CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

បុគ្គលិក​ណាហ្គាវើលដ៍​អះអាង​ថា នឹង​បន្តការ​ធ្វើ​កូដកម្ម​បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ក្តី

Admin ដោយ Admin
August 8, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), សិទ្ធិមនុស្ស
0
បុគ្គលិក​ណាហ្គាវើលដ៍​អះអាង​ថា នឹង​បន្តការ​ធ្វើ​កូដកម្ម​បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ក្តី

បុគ្គលិកណាហ្គាវើលដ៍ចេញតវ៉ានាពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
57
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅ​តែ​បន្ដ​ទាមទារ​ស្វែងរក​យុត្តិធម៌​ពី​ថៅកែ​ក្រុមហ៊ុន​ដដែល បើ​ទោះបី​ជា​មាន​ការ​គំរាមកំហែង​និង​ការ​ចាប់​ខ្លួន​ជា​ថ្មី​ក៏​ដោយ​ហើយ​ការ​ធ្វើកូដកម្ម​បាន​អូសបន្លាយ​ពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​ក្តី។

ប្រធានសហជីពទ្រទ្រង់សិទ្ធិកម្មករនិយោជិតខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIMថា បុគ្គលិកណាហ្គាវើលដ៍បានរងការគំរាមកំហែងពីអាជ្ញាធរជាច្រើន។ ប៉ុន្ដែកញ្ញាថា វាបានក្លាយទៅជារឿងធម្មតាទៅហើយ ដែលកញ្ញាទទួលបានការគំរាមកំហែងពីអាជ្ញាធរដែលពួកគាត់តែងតែប្រើការគំរាមកំហែងអស់ហ្នឹងមកលើពួកកញ្ញា។ កញ្ញាបន្ដថា ភាគីដែលជាអ្នកដោះស្រាយ ហាក់គ្មានចេតនាក្នុងការដោះស្រាយដើម្បីបញ្ចប់បញ្ហានេះទេ ដែលជាហេតុឲ្យបុគ្គលិកណាហ្គាវើលដ៍បន្ដសកម្មភាពកូដកម្មបែបនេះ។

កញ្ញាបន្ដថា៖ «វាមិនមែនយើងអត់ខ្លាចទេ យើងវាសាំនិងអាការគំរាមកំហែងរបស់គាត់ [អាជ្ញាធរ] ហើយ ពីព្រោះមុននឹងពួកបងធ្វើកូដកម្មអីហ្នឹង បងមកពីខ្លាចមានការគំរាមកំហែង ខ្លាចខុសច្បាប់អីហ្នឹងបានជាយើងខំធ្វើនីតិវិធីឲ្យអស់នីតិវិធីតាំងពីចចារផ្ទៃក្នុងរហូតចប់ក្រុមបឹ្រក្សាអាជ្ញាកណ្ដាលអីហ្នឹង មកពីយើងគិតថា យើងខ្លាចខុសច្បាប់ តែឥឡូវយើងធ្វើត្រឹមត្រូវហើយ ក៏នៅតែមានការចោទប្រកាន់ អ៊ីចឹងអាការគំរាមកំហែងហ្នឹង វាធម្មតាទេ ហើយពួកបងនៅតែបន្ដតវ៉ារហូតមានដោះស្រាយ»។

អ្នកតវ៉ាម្នាក់ទៀតអ្នកស្រី ច័ន្ទ ស្រីរ័ត្ន អាយុ៣០ឆ្នាំ និងបានបម្រើការនៅក្រុមហ៊ុនណាហ្គាវើលដ៍អស់រយៈពេល៤ឆ្នាំបានរៀបរាប់ថា បើទោះបីជាមានការគំរាមកំហែងពីខាងណាក៏ដោយ ក៏ពួកអ្នកស្រីអត់ខ្លាចដែរ ដោយសារតែពួកអ្នកស្រីបានធ្វើការតវ៉ាជាមួយនិងថៅកែក្រុមហ៊ុនតែប៉ុណ្ណោះ។

ស្រ្ដីរូបនេះបន្ដថា៖ «ទោះបីជាមានការគំរាមកំហែង ក៏ពួកខ្ញុំនៅតែព្យាយាមបន្ដធ្វើកូដកម្មរហូតទាល់តែមានដោះស្រាយបង»។

កូដករម្នាក់ទៀត អ្នកស្រី  សុខ រតនា​ អាយុ៣៤ឆ្នាំនិងបានបម្រើការងារនៅក្រុមហ៊ុនណាហ្គាវើលអស់រយៈពេល១៤ឆ្នាំ បាននិយាយទាំងឈឺចាប់ថា ពួកអ្នកស្រីនៅតែប្រកាន់គោលជំហរដដែល បើទោះបីមានការគំរាមកំហែង និងវាយដុំច្រំធាក់យ៉ាងណាក៏នៅតែបន្ដតវ៉ានិងទាមទាររហូត។

អ្នកស្រីបន្ដថា៖ «កន្លងមកមានការគំរាមពីអាជ្ញាធរនិងជនស៊ីវិលមកដល់ផ្ទះក៏ពួកខ្ញុំនៅតែតស៊ូធ្វើកូដកម្មអហិង្សានេះរហូតមានដំណោះស្រាយ»។

ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចសុំការអត្ថាធិប្បាយពីលោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានទេ ដោយទូរសព្ទផង និងផ្ញើសារតាមតេឡេក្រាមផង ប៉ុន្ដែគ្មានការឆ្លើយតប។

បើតាមប្រធានគណៈកម្មការទី១នៃរដ្ឋសភា ទទួលពាក្យបណ្ដឹងសិទ្ធិមនុស្សនិងស៊ើបអង្កេតនិងអធិការកិច្ចលោក សរ ចម្រុង បានមានប្រសាសន៍ថា លោកមិនមានសមត្ថភាពអ្វីក្នុងការដោះស្រាយបញ្ហាវិវាទរបស់បុគ្គលិកណាហ្គាវើលដ៍នោះទេ។ លោកថា បើតាមច្បាប់ការងារ គឺនិយាយអំពីក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលជាអ្នកដោះស្រាយបញ្ហាវិវាទ។ លោកចោទប្រកាន់ថា បញ្ហានេះមិនអាចបញ្ចប់បាននោះទេដោយសារតែមានអ្នកនៅពីក្រោយនិងចិញ្ចឹមទំនាស់។

លោកបន្ដថា៖ «វាមានអ្នកអុចពីក្រោយ ដោះមិចកើត គេចិញ្ចឹមទំនាស់ គេទុកឲ្យវារ៉ាំរ៉ៃចឹង ដ៍ចឹងមិនងាយទេ»។

ចំណែកឯនាយកមជ្ឍមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បានលើកឡើងថា វិវាទការងាររបស់បុគ្គលិកណាហ្គាវើលដ៍ គឺជារឿងរបស់បុគ្គលិកនិងក្រុមហ៊ុន ប៉ុន្ដែអាជ្ញាធរបានដើរតួជាអ្នកមានជម្លោះជាមួយកូដករទៅវិញ។

លោកបន្ដថា៖ «ជាការមើលឃើញរបស់ខ្ញុំ ក្រសួងការងារហាក់ដូចជាឆាកល្ខោនមួយសម្រាប់កំដរឆាក ហើយធ្វើខ្លួនដូចជាប្រឹងប្រែងក្នុងការដោះណាស់ ប៉ុន្ដែវាគ្រាន់តែធ្វើឲ្យល្អមើលទេ ពីព្រោះអ្នកដែលត្រូវដោះ គឺថៅកែណាហ្គាវើលដ៍មិនមែនអាជ្ញាធរនោះទេ»។

គួរ​រំឭក​ផង​ដែរ​ថា បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ បាន​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​អស់រយៈពេលជាងកន្លះឆ្នាំមកហើយ បន្ទាប់​ពី​កម្មករ​និយោចំនួន ១.៣២៩​នាក់ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំក្រោមហេតុផលវិបត្តិនៃជំងឺកូវីដ-១៩ កាលពីខែមេសា ​ឆ្នាំ២០២១។  

វិវាទការងារដ៏រាំរ៉ៃនេះ ចេះតែឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃរហូតឈានដល់ការចាប់ខ្លួនមេដឹកនាំបាតុករចំនួន១១នាក់ ដោយរាប់ពីចុងខែធ្នូ ឆ្នាំ២០២១មក ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ហើយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ អតីតបុគ្គលិកណាហ្គាវើលដ៍មួយចំនួនដែលបានឃុំខ្លួនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដើម្បីឲ្យពួកគេធ្វើតាមការសន្យាដើម្បីបញ្ចប់វិវាទការងារដ៏រាំរ៉ៃរវាងក្រុមហ៊ុនណាហ្កាវើលដ៏ និងអតីតបុគ្គលិកដែលតវ៉ាទាំងអស់៕
……………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល លោក ឃាង សុខមាន

អត្ថបទមុន

សហគមន៍​ឧត្តម​ស្រែពស់​ស្នើសុំ​ឲ្យ​លោក​នាយករដ្ឋមន្ដ្រី​លុប ស.ជ.ណ ដើម្បី​រក្សា​ព្រៃ​មេត្តា​ធម្មជាតិ​ដូច​ភ្នំ​តាម៉ៅ

អត្ថបទបន្ទាប់

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​អង្គរ​ស៊ូហ្គ័រ​ជិត​២០០​នាក់​ឡើង​តវ៉ានៅ​ខេត្តឧត្តរមានជ័យ

អត្ថបទបន្ទាប់
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​អង្គរ​ស៊ូហ្គ័រ​ជិត​២០០​នាក់​ឡើង​តវ៉ានៅ​ខេត្តឧត្តរមានជ័យ

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​អង្គរ​ស៊ូហ្គ័រ​ជិត​២០០​នាក់​ឡើង​តវ៉ានៅ​ខេត្តឧត្តរមានជ័យ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង