CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

អាណាព្យាបាលស្នើឱ្យអាជ្ញាធរពង្រឹងវិធានការរក្សាគម្លាតក្នុងពេលចាក់វ៉ាក់សាំងដល់កុមារ

Admin ដោយ Admin
September 27, 2021
ក្នុង សង្គម
0
អាណាព្យាបាលស្នើឱ្យអាជ្ញាធរពង្រឹងវិធានការរក្សាគម្លាតក្នុងពេលចាក់វ៉ាក់សាំងដល់កុមារ
0
ចែករំលែក
66
ចំនួនមើល

អាណាព្យាបាលមួយចំនួននៅស្រុកសន្ទុក ខេត្តកំពង់ធំ ព្រួយបារម្ភចំពោះហានិភ័យឆ្លងជំងឺកូវីដ-១៩ នៅមណ្ឌលចាក់វ៉ាក់សាំង បន្ទាប់ពីរដ្ឋាភិបាលអំពាវនាវឱ្យអាណាព្យាបាលនាំកុមារ អាយុចន្លោះ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំទៅចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងឆាប់បានបើកសាលារៀនឡើងវិញ។  

យុទ្ធនាការចាក់សាំងជូនកុមារ អាយុចន្លោះ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ បាន និងកំពុងចាប់ផ្ដើមនៅឃុំចំនួន ៤ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ រួមមាន ឃុំតាំងក្រសាំង ឃុំទីពោ ឃុំព្នៅ និងឃុំជ្រាប់។

សេចក្ដីរាយការណ៍ពីពលរដ្ឋសារព័ត៌មាន CCIM នៅខេត្តកំពង់ធំឱ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងចំពោះកុមារអាយុចន្លោះ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំនេះ ប្រជាពលរដ្ឋនៅសហគមន៍ពុំសូវភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ដូចមុននោះឡើយ ដែលជាហេតុធ្វើឱ្យពួកគេមិនគោរពតាមគោលការណ៍រក្សាគម្លាត ដោយកុមារមួយចំនួនត្រូវឈរប្រជ្រៀងគ្នា ខណៈអាណាព្យាបាលខ្លះរអ៊ូរទាំ ទាក់ទងនឹងការរងចាំយូរ ឬខាតពេលវេលាជាដើម។

អាណាព្យាបាលមួយរូបដែលអញ្ជើញមកពីឃុំទីពោ ស្រុកសន្ទុក លោក អាន ធួន អាយុ៣៦ឆ្នាំ ឱ្យពលរដ្ឋសារព័ត៌មាន CCIM ដឹងថា គាត់បាននាំកូនមកចាក់វ៉ាក់សាំង តាំងពីម៉ោង ៧ព្រឹកមកម្ល៉េះ និងទើបតែបានចាក់វ៉ាក់សាំងឱ្យកូននៅម៉ោង ១ថ្ងៃត្រង់ ដោយគាត់សង្កេតឃើញមានពលរដ្ឋមកជាច្រើនកុះករ និងឈរជិតៗគ្នាទៀតផង។

លោកបន្ថែមថា៖ «ខ្ញុំបាននាំកូនមកចាក់វ៉ាក់សាំង។ តាំងពីម៉ោង៧ ព្រឹកមក ចាំគេ ប៉ុន្តែមកម៉ោង ១ និង៣០ នាទី មិនបានចាប់លេខរៀងនឹងគេ ព្រោះឃើញអ្នកភូមិមកច្រើនពេញ ហើយចូលចម្រុះគ្នាបែបនេះ។ ខ្ញុំខ្លាចដែរ បើឈរពពាក់ពពួនគ្នាយ៉ាងនេះ បើសិនជាឆ្លងកូវីដ-១៩ វិញ គឺឆ្លងទាំងអស់គ្នាហើយ ព្រោះមិនដឹងអ្នកណាកើត ឬមិនកើតនោះទេ»។

លោក អាន ធួន សំណូមពរឱ្យអាជ្ញាធររៀបចំដាក់វេនតាមភូមិ ឬតាមឃុំ ប្រសើរជាងអញ្ជើញពលរដ្ឋមកច្រើនកុះករ ដើម្បីបានចាក់វ៉ាក់សាំងនៅថ្ងៃតែមួយដូច្នេះ និងកុំឱ្យខាតពេលរបស់អាណាព្យាបាលដែលកូនមកចាក់វ៉ាក់សាំង។

លោកបន្ដថា៖ «គណៈកម្មការគួររៀបចំដាក់វេនតាមភូមិ ឬតាមឃុំប្រសើរជាង អាចដាក់មួយឃុំ ២ថ្ងៃទៅ។ ឧទាហរណ៍អ្នកមកពីឃុំជ្រាប់ ២ថ្ងៃ ទីពោ ២ថ្ងៃ ដើម្បីកាត់បន្ថយមកពពាក់ពពួនគ្នា ព្រោះអ្នកខ្លះមកពីរថ្ងៃជាប់គ្នា អត់បានចាក់ទៅផ្ទះវិញ»។

អាណាព្យាបាលម្នាក់ដែលនាំកូនមកចាក់វ៉ាក់សាំងដែរនោះ យន់ សំអឿន ក៏លើកឡើងដូចគ្នានេះ ដោយលោកស្នើឱ្យអាជ្ញាធរពង្រីកកន្លែងចាក់សាំងបន្ថែមទៀត ដើម្បីកុំឱ្យពលរដ្ឋសម្រុកទៅចាក់វ៉ាក់សាំងនៅកន្លែងតែមួយ ដែលងាយប្រឈមឆ្លងជំងឺកូវីដ-១៩ នៅសហគមន៍។

លោកបន្ដថា៖ «តាមយោបល់ខ្ញុំ គួរតែរក្សាប៉ុស្តិ៍នៅសាលាបឋមសិក្សាកកោះវិញ ព្រោះកូនក្មេងមានហានិភ័យណាស់ មានការកាត់បន្ថយមនុស្សច្រើន ព្រោះប្រជាពលរដ្ឋមិនមានលទ្ធភាព និងទៅមានច្រើនទៀត គិតតាំងពីចរាចរឡើងទៅ»។

ជំទប់ទី១ ឃុំ តាំងក្រសាំង ដែលស្ថិតនៅក្នុងជរគណៈកម្មការគ្រប់គ្រងចាត់ចែងលើការចាក់វ៉ាក់សាំង លោក ស្រី សៃ មានប្រសាសន៍ថា កន្លងមក មានការរៀបចំដាក់វេនទៅតាមភូមិដែរ ហើយមេភូមិនីមួយៗ តាមមកប្រចាំការនៅកន្លែងរៀងរាល់ថ្ងៃ បើទោះបីជាផុតវេនភូមិខ្លួនឯងក្តី ហើយថ្ងៃនេះក៏បានរៀបចំដូចធម្មតា ប៉ុន្តែដោយសារមានការសូមសម្រួលពីខាងឃុំទីពោ សូមចាក់មុនត្រឹម ១០ នាក់ មិនត្រឹមតែ ១០ នាក់ឡើងកើនខុសធម្មតា។

លោកបន្ដថា៖ «កន្លងមក តំណាងឃុំនិងភូមិនីមួយៗ គេមកអង្គុយចាំចុះវត្តមាន អ្នកមកទទួលចាក់វ៉ាក់សាំងធម្មតា ទើបតែថ្ងៃនេះ ដូចជាលំបាក បាត់លេខរៀងមិនដឹងយ៉ាងម៉េច ប្រជាពលរដ្ឋ អ្នកអានាព្យាបាលដូចគ្មានការព្រួយបារម្ភ។ ម្យ៉ាងទៀត មណ្ឌលតាំងក្រសាំងត្រូវប្រមូលនិងចុះវត្តមានរួម មិនថាឃុំណា ភូមិណាទេ»។

​តាមការគម្រោងទុក អាជ្ញាធរខេត្តកំពង់ធំអះអាងថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដល់​កុមារ​អាយុ​៦​ឆ្នាំ​ដល់​ក្រោម​អាយុ​១២ មាន​ចំនួនជាង​ ១០​ម៉ឺន​នាក់ ដែល​ត្រូវ​បាន​រៀបចំនៅមណ្ឌលចាក់វ៉ាក់សាំងចំ​នួន​៣៩ មណ្ឌល ​នៅតាម​ស្រុកក្រុង​​ទាំង​៩ ទូទាំង​ខេត្តកំពង់ធំ ក្នុងគោលបំណង​ជំរុញ​ឱ្យ​ឆាប់​បើក​សាលារៀនបឋមសិក្សា​ឡើងវិញ៕

——————————–

ពលរដ្ឋអ្នកសារពត៌មានCCIM ខេត្តកំពង់ធំ

អត្ថបទមុន

សមត្ថកិច្ចខេត្តកំពតកោះហៅពលរដ្ឋសួរនាំជុំវិញជម្លោះដីធ្លីជាមួយឈ្មួញទិញដី

អត្ថបទបន្ទាប់

ពលរដ្ឋនៅស្រុកឱរ៉ាល់រិះគន់អាជ្ញាធរមូលដ្ឋានថា មិនអើពើរឿងគោរបស់អ្នកភូមិឈឺ

អត្ថបទបន្ទាប់
ពលរដ្ឋនៅស្រុកឱរ៉ាល់រិះគន់អាជ្ញាធរមូលដ្ឋានថា មិនអើពើរឿងគោរបស់អ្នកភូមិឈឺ

ពលរដ្ឋនៅស្រុកឱរ៉ាល់រិះគន់អាជ្ញាធរមូលដ្ឋានថា មិនអើពើរឿងគោរបស់អ្នកភូមិឈឺ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង