CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

លោក​ ​ផាត់​ ​ហ៊ន​ ​មិន​ពឹង​ពាក់​មេធាវី​​​ដោយ​គ្មាន​សង្ឃឹម​ថា​អាច​ឈ្នះ​ក្តី​តុលាការ​ខេត្ត​កំពង់ចាម​

Admin ដោយ Admin
December 4, 2024
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
មន្ត្រីនគរបាលយុត្តិធម៌ប្រគល់លិខិតកោះហៅ ចាងហ្វាងគេហទំព័រសារព័ត៌មានអនឡាញ ខេអេចផ្លើសញ៉ូ (KH Plus News) លោក ផាត់ ហ៊ន ដើម្បីឱ្យចូលបំភ្លឺនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ តាមពាក្យបណ្តឹងរបស់មេធាវី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ (ទំព័រហ្វេប៊ុក KH Plus News)

មន្ត្រីនគរបាលយុត្តិធម៌ប្រគល់លិខិតកោះហៅ ចាងហ្វាងគេហទំព័រសារព័ត៌មានអនឡាញ ខេអេចផ្លើសញ៉ូ (KH Plus News) លោក ផាត់ ហ៊ន ដើម្បីឱ្យចូលបំភ្លឺនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ តាមពាក្យបណ្តឹងរបស់មេធាវី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ (ទំព័រហ្វេប៊ុក KH Plus News)

0
ចែករំលែក
62
ចំនួនមើល

ចាងហ្វាងសារព័ត៌មានអនឡាញមួយរូបលើកឡើងថា លោកនឹងមិនពឹងពាក់មេធាវីដើម្បីការពារក្តីរបស់ខ្លួន ក្នុងសំណុំរឿងដែលប្តឹងដោយតុលាការខេត្តកំពង់ចាមឡើយ ដោយថាលោកគ្មានសង្ឃឹមថានឹងឈ្នះក្តីនោះទេ ត្បិតដើមបណ្តឹងគឺជាតុលាការខេត្តនេះរួចទៅហើយ។ ​

ចាងហ្វាងគេហទំព័រខេអេចផ្លើសញ៉ូ(KH Pus News) លោក ផាត់ ហ៊ន ​បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ថា លោកនឹងចូលទៅឆ្លើយបំភ្លឺតាមការកំណត់របស់តុលាការ​។ លោកយល់ថា វាជារឿងអយុត្តិធម៌សម្រាប់​លោកព្រោះតុលាការជាអ្នកប្ដឹង តុលាការជាអ្នកសួរ តុលាការជាអ្នកកាត់ក្ដីឈ្នះចាញ់ ដូច្នេះតុលាការមិនអាចកាត់ក្ដីឱ្យលោកឈ្នះនោះទេ។

បើទោះបីជាត្រូវចូលតតាំងក្តីជាមួយតុលាការក្តី ប៉ុន្តែចាងហ្វាងកាសែតអនឡាញរូបនេះ មិនមានគម្រោងការពឹងពាក់មេធាវីការពារក្ដីទេ ព្រោះមេធាវីល្អយ៉ាងណាក៏មិនឈ្នះដែរ តុលាការនឹងទទួលបានយុត្តិធម៌មួយរយភាគរយ ឯលោកត្រូវតែទទួលបានភាពអយុត្តិធម៌ ។

លោកលើកឡើងថា៖ « តុលាការអ្នកប្តឹងហើយគាត់អ្នកសួរ គាត់អ្នកកាត់ អញ្ចឹបើគាត់ចង់ចាប់ដាក់គុកគាត់ចាប់ហើយមិនបាច់ដល់ថ្ងៃនុងក៏បាន។គាត់ចាប់ឥឡូវក៏បានជាសិទ្ធិរបស់គាត់ ព្រោះគាត់មានសិទ្ធិចេញដីកាចាប់ខ្លួនបាន  »។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងខេត្ដកំពង់ចាមលោក តូច ឧត្ដម បានចេញដីកាកោះហៅលោក ផាត់ ហ៊ន ជាអ្នកកាសែតអនឡាញ និងជាចាងហ្វាងគេហទំព័រខេអេចផ្លើសញ៉ូ(KH Pus News)ឱ្យចូលទៅឆ្លើយបំភ្លឺពាក់ព័ន្ធបទព្រហ្មទណ្ឌមួយចំនួន។ បទចោទទាំងនោះរួមមាន អំពើបរិហាកេរ្ដិ៍ជាសាធារណៈ ការប្រមាថលើស្ថាប័ន ការផ្សាយព័ត៌មានមិនពិតបង្ខូចឈ្មោះស្ថាប័នតុលាការ និងការរិះគន់លើសេចក្ដីសម្រេចរបស់តុលាការពាក់ព័ន្ធនឹងការលើកចោលដីកាសម្រេចរក្សាការពារ ដែលបានព្រឹត្តតាមការផ្សព្វផ្សាយបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុក។

មួលហេតុដែលធ្វើឱ្យតុលាការចេញដីកាកោះហៅនៅពេលនេះគឺដោយសារកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ផាត់ ហ៊ន បានធ្វើការផ្សាយផ្ទាល់(Live)តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក KH Pus Newsនិយាយពាក់ព័ន្ធបញ្ហាវិវាទដីធ្លីរឿងលោក លឹម សុធី ហៅធី ធ្វើរបងនិងបង្គន់លើដីសាធារណៈរបស់រដ្ឋបិទផ្លូវចេញចូលផ្ទះលោក ឆូយ ទ្រី ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។

ក្រោយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយរួចធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុករិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរពាក់ព័ន្ធ និងស្ថាប័នតុលាការ សូម្បីតែប្អូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ស៊ីណាត ក៏បានធ្វើការផ្សាយផ្ទាល់(Live)តាមរយៈហ្វេសប៊ុកធ្វើការរិះគន់ខ្លាំងផងដែរ ។

លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា)ពិនិត្យឃើញថាអ្វីដែលលោក ផាត់ ហ៊ន បានធ្វើសេចក្ដីរាយការណ៍កន្លងមកគឺជារឿងមួយដែលគួរតែយកចិត្ដទុកដាក់ ព្រោះលោកបានព្យាយាមរាយការណ៍នូវព័ត៌មានដែលប្រជាពលរដ្ឋជួបរឿងអយុត្តិធម៌ ។

យ៉ាងណា លោកបន្តថា អ្នកសារព័ត៌មាន មានក្រមសីលធម៌មិនត្រូវបញ្ចេញបញ្ចូលអារម្មណ៍ខ្លួនឯងនៅក្នុងសេចក្ដីរាយការណ៍ទេ។ លោកបន្តថា កាលណាបញ្ចូលអារម្មណ៍ខ្លួនឯងច្រើនធ្វើឱ្យការរាយការណ៍ព័ត៌មាន មានការលម្អៀអ្នកសារព័ត៌មានមានតួនាទីសំខាន់មួយគឺការបញ្ជូនសារ និងជម្រុញឱ្យមានយុត្តិធម៌នៅក្នុងសង្គម។ លោកថា​ ការប្រើប្រាស់សារគំរាមដកអាជ្ញាបណ្ណ ឬគំរាមប្រើវិធានការផ្លូវច្បាប់វាជាការរុញច្រានធ្វើឱ្យគំលាតសេរីភាពសារព័ត៌មានកាន់តែឆ្ងាយ ធ្វើឱ្យអ្នកសារព័ត៌មានផ្សេងទៀតមានការរឹតត្បិតខ្លួនឯងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សារធារណៈ និងការពារផលប្រយោជន៍សាធារណជនទូទៅ ។

លោកលើកឡើងថា៖ « អ្នកសារព័ត៌មាន មានការបំពេញតួនាទីសំខាន់នៅក្នុងការការពារប្រយោជន៍សាធារណជនទូទៅលើកកម្ពស់យុត្តិធម៌នៅក្នុងសង្គម​ផ្ដល់ព័ត៌មានពិតឥតលម្អៀងដោយមិនមានការភ័យខ្លាច។ហើយគួរគប្បីទទួលបានការលើកស្ទួយការពារពីមន្រ្ដីសាធារណៈពីរដ្ឋាភិបាល »។​

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ដកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានថា ការផ្សព្វផ្សាយព័ត៌មានរបស់លោក ផាត់ ហ៊ន ជាការប្រមាថបង្ខូចកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័នតុលាការ ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះ បានចាត់ទុកការផ្សព្វផ្សាយនោះថាជាបទល្មើសព្រហ្មទណ្ឌមិនមែនជាសេរីភាពសារព័ត៌មានទេ ហើយគំរាមចាត់វិធានតាមផ្លូវច្បាប់ដោយម៉ីងម៉ាត់ជាទីបំផុត។

បួនថ្ងៃក្រោយគឺនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋមន្រ្ដីក្រសួងព័ត៌មានលោក នេត្រ ភត្រា បានចេញលិខិតព្រមានលោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រខេអេចផ្លើសញ៉ូ(KH Pus News)ឱ្យបបញ្ឈប់ផ្សព្វផ្សាយព័ត៌មានមិនមានមូលដ្ឋានច្បាស់លាស់ធ្វើឱ្យសាធារណៈជនមានការយល់ច្រឡំ គោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ។

នៅក្នុងលិខិតព្រមានដដែលនោះលោក នេត្រ ភត្រា បានកំណត់រយៈពេល១៥ថ្ងៃគិតចាប់ពីថ្ងៃចុះហត្ថលេខាឱ្យលោក ផាត់ ហ៊ន ត្រូវតែលុបចេញនូវរាល់ព័ត៌មាន អត្ថបទ រូបភាព និងវីដេអូទាំងអស់ដែលបានផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងស្ថាប័នតុលាការខេត្ដកំពង់ចាម។ បន្ថែមពីនេះ អប់រំណែនាំ និងពង្រឹងសមត្ថភាពអ្នកយកព័ត៌មានក្នុងអង្គភាពឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងអាកប្បកិរិយាថ្លៃថ្លូរ ក្នុងករណីមិនអនុវត្តតាមតាមការព្រមានក្រសួងព័ត៌មាននឹងលុបប្រកាសអនុញ្ញាតធ្វើអាជីវកម្ម និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។

ពាក់ព័ន្ធករណីលោក ផាត់ ហ៊ន នេះដែរ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ស្នងការដ្ឋាននគបាលខេត្ដស្វាយរៀងបានចេញលិខិតកោះហៅលោក ផាត់ ហ៊ន ឱ្យទៅឆ្លើយបបំភ្លឺនៅការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ពាក់ព័ន្ធបទបបរិហាកេរ្ដិ៍ជាសាធារណៈតាមបណ្ដឹងរបស់មេធាវីតំណាងឱ្យសាលាខេត្ដស្វាយរៀង ហើយលោកក៏បានចូលទៅបំភ្លឺតាមការកោះហៅ ក្រោយមករឿងនេះក៏សម្របសម្រួលគ្នាស្ងាត់ទៅវិញ៕

…………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា

អត្ថបទមុន

ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​នៅ​ឃុំ​សុខសាន្ត​អះអាង​ពី​ភាព​ខ្វះខាត​ព័ត៌មាន​ស្តីពី​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​

អត្ថបទបន្ទាប់

ក្រសួង​បរិស្ថាន​បង្ហាញ​ពី​សកម្មភាព​បង្ក្រាប​បទល្មើស​ចាប់​សត្វ​ស្លាប​និង​ដាក់​អន្ទាក់​សត្វ​ព្រៃ​នៅ​ខេត្ត​កោះកុង​

អត្ថបទបន្ទាប់
ទិដ្ឋភាពមន្ត្រីបរិស្ថាន កំពុងដោះអន្ទាក់ដាក់យកសត្វព្រៃស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ (ហ្វេសប៊ុកក្រសួងបរិស្ថាន)

ក្រសួង​បរិស្ថាន​បង្ហាញ​ពី​សកម្មភាព​បង្ក្រាប​បទល្មើស​ចាប់​សត្វ​ស្លាប​និង​ដាក់​អន្ទាក់​សត្វ​ព្រៃ​នៅ​ខេត្ត​កោះកុង​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង