CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ប្រពន្ធ​លោក​ នី​ ណាក់​ ខក​ចិត្ត​ចំពោះ​មន្ត្រី​ពន្ធនាគារ​ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នក​ផ្សេង​ជួប​សួរ​សុខ​ទុក្ខ​ស្វាមី​

Admin ដោយ Admin
October 9, 2024
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
អ្នកជំនាញកសិកម្ម លោក នី ណាក់ កំពុងអង្គុយនៅផ្ទះរបស់ខ្លួន។ (រូបភាពហ្វេសប៊ុក IMan-KH)

អ្នកជំនាញកសិកម្ម លោក នី ណាក់ កំពុងអង្គុយនៅផ្ទះរបស់ខ្លួន។ (រូបភាពហ្វេសប៊ុក IMan-KH)

0
ចែករំលែក
115
ចំនួនមើល

ភរិយាអ្នកជំនាញកសិកម្ម និងជាអ្នករិះគន់បញ្ហាអសកម្មរបស់រដ្ឋាភិបាល ខកចិត្តចំពោះមន្រ្ដីពន្ធនាគារដែលមិនអនុញ្ញាតឱ្យអ្នកផ្សេងទៅជួបសួរសុខទុក្ខស្វាមីរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្ដត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា–វៀតណាមក្រោមហេតុផលខ្លាចបង្កភាពរញ៉េរញៃដល់ពន្ធនាគារ។

ប្រពន្ធរបស់លោក នី ណាក់ គឺអ្នកស្រី សុខ ស្រីណែត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា មន្រ្ដីពន្ធនាគារត្រពាំងផ្លុងមិនអនុញ្ញាតឱ្យអ្នកក្រៅ ឬមន្ត្រីអង្គការសង្គមស៊ីវិលផ្សេងៗ ចូលជួបសួរសុខទុក្ខស្វាមីរបស់អ្នកស្រីនោះទេ ខណៈលោក នី ណាក់ កំពុងមានបញ្ហាសុខភាពខ្លះៗ។

អ្នកស្រី សុខ ស្រីណែត បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ អ្នកស្រីបានទៅសួរសុខទុក្ខស្វាមីអ្នកស្រីនៅពន្ធនាគារត្រពាំងផ្លុង។ អ្នកស្រីថា រាល់ថ្ងៃស្វាមីអ្នកស្រីមានបញ្ហាសុខភាពដោយឧស្សាហ៍វិលមុខ ពេលយប់ដេកអត់សូវបាន ដេក ដោយសារបញ្ហានោមញឹក និងបរិភោគអាហារមិនបានជាដើម។ អ្នកស្រីសង្ស័យថា បញ្ហាទាំងនេះអាចបណ្ដាលមកពីគេវ៉ៃឱ្យរបួសក្បាលកាលពីលើកមុន។

អ្នកស្រីបន្ថែមថា បច្ចុប្បន្នមន្រ្ដីពន្ធនាគារមិនអនុញ្ញាតឱ្យស្វាមីរបស់អ្នកស្រីបានជួបអ្នកផ្សេងនោះទេ ជាពិសេសក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងមិត្តភក្តិ ដោយមន្ត្រីមន្ត្រីពន្ធនាគារអនុញ្ញាតឱ្យតែប្រពន្ធនិងកូនប៉ុណ្ណោះអាចចូលជួបបាន។

អ្នកស្រី សុខ ស្រីណែត សំណូមពរទៅខាងមន្រ្តីពន្ធនាគារដោយធ្វើយ៉ាងណាអនុញ្ញាតឱ្យស្វាមីអ្នកស្រីបានជួបមិត្តភក្តិ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលផ្សេងៗដែលចង់ចូលជួបសួរសុខទុក្ខ។ អ្នកស្រីថា សម្រាប់អ្នកទោសផ្សេងទៀតដែលមិនមែនជាសកម្មជនសង្គម គឺមន្ត្រីពន្ធនាគារបានអនុញ្ញាតឱ្យបងប្អូនទៅសួរសុខទុក្ខបានស្រួលជាងអ្នកទោសដែលជាសកម្មជនសង្គម។

អ្នកស្រីលើកឡើងថា ៖«អ្នកទោសផ្សេងៗសាច់ញាតិគេទៅទាំងហ្វូង គេមានតែអត្តសញ្ញាប័ណ្ណហើយនិងកាតចាក់វ៉ាក់សាំងពីមុខ គឺគេចូលបានប្រុយៗ។ ប៉ុន្តែចំពោះខ្ញុំ និងសកម្មជនផ្សេងៗ គឺតម្រូវឱ្យមានសំបុត្រអាពាហ៍ពិពាហ៍បញ្ជាក់ថា អ្នកឯងពិតជាប្រពន្ធមែន។ កូនចៅមានឈ្មោះនៅក្នុងសៀវភៅគ្រួសារបានឱ្យចូល។ ប្រពន្ធឬសាច់ញាតិមិត្តភក្កិសកម្មជនគាត់មានអីកាន់ទៅទេ។ គ្មានអាវុធទៅទេយករបស់ផ្ញើគ្មានអីលាក់លៀមទេទៅដោយស្មោះត្រង់»។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សវានា មិនអាចឆ្លើយប្រាប់ពលរដ្ឋអ្នកសារព័ត៌មានបានទេ ដោយលោកលើកឡើងថា រង់ចាំលោកសាកសួរទៅខាងពន្ធនាគារត្រពាំងផ្លុងជាមុនសិន។

យ៉ាងណាលោកថា កន្លងមកលោកសង្កេតឃើញថា មានអ្នកមិនមែនជាសាច់ញាតិមួយចំនួនបានទៅសួរសុខទុក្ខទាំងហ្វូងៗ និងបានបង្កជាបញ្ហាដល់ការគ្រប់គ្រង់របស់មន្ត្រីពន្ធនាគារ។

លោកលើកឡើងថា៖  «ជួនកាលទៅអ្នកដែលមិនមែនជាសាច់ញាតិហ្នឹងគាត់ទៅសួរសុខទុក្ខនាំគ្នាទៅទាំងហ្វូង។ ប៉ុន្តែគាត់នាំគ្នាទៅទាំងហ្វូង គាត់បង្កបញ្ហាដល់ការគ្រប់គ្រងដែរកន្លងមកយើងសង្កេតឃើញអញ្ចឹង ដល់ចឹងខាងមណ្ឌលគេមានវិធានការ»  ។

នាយកប្រតិបត្តិអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តាមច្បាប់គ្រប់គ្រងពន្ធនាគា និងច្បាប់រដ្ឋធម្មនុញ្ញ រួមទាំងច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្សបានចែងថា ជនជាប់ឃុំទាំងអស់មានសិទ្ធិដូចពលរដ្ឋដទៃជាពិសេសសិទ្ធិប្រាស្រ័យទាក់ទង់ជាមួយក្រុមគ្រួសារ ជាមួយសាច់ញាតិ និងមិត្តភក្តិក្នុងការទទួលបានការសួរសុខទុក្ខ។

លោក អំ សំអាត បន្តថា ប្រសិនបើមានជនជាប់ឃុំខ្លះមានការអនុញាតិឱ្យមានការជួបសួរសុខទុក្ខស្រួល និងជនជាប់ខ្លះទៀតមានការពិបាកក្នុងការជួបសួរសុខទុក្ខនោះ គឺបញ្ជាក់ថា មានការរើសអើង និងប៉ះពាល់ប្រយោលដល់សិទ្ធិជនជាប់ឃុំ។

លោកបន្ថែមថា៖«អញ្ចឹងគឺខាងពន្ធនាគាត្រូវតែមានការអនុញ្ញាត់ក្រៅតែពីប្រពន្ធកូនសាច់ញាតិកអាចមានការជួបសួរសុខទុកបានផងដែរ។ តុលាកមិនអាចទៅកាត់ផ្ដាច់សិទ្ធនេះបានដែរ ជាសិទ្ធចាំបាច់របស់ជនជាប់ឃុំ។ តាមពិតទៅជនជាប់ឃុំទាំងអស់មានសិទ្ធស្មើគ្នា ជនជាប់ឃុំផ្សេងដែរអាចមានសាច់ញាតិមិត្តសួរសុខទុកនឹង ជនជាប់ឃុំដែរជាសកម្មជនបរិស្ថាន សកម្មជនសង្គមសកម្មសិទ្ធមនុស្សកដូចគ្នាផងដែរមិនមានអ្វីដែរត្រូវរើសអើងគេ»។

លោក នី ណាក់ ត្រូវបានចាប់ខ្លួនកាលថ្ងៃទី៥ខែមករាឆ្នាំ២០២៤ តាមបណ្ដឹងរបស់លោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក នី ណាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ«បរិហាកេរ្ដិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង» ក្រោយពីលោក បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុករបស់លោកដែលមានខ្លឹមសារថា តើ ហេង សួរ គាត់មានគុណសម្បត្តិអីខ្លះបានជារដ្ឋាភិបាលកាត់ដីឱ្យគាត់ដីសម្បទាននៅកំពត៣០០ហិកតា។

ក្រោយមក នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ លោកត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសរ ប៉ុន្តែនៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុងជាប់ព្រំដែនកម្ពុជា–វៀតណាមវិញ៕

…………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ជា វុទ្ធី

អត្ថបទមុន

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ធំ​រង​ការ​រិះ​គន់​ថា​បណ្តែត​បណ្តោយ​ឱ្យ​មាន​បទល្មើស​ព្រៃ​ឈើ​នៅ​​ព្រៃឡង់​

អត្ថបទបន្ទាប់

ពលរដ្ឋ​ខ្លះ​នៅ​ស្រុក​ពីរ​នៃ​ខេត្តព្រៃវែង​ប្រឈម​បាត់បង់​ដី​ចម្ការ​និង​លំនៅឋាន​ ​ក្រោយ​មាន​វត្តមាន​ក្រុម​ហ៊ុន​បូម​ខ្សាច់​​

អត្ថបទបន្ទាប់
ទិដ្ឋភាពនៃការបាក់ច្រាំងទន្លេ ដែលស្ថិតភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង កាលពីខែកញ្ញា ឆ្នាំ២០២៤ ។ (រូបភាពដោយអ្នកកាសែតស្ត្រីវ័យក្មេង)

ពលរដ្ឋ​ខ្លះ​នៅ​ស្រុក​ពីរ​នៃ​ខេត្តព្រៃវែង​ប្រឈម​បាត់បង់​ដី​ចម្ការ​និង​លំនៅឋាន​ ​ក្រោយ​មាន​វត្តមាន​ក្រុម​ហ៊ុន​បូម​ខ្សាច់​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង