CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី សម្លេងសហគមន៍

អ្នក​ប្រកប​របរ​ឡាន​ដឹក​ដី ថ្ម និង​ខ្សាច់​មួយ​ចំនួន​ថា ពួកគេ​ប្រឈម​លក់​ឡាន​ ខណៈ​ប្រេង​ឥន្ធនៈ​នៅ​តែ​ថ្លៃ

Admin ដោយ Admin
August 19, 2022
ក្នុង សម្លេងសហគមន៍, សេដ្ឋកិច្ច
0
អ្នក​ប្រកប​របរ​ឡាន​ដឹក​ដី ថ្ម និង​ខ្សាច់​មួយ​ចំនួន​ថា ពួកគេ​ប្រឈម​លក់​ឡាន​ ខណៈ​ប្រេង​ឥន្ធនៈ​នៅ​តែ​ថ្លៃ

រថយន្តដឹកដីមួយចំនួនរបស់អ្នករកស៊ីនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានបញ្ឈរចោល ដោយសារគ្មានទីផ្សាយ ខណៈប្រេងឥន្ធនៈនៅតែថ្លៃ។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
207
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

អ្នកប្រកប​របរ​រកស៊ី​ឡានដឹកដី ថ្ម និងខ្សាច់ មួយ​ចំនួន​នៅក្នុង​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាន​ត្អូញ​ត្អែរ​ថា ពួកគេ​កំពុង​តែ​ប្រឈម​បោះបង់​មុខ​របរនេះ​ចោល ដោយ​សារ​តែ​គ្មានទី​ផ្សារ ខណៈប្រេង​ឥន្ធនៈនៅ​តែ​ថ្លៃ ជា​ហេតុធ្វើ​ឱ្យពួកគេ​ខ្លះបាន​បញ្ឈរ​ឡាន​ចោល និង​ដាក់លក់ ដោយ​ទៅ​ប្រកប​មុខ​របរ​ផ្សេងវិញ។

លោក នៅ ណូត អាយុ៣៥ឆ្នាំ ជាអាជីវកររកស៊ីឡានដឹកដីនៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងថា លោកបានចាប់យកមុខរបរនេះ អស់រយៈពេល៤ឆ្នាំមកហើយ។ លោកថា ពីមុនលោករកស៊ីដឹកដី ថ្ម និងខ្សាច់នេះ ចំណេញបានគួរសម ដោយក្នុងមួយថ្ងៃសល់ប្រាក់ចន្លោះពី៣០ដុល្លារ ទៅ៥០ដុល្លារ។ លោកថា កាលណោះប្រេងមានតម្លៃសមរម្យ ដែលអំណោយផលឱ្យលោកអាចប្រកបមុខនេះបាន។ លោកថា ដោយមើលឃើញថា លោករកស៊ីមុខរបរនេះ កាក់កប ក៏មានពលរដ្ឋជាច្រើនទៀត បាននាំគ្នាទិញឡានមករកស៊ីមុខរបរនេះ ដូចរូបលោកដែរ ទើបធ្វើឱ្យមុខរបរនេះ កាន់តែមានអ្នករកស៊ីច្រើនដូចលោក។

លោកបន្ដថា បន្ទាប់ពីមានជម្ងឺកូវីដ១៩ បានផ្ទុះឡើង អ្វីៗត្រូវបានប្រែប្រួល អ្នកចាក់ដីក៏មិនសូវមាន ប្រេងក៏ឡើងថ្លៃ ទើបលោកសម្រេចចិត្តដាក់ឡានលក់វិញ ដើម្បីយកប្រាក់ទៅសងកម្ចីធនាគារ។

លោកបានអះអាងបន្ដថា៖ «បើខ្ញុំមិនដាក់លក់មិចបង បើប្រេងឡើងថ្លៃ អ្នកចាក់ [ដី] មិនសូវមាន ហើយអ្នករកស៊ីកាន់តែច្រើន ទើបខ្ញុំសម្រេចចិត្តលក់យកលុយទៅបង់ធនាគារវិញ ទោះបីខ្ញុំខាតក៏ត្រូវលក់ ពីព្រោះគ្រាន់បើជាងខ្ញុំចោលដែរ»។

ចំណែកអ្នករកស៊ីបើកឡានដឹកដីម្នាក់ទៀត គឺលោក ឌឿន បណ្ឌិត  អាយុ២៧ឆ្នាំ រស់នៅឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា លោកបានទុកឡានរបស់លោកចោល ជាង១ខែមកហើយ ដោយលោកទៅធ្វើការផ្សេងជំនួសវិញ។ លោកបន្ដថា បើប្រេងមិនចុះថ្លៃទេ គឺអ្នករកស៊ីមុខរបរមួយនេះ អាចនឹងឈប់រកដូចលោកផងដែរ ខណៈអ្នកខ្លះក៏ដាក់លក់ឡានបណ្ដើរៗហើយ ដោយសារមិនចំណេញ។

លោកបណ្ឌិតបន្ដថា៖ «ពីមុនខ្ញុំរកស៊ីមុខរបរដឹកដីហ្នឹងគ្រាន់បើតើបង បើអត់កូវីដនិងប្រេងឡើងថ្លៃទេ ខ្ញុំមិនទុកឡានចោលទេ តែឥឡូវខ្ញុំទុកឡានចោលជាង១ខែហើយ ខ្ញុំខ្ជិលបង បើរត់អត់ចំណេញផង»។

មិនខុសពីលោកបណ្ឌិតនោះទេ អាជីវករម្នាក់ទៀត លោក ផាន់ សុផាត់ អាយុ៣៣ឆ្នាំ រស់ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹងដែរបានរៀបរាប់ថា លោកកំពុងដាក់ឡានលក់ផងដែរ។

លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំទុកចោលបង មិនដឹងរត់មិនកើត បើរត់អត់រួចថ្លៃប្រេងផង។ ខ្ញុំកំពុងដាក់លក់តែគេឱ្យថោកពេក វាខាតច្រើនពេកខ្ញុំទុកចោលសិន ក្រែងលបានថ្លៃគួរសមខ្ញុំលក់ហើយបង»។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានពន្យល់ប្រាប់CCIMថា មូលហេតុដែលប្រេងនៅតែបន្ដឡើងថ្លៃនេះ ដោយសារតែបញ្ហាសេដ្ឋកិច្ចពិភពលោក ជាពិសេសបញ្ហាជម្ងឺកូវីដ១៩ផ្ទាល់តែម្ដង ដែលជាហេតុធ្វើមានបញ្ហាទាំងអស់នេះកើតឡើង។ យ៉ាងណាក្តីលោកថា ក្រសួងពាណិជ្ជកម្មក៏បានខិតខំប្រឹងប្រែងទប់ស្កាត់ដែរ ប៉ុន្ដែវាទៅតាមលទ្ធភាពរបស់ក្រសួង ពីព្រោះប្រេងឥន្ធនៈដែលផ្គត់ផ្គង់នៅកម្ពុជាសព្វថ្ងៃនេះ គឺនាំចូលមកពីក្រៅប្រទេស។

លោកបន្ដថា៖ «បើផលិតខ្លួនឯងបាន យើងអាចកំណត់តម្លៃឡើងចុះបាន ប៉ុន្ដែនេះយើងទិញមកពីស្រុកគេ ដើម្បីយកមកផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋដែលបានប្រើប្រាស់»។

បើតាមប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ បានចាត់ទុកថា បញ្ហាប្រឈមរបស់បងប្អូនអ្នករកស៊ីដឹកដី ដឹកថ្ម ដឹកខ្សាច់ ដែលបានលើកឡើងមកនេះ គឺជារឿងត្រឹមត្រូវ។ លោកបានផ្តល់អនុសាសន៍ថា អ្នកប្រកបរបររកស៊ីដឹកដី ថ្ម ខ្សាច់ ទាំងអស់ គួរតែប្រមូលផ្ដុំគ្នាចងក្រងជាសហជីពឬក៏សមាគមមួយឡើង ដើម្បីចចារជាមួយក្រុមដឹកឬក៏ជាមួយអាជ្ញាធរ។

លោកបានសង្កត់ធ្ងន់ថា៖ «ជាយោបល់ខ្ញុំបងប្អូនគួរតែប្រមូលផ្ដុំគ្នាចងក្រងជាសហជីពឬក៏សមាគមអីមួយ ដើម្បីឱ្យមានលទ្ធភាពក្នុងការចចារជាមួយក្រុមហ៊ុនឬអាជ្ញាធរ ដើម្បីជាដំណោះស្រាយល្អមួយ។ ហើយរឿងប្រេងឥន្ធនៈ អាជ្ញាធរក៏គិតគូរផងដែរ ដើម្បីកុំឱ្យពួកគាត់ជួបបញ្ហាប្រឈមដូច្នេះបន្ដទៀតអី គួរតែរកវិធីដោះស្រាយសមស្របណាមួយសម្រាប់បងប្អូនអ្នករកស៊ីដឹកដីថ្មខ្សាច់»។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១១ ខែសីហា បានកំណត់តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ គឺសាំងធម្មតាតម្លៃ ៤ ៦៥០ក្នុង១លីត្រ ប្រេងម៉ាស៊ូតតម្លៃ ៥ ០០០ រៀលក្នុង១លីត្រ។

កាលពីថ្ងៃទី១ ខែកក្កដាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំការយោគយល់ពីសំណាក់ប្រជាជនដែលកំពុងរងផលប៉ះពាល់ដោយសារតែប្រេងឥន្ធនៈបន្តឡើងថ្លៃនេះ។  លោកនាយយរដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា បញ្ហាប្រេង និងឧស្ម័នឡើងថ្លៃ គឺជះផលប៉ះពាល់ដល់ពិភពលោកទាំងមូលមិនមែនតែពលរដ្ឋកម្ពុជានោះទេ ដោយសារតែបញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន៕

————————–
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន

អត្ថបទមុន

ប្រជាពលរដ្ឋស្រុកចិត្របុរីត្អូញត្អែរផ្លូវពិបាកធ្វើដំណើរ ខណៈអាជ្ញាធរសន្យាជួសជុលឆាប់ៗ

អត្ថបទបន្ទាប់

សហគមន៍​ឧត្តម​ស្រែពស់​ថា ក្រុម​ទាហាន​នៅ​តែ​បន្ដកាប់​ព្រៃឈើ​បើ​ទោះបី​ជាអភិបាល​ខេត្ត​សន្យា​ឈប់​ឱ្យ​មាន​

អត្ថបទបន្ទាប់
សហគមន៍​ឧត្តម​ស្រែពស់​ប្តេជ្ញា​បន្ត​ការពារ​ដីព្រៃ​ដែល​នៅ​សេស​សល់​ចុង​ក្រោយ

សហគមន៍​ឧត្តម​ស្រែពស់​ថា ក្រុម​ទាហាន​នៅ​តែ​បន្ដកាប់​ព្រៃឈើ​បើ​ទោះបី​ជាអភិបាល​ខេត្ត​សន្យា​ឈប់​ឱ្យ​មាន​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង