CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

ដីព្រៃជាង១៥ហិកតារបស់សគមន៍មួយនៅខេត្ដក្រចេះរងការទន្ទ្រានយកធ្វើកម្មសិទ្ធិឯកជន

Admin ដោយ Admin
August 16, 2023
ក្នុង វិវាទដីធ្លី
0
ដីព្រៃជាង១៥ហិកតារបស់សគមន៍មួយនៅខេត្ដក្រចេះរងការទន្ទ្រានយកធ្វើកម្មសិទ្ធិឯកជន

សហគមន៍ចុះល្បាតរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើថ្មីបន្ថែមនៅថ្ងៃទី9ដល់ថ្ងៃទី12ខែសីហាឆ្នាំ2023នៅសហគមន៍ភ្នំសេះស្ងិតនៅភូមិអូរព្រះឃុំអូរគ្រៀសែនជ័យស្រុកអូរគ្រៀសែនជ័យខេត្ដក្រចេះ។ (រូបភាពផ្ដលឱ្យ)

0
ចែករំលែក
136
ចំនួនមើល

ដីព្រៃចំនួន១៥ហិកតារបស់សហគមន៍ព្រៃឈើភ្នំសេះ ស្ថិតក្នុងឃុំអូរគ្រៀងសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្ដក្រចេះ កំពុងរងការកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិពីសំណាក់អ្នកមានលុយមានអំណាច។

បទល្មើសកាប់បំផ្លាញព្រៃឈើថ្មីបន្ថែមនៅថ្ងៃទី9ដល់ថ្ងៃទី12ខែសីហាឆ្នាំ2023នៅសហគមន៍ភ្នំសេះស្ងិតនៅភូមិអូរព្រះឃុំអូរគ្រៀសែនជ័យស្រុកអូរគ្រៀសែនជ័យខេត្ដក្រចេះ(រូបភាពផ្ដលឱ្យ)

ប្រធានសគមន៍ព្រៃឈើភ្នំសេះលោក ហ៊ា សំអឿន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្នកមានលុយមានអំណាចបានជួលកម្មករឱ្យទៅកាប់ទន្ទ្រានយកដីព្រៃសគមន៍ព្រៃឈើភ្នំសេះជាបន្តបន្ទាប់ ដោយអាជ្ញាធរពាក់ព័ន្ធមិនសកម្មចុះទប់ស្កាត់នោះទេ។

លោក ហ៊ា សំអឿន បន្តថា សហគមន៍របស់លោកបានសហការគ្នាជាមួយបណ្តាញព្រៃឈើនៅក្នុងខេត្ដក្រចេះប្រមាណ១៦សហគមន៍ចុះល្បាតពីថ្ងៃទី៩ ដល់ ថ្ងៃទី១២ខែសីហានេះ ប្រទះឃើញបទល្មើសកាប់បំផ្លាញដើមឈើទាំងតូចទាំងធំជាង១៥ហិកតានៅក្នុងសគមន៍ព្រៃឈើភ្នំសេះ ដោយសហគមន៍ឃាត់ខ្លួនបានកម្មករដែលមកស៊ីឈ្នួលកាប់ឈើចំនួន៣នាក់រួមទាំងសម្ភារមួយចំនួនផងដែរ ។

លោកលើកឡើងថា៖ « ចឹងឈានដល់ការឃាត់ខ្លួនមនុស្សបាន៣នាក់បានបញ្ចួនទៅដល់ដៃសមត្ថកិច្ចហើយតែមិនដឹងថាគេធ្វើយ៉ាងមិចទៀត កាប់ឈើថ្មីខ្ញុំឃើញឈើដួលខ្ញុំសោកស្ដាយណាស់»។

ប្រធានសហគមន៍រូបនេះបន្ថែមថា ការកាប់បំផ្លាញព្រៃឈើ ដើម្បីយកដីធ្វើជាកម្មសិទ្ធិឯកជននេះ មិនមែនកើតឡើងតែម្ដងនេះទេ គឺកើតមានច្រើនដង់មកហើយ។លោកថា កន្លងមកសហគមន៍ និងអាជ្ញាធរធ្លាប់បានហៅ បុគ្គលឈ្មោះ ណោ ណាន ហៅ តាវែនតា ដែលជាមេការ និងជាអ្នកជួលកម្មករមកកាប់បំផ្លាញព្រៃឈើនៅក្នុងសហគមន៍ជាច្រើនលើកមកហើយ ប៉ុន្តែសកម្មភាពបែបនេះនៅតែបន្តកើតមានរហូតមកដល់សព្វថ្ងៃនេះ។

លោក ហ៊ា សំអឿន បន្តថា នៅពេលមានបទល្មើសកើតឡើង សហគមន៍តែងតែរាយការណ៍ទៅកាន់អាជ្ញាធរ ហើយអាជ្ញាធរ នាំគ្នាចុះទៅបង្ក្រាបបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ក្រោយមក ក៏មានក្រុមកម្មករចូលទៅកាប់ឈើដដែល។

លោកបន្តថា៖ « យើងធ្វើការរហូតជាមួយខាងជំនាញពីបីដងហើយនៅតែគាត់ [តាវែនតា ] ដដែលទេ គាត់មេការប៉ុន្តែថៅកែនៅពីក្រោយយើងអត់ដឹង។ ពួកខ្ញុំពិបាកណាស់គ្មានលុយគ្មានកាក់ទេរហូតរាយអង្គាសប្រាក់គ្នាម្នាក់បន្តិចៗបានចុះល្បាតអ្នកខ្លះខូចម៉ូតួអស់១អ្នកខ្លះអស់២ហើយ។ ខ្ញុំយល់ថា ទីមួយការអនុវត្តច្បាប់វាខ្សោយនៅមានកំរិតទីពីមិនហានធ្វើ » ។

ប្រធានបណ្ដាញព្រៃឈើខេត្ដក្រចេះលោក មួន ផាក មានប្រសាសន៍ថាមួយរយៈពេលចុងក្រោយនេះមានបទល្មើសកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្ដក្រចេះទាំងមួលមានការកើនឡើងជាងមុន មិនថា ការកាប់បំផ្លាញព្រៃឈើដើម្បីយកទៅលក់ឬការកាប់ព្រៃឈើ ដើម្បីទន្រ្ទាន់យកដីធ្វើជាកម្មសិទ្ធិឯកជននោះទេ។

លោក មួន ផាក អះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើបែបនេះ គឺមិនមែនពលរដ្ឋធម្មតាអាចធ្វើបាននោះទេ។ លោកថាបញ្ហានេះបង្កឡើងដោយក្រុមអ្នកមានលុយមានអំណាច។

លោកលើកឡើងថា៖« អ្នកមានលុយមានអំណាចលួចកាប់ឱ្យគេកាប់ គ្មានពួកអ្នកក្រណាទៅកាប់កើតទេធំថ្នាក់ហ្នឹងដីទូលំទូលាយហ្នឹង ប៉ុន្តែយើងរកមេរោគមិនទាន់ឃើញ។ យើងដាក់[ពាក្យប្ដឹង ]ច្រើនដង់មកហើយ ជាប់គុកមនុស្សក៏ច្រើននាក់ហើយដែរ ប៉ុន្តែ[កាប់បំផ្លាញ់ព្រៃឈើ ]ដូចមិនថយចុះនោះទេ »។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាសុំការឆ្លើយតពីលោក ណោ ណាន ហៅតាវែនតា បាននោះទេជុំវិញករណីប្រជាសហគមន៍ចោទថា លោកបានជួលកម្មករចូលទៅកាប់បំផ្លាញព្រៃឈើរបស់សហគមន៍នេះ។

មន្រ្ដីបរិស្ថានដែលប្រចាំការនៅស្រុកអូរគ្រៀងសែនជ័យលោក សូដា ម៉ាន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ករណីនេះស្ថិតនៅក្នុងសហគមន៍ព្រៃឈើមិនមែនស្ថិតក្នុងដែនសមត្ថកិច្ចរបស់មន្រ្ដីបរិស្ថាននោះទេ ។

លោកលើកឡើងថា៖«គាត់នៅក្នុងសហគមន៍ព្រៃឈើទេបងមិនមែននៅក្នុងសមត្ថកិច្ចផងបងចង់ដឹងព័ត៌មានអីទល់ទាក់ទង់ទៅមន្ទីរ » ។

នាយប៉ុស្ដិ៍នគបាលឃុំអូរគ្រៀងសែនជ័យលោក ឈា វិវត្ត បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ការកាប់បំផ្លាញព្រៃឈើរបស់សហគមន៍នេះ លោកបានឱ្យពលរដ្ឋអ្នកសារព័ត៌មានទៅសួរខាងមេព្រៃវិញ ដោយលោកថា មេព្រៃជាអ្នកគ្រប់គ្រង់បញ្ហានេះ។

ចំណែកកម្មករទាំង៣នាក់ដែលខាងសហគមន៍ចាប់បាន ហើយប្រគល់មកឱ្យប៉ុស្ដិ៍នគបាលនោះ គឺលោកគ្រាន់តែឱ្យធ្វើកិច្ចសន្យាឈប់មកកាប់បំផ្លាញព្រៃទៀតតែប៉ុណ្ណោះ ហើយបានដោះលែងឱ្យកម្មករទាំងនោះ ត្រឡប់ទៅផ្ទះវិញខណៈក្រុមកម្មករឆ្លើយថា មិនដឹង និងមិនស្គាល់អ្នកជួលឡើយ។

លោកលើកឡើងថា៖ «គាត់គ្រាន់តែស៊ីឈ្នួលគេយើងធ្វើកិច្ចសន្យាហើយឱ្យគាត់ត្រឡប់ទៅផ្ទះវិញ សួរទៅ[កម្មករ ]ថាអត់ស្គាល់គេជួលមកថាអត់ស្គាល់ឈ្មោះអ្នកជួល »។

សកម្មជនសិទ្ធិមនុស្សនិងបរិស្ថានលោក ម៉ា ចិត្រា បានដាក់ការសង្ស័យថា សកម្មភាពកាប់ព្រៃឈើទន្រ្ទានយកដីបែបនេះគឺអាចមានការគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយរវាងអាជ្ញាធរពាក់ព័ន្ធជាមួយអ្នកមានលុយមានអំណាចដើម្បីបានដីធ្វើជាកម្មសីទ្ធិផ្ទាល់ខ្លួន។

សកម្មជនបរិស្ថានរូបនេះបន្តថា ដើម្បីទប់ស្កាត់ និងរក្សាព្រៃសហគមន៍ឱ្យបានគង់វង្ស គឺមានតែសហគមន៍ខ្លួនឯងទេដែលត្រូវខិតខំការពារ ដោយមិនអាចពឹងលើអាជ្ញាធរទាំងស្រុងបានឡើយ។ មួយទៀតលោកថា ដើម្បីគ្រប់គ្រងព្រៃឈើសហគមន៍ឱ្យមានប្រសិទ្ធិភាព លុះត្រាតែអង្គភាពប្រឆាំងអំពើពុករលួយសកម្មក្នុងការចុះធ្វើអធិការកិច្ច ដើម្បីរកមើលមន្ត្រីណាខ្លះជាប់ពាក់ព័ន្ឋលើវិស័យការពារព្រៃឈើ ខណៈលោកមិនមានជំនឿលើអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរនៅក្នុងតំបន់នោះក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។

លោកលើកឡើងថា៖ «វាត្រូវមានទំនួលខុសត្រូវពីថ្នាក់ស្រុកខេត្ដរហូតដល់ថ្នាក់មូលដ្ឋាន ត្រូវមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ បើសិនជាអ្នកទទួលខុសត្រូវគាត់មិនមានទំនួលខុសត្រូវទេ ដកគាត់ចេញទៅ យើងឃើញកន្លងមកបញ្ហាមួយចំនួនទាល់តែមានការអនរាគមន៍ពីនាយករដ្ឋមន្រ្ដីបានដោះស្រាយ។ អាហ្នឹងវាមិនអាចដោះស្រាយបញ្ហាព្រៃឈើបានទេ » ។

បើតាមតំណាងសហគមន៍ សហគមន៍ព្រៃឈើភ្នំសេះបានកង្កើត និងមានការទទួលស្គាល់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនៅក្នុងឆ្នាំ១០១៨ ហើយសហគមន៍មួយនេះមានផ្ទៃដីសរុប៣០៨១ហិតា៕

……………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា


អត្ថបទមុន

ដីព្រៃសហគមន៍ជាង៣០ហិកតារបស់ជនជាតិដើមភាគតិចនៅខេត្តកំពង់ស្ពឺរងការហ៊ុមព័ទ្ធយកពីអ្នកមានលុយមានអំណាច

អត្ថបទបន្ទាប់

កសិករ​នៅ​ឃុំ​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់​បារម្ភ​ពី​ទិន្នផល​ស្រូវ​ធ្លាក់​ចុះ​ ​ខណៈ​សត្វ​ល្អិត​មួយ​ប្រភេទ​កំពុង​បំផ្លាញ​

អត្ថបទបន្ទាប់
ទិដ្ឋភាពស្រូវវស្សារបស់ប្រជាកសិករនៅឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ កំពុងរងការខូចខាតដោយសារសត្វល្អិតចង្រៃប្រភេទសត្វមមៀចបំផ្លាញ កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២៣។(រូបភាពផ្តល់ឱ្យ)

កសិករ​នៅ​ឃុំ​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់​បារម្ភ​ពី​ទិន្នផល​ស្រូវ​ធ្លាក់​ចុះ​ ​ខណៈ​សត្វ​ល្អិត​មួយ​ប្រភេទ​កំពុង​បំផ្លាញ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង