហិកតា និងខ្នងផ្ទះប្រជាពលរដ្ឋ គឺមិនស្ថិតនៅក្នុងព្រំប្រទល់បឹងនោះទេ។ បន្ថែមពីនោះ បើទោះបីជារដ្ឋពង្រីកផ្លូវ ៥០ម៉ែត្រទៀតឬក៏២៥ម៉ែត្រសងខាង ក៏នៅមិនទាន់អស់ដីរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅនេះដែរ។

លោក ស៊ាង មួយឡៃ ក៏បានយកផែនទីនេះ ទៅបង្ហាញភូមិបាលនៅមូលដ្ឋាន ក៏បានទទួលស្គាល់និងថា យករឿងនេះដែលខាងលោកបង្ហាញទៅប្រាប់ថ្នាក់លើផងដែរ ប៉ុន្ដែលោកថា មិនដឹងយ៉ាងម៉េច បានទៅជាអាជ្ញាធរចោទប្រជាពលរដ្ឋថា រស់នៅលើដីចំណីបឹងតាមោកទៅវិញ។

លោកថា៖ «អាជ្ញាធរថ្នាក់លើគួរតែសិក្សាត្រង់ចំណុចនេះឲ្យបានច្បាស់លាស់ ហើយធ្វើការវាយតម្លៃដោយមិនបានសិក្សាជាក់លាក់ វាធ្វើឲ្យប្រជាពលរដ្ឋដែលពួកគាត់រស់តំបន់ហ្នឹង រងគ្រោះយ៉ាងខ្លាំង ហើយការបណ្ដេញចេញក៏វាបានផ្ដល់ផលលំបាកជាច្រើនដល់ពួកគាត់ផងដែរ»។

ប្រធានគម្រោងរូបនេះ បន្ដអះអាងថា មូលហេតុដែលលោកហ៊ានអះអាង និងចេញរបាយការណ៍នេះ គឺដោយយោងទៅលើផែនទី និងអនុក្រឹត្យរបស់រដ្ឋាភិបាល។ លោកថា រដ្ឋាភិបាល គួរតែកាត់ដីជាង៥ហិតាទៅឱ្យប្រជាពលរដ្ឋកាន់កាប់ជាកម្មសិទ្ធិ ខណៈដែលរដ្ឋាភិបាលបានកាត់ដីបឹងតាមោកទៅឲ្យក្រុមហ៊ុនឯកជនវិនិយោគរាប់រយហិចតា។ លោកថា វាហាក់អយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋពេកហើយ។

លោកថ្លែងថា៖ «ខ្ញុំគិតថា វាជារឿងមួយដែលអត់ល្អ ហើយវាបង្ហាញពីអយុត្តិធម៌នៅក្នុងសង្គមនិងការអត់ស្មើភាពគ្នារវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន ដូចខ្ញុំបានលើកឡើងខាងលើមកហើយមានន័យថា ប្រជាពលរដ្ឋនៅទីតាំងកន្លែងហ្នឹង ជាប្រជាពលរដ្ឋដែលរស់នៅយូរឆ្នាំហើយ បែរជារដ្ឋាភិបាលឲ្យគាត់ចាកចេញទៅតាំងទីលំនៅថ្មី ប៉ុន្ដែខាងក្រុមហ៊ុនឯកជនផ្សេងៗវិញដែលគាត់អត់មានកាន់កាប់ដីជាក់ស្ដែងផង បែរជារដ្ឋរបស់យើងប្រគល់ទៅឲ្យហើយការប្រគល់ឲ្យនោះ មិនមែនជាការប្រគល់ក្នុងចំនួនតិចតួចទេ មានទំហំច្រើនរហូតដល់ខ្លះរាប់រយហិកតា»។

លោកបន្ថែមថា ក្នុងចំណោមផ្ទៃបឹងតាមោកជាង ៣ ២៣៩.៧ ហិកតា ខ្នងផ្ទះប្រជាពលរដ្ឋមិនស្ថិតនៅក្នុងព្រំប្រទល់បឹងនោះទេ បន្ថែមពីនោះលោកថា បើទោះបីជារដ្ឋពង្រីកផ្លូវ ៥០ម៉ែត្រទៀត (២៥ម៉ែត្រសងខាង) ក៏នៅមិនទាន់អស់ដីរបស់ប្រជាពលរដ្ឋដែរ។

យោងតាមរបាយការណ៍របស់សមាគមធាងត្នោតបានបង្ហាញថា ដីបឹងតាមោកឬបឹងទំនប់កប់ស្រូវប្រមាណជាង៦០% ត្រូវបានរដ្ឋាភិបាលកាត់ទៅឲ្យវិស័យឯកជន និងស្ថាប័នរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិដែលធ្វើឲ្យទំហំផ្ទៃបឹងនៅសល់តែជាង១០០០ហិកតាប៉ុណ្ណោះ ខណៈទំហំផ្ទៃបឹងទាំងមូលមានជាង៣២០០ហិកតា។ មានន័យថា រដ្ឋាភិបាលបានកាត់ដីបឹងតាមោកជាង ២០០០ហិកតា ស្របពេលដែលប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ស្មើនិង១០៨ខ្នងផ្ទះ ត្រូវបានបណ្ដេញចេញទៅកាន់ទីតាំងថ្មី។ តាមរបាយការណ៍ដដែលបានអះអាងថា ដីបឹងតាមោកឬបឹងទំនប់កប់ស្រូវនេះ រដ្ឋាភិបាលធ្លាប់បានកាត់ទៅឲ្យវិស័យឯកជនចំនួន៤៣ដងរួចមកហើយ។

បើតាមការអះអាងពីប្រធានសហគមន៍ដីធ្លីបឹងតាមោកអ្នកស្រី ផន សុខុម បានឱ្យដឹងថា កាលពីឆ្នាំ២០១៩កន្លងទៅ សហគមន៍បឹងតាមោកទាំង២៥០គ្រួសារ បាននាំគ្នាយកញត្តិទៅដាក់នៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្ដងរួចមកហើយ ដើម្បីសុំជួយអន្តរាគមន៍ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនដល់ពួកគាត់។ ប៉ុន្ដែត្រូវបានលោកអភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ ហាមឃាត់ និងសន្យាថា នឹងដោះស្រាយជូនប្រជាពលរដ្ឋ។ ប៉ុន្ដែមកដល់ពេលនេះ គឺមិនមានដំណោះស្រាយនោះទេ ទើបនៅព្រឹកថ្ងៃទី២៩ ខែមិថុនាកន្លងទៅ ពួកគេបាននាំគ្នាទៅដាក់ញត្តិនៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ម្ដងទៀត​ ដើម្បីឲ្យជួយដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះ។

តាមគម្រោងអាជ្ញាធរ គ្រោងនឹងបណ្តេញប្រជាសហគមន៍បឹងតាមោកទៅកាន់ទីតាំងថ្មី គឺស្ថិតនៅក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​ ដោយមួយគ្រួសារទទួលបានដីទំហំទទឹង ៤.២ម៉ែត្រ និងបណ្ដោយ១៨ម៉ែត្រ។ ក៏ប៉ុន្តែប្រជាពលរដ្ឋមិនយល់ព្រម ដោយសារដីនៅទីតាំងចាស់មានទំហំធំ បើធៀបនឹងទីតាំងថ្មី។ នៅថ្ងៃសុក្រនេះដែរ ក្រុមប្រជាពលរដ្ឋសហគមន៍បឹងតាមោកបានបន្តនាំគ្នាដាក់ញត្តិនៅទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋសភាជាតិ ដើម្បីសុំអន្តរាគមន៍ឱ្យស្ថាប័នជាតិធំៗទាំងពីរជួយដោះស្រាយឱ្យ៕

……………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្តាល

អត្ថបទមុន

ក្រុមយុវជនប្រមូលភស្តុតាងបទល្មើសព្រៃឈើនៅតំបន់អារ៉ែងដាក់ជូនអភិបាលខេត្ដកោះកុង

អត្ថបទបន្ទាប់

អ្នកស្រី ឡុញ វណ្ណា គ្រូ​បង្រៀន​មត្តេយ្យស្ម័គ្រ​ចិត្ត​ជាង​១០​ឆ្នាំ​តស៊ូ​តាំង​ពី​លំបាក​រហូត​ទទួល​បាន​ជោគជ័យ

អត្ថបទបន្ទាប់
អ្នកស្រី ឡុញ វណ្ណា គ្រូ​បង្រៀន​មត្តេយ្យស្ម័គ្រ​ចិត្ត​ជាង​១០​ឆ្នាំ​តស៊ូ​តាំង​ពី​លំបាក​រហូត​ទទួល​បាន​ជោគជ័យ

អ្នកស្រី ឡុញ វណ្ណា គ្រូ​បង្រៀន​មត្តេយ្យស្ម័គ្រ​ចិត្ត​ជាង​១០​ឆ្នាំ​តស៊ូ​តាំង​ពី​លំបាក​រហូត​ទទួល​បាន​ជោគជ័យ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង