CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

យុវជនម្នាក់​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​សមត្ថកិច្ច​ឃុំរកាអារ​ឱ្យ​ធ្វើ​កិច្ចសន្យា

Admin ដោយ Admin
January 30, 2023
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), សិទ្ធិមនុស្ស
0
ពលរដ្ឋ​​ខេត្តកំពង់ចាម ព្រួយបារម្ភ​​ពីការ​កកើត​​ល្បែង​ស៊ីសង​​តាម​អនឡាញ​​នៅ​តាម​មូលដ្ឋាន​​ឡើង​វិញ

ប្រជាពលរដ្ឋប្រមូលផ្តុំគ្នានៅក្នុងផ្ទះមួយ ក្នុងឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
70
ចំនួនមើល

សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម បាន​ព្រមាន​ឃុំខ្លួន​យុវជន​ម្នាក់​ដែល​បាន​ចែករំលែក (Share) ព័ត៌មាន​របស់​ពលរដ្ឋ​អ្នកសារព័ត៌មាន CCIM ស្តីពី «ពលរដ្ឋខេត្ត​កំពង់ចាម ព្រួយបារម្ភ​ពីការកកើត​ល្បែងស៊ីសង​តាម​អនឡាញ​នៅតាម​មូលដ្ឋាន​ឡើង​វិញ» ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ផ្សេង។

ការព្រមាននេះ បានធ្វើឡើងនៅពេលដែលយុវជនឈ្មោះ ឡូត សុខ ហៅ សុខ មេសា បានទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់នាយប៉ុស្តិ៍នគរបាលឃុំរកាអារ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធការចែករំលែក (Share) ព័ត៌មាននេះ។

យោងតាមការអះអាងរបស់ជនរងគ្រោះឈ្មោះ ឡូត សុខ ក្រោយពីសមត្ថកិច្ចបានកោះហៅលោកទៅសាកសួរជុំវិញរឿងរ៉ាវដែលកើតឡើងនោះ លោកបានបញ្ជាក់ថា រឿងដែលកើតឡើងកន្លងមក លោកក៏នឹកស្មានមិនដល់ថា វាមានទោស ឬក៏កំហុសអ្វីយ៉ាងណានោះទេ។ លោកយល់ថា វាជាសិទ្ធិមួយរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិតែប៉ុណ្ណោះ ហើយរូបភាពដែលលោកបានចែករំលែក (Share) នោះ គ្រាន់តែជានិមិត្តរូប ឬក៏សញ្ញាតែប៉ុណ្ណោះ។ យ៉ាងណាលោកបានសុំទោសជាសាធារណៈតាមការទាមទាររបស់នាយប៉ុស្តិ៍នគរបាលឃុំរកាអារ។

លោកថា៖ «រឿងដែលកើតឡើងកន្លងមក ខ្ញុំក៏នឹកស្មានមិនដល់ថា វាមានទោស ឬ ក៏កំហុសអ្វីយ៉ាងណានោះទេ ព្រោះអីរឿងនេះ គ្រាន់តែជាសិទ្ធិមួយរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិតែប៉ុណ្ណោះ ហើយរូបភាពគ្រាន់តែជានិមិត្តរូប ឬ ក៏សញ្ញាតែប៉ុណ្ណោះ មិនដឹងថាវាខុសឬក៏យ៉ាងណានោះដែរ»។

យុវជន ឡូត សុខ បានឱ្យដឹងថា លោកបានសុំទោសជាសាធារណៈនូវកំហុសឆ្គងរបស់ខ្លួន និងបានធ្វើកិច្ចសន្យាជាមួយខាងសមត្ថកិច្ចនគរបាលផងដែរ។ តែអ្វីដែលលោកកំពុងព្រួយបារម្ភនោះ គឺសមត្ថកិច្ចបានព្រមានចាប់ឃុំខ្លួនលោក ប្រសិនបើលោកបន្តចែករំលែកព័ត៌មានដែលធ្វើឱ្យប៉ះពាល់កិត្តិយសរបស់ប៉ុស្តិ៍នគរបាលឃុំរកាអារបន្តទៀត។

លោកថា៖ «ខាងសមត្ថកិច្ចក៏បានពន្យល់ប្រាប់ណែនាំខ្ញុំនូវរាល់កំហុសឆ្គងទាំងឡាយ ដែលខ្លួនបានយករូបភាពផ្សេងមកបូកបន្ថែម ជាមួយសារព័ត៌មាន មិនដឹងថា ខ្លួនខុស ឬ ក៏ត្រូវនោះទេ គ្រាន់តែដឹងថា មានសិទ្ធិក្នុងការបញ្ចេញមតិតែប៉ុណ្ណោះ»។

យុវជន ឡូត សុខ បានថ្លែងថា ក្រោយដឹងលទ្ធផលរបស់ខ្លួនដែលបានបង្ហោះរូបភាពបន្ថែមលើសារព័ត៌មានត្រូវបានសមត្ថកិច្ចកោះហៅ ធ្វើឲ្យខ្លួនភ័យខ្លាច និងមានការព្រួយបារម្ភនៅថ្ងៃខាងមុខ។ លោកបានចុះកិច្ចសន្យាថា បើមានលើកទីពីរទៀត គេនឹងយកលោកទៅដាក់ទោសជាប់ពន្ធនាគារជាដើម។

បញ្ហាទាំងនេះហើយធ្វើឲ្យយុវជនម្នាក់នេះ ចេះតែមានការព្រួយបារម្ភ និងភ័យខ្លាចនៅថ្ងៃខាងមុខ ព្រោះអីគ្រាន់តែបង្ហោះរូបភាព ឬក៏រូបអ្វីផ្សេង លេងតាមសង្គមហ្វេសប៊ុក ក៏លោកលែងចង់ហ៊ានលេងនោះដែរ។ លោកបញ្ជាក់ថា មិនដឹងនៅថ្ងៃខាងមុខនោះ មានមនុស្សប៉ុន្មាននាក់ទៀតនោះទេ ដែលត្រូវរងគ្រោះដូចជារូបលោក។

លោកថា៖ «ខ្ញុំតាមដានព័ត៌មាន មិនមែនដើម្បីប្រឆាំងនឹងអាជ្ញាធរមូលដ្ឋាននោះទេ គឺចង់ឱ្យតែក្នុងមូលដ្ឋានរបស់លោកមានសុខសន្តិភាព មិនចង់ឱ្យមានភាពរញ៉េរញ៉ៃនៅតាមភូមិឃុំ កើតល្បែងសារជាថ្មី និងបង្កអសន្តិសុខ ជាពិសេស គឺពលរដ្ឌដែលរស់នៅក្នុងមូលដ្ឋានជាដើម»។

ជាចុងក្រោយលោកបានសំណូមពរឱ្យខាងអាជ្ញាធរថ្នាក់មូលដ្ឋានយោគយល់ដល់ពលរដ្ឋដែលឆោតល្ងង់ ដោយគ្រាន់តែការបញ្ចេញមតិ។

លោកស្រី ចាក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អ្នកស្រីមិនទាន់អាចសន្និដ្ឋានថា ករណីនេះខុស ឬ ក៏ត្រូវយ៉ាងណានោះទេ។

ប៉ុន្តែអ្នកស្រីថា ជាគោលការណ៍បើសិនជាពលរដ្ឋណាម្នាក់ ចែករំលែកព័ត៌មានដែលព័ត៌មានពិត ហើយការបញ្ចេញមតិយោបល់អ្វីនោះ វាមិនគួរក្លាយទៅជាបទល្មើសនោះឡើយ។

អ្នកស្រីថា៖ «អាហ្នឹងគួរតែវាមិនអាចទៅរួចដែរ ពីព្រោះនៅពេលដែលមានការកំហិតខាងសេរីភាពក្នុងការបញ្ចេញមតិអញ្ចឹងទៅ វានឹងបង្កនៅភាពភ័យខ្លាច ធ្វើឲ្យពលរដ្ឋហ្នឹង មិនហ៊ានចូលរួមអីហ្នឹងជាដើម។ ដូចខ្ញុំបានគូសបញ្ជាក់ គឺសំខាន់សិទ្ធិក្នុងការបញ្ចេញមតិ គឺត្រូវបានធានាដោយច្បាប់ជាតិ និងអន្តរជាតិ តែទោះបីជាយ៉ាងណា យើងដែលជាអ្នកបញ្ចេញមតិ ហ្នឹងក៏ត្រូវយល់អំពីលក្ខខណ្ឌកំហិតដែលយើងត្រូវអនុឡោមដែរចា៎»។

សូមជម្រាបជូនថា យុវជន ឡូត សុខ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាល ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម កោះហៅឱ្យទៅបំភ្លឺកាលពីថ្ងៃទី២៧ ខែមករា ទាក់ទងដំណើររឿង ល្បែងស៊ីសងតាមអនឡាញ (Online) នៅភូមិព្រែកលីវ ក្រោយពីយុវជនរូបនេះ បានចែករំលែក (Share) អត្ថបទរបស់ពលរដ្ឋសារព័ត៌មាន CCIM ដែលមានចំណងជើងថា «ពលរដ្ឋខេត្តកំពង់ចាម ព្រួយបារម្ភពីការកកើតល្បែងស៊ីសងតាមអនឡាញនៅតាមមូលដ្ឋានឡើងវិញ» ដោយភ្ជាប់ជាមួយរូបភាពលេងល្បែងមកពីខេត្តផ្សេង។ សមត្ថកិច្ចបានតម្រូវឱ្យយុវជន ឡូត សុខ ធ្វើកិច្ចសន្យាបញ្ឈប់ការចែករំលែកព័ត៌មានបែបនេះ និងបង្គាប់ឱ្យបង់ប្រាក់ ១ ០០០ ០០០ រៀល ដើម្បីសងការខូចខាតកិត្តិយស។ តែក្រោយមក សមត្ថកិច្ចអះអាងថា មិនពិន័យនេះមិនយកវិញទេ ដោយគ្រាន់តែជាការនិយាយព្រមានតែប៉ុណ្ណោះ៕

…………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួស ចាន់ឌឿន

អត្ថបទមុន

សត្វទន្សោងញី​មួយក្បាល​នៅព្រៃសង្ឃសហគមន៍​រុក្ខាវ័ន​បាន​ស្លាប់​​ដោយសារ​​ជាប់​អន្ទាក់

អត្ថបទបន្ទាប់

កញ្ញា ឈឹម ស៊ីថរ បាន​ពានរង្វាន់​សិទ្ធិមនុស្ស

អត្ថបទបន្ទាប់
កញ្ញា ឈឹម ស៊ីថរ បាន​ពានរង្វាន់​សិទ្ធិមនុស្ស

កញ្ញា ឈឹម ស៊ីថរ បាន​ពានរង្វាន់​សិទ្ធិមនុស្ស

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង