CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អាណាព្យាបាល​ស្នើ​មន្ត្រី​អប់រំ​ស្រុក​កំពង់​ត្រឡាច​ជួយ​បើក​ច្រក​ចូល​សាលា​បន្ថែម​ទៀតដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដល់សិស្ស

Admin ដោយ Admin
July 3, 2023
ក្នុង ព័ត៌មាន, អភិបាលកិច្ច
0
ពលរដ្ឋជាច្រើនាក់នៅឃុំតាជេស នាំគ្នាតវ៉ាកាលពីខែមិថុនា ឆ្នាំ២០២៣ សុំឱ្យនាយកសាលាបឋមសិក្សាវត្តថ្មី និងអាជ្ញាធរជួយបើករបងសាលាទំហំ២ម៉ែត្រ ដើម្បីឱ្យសិស្សអាចចូលតាមច្រកខាងក្រោយ ដើម្បីបង្កភាពងាយស្រួលនិងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដល់សិស្ស។ (លោក ស្ងួន ញឿន)

ពលរដ្ឋជាច្រើនាក់នៅឃុំតាជេស នាំគ្នាតវ៉ាកាលពីខែមិថុនា ឆ្នាំ២០២៣ សុំឱ្យនាយកសាលាបឋមសិក្សាវត្តថ្មី និងអាជ្ញាធរជួយបើករបងសាលាទំហំ២ម៉ែត្រ ដើម្បីឱ្យសិស្សអាចចូលតាមច្រកខាងក្រោយ ដើម្បីបង្កភាពងាយស្រួលនិងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដល់សិស្ស។ (លោក ស្ងួន ញឿន)

0
ចែករំលែក
99
ចំនួនមើល

អាណាព្យាបាលសិស្សជាច្រើនគ្រួសារ បានស្នើដល់ការិយាល័យអប់រំស្រុកកំពង់ត្រឡាច ជួយបើកច្រកចូលសាលារៀនបឋមសិក្សាវត្តថ្មីបន្ថែមទៀតដើម្បីបង្កភាពស្រួលក្នុងការធ្វើដំណើរ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដល់សិស្សានុសិស្ស។

កាលពីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣ អាណាព្យាបាលសិស្ស​៥នាក់ តំណាងពលរដ្ឋចំនួន៥០០គ្រួសារនៅភូមិចំនួន៥ នៃឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាននាំគ្នាទៅការិយាយល័យអប់រំស្រុក ដើម្បីស្នើសុំអន្តរាគមន៍ជួយបើកច្រកចំនួន២ម៉ែត្រខាងលិចចូលសាលារៀនបឋមសិក្សាវត្តថ្មី ដើម្បីងាយស្រួលដល់សិស្សចេញចូល និងការពារគ្រោះថ្នាក់ចរាចរណ៍ចំពោះកូនសិស្សដែលធ្វើដំណើរទៅសាលារៀនហើយត្រូវឆ្លងកាត់ផ្លូវធំដើម្បីចូលតាមច្រកទ្វារខាងមុខសាលា។ ការស្នើនេះ ក្រោយពួកគេអះអាងថា មានសិស្សានុសិស្សខ្លះជួបគ្រោះថ្នាក់ចារាចរណ៍ជាបន្តបន្ទាប់។

តំណាងប្រជាពលរដ្ឋអ្នកស្រី អ៊ុំ សុភី ដែលចូលរួមសកម្មភាពនេះប្រាប់ពលរដ្ឋអ្នកសាព័ត៌មានថា កន្លែងមកកូនសិស្សជាច្រើននាក់រៀនៅសាលាបឋមសិក្សាវត្តថ្មីបានជួបគ្រោះថ្នាក់អំឡុងពេលពួកគេធ្វើដំណើរទៅរៀន និងត្រឡប់មកផ្ទះវិញ។

តំណាងពលរដ្ឋរូបនេះបន្តថា អាណាព្យាលបាលសិស្សបានស្នើដល់ការិយាល័យអប់រំស្រុកបើកច្រកខាងលិចចូលសាលារៀននេះប្រហែល២ម៉ែត្រ ដើម្បីការពារសិស្សពីគ្រោះថ្នាក់ចរាចរណ៍។ អ្នកស្រីថា អាណាព្យាបាលសិស្សបានស្នើទៅអាជ្ញាធរ ឃុំ និងនាយកសាលាបឋមសិក្សាវត្តថ្មីរយៈពេល៣ឆ្នាំហើយឱ្យបើកច្រកចូលសាលារៀននេះ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធទាំងនេះមិនបានធ្វើតាមឡើយ។

អ្នកស្រីបន្ថែម៖«ខ្ញុំបារម្ភពីសុវត្ថិភាពក្មេងៗព្រោះកន្លងមកមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងលើក្មេងជាច្រើនករណីមកហើយ។ ខ្ញុំនឹងបន្តតវ៉ាទៀតដើម្បីទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធបើកច្រកនេះដើម្បីឱ្យងាយស្រួសចូលសាលារៀនដោយមិនចាំបាច់ដើរវាងតាមថ្នាក់ជាតិធ្វើឱ្យប៉ះពាល់ដល់គ្រោះថ្នាក់ផ្សេង»។

មន្ត្រីការិយាល័យអប់រំស្រុកកំពង់ត្រឡាចម្នាក់ដែលសុំមិនបញ្ចេញឈ្មោះប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកមិនហ៊ាន​សម្រេចថាយ៉ាងណាទេ ប៉ុន្តែលោកថា បញ្ហានេះ ខាងការិល័យអប់រំយុវជន និងកីឡា បានផ្ញើរបាយការណ៍ទៅក្រសួងអប់រំយុវជន និងកីឡាដើម្បីដោះស្រាយហើយ។

មេភូមិធ្លកយល់ លោក ប៉ាង សុគន្ធ និងនាយកសាលារៀនបឋមសិក្សាវត្តថ្មីមានប្រសាសន៍ថា លោកមិនអាចអនុញ្ញាតឱ្យបើកច្រកនេះទេ ប្រសិនបើពុំមានលិខិតបញ្ជាពីថ្នាក់លើ។

បើតាមអាណាព្យាលសិស្ស ឱ្យដឹងថា សាលារៀនបឋមសិក្សាវត្តថ្មីមានសិស្សចំនួន៥ភូមិមករៀននៅសាលានេះរួមមាន​ភូមិសូវង្ស ភូមិតាកោះ  ភូមិឡពាង ភូមិស្វាយក្រោម និងភូមិធ្លកយល់ នៃឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ៕

………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំង លោក ស្ងួន ញឿន

អត្ថបទមុន

ពលរដ្ឋ​នៅ​ខេត្ដស្វាយរៀង​ស្នើ​ឱ្យ​រដ្ឋ​ជួយ​​ត​បណ្ដាញ​អគ្គិសនី​ចូល​ក្នុង​ភូមិ​ចំនួន​៤​ដើម្បី​បាន​ប្រើប្រាស់​

អត្ថបទបន្ទាប់

កសិករ​ចិញ្ចឹម​សត្វ​គោ​នៅ​ខេត្ដស្វាយរៀង​ត្អូញត្អែរ​អំពី​តម្លៃ​គោ​រស់​ចុះ​ថោក​ខ្លាំង​

អត្ថបទបន្ទាប់
សត្វគោរបស់កសិករ គឹម ផៃ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដូល ខេត្ដស្វាយរៀង ថតកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។(លោក សួន វុត្ថា)

កសិករ​ចិញ្ចឹម​សត្វ​គោ​នៅ​ខេត្ដស្វាយរៀង​ត្អូញត្អែរ​អំពី​តម្លៃ​គោ​រស់​ចុះ​ថោក​ខ្លាំង​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង