CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី សម្លេងសហគមន៍

កូដករ​ណាហ្គាវ៉ើល​ថា ការ​លូកដៃ​របស់​អាជ្ញាធរ​ក្នុង​វិវាទ​ការងារ គឺ​ជាការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

Admin ដោយ Admin
September 12, 2022
ក្នុង សម្លេងសហគមន៍, សិទ្ធិមនុស្ស
0
កូដករ​ណាហ្គាវ៉ើល​ថា ការ​លូកដៃ​របស់​អាជ្ញាធរ​ក្នុង​វិវាទ​ការងារ គឺ​ជាការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

កូដករណាហ្គាវើលដ៍អង្គុយក្រោមឆ័ត្រ ដៃកាន់បដាទាមទាររកដំណោះស្រាយវិវាទការងារដែលអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំមកនេះ។ រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន

0
ចែករំលែក
57
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

កូដករ​ណាហ្គាវើលដ៍​បាន​អះអាង​ថា ការលូកដៃ​របស់​អាជ្ញាធរ​និង​ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍​នៅក្នុង​វិវាទ​ការងារ​របស់​ពួកគេ គឺ​ជាការ​រំលោភ​សិទ្ធិមនុស្ស​និង​សិទ្ធិសេរីភាព​ធ្ងន់​ធ្ងរមកលើពួកគេ។

អនុប្រធានសហជីពទ្រទ្រង់សិទ្ធិកម្មករនិយោជិតខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញា ឈឹម សុខន ថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា បុគ្គលិកណាហ្គាវើលដ៍បានរងការគំរាមកំហែងពីអាជ្ញាធរជាច្រើន។ ប៉ុន្ដែកញ្ញាថា វាបានក្លាយទៅជារឿងធម្មតាទៅហើយ ដែលកញ្ញាទទួលបានការគំរាមកំហែងពីអាជ្ញាធរដែលពួកគាត់តែងតែប្រើការគំរាមកំហែងអស់ហ្នឹងមកលើពួកកញ្ញា។ កញ្ញាបន្ដថា ភាគីដែលជាអ្នកដោះស្រាយ ហាក់គ្មានចេតនាក្នុងការដោះស្រាយដើម្បីបញ្ចប់បញ្ហានេះទេ ដែលជាហេតុធ្វើឲ្យបុគ្គលិកណាហ្គាវើលដ៍បន្ដសកម្មភាពកូដកម្មបែបនេះ។

កញ្ញាបន្ដថា៖«ការគំរាមកំហែងរបស់អាជ្ញាធរ និងការមិនដោះស្រាយរបស់ថៅកែក្រុមហ៊ុន វាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយមិនគួរកើតមានបន្ដទៀតនោះទេ»។

អ្នកតវ៉ាម្នាក់ទៀតអ្នកស្រី ច័ន្ទ ស្រីរ័ត្ន អាយុ៣០ឆ្នាំ ដែលបានបម្រើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍អស់រយៈពេល៤ឆ្នាំបានរៀបរាប់ថា ការដែលអាជ្ញាធរលូកដៃក្នុងវិវាទការងាររបស់អ្នកស្រី​ វាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ អ្នកស្រីថា បន្ទាប់ការចុះអង្កេតរបស់តំណាងអង្គការសហប្រជាជាតិអន្ដរជាតិមក អាជ្ញាធរហាក់មិនសូវជាហ៊ានរារាំងការធ្វើកូដកម្មរបស់ពួកអ្នកស្រីដូចមុនទេ ប៉ុន្ដែការដោះស្រាយនៅតែគ្មានលទ្ធផលដដែល។

អ្នកស្រីបន្ដថា៖«សម្រាប់ខ្ញុំ វាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរណាស់ ដែលអាជ្ញាធរមិនគួរលូកដៃក្នុងជម្លោះរវាងបុគ្គលិកនិងថៅកែ។ ខ្ញុំថាអាជ្ញាធរនិងថៅកែណាហ្គាវ៉ើល គឺសហការគ្នាជាប្រព័ន្ធតែម្ដង ទើបបញ្ហារបស់ពួកខ្ញុំមិនត្រូវបានបញ្ចប់»។

អ្នកស្រីបានបន្ថែមថា ការដែលមានបុគ្គលិកខ្លះព្រមទទួលយកការដោះស្រាយពីក្រសួងការងារ ដោយសារតែបញ្ហាជីវភាពនិងមិនមានប្រាក់ចំណូល ទើបពួកគាត់បង្ខំចិត្តព្រមទទួលយកទាំងចិត្តមិនចង់ ។

ជុំវិញរឿងនេះ អ្នកស្រីថា៖«បើមិនដោយសារបញ្ហាជីវភាពទេ ពួកគាត់មិនព្រមទទួលយកការដោះស្រាយរបស់ក្រសួងការងារទេ អ្នកខ្លះបង្ខំចិត្តយកទាំងដឹងថា គិតមិនត្រឹមត្រូវ»។

កូដករម្នាក់ទៀត អ្នកស្រី  សុខ រតនា​ អាយុ៣៤ឆ្នាំ ដែលបានបម្រើការងារនៅក្រុមហ៊ុនណាហ្គាវើលអស់រយៈពេល១៤ឆ្នាំ បាននិយាយទាំងឈឺចាប់ថា ពួកអ្នកស្រីនៅតែប្រកាន់គោលជំហរដដែល គឺបន្ដតវ៉ារហូតដល់មានដំណោះស្រាយ។

អ្នកស្រីថា៖«និយាយពីរឿងរំលោភសិទ្ធិមនុស្សវិញ វាលើសនិយាយទៅទៀត»។

អ្នកស្រីបានសង្កត់ធ្ងន់ថា បើទោះបីជាមានវត្តមានអ្នកអង្កេតការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏ដោយ ក៏អាជ្ញាធរនិងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបំពានដដែល។ កាលពីមានវត្តមានរបស់អ្នកអង្កេតការណ៍ផ្នែកសិទ្ធិមនុស្សគ្រាន់ធ្វើឱ្យល្អមើលទេ រីឯដំណោះស្រាយគឺគ្មានអ្វីទេ។

អ្នកស្រី រតនាបន្ដថា៖«ខ្ញុំនៅតែបន្ដតវ៉ា ពីព្រោះវាជាសិទ្ធិសេរីភាពរបស់ខ្ញុំ  ខ្ញុំតវ៉ារហូតមានដំណោះស្រាយបានខ្ញុំឈប់ បើទោះបីជានៅគ្នាតិចតួចក៏ដោយ»។

អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ដោយបដិសេធជុំវិញការលើកឡើងរបស់កូដករណាហ្គាវើលដ៍ថា អាជ្ញាធរមិនបានលូកដៃឬក៏រំលោភសិទ្ធិមនុស្សដូចការលើកឡើងរបស់កូដករនោះទេ។ លោកថា អាជ្ញាធរមានសមត្ថកិច្ចក្នុងការសម្របសម្រួលសណ្ដាប់ធ្នាប់តែប៉ុណ្ណោះ រីឯការដោះស្រាយគឺមានក្រសួងការងារជាសាម៉ីភាគីចាំដោះស្រាយបញ្ហាវិវាទហើយ។

លោកបន្ដថា គ្រប់ភាគីទាំងអស់ត្រូវចូលរួមដោះស្រាយដោយយកច្បាប់ការងារជាធំ មិនមែនងាកទៅយកការតវ៉ាបិទផ្លូវជារឿងដែលត្រូវបានដោះស្រាយនោះទេ។

អ្នកនាំពាក្យរូបនេះបន្ដថា៖«រាល់បញ្ហាវិវាទទាំងអស់គឺត្រូវដោះស្រាយតាមរយៈច្បាប់ការងារ ដែលមានក្រសួងការងារជាអ្នកសម្របសម្រួលក្នុងការដោះស្រាយ ហើយអាជ្ញាធរគ្រាន់តែការពារនិងរក្សាសណ្ដាប់ធ្នាប់ប៉ុណ្ណោះ»។

ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចសុំការអត្ថាធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទេ ដោយទូរសព្ទចូលគ្មានអ្នកលើក។

យ៉ាងណាមិញកន្លងមកក្រសួងការងារបានចេញរបាយការណ៍និងលទ្ធផលសម្របសម្រួលវិវាទការងាររបស់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា មានអតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន២៣៩នាក់ហើយ បានទទួលយកការដោះស្រាយដោយក្រសួងការងារ ក្នុងចំណោម៣៧៣នាក់ និងអ្នកមិនព្រមទទួលយកនៅសល់១៣៤នាក់ទៀតដែលនៅសល់។

ក្នុងលិខិតនោះដែរថា ទីភ្នាក់ងារមុខរបរនិងការងារ(NEA)នៃក្រសួងការនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងត្រៀមខ្លួនដើម្បីជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឪកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ។

ចំណែកនាយក​នៃអង្គការអាដហុក លោក នី សុខា បានចាត់ទុកវិវាទនេះថា ការរារាំងនិងលូកដៃរបស់អាជ្ញាធរទៅលើកូដករណាហ្គាវើលដ៍ជាការរំលោភសិទ្ធិមនុស្ស ហើយលោកមិនគាំទ្រដាច់ខាតចំពោះសកម្មភាពបែបនេះ។

លោកសុខាបន្ដថា៖ «ក្នុងនាមយើងជាអង្គការសង្គមស៊ីវិល យើងមិនគាំទ្រដាច់ខាតចំពោះការបិទសិទ្ធិសេរីភាពរបស់កូដករណាហ្គាវើលដ៍ក្នុងការតវ៉ាស្វែងរកដំណោះស្រាយសមសម្របមួយ ប៉ុន្ដែត្រូវបានអាជ្ញាធរប្រើប្រាស់កម្លាំងដើម្បីទប់ស្កាត់ យើងមិនគាំទ្រដាច់ខាត»។

ជាមួយគ្នានេះដែរ នាយិកាមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី​ ចក់​  សុភាព យល់ឃើញថា ការមិនគោរពច្បាប់របស់ថៅកែណាហ្គាវើលដ៍ បានបង្ហាញថា ច្បាប់កម្ពុជាគ្មានប្រសិទ្ធភាពចំពោះអ្នកមានអំណាច អ្នកមានលុយ ហើយវាក៏មិនបានបង្ហាញថា មនុស្សគ្រប់គ្នាដែលរស់នៅក្រោមច្បាប់ ត្រូវបានច្បាប់ការពារបានដែរ ពីព្រោះតែលុយធំជាងច្បាប់។

អ្នកស្រីបានសង្កត់ធ្ងន់ថា៖«ច្បាប់ជាទូទៅគឺត្រូវបានអនុវត្តឱ្យសិទ្ធិស្មើៗចំពោះមុខ ដោយមិនត្រូវមានភាពលម្អៀងណាមួយនោះទេ ប៉ុន្ដែជាក់ស្ដែងយើងឃើញថា ច្បាប់របស់យើងហាក់មានភាពលម្អៀងទៅលើអ្នកមានលុយ អ្នកមានអំណាច ជាពិសេសអាជ្ញាធរផ្ទាល់តែម្ដង គឺមិនបានអនុវត្តតាមតួនាទីរបស់ខ្លួនទេ បែរជាអាជ្ញាធរខ្លះចេញមុខការពារអ្នកមានអំណាចនិងមានលុយទៅវិញ»។

កន្លងទៅនេះ ក៏មានវត្តមានរបស់អ្នកអង្កេតការណ៍របស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា លោក vitit muntarbhorn បានចុះមកអង្កេតការផ្នែកសិទ្ធិមនុស្សក្នុងប្រចាំកម្ពុជារយៈពេល១១ថ្ងៃនិងបានជួបនិងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយបានពិភាក្សាលើបញ្ហាសិទ្ធិមនុស្ស និងបានចុះឃ្លាំមើលផ្ទាល់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។

កាលពីថ្ងៃទី១១ ខែសីហា កូដករណាហ្គាវើលដ៍អះអាងថា ស្ត្រីជាកូដករ៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយរងអំពើហិង្សារបស់សមត្ថកិច្ចដែលបានវាយ ទាត់ ធាក់ពួកគេ ក្នុងអំឡុងពេលនៃការតវ៉ានៅក្បែរក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។

ករណីហិង្សានេះកើតឡើងប្រមាណ ៤ ម៉ោងប៉ុណ្ណោះ ក្រោយជំនួបរវាងសហជីពណាហ្គាវើលដ៍ សមាគម សហភាព ព្រមទាំងសហព័ន្ធសហជីព ជាមួយមន្ត្រីក្រសួងការងារ ក្នុងន័យស្នើជួបរដ្ឋមន្រ្តីក្រសួងការងារដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយវិវាទការងារដែលបានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ។  គួររំលឹកដែរថា កម្មករណាហ្គាវើលដ៍បានចេញតវ៉ាជាង១ឆ្នាំហើយ ចាប់តាំងពីថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១ មក។ ពួកគេទាមទារឲ្យក្រុមហ៊ុនទទួលបុគ្គលិក ដែលភាគច្រើនជាសមាជិកសហជីព ចូលបំពេញការងារវិញ, ភាគីក្រុមហ៊ុនត្រូវគោរពសិទ្ធិស្រី្ត រួមទាំងអត្ថប្រយោជន៍កម្មករផ្សេងទៀត៕
………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន

អត្ថបទមុន

ជនជាតិ​ដើម​ភាគតិច​ពូនង​ដែល​ជាប់​ចោទ​នៅ​តុលាការ​ខេត្តមណ្ឌលគិរី​១៥​នាក់ ស្នើសុំ​ឱ្យតុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់

អត្ថបទបន្ទាប់

ជនជាតិ​​ដើម​ភាគតិច​​ពូនង​​ស្នើ​អាជ្ញាធរ​​ពន្លឿន​​ការ​​ចុះ​​បញ្ជី​​ដី​សមូហភាព ដើម្បី​​បញ្ឈប់​​ការ​រំលោភ​​យក

អត្ថបទបន្ទាប់
ជនជាតិ​​ដើម​ភាគតិច​​ពូនង​​ស្នើ​អាជ្ញាធរ​​ពន្លឿន​​ការ​​ចុះ​​បញ្ជី​​ដី​សមូហភាព ដើម្បី​​បញ្ឈប់​​ការ​រំលោភ​​យក

ជនជាតិ​​ដើម​ភាគតិច​​ពូនង​​ស្នើ​អាជ្ញាធរ​​ពន្លឿន​​ការ​​ចុះ​​បញ្ជី​​ដី​សមូហភាព ដើម្បី​​បញ្ឈប់​​ការ​រំលោភ​​យក

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង