CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី សម្លេងសហគមន៍

ប្រជាពលរដ្ឋ​នៅ​ភូមិក្តីខ្វាវ​នាំគ្នា​បិទ​ផ្លូវ​លំ​មួយ​កន្លែង​មិន​ឲ្យ​ឡាន​ខ្សាច់​បើក​បរ

Admin ដោយ Admin
August 16, 2022
ក្នុង សម្លេងសហគមន៍, អភិបាលកិច្ច
0
ប្រជាពលរដ្ឋ​នៅ​ភូមិក្តីខ្វាវ​នាំគ្នា​បិទ​ផ្លូវ​លំ​មួយ​កន្លែង​មិន​ឲ្យ​ឡាន​ខ្សាច់​បើក​បរ

ផ្លូវលំក្រាលគ្រួសក្រហមដែលប្រជាពលរដ្ឋនៅភូមិក្តីខ្វាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បាននាំគ្នាដាក់បារ៉ាស់បិទមិនឱ្យរថយន្តដឹកខ្សាច់ បើកបរ នាំឱ្យខូចផ្លូវ។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិ៍សាត់)

0
ចែករំលែក
93
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ប្រជាពលរដ្ឋនៅ​ភូមិ​ក្តីខ្វាវ សង្កាត់​ចំរើនផល ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បាន​នាំគ្នា​ដាក់បារ៉ាស់​បិទផ្លូវ​លំមួយ​កន្លែង​មិន​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ខ្សាច់ បើក​បរ​ចេញ​ចូល​ឡើយ ដោយ​សារ​ពួកគាត់​ថា បាន​បង្ក​ឱ្យ​ខូចខាត​ផ្លូវ​ធ្ងន់ធ្ងរ​ធ្វើ​ឱ្យ​អ្នក​ភូមិ​ពិបាក​ធ្វើ​ដំណើរ​ឆ្លង​កាត់។

ពលរដ្ឋរស់នៅភូមិក្ដីខ្វាវ សង្កាត់ចំរើនផល អ្នកស្រី វ៉ុន ផល្លី អាយុ ២៧ឆ្នាំ បានឱ្យដឹងថា ផ្លូវមួយខ្សែនេះខាងអាជ្ញាធរសង្កាត់ទើបតែធ្វើការជុសជុលពុំទាន់បានមួយឆ្នាំផង ក៏បង្កឱ្យខូចខាតស្ទើរតែទាំងស្រុង។ លោកបន្តទៀតថា ពេលភ្លៀងមិនអាចធ្វើដំណើរបានឡើយ កុំថាឡើយរថយន្តម៉ូតូសូម្បីតែមនុស្សដើរក៏ពិបាកផងដែរ។

អ្នកស្រីបន្តថា៖ «ផ្លូវនេះកាលពីកំពុងធ្វើខាងឃុំគេបានប្រាប់ឱ្យប្រជាពលរដ្ឋ ត្រូវចេះជួយថែរក្សាផ្លូវ ចេះការពារផ្លូវ ដល់ពេលឥឡូវផ្លូវខូចចង់អស់ គឺប្រជាពលរដ្ឋមានតែធ្វើការបិទផ្លូវមិនឱ្យឡានដឹកខ្សាច់ចេញចូលទៀត»។

អ្នកស្រីបានបន្តទៀតថា កន្លងមកពួករថយន្តដឹកខ្សាច់ច្រើនតែដឹកលើសទម្ងន់ ហើយដឹកខ្សាច់សើម និងមានទឹកដក់ ពេលដែលរថយន្តបើកដឹកលើផ្លូវម្តងៗ គឺបង្កឱ្យទឹកហូរស្រក់ពីលើរថយន្តមិនដាច់ ដូច្នេះហើយធ្វើឲ្យផ្លូវងាយរងដក់ទឹកនិងខូចខាត រហូតដល់បែកផុកវ៉ល់តែម្ដង។

ចំណែកឯលោក យ៉ង់ រ៉ី រស់នៅភូមិក្ដីខ្វាវនេះដែរ បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋបិទផ្លូវនេះ ទើបមានរយៈពល២ថ្ងៃ ហើយផ្លូវដែលខូចខាត គឺមានតែក្នុងចំណុចភូមិក្ដីខ្វាវនេះប៉ុណ្ណោះ។ ផ្លូវនេះ មានប្រវែងប្រហែលប្រាំរយម៉ែត្រ ដែលជាផ្លូវស្ថាបនាដោយសង្កាត់ នឺងទើបតែជុសជុលនិងសាងសង់រួច តែឥឡូវបានរងការខូចខាតធ្ងន់ធ្ងរ ហើយខាងក្រុមហ៊ុនបូមខ្សាច់គេពុំដែលចាប់អារម្មណ៍ មកធ្វើការជុសជុលនោះទេ។ លោកបន្តថា នៅពេលដែលប្រជាពលរដ្ឋបិទផ្លូវម្តងៗ គេមានតែមកធ្វើការសម្រុះសម្រួលសុំបើកផ្លូវ ហើយសន្យាជួយជុសជុលឱ្យ ប៉ុន្តែពេលប្រជាពលរដ្ឋយល់ព្រម ភាគីក្រុមហ៊ុនបានចាប់ផ្តើមដឹកក្រួសមួយទៅពីរឡានមកចាក់ ឈូសឆាយបន្តិចបន្តួចក៍ប៉ុណ្ណោះ។

លោកថា ទើបនៅពេលនេះប្រជាពលរដ្ឋសម្រេចធ្វើការដាក់បារ៉ាស់រារាំងមិនឲ្យឡានដឹកខ្សាច់បើកបរតែម្តង។

លោកថា៖ «ពួកក្រុមហ៊ុនគិតតែរឿងលុយរកស៊ីចំណេញខ្លួនឯងអត់គិតពីទុក្ខលំបាករបស់អ្នកស្រុកនិងសិស្សសាលាដែលគ្នាចេញចូលទៅរៀនជួបការលំបាកប៉ុណ្ណាគេអត់ដឹង គេដឹងទឹកលុយ ដល់ពេលយើងបិទផ្លូវគេមកសម្រុះសម្រួលសុំឲ្យបើក យើងក៏បើកម្ដងជាពីរដងមកហើយ ប៉ុន្តែគេនៅតែមិនជួសជុល ដូចច្នេះម្ដងនេះយើងអត់បើកទៀតទេ ទោះបីជាមានក្រុមហ៊ុនមកធ្វើការសម្រុះសម្រួលទៀតក៍ដោយ»។

បុរសវ័យ៤៣ឆ្នាំរូបនេះបន្តថា៖ «ម្តងនេះទោះបីជាមានការធ្វើអន្តរាគមន៍ពីថ្នាក់លើឱ្យបើកផ្លូវក៏ដោយ ក៏ប្រជាពលរដ្ឋម្ដងនេះមិនព្រមដកបារ៉ាស់វិញឡើយ លុះត្រាតែខាងក្រុមហ៊ុននេះធ្វើកិច្ចសន្យាជាក់លាក់មួយជាមួយប្រជាពលរដ្ឋក្នុងការថែទាំនិងជុសជុលផ្លូវនៅពេលពួកគាត់ដឹកខ្សាច់កុំឲ្យបែកផុកដូចពេលនេះ»។

លោក ឈុន សៀង សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឱ្យដឹងថាលោកបានទទួលព័ត៌មាននេះហើយ ហើយលោកក៍បានគាំទ្ររាល់ចំណាត់ការរបស់ប្រជាពលរដ្ឋនៅភូមិក្តីខ្វាវដែរ ដែលចេះស្រឡាញ់នឹងជួយថែរក្សាសម្បត្តិសមូហភាព។

លោកថា៖ «ខ្ញុំគាំទ្រខាងប្រជាពលរដ្ឋដែលចេះជួយថែរក្សាសម្បត្តិរួមដើម្បីជាប្រយោជន៍រួម ណាមួយទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន គឺជាទុកលំបាករបស់ខ្ញុំដែរក្នុងនាមជាម៉ែជាឪ»។

បុរស់វ័យជាហុកសិបប្លាយឆ្នាំរូបនេះបានបន្ថែមថា បើប្រជាពលរដ្ឋ រួមគ្នាបិទផ្លូវអត់មានអីខុសច្បាប់ទេ ព្រោះអីក្រុមរថយន្តដឹកខ្សាច់ វាបានធ្វើឱ្យបំផ្លាញផ្លូវ ខូចផ្លូវហើយមិនជួយជុសជុលឱ្យប្រជាជនវិញនោះឡើយ។ ប៉ុន្តែបើអាជ្ញាធរដាក់បារ៉ាសបិទផ្លូវទើបខុសគេអាចប្តឹងបាន។

កាលពីជាងមួយខែមុនផ្លូវមួយខ្សែនេះ ក៍ធ្លាប់ប្រជាពលរដ្ឋបិទម្តងដែរ តែដោយមានការសម្រុះសម្រួលគ្នារវាងភាគីក្រុមហ៊ុនជាមួយអាជ្ញាធរទើបមានការអនុញ្ញាតឱ្យបើកបរដឹកខ្សាច់ឡើងវិញ៕

_________________________________

ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក នូ រ៉េន

អត្ថបទមុន

ពលរដ្ឋ​ព្រួយ​បារម្ភ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទុក​ផ្លូវ​កំពុង​ស្ថាបនា​ចោល​ក្រោយ​ដក​​គ្រឿង​​ចក្រ​ចេញ

អត្ថបទបន្ទាប់

ប្រជាពលរដ្ឋស្រុកចិត្របុរីត្អូញត្អែរផ្លូវពិបាកធ្វើដំណើរ ខណៈអាជ្ញាធរសន្យាជួសជុលឆាប់ៗ

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋស្រុកចិត្របុរីត្អូញត្អែរផ្លូវពិបាកធ្វើដំណើរ ខណៈអាជ្ញាធរសន្យាជួសជុលឆាប់ៗ

ប្រជាពលរដ្ឋស្រុកចិត្របុរីត្អូញត្អែរផ្លូវពិបាកធ្វើដំណើរ ខណៈអាជ្ញាធរសន្យាជួសជុលឆាប់ៗ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង