CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន យែនឌ័រ

ពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​កម្ចី​អនឡាញ​និង​ស្នើ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា​មាន​ចំណាត់​ការ

Admin ដោយ Admin
August 3, 2022
ក្នុង យែនឌ័រ, សម្លេងសហគមន៍
0
ពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​កម្ចី​អនឡាញ​និង​ស្នើ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា​មាន​ចំណាត់​ការ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ។ (រូប៖ លីកាដ)

0
ចែករំលែក
100
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ពលរដ្ឋ​មួយចំនួន​មានការ​ព្រួយបារម្ភ​ថា ការ​ផ្ដល់​ប្រាក់កម្ចី​តាមអនឡាញ​បាន​ផ្ដល់​ហានីភ័យ​ជាច្រើន និង​ស្នើសុំ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​មេត្តា​គិតគូរ​និង​រក​វិធានការ​ដោះស្រាយ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​រងគ្រោះ។

កញ្ញា សេង ផល្លា អាយុ២៧ឆ្នាំ រស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ​បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា កន្លងមកកញ្ញាក៏ធ្លាប់មានភ្នាក់ងារខាងកម្ចីអនឡាញបានឆាតមកសាកសួរកញ្ញាអំពីកម្ចីប្រាក់ហ្នឹងដែរ។ កញ្ញាថា តាមដែលសួរគេ គេថា ខ្ចី៥០ដុល្លារ គិតការប្រាក់ក្នុងមួយខែ៣០ដុល្លារ ប៉ុន្ដែកញ្ញាមិនហ៊ានខ្ចីនោះទេ ដោយសារតែការប្រាក់វាថ្លៃពេក។ កញ្ញាបន្ថែមថា ករណីគឺមានច្រើនណាស់ដែលរងគ្រោះពីកម្ចីមួយហ្នឹង។

កញ្ញា ផល្លាបន្ដថា៖«ខ្ញុំនៅសុខៗ ស្រាប់តែខាងភ្នាក់ងារគេ ឆាតមកសួរថា យើងថា មានចង់ខ្ចីលុយតាមអនឡាញទេ ឯកសារងាយៗមិនបាច់មានទ្រព្យបញ្ចាំអីទេ ក៏អាចយកបានដែរ ហើយការក៏ថ្លៃទៀត ៥០ដុល្លារក្នុងកន្លះខែ ១៥ដុល្លារ ហើយយកតែអត្ដសញ្ញាណបណ្ណទៀត អ៊ីចឹងខ្ញុំខ្លាចពេលយើងអត់ទាន់មានលុយសង គេអាចយករូបយើងទៅផុសជាសាធារណៈនិងមានការគំរាមកំហែងអីផ្សេងៗ»។

ពលរដ្ឋម្នាក់ទៀត គឺ​លោក ឆែម ខាវី អាយុ៣២ឆ្នាំរស់នៅឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែងក៏បានលើកឡើងផងដែរថា មុនលោកឡើងទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដោយសារតែលោកខ្វះខាតសោហ៊ុយក្នុងការធ្វើដំណើរ និងមិនចង់លក់ម៉ូតូ ទើបលោកសាកដាក់ពាក្យកម្ចីតាមអនឡាញដែរ។ លោកបានបញ្ជាក់ថា លោកបានដាក់កម្ចី១៥០០ដុល្លារ ដើម្បីធ្វើជាសោហ៊ុយ ប៉ុន្ដែការប្រាក់ក្នុងរយៈពេល១០ខែ បើគិតពីការប្រាក់ គឺស្មើដើម។

លោកបន្ដថា៖«ខ្ញុំធ្លាប់ដាក់ពាក្យកម្ចីតាមអនឡាញដែរ គឺខ្ញុំចង់ខ្ចី១៥០០ដុល្លារ ដោយសារខ្ញុំមិនចង់លក់ម៉ូតូខ្ញុំ ប៉ុន្ដែខ្ញុំមិនខ្ចីវិញដោយសារការប្រាក់វាថ្លៃគឺស្មើដើមវិញហើយ ក្នុងរយៈពេល១០ខែ។ បើនិយាយពីហានីភ័យវិញ គឺមានច្រើន ពីព្រោះមិនចាំបាច់មានប្លង់អីដាក់ក៏អាចខ្ចីបានដែរ អ៊ីចឹងវាហានីភ័យណាស់»។

ចំណែកឯប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ លោក ជា ពៅ ​មានប្រសាសន៍ថា អង្គភាពរបស់លោក មិនអាចចាត់វិធានការបានទេ បើមិនមានពាក្យបណ្តឹង។ យ៉ាងណាលោកថា ទើបឃើញមួយបណ្ដឹងមួយប៉ុណ្ណោះ ហើយព្រឹកមិញនេះទើបតែបានមួយបណ្ដឹងទៀតហ្នឹង។

លោកបន្ដថា៖«ឲ្យយើងចាប់យ៉ាងមិច បើសកម្មភាពដែលលោកសួរខ្ញុំទើបតែមាន ហើយការដាក់ពាក្យបណ្ដឹងទើបតែមាន១ទេ ទើបព្រឹកមិញបានឃើញមានមួយទៀត ហើយការដាក់បណ្ដឹងហ្នឹងមិនទាន់ឃើញមានការផុសផូលទេ ឃើញតាមតែរយៈសារព័ត៌មានចុះផ្សាយ ប៉ុន្ដែជាក់ស្ដែងមិនទាន់មានច្រើន»។

ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចសុំការអត្ថាធិប្បាយពីអ្នកកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី បានទេ​ ដោយទូរសព្ទចូលប៉ុន្ដែគ្មានអ្នកលើក។

នៅថ្ងៃទី១ខែសីហាឆ្នាំ២០២២ អង្គការលីកាដូ ក៏បានចេញជាវីឌីអូនិងរបាយការណ៍មួយចំនួនអំពីបញ្ហាហានីភ័យកម្ចីតាមអនឡាញនិងការចាប់ជំរឹតតាមអនឡាញ ដែលបណ្ដាលឲ្យស្រ្ដីមួយចំនួនហ៊ានកម្ចីអនឡាញ បើទោះបីដឹងថា កម្ចីមួយនេះវាបានផ្ដល់បញ្ហាដល់ខ្លួនក្តី។ តែដោយសារគ្មានជម្រើស ទើបស្រ្ដីទាំងនោះសម្រេចចិត្តខ្ចីតាមអនឡាញ។ ស្រ្ដីទាំងនោះបានអះអាងថា ដើម្បីទទួលបានកម្ចីតាមអនឡាញ គឺមានឲ្យពួកគាត់ថតរូបអាក្រាតកាយទៅទៀត បើសិនជាមិនថត គឺនឹងផ្ដល់ដំណឹងទាំងអស់ហ្នឹង ទៅដល់ក្រុមគ្រួសារថា ពួកគាត់បានខ្ចីលុយពីក្រុមហ៊ុនរបស់គេ។ ដោយស្រ្ដីទាំងនោះខ្លាចថា ក្រុមគ្រួសារដឹងទៅ ស្ដីបន្ទោសឲ្យពួកគាត់ទើបពួកគាត់សម្រេចចិត្តធ្វើតាមអ្វីដែលគេឲ្យធ្វើរហូតដល់សងលុយដែលបានខ្ចីហ្នឹងអស់បាន។ ប៉ុន្ដែក៏មានអ្នកខ្លះទៀត ទោះសងលុយអស់ហើយក៏ដោយ ក៏ក្រុមហ៊ុនកម្ចីអនឡាញហ្នឹងទុករូបថតពួកគាត់សម្រាប់ជំរឹតទាលុយ បើមិនឲ្យទេ គឺនឹងធ្វើឲ្យរូបភាពរបស់ពួកគាត់បែកធ្លាយជាសាធារណៈ ទើបមានស្រ្ដីមួយចំនួននៅតែបន្ដរងគ្រោះពីកម្ចីអនឡាញហ្នឹង  និងស្នើសុំឲ្យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាមេត្តាស្វែងរកជនទាំងអស់នោះមកផ្ដន្ទាទោសផង ដើម្បីកុំឲ្យស្រ្ដីមួយចំនួនបន្ដរងគ្រោះទៀត។

បើតាមនាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា មូលហេតុដែលអង្គការលីកាដូ ចេញជាវីឌីអូផង និងចេញជាសេចក្ដីប្រកាសផង​ ដោយមើលឃើញថា ករណីកម្ចីតាមអនឡាញនេះ វាបានបង្កហានីភ័យជាច្រើនដល់ប្រជាពលរដ្ឋខ្មែរជាពិសេសស្រ្ដីហ្នឹងតែម្ដង ដែលតែងតែរងគ្រោះពីកម្ចីទាំងអស់នេះ រហូតមានអ្នកខ្លះត្រូវបានគេគំរាមកំហែងថតរូបភាពនិងទុកចាប់ជំរឹតតាមអនឡាញ។​ លោកបន្ដថា អាជ្ញាធរគួរតែស្វែងរកជនល្មើសមកផ្ដទ្ទាទោស ជាបន្ទាន់កុំឲ្យស្រ្ដីមួយចំនួននៅតែទទួលរងបញ្ហានេះបន្ដទៀត ពីព្រោះកន្លងមកអង្គការលីកាដូតែងតែផ្សព្វផ្សាយអំពីបញ្ហានេះច្រើនមកហើយ ប៉ុន្ដែអាជ្ញាធរប្រឆាំងបទល្មើសបច្ចេកវិទ្យាហាក់មិនទាន់មានចំណាត់ការណាមួយឡើយ។

លោក អំ សំអាត បន្ដថា៖«យើងជាអង្គការសង្គមស៊ីវិលហ្នឹង យើងសុំឲ្យអាជ្ញាធរដែលពាក់ព័ន្ធហ្នឹងចាត់វិធានការខាងផ្លូវច្បាប់ ដើម្បីរកជនល្មើសមកអនុវត្តន៍តាមច្បាប់​ និងជាការទប់ស្កាត់នៃការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ ក៏ដូចជាការចាប់ជំរឹតតាមប្រព័ន្ធអនឡាញនេះ បាទ»។

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាអ្នកជំពាក់បំណុលខ្ពស់ជាងគេនៅលើពិភពលោក។ កម្រិតបំណុលឯកជនកើនឡើងខ្ពស់ដល់១៧៤% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស គិតត្រឹមខែមីនា ឆ្នាំ២០២២ ហើយបំណុលទាំងនោះបាននាំឲ្យឈានដល់ការលក់ដីដោយបង្ខំ ការចំណាកស្រុកដោយគ្រោះថ្នាក់ ការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត។លុះត្រាតែអាជ្ញាធរ ចាត់វិធានការទៅលើការផ្ដល់កម្ចីផ្លូវការ និងមិនផ្លូវការឲ្យបានត្រឹមត្រូវ និងផ្ដល់សេវាសង្គមជាមូលដ្ឋានពិតប្រាកដ ពុំនោះទេ ការផ្ដល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ចនឹងបន្ដកើតមាននៅក្នុងប្រទេសកម្ពុជា។

កាលពីឆ្នាំមុន អង្គការលីកាដូ បានស្នើសុំឲ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនិងអាជ្ញាធរ​ ចាត់វិធានការ ដើម្បីបញ្ឈប់ការរំលោភសិទ្ធិមនុស្សនៅលើប្រព័ន្ធអនឡាញផងដែរ។ អង្គការ​នេះក៏បាន​រក​ឃើញ​ថា ការ​បៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ​នា​ពេល​បច្ចុប្បន្ន បាន​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​ឈប់​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា​បន្ថែម​ទៀត ដោយ​ក្នុង​នោះ​ជាង​មួយ​ភាគ​បី ឬ ៣៨% នៃ​អ្នក​ចូលរួម​ស្ទង់មតិ ធ្លាប់​ទទួល​រង​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ ជាពិសេស​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា យុវជន និង​សកម្មជន​សិទ្ធិមនុស្ស​ជា​ក្រុម​មនុស្ស​ដែល​ទទួល​រង​ការ​រំលោភបំពាន​ខ្លាំង​ជាងគេ។ ហើយស្ត្រី​ចំនួន ២០% ដែល​បាន​ចូលរួម​ស្ទង់មតិ បាន​និយាយ​ថា ពួកគេ​ធ្លាប់​ទទួល​រង​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ៕

……………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល

អត្ថបទមុន

សហគមន៍​ឧត្តម​ស្រែពស់​ប្តេជ្ញា​បន្ត​ការពារ​ដីព្រៃ​ដែល​នៅ​សេស​សល់​ចុង​ក្រោយ

អត្ថបទបន្ទាប់

សកម្មជន​បឹងតាមោង​៧​រូប​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ជា​បន្តបន្ទាប់​ក្រោយ​រង​ពាក្យ​បណ្តឹង​​៧​ផ្សេង​គ្នា

អត្ថបទបន្ទាប់
របាយការណ៍​ថា ខ្នង​ផ្ទះ​ពលរដ្ឋ​បឹង​តាមោក​ជាង​២០០​គ្រួសារ មិន​ស្ថិត​នៅ​ក្នុង​ព្រំប្រទល់​បឹង​នោះ​ទេ

សកម្មជន​បឹងតាមោង​៧​រូប​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ជា​បន្តបន្ទាប់​ក្រោយ​រង​ពាក្យ​បណ្តឹង​​៧​ផ្សេង​គ្នា

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង