CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

សហគមន៍​ស្រ្ដីក្លាហាន​៦០​គ្រួសារ​បារម្ភ​​ពី​​ការ​​បណ្ដេញ​​ចេញ​​ដោយ​​បង្ខំ​​ពី​លើ​ដី​​ចំណីទន្លេ

Admin ដោយ Admin
November 17, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី
0
សហគមន៍​ស្រ្ដីក្លាហាន​៦០​គ្រួសារ​បារម្ភ​​ពី​​ការ​​បណ្ដេញ​​ចេញ​​ដោយ​​បង្ខំ​​ពី​លើ​ដី​​ចំណីទន្លេ

សហគមន៍​ស្រ្ដីក្លាហាន​ ដែល​​ស្ថិត​នៅ​ក្នុង​ភូមិក្រោលគោ ក្រោយស្ថានីយ៍ទូរទស្សន៍​ CTN ក្នុង​​សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានី​ភ្នំពេញ។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
74
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

សហគមន៍​ស្រ្ដីក្លាហាន​៦០​គ្រួសារ ស្ថិត​នៅ​សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុង​ដេកភ័យ​ព្រួយ​បារម្ភ​ពីការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ដោយ​សារ​ដី​ដែល​ពួកគេ​កំពុង​រស់នៅ​បច្ចុប្បន្ន​ជា​ដីចំណីទន្លេ មិន​ទាន់​មាន​ប័ណ្ណកម្មសិទ្ធិ​នៅ​ឡើយ។

អ្នកស្រី ឃន​ ចាន់ថន អាយុ៤៣ឆ្នាំ រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ បានរៀបរាប់ពីផលលំបាកថា ការរស់នៅលើដីដែលគ្មានប្លង់រឹងនេះ វាបានផ្ដល់ផលលំបាក និងបញ្ហាជីវភាពជាច្រើនក្នុងគ្រួសារអ្នកស្រី។ អ្នកស្រីថា ពេលដែលត្រូវខ្ចីប្រាក់ពីធនាគារ ដើម្បីយកមកធ្វើដើមទុនរកស៊ី គឺខាងអាជ្ញាធរមិនបញ្ជាក់ឱ្យបានទេ។

ពេលត្រូវការលក់ដូរក៍មិនអាចលក់បានដែរ ពីព្រោះអាជ្ញាធរមិនចុះហត្ថលេខាលើឯកសារឱ្យឡើយ។ ដូច្នេះ រឿងប្លង់រឹង គឺជារឿងដែលអ្នកស្រីពិបាកចិត្ដជាងគេ ហើយអ្នកស្រីធ្លាប់ទៅសាកសួរខាងអាជ្ញាធរសាលាសង្កាត់ផងដែរ តែមិនមានចម្លើយ។

អ្នកស្រី ឃន​ ចាន់ថន បន្ដថា៖ «ចំណូលខ្ញុំរាល់ថ្ងៃ គឺប្ដីចេញរកតែឯង ហើយខ្ញុំត្រូវនៅផ្ទះមើលកូន។ ពេលដែលខ្ញុំបានទៅសួរខាងសង្កាត់គេថា ដីតំបន់ខ្ញុំពាក់ព័ន្ធនិង​០៣ម៉េច ប៉ុន្ដែខ្ញុំអត់ដឹងថា០៣ហ្នឹងស្អីគេ ពីព្រោះអត់ទាន់ច្បាស់ថា ដីរដ្ឋប៉ុណ្ណា ដីរបស់យើងសល់ប៉ុណ្ណា អានេះខ្ញុំសួរគេ»។

អ្នកស្រីបន្ដថា ដោយសារមិនមានប្លង់កម្មសិទ្ធិនេះធ្វើឱ្យប្រជាសហគមន៍ជាច្រើន សម្រេចទៅខ្ចីលុយឯកជនដែលមានការប្រាក់ថ្លៃ ដើម្បីយកមកធ្វើដើមទុនរកស៊ី។ ប្រសិនបើជាអាជ្ញាធរចេញប្លង់រឹងឱ្យពួកអ្នកស្រីអាចទៅខ្ចីលុយធនាគារធំៗ ដែលមានការប្រាក់ទាប នឹងអាចជួយជីវភាពរបស់ប្រជាសហគមន៍បានច្រើន។

អ្នកស្រី​​ ចាន់ថន បន្ដថ្លែងថា៖«ពួកខ្ញុំភាគច្រើន យើងមានបំណុល បើសិនយើងមានក្រដាសបញ្ជាក់ពីភូមិឃុំមក យើងអាចយកទៅដាក់នៅធនាគារដែលការប្រាក់ទាប យើងយកមកបង់អាការប្រាក់ក្នុងភូមិវាថោកជាង»។

អ្នកស្រី យ៉ាង ផាន់នី តំណាងសហគមន៍ស្រ្ដីក្លាហានម្នាក់ទៀត បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា អ្វីដែលជាបញ្ហាចម្បងសម្រាប់ពលរដ្ឋនៅក្នុងសហគមន៍ អ្នកស្រី គឺបញ្ហាប្លង់កម្មសិទ្ធិស្របច្បាប់ដែលកន្លងមកធ្លាប់បានស្នើទៅអាជ្ញាធរមូលដ្ឋានដែរ ប៉ុន្ដែខាងអាជ្ញាធរថាតំបន់សហគមន៍អ្នកស្រីជាតំបន់មិនអាចចេញប្លង់កម្មសិទ្ធិបាន។

ប្រជាពលរដ្ឋក្នុងសហគមន៍ស្រ្ដីក្លាហានមាន៣៦ខ្នងផ្ទះ និងមាន៦០គ្រួសារ ដែលមានមនុស្សសរុប ២៣៦នាក់។

អ្នកស្រីថា៖«សម្រាប់សហគមន៍ខ្ញុំ បញ្ហាប្រឈមខ្លាំង គឺបញ្ហាដីធ្លី ពីព្រោះភូមិខ្ញុំអត់ទាន់មានប្លង់កម្មសិទ្ធិទេ។ ហើយការរស់នៅក៏មានការភ័យខ្លាច​ ពីព្រោះគាត់មករស់នៅច្រើនឆ្នាំហើយ ប៉ុន្ដែគេ [អាជ្ញាធរមូលដ្ឋាន] អត់ចេញឱ្យ»។

តំណាងសហគមន៍ស្ដី្រក្លាហានរូបនេះបន្ដថា  ក្នុងសហគមន៍អ្នកស្រីមិនត្រឹមតែបញ្ហាដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែបញ្ហាក្រីក្រក៏ជាកត្ដាចម្បងផងដែរ។ បញ្ហមួយទៀត គឺបញ្ហាទឹកស្អុយ ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំងនិងការរស់នៅរបស់ប្រជាសហគមន៍គួរឱ្យបារម្ភផងដែរ។

អ្នកស្រី ផាន់នី បន្ដថា៖«ពិបាកធ្វើដំណើរ ពិបាកទុកសម្ភារៈ រកតែកន្លែងផ្ញើម៉ូតូអត់មានផង ពេលមានទឹកចឹង ហើយបញ្ហាធំ គឺរឿងស្បៀងហ្នឹងហ្មង ពីព្រោះយើងទៅណាអត់កើត»។

យ៉ាងណាមិញ​ អ្នកស្រីបានស្នើដល់អាជ្ញាធរមេត្តាជួយសម្រួលក្នុងការចេញប័ណ្ណកម្មសិទ្ធិឱ្យប្រជាសហគមន៍ស្រ្ដីក្លាហាន ដើម្បីកុំឱ្យពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច លើបញ្ហាបណ្ដេញចេញនឹងដើម្បីឱ្យប្រជាសហគមន៍របស់អ្នកស្រីអាចយកទៅខ្ចីប្រាក់ពីធនាគារ ដែលមានការប្រាក់ទាប ដើម្បីយកប្រាក់មកធ្វើជាដើមទុករកស៊ី  និងបង់ផ្ដាច់កម្ចីឯកជនដែលមានការប្រាក់ខ្ពស់ជាដើម។

មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ កថាខណ្ឌទី២ ចែងថា «សេចក្តីស្នើទាំងឡាយណារបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»។

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ សមាគមធាងត្នោតបានចេញផ្សាយរបាយការណ៍មួយស្ដីពី «ស្ថានភាពទឹកជំនន់នៅសហគមន៍ស្ត្រីក្លាហាន»។ សហគមន៍ស្ត្រីក្លាហាន ដែលមានទីតាំងស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានលិចដោយសារទឹកជំនន់កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មកម្លេះ ដែលនេះធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍ ដូចជា ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ហានិភ័យទៅលើកុមារនិងចាស់ជរា ខូចខាតលំនៅឋាន និងទ្រព្យសម្បត្តិជាច្រើនទៀត។

ប្រជាសហគមន៍ម្នាក់ទៀត  អ្នកស្រី ពេជ្រ ណារិន អាយុ៥៣ឆ្នាំ បានឱ្យពលរដ្ឋសារព័ត៌មានCCIM យើងដឹងថា រឿងទឹកនិងបរិស្ថាន បានធ្វើឱ្យពលរដ្ឋក្នុងភូមិអ្នកស្រី​ ជួបបញ្ហាឈឺថ្កាត់ច្រើន។ អ្នកស្រីបានស្នើឱ្យអាជ្ញាធរជួយគិតគូរ និងយកចិត្ដទុកដាក់ ជាពិសេសប្រព័ន្ធលូ ដែលអាចបង្ហូរទឹកបាន។

អ្នកស្រី ណារិន បន្ដថា៖«ពិបាកមែន ខ្ញុំពេលលិចទឹកបានស្នោរមួយគ្រាន់ចេញទៅក្រៅ។ ក្មេងៗសិស្សសាលាជួនកាលបានទៅជួនអត់ចឹងទៅ។ ខ្ញុំស្នើឱ្យដាក់លូឱ្យវាហូរចូលទន្លេ ចាក់ថ្មគ្រួស មើលទៅវាស្អាតបន្ដិច»។

យ៉ាងណាក្ដីចៅសង្កាត់គីឡូលេខ៦ លោក ម៉ៅ វណ្ណា មានប្រសាសន៍កាលពីថ្ងៃចន្ទថា លោកកំពុងតែដោះស្រាយបញ្ហាខាងលើនេះ និងឱ្យភូមិបាលចុះវាស់វែងថា ចំណីដីទន្លេរបស់រដ្ឋប៉ុន្មាន ដីដែលអាចចេញប្លង់កម្មសិទ្ធិឱ្យពលរដ្ឋមានប៉ុន្មាន ដើម្បីកំណត់ទីតាំងឱ្យច្បាស់លាស់សិន បន្ទាប់មកលោកនឹងរៀបចំការងារទាំងអស់។

លោកថា៖«ខាងខ្ញុំកំពុងឱ្យខាងជំនាញ ជាពិសេសភូមិបាលគេជំនាញខាងហ្នឹង ឱ្យមកកំណត់ច្បាស់លាស់ថា ឥឡូវដីនេះ ប្រជាពលរដ្ឋរស់នៅនេះ តើត្រឹមណាដែលកំណត់ថា គាត់អាចឱ្យគាត់ចុះបញ្ជីបាន»។

លោកបានបន្ថែមថា លោកនឹងឈានដល់ការសម្រេចកិច្ចការនេះក្នុងពេលឆាប់ៗណាមួយឱ្យតែខាងភូមិបាលចុះវាស់វែងហើយ​។ លោករំពឹងថា លោកអាចនឹងបញ្ចប់បញ្ហានេះក្នុងពេលឆាប់ៗ​ តែលោកស្នើឱ្យពលរដ្ឋរងចាំសិន ដើម្បីរៀបចំកិច្ចការទាំងអស់នេះ។

​កាលពី​ខែ​ឧសភា​ ឆ្នាំ​២០២២ ​អង្គការ​សមាគម​ធាង​ត្នោត​បាន​ចេញ​ផ្សាយរបាយ​ការណ៍​សិក្សា​ស្រាវ​ជ្រាវ​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ទៅ​លើ​បញ្ហា​ប្រឈម​របស់​ស្ត្រី​រស់​នៅ​ក្នុង​សហគមន៍​ក្រីក្រ​ ដើម្បី​ឈ្វេង​យល់​ពី​វិសាល​ភាព​នៃ​បញ្ហា​ស្ត្រី​ទាំង​នោះ​ លើបញ្ហា​ប្រឈម ​ទាក់​ទង​ការ​តស៊ូ ​និង​បញ្ចេញ​មតិ ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម។ សមាគម​ធាង​ត្នោតបានសម្ភាសស្ត្រី​៦​នាក់​នៅ​ក្នុង​សហគមន៍​ផ្សេងគ្នា​ ក្នុង​ខណ្ឌ​មួយ​ចំនួន​នៃ​រាជធានី​ភ្នំពេញ ​ដោយ​ពួក​គេជា​តំណាង​សហគមន៍​ ជា​ប្រធាន​សហគមន៍​ និង​អនុ​ប្រធាន​សហគមន៍។ ​បន្ទាប់​ពីសម្ភាស​ស្ត្រី​ទាំង​៦​នាក់ ​អង្គ​ការ​បាន​រក​ឃើញ​នូវ​បញ្ហា​ប្រឈម ​ដូចជា ការ​ញុះ​ញង់​ ​ការ​លាប​ពណ៌​នយោបាយ​ ការ​រើស​អើង​ក្នុ​ងការ​ផ្តល់​សេវា​សាធារណៈ​ពី​សំណាក់​អាជ្ញាធរ​ ការ​បំភិត​បំភ័យ​ ការ​គំរាម​កំហែង​ និង​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​ជា​ដើម។​

បើតាមប្រធានគម្រោងសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការធាងត្នោត លោក ស៊ាង មួយឡៃ បានលើកឡើងថា មែនទែនទៅករណីនៃការបណ្តេញចេញ និងការអភិវឌ្ឍដោយមិនស្មើភាពគ្នានេះ គឺនៅតែជាបញ្ហាដែលកើតឡើង និងបន្តកើតឡើងរហូតមក។ បន្ថែមពីនោះកិច្ចការទាំងនោះ មិនបានផ្តល់ឱកាសឲ្យភាគីពាក់ព័ន្ធបានចូលរួម និងទិន្នន័យមានការលាក់បាំងច្រើន។

លោកថា៖«ខ្ញុំគិតថា បញ្ហានេះកើតចេញពីការអភិវឌ្ឍដែលមិនបានគិតដល់ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះជាអាទិភាព»៕

…………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន

អត្ថបទមុន

ស្ត្រីក្រីក្រ​ម្នាក់​ថា ជនអនាមឹក​ខល​ឱ្យ​អ្នកស្រី​រកប្រាក់​ពីរពាន់ដុល្លារ​ដើម្បី​លោះ​ប្តី​ចេញ​ពីពន្ធនាគារ

អត្ថបទបន្ទាប់

ស្ត្រីក្រីក្រ​នៅ​ខេត្តពោធិ៍សាត់​អំពាវនាវ​ឱ្យ​តុលាការ​ពន្លឿន​ការ​កាត់ទោសប្តី ក្រោយ​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ជិត​១​ឆ្នាំ

អត្ថបទបន្ទាប់
ស្ត្រីក្រីក្រ​នៅ​ខេត្តពោធិ៍សាត់​អំពាវនាវ​ឱ្យ​តុលាការ​ពន្លឿន​ការ​កាត់ទោសប្តី ក្រោយ​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ជិត​១​ឆ្នាំ

ស្ត្រីក្រីក្រ​នៅ​ខេត្តពោធិ៍សាត់​អំពាវនាវ​ឱ្យ​តុលាការ​ពន្លឿន​ការ​កាត់ទោសប្តី ក្រោយ​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ជិត​១​ឆ្នាំ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង