CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

ពលរដ្ឋជាង១០០០គ្រួសារនៅកោះកុង ជំរុញអាជ្ញាធរឱ្យដោះស្រាយបញ្ហាដីធ្លីជូនពួកគេ

Admin ដោយ Admin
April 24, 2023
ក្នុង វិវាទដីធ្លី
0
ពលរដ្ឋជាង១០០០គ្រួសារនៅកោះកុង ជំរុញអាជ្ញាធរឱ្យដោះស្រាយបញ្ហាដីធ្លីជូនពួកគេ

អ្នកភូមិរាបរយនាក់តវ៉ានៅសាលាស្រុកស្រែអំបិលកាលពីថ្ងៃទី២០ ខែមេសាឆ្នាំ២០២៣ ដើម្បីទាមទារឱ្យរដ្ឋបាលខេត្តកោះកុងដោះស្រាយបញ្ហាដីធ្លី។ (រូបភាព៖ ផាវ ញើង)

0
ចែករំលែក
101
ចំនួនមើល

ប្រជាពលរដ្ឋជាង១០០០គ្រួសារនៅខេត្តកោះកុង បានជំរុញទៅអាជ្ញាធរឱ្យពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគេឱ្យបានឆាប់ ដោយអះអាងថា ពួកគេកំពុងខ្វះខាតដីសម្រាប់ធ្វើកសិកម្ម។

កាលពីថ្ងៃទី២០ ខែមេសាឆ្នាំ២០២៣ ប្រជាពលរដ្ឋរាប់រយនាក់ បានប្រមូលផ្តុំនៅសាលាស្រុកស្រែអំបឹល ដើម្បីជួបជាមួយថ្នាក់ដឹកនាំខេត្តកោះកុង និងស្នើដល់ថ្នាក់ដឹកនាំទាំងនោះ ជួយពន្លឿនរកដំណោះស្រាយដីធ្លីជូនពួកគេ។

អ្នកស្រី ផាវ ញើង អាយុ ៤៧ឆ្នាំ ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋនៅឃុំជីខក្រោម ស្រុកស្រែអំបិលប្រាប់ពលរដ្ឋសារព័ត៌មានថា ក្រុមប្រជាពលរដ្ឋ៩៥៥គ្រួសារមកពីស្រុកស្រែអំបិល និងបុកទុមសារគរ បានស្នើដីសម្បទានសង្គមកិច្ចពីរដ្ឋ ខណៈក្រុមពលរដ្ឋ១៩៧គ្រួសារ និងក្រុមពលរដ្ឋផ្សេងទៀត បានស្នើសុំដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។

តំណាងពលរដ្ឋអ្នកស្រី ផាវ ញើង អះអាងថា ពលរដ្ឋដែលឡើងមកតវ៉ាដីធ្លីនោះ ជាប្រជាពលរដ្ឋក្រីក្រ និងកំពុងខ្វះដីធ្លីសម្រាប់បង្កបង្កើនផល ដោយពលរដ្ឋខ្លះត្រូវបានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរំលោភយកអស់ផងដែរ។

អ្នកស្រីបន្ថែមថា៖«ដោយសារតែស្រុកយើងអត់មានមុខរបរ អត់មានដីធ្លីធ្វើកសិកម្ម គឺធ្វើឱ្យពួកយើងត្រូវបង្ខំចិត្តធ្វើចំណាក់ស្រុកទៅប្រទេសថៃ ដូច្នេះហើយខ្ញុំសង្ឃឹមថា លោកជំទាវអភិបាលខេត្តនឹងជួយពន្លឿនដំណោះស្រាយដីធ្លីឱ្យពួកយើងខ្ញុំឱ្យបានលឿន ចប់មុនពេលបោះឆ្នោតនាពេលខាងមុខនេះផង»។

អ្នកស្រី ដេត ហួរ អាយុ ៣៩ ឆ្នាំ ដែលអះអាងថា តំណាងពលរដ្ឋ១៩៧គ្រួសារនៅឃុំជីខលើ ស្រុកស្រែអំបិល និយាយថា ពួកគេ ១៩៧គ្រួសារត្រូវបានក្រុមហ៊ុន ​ ហេង​ ហ៊ុយ រំលោភ​យកដីធ្លីអស់​​តាំង​ពី​​ឆ្នាំ២០០៧ ដោយពុំបានដោះស្រាយសំណងណាមួយជូនពួកគាត់ឡើយ។

តំណាងពលរដ្ឋអ្នកស្រី ដេត ហួរ បន្តថា ដោយសារតែមានការគំរាមកំហែងពីសំណាក់អាជ្ញាធរ និងក្រុមហ៊ុន គឺពួកគាត់មិនបានតវ៉ាតាំងពីដើមមកនោះទេ។ អ្នកស្រីថា អ្នកភូមិទើបតែតវ៉ានៅឆ្នាំ២០១៩ ក្រោយគ្មានដីធ្លីសម្រាប់បង្កបង្កើនផល។

អ្នកស្រី ដេត ហួរ បានឱ្យដឹងថា ការដើរតវ៉ាកន្លងមកនេះ គឺពុំមានដំណោះស្រាយណាមួយឡើយ ក្រៅពីការគំរាមកំហែង រុញច្រាន ការចោទប្រកាន់ និងការច្រានចោលមិនដោះស្រាយពីសំណាក់អាជ្ញាធរពាក់ព័ន្ធ។

តំណាងពលរដ្ឋរូបនេះបន្តថា ការជួបជាមួយជាថ្នាក់ដឹកនាំខេត្តកោះកុង កាលពីសប្តាហ៍មុននេះ គឺទាមទារឱ្យរដ្ឋបាលខេត្តដោះស្រាយ ដោយកាត់ឆ្វៀលដីទំហំ៣០៨ហិកតាពីដីក្រុមហ៊ុនឱ្យមកប្រជាពលរដ្ឋវិញ និងចេញប័ណ្ណកម្មសិទ្ធិ រួមទាំងផ្តល់សំណង៧០០០ដុល្លារក្នុង១គ្រួសារសម្រាប់ការខូចខាតផលដំណាំផងដែរ។

អ្នកស្រីបន្ថែមថា៖«ការពន្យារពេលមិនដោះស្រាយវាអាចធ្វើឱ្យប៉ះពាល់ ទីមួយវាប្រឈមនឹងបញ្ហាជីវភាពក្នុងការរស់នៅ ទី ពីរគឺប្រឈមនឹងបញ្ហាយើងអត់ឃ្លានមែនទែន គឺយើងអត់មានដីអាស្រ័យផល ប្រឈមហ្នឹងជំពាក់បំណុលធនាគារ។ អញ្ចឹងហើយមានបងប្អូនខ្លះគាត់ធ្វើចំណាកស្រុក ហើយខ្លះទៀតគាត់មានជំងឺឈឺស្កាត់មានជំងឺរ៉ាំរ៉ៃ។ យើងស្នើសុំឱ្យពន្លឿនក្នុងការដោះស្រាយជូនប្រជាពលរដ្ឋផង ព្រោះអីការរង់ចាំយូរពេកហើយ»។

ពលរដ្ឋមិនអាចសុំការឆ្លើយតបពីអភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងលោក សុខ សុទ្ធីបានពាក់ព័ន្ធរឿងនេះ ប៉ុន្តែបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តនេះ គឺថ្នាក់ដឹកនាំខេត្តបានប្រជុំពិភាក្សាដើម្បីស្វែងរកនីតិវិធីសម្របសម្រួល និងដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលស្នើសូមដីសម្បទានសង្គមកិច្ច និងប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវិនិយោគក្នុងភូមិសាស្ត្រខេត្តកោះកុង។

បើតាមរដ្ឋបាលខេត្តគឺ អាជ្ញាធរនឹងបង្កើតក្រុមការងារចម្រុះថ្នាក់ខេត្ត នៅសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២៣ ហើយចុះសិក្សាពិនិត្យ និងវាយតម្លៃជាក់ស្តែងតាមខ្នងផ្ទះ សម្រាប់ប្រជាពលរដ្ឋដែលបានពាក្យស្នើសូមដីសម្បទានសង្គមកិច្ច ដោយបានកំណត់ពេល នៃការអនុវត្ត រយៈពេល ១៦សប្តាហ៍។

 លើសពីនេះ ចំពោះសំណើរ និងសំណូមពរដែលជាអន្តរសមត្ថកិច្ច ក្នុងការដោះស្រាយ អភិបាលខេត្តលោក ស្រី មិថុនាភូថង បានទទួលយកមកសម្របសម្រួលតាមនីតិវិធី និងដោះស្រាយ និងបញ្ជូនទៅក្រសួងស្ថាប័នពាក់ព័ន្ធដោះស្រាយជាសមត្ថកិច្ចបន្តទៀត។

មន្ត្រី​សម្រប​សម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា​ប្រចាំខេត្តកោះកុង និងកំពង់ស្ពឺ លោក ញ៉ិល ភាព មានប្រសាសន៍ថា ការពន្យាពេលមិនពន្លឿនការដោះស្រាយគឺ អាចបញ្ឈប់ចរន្ត នៃការដើរតវ៉ាទាមទារបានឡើយ។

លោក ញ៉ិល ភាព បន្តទៀតថា ការពន្យាពេលនេះ បានធ្វើឱ្យប្រជាពលរដ្ឋប្រឈមនឹងការការចោទប្រកាន់ផ្សេងៗតាមផ្លូវតុលាការ បាត់បង់ពេលវេលារកស៊ីចិញ្ចឹមជីវិត ខាត់បង់ធនធានថវិកា ចំណាក់ស្រុក និងជំពាក់បំណុលធនាគារជាដើម។

លោកបន្ថែមថា ៖«ធ្វើឱ្យប្រជាពលរដ្ឋមានជម្លោះដីធ្លីមានបញ្ហាប្រឈមជាច្រើន ទី១ពួកគាត់ត្រូវបានចោទប្រកាន់តាមប្រព័ន្ធតុលាការ​ ពួកគាត់គ្មានពេលសម្រាប់រកស៊ីទទួលទានឬប្រកបរបររកស៊ីចិញ្ចឹមជីវិតទេ។ ការឡើងមកតវ៉ាត្រូវបានធ្វើឱ្យពួកគាត់ខាតបង់ធនធានច្រើន ដែលធ្វើឱ្យពលរដ្ឋមានជម្លោះដីធ្លីទាំងអស់ហ្នឹងធ្លាក់ខ្លួនក្រីក្រ»។

មាត្រា​៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ មាន​​សិទ្ធិ​ចូល​រួមយ៉ាងសកម្ម​ក្នុងជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌របស់ប្រទេសជាតិ ហើយសេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕
…………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួស ចាន់ឌឿន

អត្ថបទមុន

សហជីពមួយប្តឹងទៅអង្គការអន្តរជាតិខាងការងាររឿងថៅកែរោងចក្រ ស៊ិន​​ឡន បញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារ

អត្ថបទបន្ទាប់

ពលរដ្ឋជាង៤០០គ្រួសារនៅខេត្តកណ្តាល តវ៉ាទាមទារប័ណ្ណកម្មសិទ្ធិដីធ្លី

អត្ថបទបន្ទាប់
ពលរដ្ឋជាង៤០០គ្រួសារនៅខេត្តកណ្តាល តវ៉ាទាមទារប័ណ្ណកម្មសិទ្ធិដីធ្លី

ពលរដ្ឋជាង៤០០គ្រួសារនៅខេត្តកណ្តាល តវ៉ាទាមទារប័ណ្ណកម្មសិទ្ធិដីធ្លី

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង