CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

អង្កការ​ក្រៅ​រដ្ឋាភិបាល​ស្នើ​ឱ្យ​​ក្រសួង​បរិស្ថាន​ចាត់​វិធាន​ការ​ច្បាប់​ទៅ​លើ​អ្នក​ពាក់ព័ន្ធ​ដែល​យក​ដី​រដ្ឋ​លក់​នៅ​ខេត្ដ​កំពង់​ស្ពឺ

Admin ដោយ Admin
April 3, 2024
ក្នុង បរិស្ថាន, ព័ត៌មាន
0
ទិដ្ឋភាពនៃការទន្រ្ទានដីព្រៃសហគន៏ឧត្តមស្រែពស់ និងសហគមន៏កោដូនតីនៅខេត្តកំពង់ស្ពឺនៅឆ្នាំ២០២២។ (ហ្វេសប៊ុក ជា ហ៊ាន)

ទិដ្ឋភាពនៃការទន្រ្ទានដីព្រៃសហគន៏ឧត្តមស្រែពស់ និងសហគមន៏កោដូនតីនៅខេត្តកំពង់ស្ពឺនៅឆ្នាំ២០២២។ (ហ្វេសប៊ុក ជា ហ៊ាន)

0
ចែករំលែក
116
ចំនួនមើល

អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិនិងការពារសិទ្ធិពលរដ្ឋបានដាក់លីខិតមួយទៅរដ្ឋមន្រ្ដីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ឱ្យចាត់វិធានការផ្លូវច្បាប់លើអ្នកពាក់ព័ន្ធដដែលទ​ន្រ្ទានយកដីព្រៃសហគមន៍ឧត្ដមស្រែពស់ និងសហគមន៍កោដូនតីទៅលក់ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។

កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិនឹងការពារសិទ្ធិពលរដ្ឋ បានដាក់លីខិតមួយច្បាប់ទៅរក្រសួងបរិស្ថានដើម្បីឱ្យក្រសួងមួយនេះចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកពាក់ព័ន្ធដែលបានកាប់ទ​ន្រ្ទាដីព្រៃសហគមន៍ឧត្ដមស្រែពស់ និងសហគមន៍កោដូនតី ដើម្បីយកដីលក់ជាបន្ដបន្ទាប់ស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ។

នៅក្នុងលីខិតបញ្ជាក់ថាសំណើសុំឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាមានចំណាត់ការផ្លូវច្បាប់ទៅលើអ្នកពាក់ព័ន្ធដែលបានទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិកោដូនតីលើផ្ទៃដី៣០៨៣ហិកតា មានចំនួន៣ភូមិ ភូមិតានីល ភូមិកោដូនតី ភូមិពុទ្ធោ និងឧត្តមស្រែពស់ ២៤៣៣ហិកតា ស្ថិតនៅភូមិច្រកទៀក ភូមិពោធិ៍មាស ភូមិត្រពាំងអង្គ្រង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្ថិតនៅតំបន់ដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់ ។

លីខិតបន្ថែមថាកន្លងមកអង្គការបានសហការ និងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនិការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចុះទប់ស្កាត់ជាច្រើនដងដើម្បីផ្ទៀងផ្ទាត់លើតំបន់ព្រៃសហគមន៍ការពារធម្មជាតិទាំងនោះផងដែរមួយរយៈចុងក្រោយនេះមានការទន្ទ្រានដីព្រៃសហគមន៍លក់ជាបន្ត បន្ទាប់ពីមានកាត់ឆ្កៀលដីព្រៃជូន (ង៧០) ចំនួន៨៧៥ហិកតា និងកងរថក្រោះ និងពលរដ្ឋមួយចំនួនទៀតតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល ។

លីខិតលើកឡើងថា៖ «ដើម្បីធានាការគ្រប់គ្រង ថែរក្សាការពារដីព្រៃសហគមន៍តំបន់ការពារធម្មជាតិអោយមានប្រសិទ្ធិភាពនោះ អង្គការស្នើសុំ ឯកឧត្តម រដ្ឋមន្ត្រី មេត្តាជម្រុញអោយមន្ទីរបរិស្ថាន ឬអគ្គនាយកដ្ឋានអភិវឌ្ឍន៍ព្រៃសហគមន៍តំបន់ការពារធម្មជាតិចុះផ្ទៀងផ្ទាត់កំណត់ព្រំដីព្រៃសហគមន៍ឡើងវិញ ដើម្បីងាយស្រួលក្នុងការការពារ អនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធិភាព» ។

ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិនឹងការពារសិទ្ធិពលរដ្ឋលោក ជា ហ៊ាន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ដោយសារកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤លោកបានចុះតាមដានអង្កេតនៅក្នុងព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃសហគមន៍ដូនតី រកឃើញការឈូសឆាយកាប់រុករានយកដី និងមានការទិញលក់ដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ។

លោក ជា ហ៊ាន បន្តសកម្មភាពទិញលក់ឈូសឆាយរុករានដីព្រៃរបស់រដ្ឋគឺផ្ទុយទៅនឹងច្បាប់ស្ដីពីតំបន់ការពារ លក្ខន្តិកដែលបានតំកល់ទុកនៅក្នុងក្រសួងបរិស្ថាន និងផ្ទុយពីអនុក្រឹត្យរបស់រដ្ឋាភិបាលស្ដីពីការកាត់ឆ្វាលដីនៅតំបន់ឧទ្យានជាតិ ដីដែនជំរកសត្វព្រៃ និងដីសហគមន៍ ។

លោកលើកឡើងថា៖  «មានតែរដ្ឋមន្រ្ដីទេដែលអាចមានសិទ្ធិបញ្ជារទៅតាមមន្ទីរទៅឯកឧត្ដមអភិបាលខេត្ដឬកងកម្លាំងផ្សេងៗទៀតដើម្បីចូលរូមទប់ស្កាត់ហ្នឹងបង្ក្រាប។ ខ្ញុំសង្ឃឹមថានៅពេលលីខិតរបស់ខ្ញុំទៅដល់រដ្ឋមន្រ្ដីអាចមានចំណាត់ការផ្លូវច្បាប់ »។

ប្រធានអង្គការរូបនេះបានរកឃើញនូវឯកសារក្លែងក្លាយមួយចំនួនដែលអតីតមេឃុំត្រពាំជោ លោក ជា យូ នឹងបច្ចុប្បន្នជាជំទប់ឃុំទី១ នៃឃុំត្រពាំងជោ បានរៀបចំឡើងដើម្បីស្នើសុំទៅនាយករដ្ឋមន្រ្ដីសុំកាត់ឆ្វៀលដីព្រៃជូនប្រជាពលរដ្ឋដោយដាក់ថាដីពលរដ្ឋបានកាន់កាប់ច្រើនឆ្នាំប៉ុន្តែដីទាំងនោះគឺជាដីព្រៃ ។

 លោកបន្ថែមថា៖ «​អតីតមេឃុំគាត់ចេះតែប្រមូលប្រជាពលរដ្ឋពីខាងក្រៅទៅទន្រ្ទាន។ ដើម្បី[យកដី]លក់បានផលប្រយោជន៍ចែកជាមួយគាត់។ការក្លែងនេះគាត់ដាក់តាំងពីឆ្នាំ២០០១ប៉ុន្ដែនៅពេលដែលយើងចុះពិនិត្យជាក់ស្ដែងឃើញថាដីនៅតំបន់នោះគឺជាតំបន់ព្រៃនៅឡើយ» ។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក ជួប បារីស៍ និងលោក ជា យូ អតីតមេឃុំត្រពាំងជោបានទេនៅពុធនេះ។

មេឃុំត្រពាំងជោ លោក ទេព ណែម ប្រាប់ថា ការទិញលក់ដីរបស់សហគមន៍ឬដីរបស់រដ្ឋពីអតីតមេឃុំត្រពាំងជោលោក ជា យូ គឺលោកមិនបានដឹងច្បាស់នោះទេហើយក៏មិនដែលបានឃើញឯកសារទិញលក់ដែរ ។

លោក ទេព ណែម បន្តថា ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិនឹងការពារសិទ្ធិ និងលោក ជា យូ តែងតែប្រឈមមុខដាក់គ្នាប្ដឹងគ្នារឿងដីធ្លី។

លោកលើកឡើងថា៖ « ខ្ញុំដូចអត់ទាន់ច្បាស់។កន្លងមកតាមដឹងអង្គការហ្នឹងហីលោក ជា យូ ហ្នឹងតែងតែប្រឈមមុខដាក់គ្នាអារឿងប្ដឹងផ្ដល់ដីធ្លី។លោក ជា យូ ប្ដឹងលោកខាងអង្គការប្រឆាំងអំពើពុករលួយចេះទៅ ហីអង្គការប្រឆាំងអំពើពុករលួយគាត់ប្ដឹងពីលោក ជា យូ ចេះទៅតែអារឿងហ្នឹងខ្ញុំក្ដាប់អត់ច្បាស់ដែរ។ខ្ញុំអត់ច្បាស់ដែរបើគាត់ស៊ីញេ ខ្ញុំក៏អត់ដែលចាប់បានអាឯកសារគាត់ស៊ីញេក្នុងសហគមន៍អត់ច្បាស់ដែរ » ។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យ​មួយដោយ​សម្រេចកាត់ដីទំហំ២៦២,២៤ហិកតា ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រ​ភូមិពោធិ៍មាស ឃុំត្រពាំងជោ ដើម្បីប្រទានកម្មជាកម្មសិទ្ធិជូនគ្រួសារយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងប្រជាពលរដ្ឋសរុប៤១គ្រួសារ សម្រាប់កសាងលំនៅឋាន និងបង្កបង្កើនផល។

………………………………………………………………..​

​អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

កសិករនៅខេត្តបាត់ដំបង ថា ម្ទេសបានធ្លាក់ថ្លៃជាងពាក់កណ្តាលបើប្រៀបធៀបឆាំមុន

អត្ថបទបន្ទាប់

តុលាការ​ខេត្ដ​កំពង់ឆ្នាំង​សាក​សួរ​មន្ត្រី​រដ្ឋបាល​ស្រុក​២​នាក់​និង​ពលរដ្ឋ​ពាក់ព័ន្ធ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប

អត្ថបទបន្ទាប់
ទិដ្ឋភាពពីខាងក្រៅនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

តុលាការ​ខេត្ដ​កំពង់ឆ្នាំង​សាក​សួរ​មន្ត្រី​រដ្ឋបាល​ស្រុក​២​នាក់​និង​ពលរដ្ឋ​ពាក់ព័ន្ធ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង