CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ការងារ

កម្មកររោងចក្រដំឡើងកង់ជាង១ ០០០នាក់នៅស្វាយរៀងមិនពេញចិត្តនឹងភាគីរោងចក្រ ក្រោយថៅកែសម្រេចឱ្យសម្រាកដោយ​គ្មានប្រាក់​ឧបត្ថម្ភ​​

Admin ដោយ Admin
June 5, 2023
ក្នុង ការងារ
0
កម្មកររោងចក្រដំឡើងកង់ជាង១ ០០០នាក់នៅស្វាយរៀងមិនពេញចិត្តនឹងភាគីរោងចក្រ ក្រោយថៅកែសម្រេចឱ្យសម្រាកដោយ​គ្មានប្រាក់​ឧបត្ថម្ភ​​

កម្មករកម្មការនីរោងចក្រដំឡើងកង់ ស្ពីតថេក (ប៊េសស្វេ)ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្ដស្វាយរៀងចំនួន១២០០នាក់បាននាំគ្នាតវ៉ារឿងថៅកែរោងចក្រមួយនេះកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ក្រោយសម្រេចឱ្យពួកគាត់ឈប់សម្រាកនៅក្នុងអំឡុងពេលរោងចក្រអត់មានការងារធ្វើដោយគ្មានប្រាក់ឧបត្ថម្ភ។ (រូបភាព: សួន វត្ថា )

0
ចែករំលែក
81
ចំនួនមើល

កម្មករកម្មការនី​​រោង​ចក្រ​ដំឡើង​​កង់ ស្ពីត​ថេក អ៊ិនដាស្ទ្រៀល(SPEEDTECH INDUSTRIAL) ​ នៅក្រុង​បាវិត ​ខេត្តស្វាយរៀង មិនពេញចិត្តនឹងភាគីរោងចក្រ ​ ក្រោយថៅកែ​​រោងចក្រ​សម្រេច​ឱ្យ​កម្មករ​ឈប់​សម្រាក​ក្នុង​អំឡុង​ពេល​រោង​ចក្រ​អត់​ការ​ងា​រធ្វើ​ដោយ​គ្មានប្រាក់​ឧបត្ថម្ភ​។

នៅថ្ងៃ​ទី​១ ខែមិថុនា​ ឆ្នាំ​២០២៣​ កម្មករ​កម្មការនីរោងចក្រ​ដំ​​ឡើង​កង់ ស្ពីតថេក(ប៊េសស្វេ)ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន ក្រុង​​បា​វិត ខេត្ដស្វាយរៀង​​ចំនួន​១២០០នាក់​បាន​នាំ​គ្នា​តវ៉ា​រឿង​ថៅ​កែរោង​ចក្រ​មួយនេះ ក្រោយ​សម្រេច​ឱ្យ​ពួកគាត់​ឈប់​សម្រាក​នៅក្នុង​អំឡុងពេល​​​រោង​ចក្រ​អត់​មានការ​ងារ​​ធ្វើ​ដោយ​គ្មាន​ប្រាក់​ឧបត្ថម្ភ។

អ្នក​ស្រី​ ដូង​ វណ្ណា​ ជាកម្មការនី​ផ្នែកបិតតែម​ បាន​ប្រាប់​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ថា​ មូលហេតុ​ដែល​កម្មករ​នាំ​គ្នា​តវ៉ា​ដោយសារ​ក្រុមហ៊ុន​សម្រេច​ឱ្យ​កម្មករ​ឈប់​សម្រាក​ដោយ​គ្មាន​ប្រាក់​ឧបត្ថម្ភ​ ហើយ​ប្ដូរ​ឱ្យ​កម្មករ​ដែល​ធ្លាប់​តែ​ធ្វើ​ការ​គិត​លុយ​ជាប្រាក់​ខែប្ដូរ​ទៅ​​ធ្វើការ​ស៊ីថ្ងៃ​ដូច​កម្មករសំណង់​វិញ។

អ្នក​ស្រី​ថា​ក្រុមហ៊ុន​ចង់​ឱ្យ​កម្មករ​ធ្វើ​ការ​ថ្ងៃ​ណា​គិត​លុយ​ឱ្យថ្ងៃហ្នឹង​ ហើយ​ថ្ងៃ​ណាមិន​បាន​ធ្វើ​ការ​គឺខាង​ក្រុមហ៊ុន​​មិន​បានគិតលុយ​ឱ្យ​នោះ​ទេ​។​

អ្នកស្រី​លើក​ឡើងថា​៖ « ​​ក្រុមហ៊ុនអត់​មាន​ការ​ងារ​​ធ្វើ​​គាត់​ចង់​ឱ្យ​ពួក​ខ្ញុំធ្វើការ​ថ្ងៃ​ណា​ថ្ងៃហ្នឹង​គិត​ប្រាក់ខែ​ថ្ងៃ​ណា​អត់​ការងារ​ធ្វើ​គឺ​អត់គិត​ទេ​គឺ​ធម្មតា។ ​ថ្ងៃណាធ្វើការ​មាន​ប្រាក់ខែថ្ងៃណាអត់[ការងារធ្វើ ]អត់​ប្រាក់ខែ បើមួយខែធ្វើការ​បាន២ឬ៣​ថ្ងៃ​គិតមិច ហើយ​យើង​ជិះ​ឡានមក​ឡានគេ​គិត​ប្រាក់ខែ​ »។

អ្នក​ស្រីបន្ថែម​ថា ​បើខាងក្រុម​ហ៊ុន​មិន​មានការ​ងារ​ឱ្យកម្មករ​ធ្វើ​គ្រប់​គ្រាន់​នោះ​ទេ​ក្រុមហ៊ុន​គួរ​តែឱ្យ​កម្មករ​ស៊ី​៥០ភាគរយ​ដូច​រោងចក្រ​គេ​ផ្សេងៗ​ដែរ ​ដើម្បី​ឱ្យ​កម្មករ​ទទួលបាន​ប្រាក់​ខែខ្លះ។​ អ្នកស្រី​ថា​ការ​សម្រេចរបស់​ថៅកែក្រុមហ៊ុន​នេះ​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​កម្មករច្រើនណាស់​ និងធ្វើឱ្យពួកគាត់មិនមានប្រាក់សម្រាប់ការចំណាយផ្សេងៗ។

អ្នកស្រីបន្តថា៖ « គេគិតលុយឱ្យ​តាម​ប្រាក់ខែ​ប្រាក់ខែតិចបានតិច[១ថ្ងៃ]៦ដុល្លារ »។

តំណាង​កម្មករ​ ឈ្មោះ ចាន់ សុខ បានប្រាប់​ពលរដ្ឋ​អ្នកសារព័ត៌មាន​ថា​ មូល​ហេតុ​ដែល​កម្មករ​​ចេញ​មកតវ៉ានេះ ​គឺ​ដោយសារ​ក្រុម​ហ៊ុន​មិន​អនុញ្ញាត​ឱ្យ​កម្មករ​ដែល​ជាស្រ្ដី​​​មាន​ផ្ទៃពោះ​ចូលទៅ​ជួប​លោកនាយរដ្ឋមន្រ្ដី​ ហ៊ុន សែន ដែល​លោកអញ្ជើញ​មកជួប​​កម្មករនៅក្នុងក្រុង​បាវិត​ក្នុងខែ៦នេះដូច​រោងចក្រ​​គេផ្សេង​ៗ​។ ទី២លោកថា ខាង​ក្រុមហ៊ុនឱ្យ​កម្មករ​ឈប់នៅក្នុង​ពេល​ក្រុមហ៊ុន​មិនមាន​ការងារ​ឱ្យ​កម្មករធ្វើដោយ​គ្មាន​ប្រាក់ឧបត្ថម្ភ​។

លោកលើកឡើងថា៖ « រោងចក្រ​គេផ្សេងៗដ៏ទៃអត់​មានការ​ងារ​ធ្វើ​ដូច​គ្នា គេព្យួរឈ្មោះស៊ី៥០ភាគរយ​ គេឈប់​៥ថ្ងៃឬ១០ថ្ងៃ​គេ​បាន​៥០ភាគរយ​។ ប៉ុន្តែ​រោងចក្រ​ខ្ញុំ​ធ្វើ​ការរាល់​ថ្ងៃ​គេហៅ​ទៅ​ប្រជុំម្សិលមិញ​បើ​មានបញ្ហាចឹង[អត់ការងារធ្វើ ]​ ឧទាហរណ៍ថា​ឈប់​៥ថ្ងៃ​គឺដាច់[លុយ ]៥ថ្ងៃ​អត់ទទួលបានអ្វី​ទាំងអស់​ ១០ថ្ងៃគឺដាច់១០ថ្ងៃហ្មងអត់ទទួលបានអ្វីទាំងអស់​៥០ភាគរយ​អត់ផ្ដល់ឱ្យទេ »។

តំណាង​កម្មកររូប​នេះ​យល់ថា ​ការ​ដែល​ក្រុមហ៊ុនប្តូរឱ្យកម្មករធ្វើការ​ពីបើកប្រាក់ខែទៅ​ធ្វើការ​ស៊ី​ថ្ងៃ​ដូច​កម្មករសំណង់និងមិនឱ្យកម្មករទទួល​បានលុយ​៥០ភាគរយ​នៅ​ពេល​ដែល​ឈប់​សម្រាកនៅពេល​ក្រុមហ៊ុនមិនមានការងារឱ្យ​កម្មករធ្វើ​ ​ជារឿង​ខុសច្បាប់​និងអនុវត្តផ្ទុយ​ពីការ​ណែនាំ​របស់​លោកនាយរដ្ឋមន្រ្ដី ហ៊ុន សែន។

លោកបន្ថែមថា៖ « សម្ដេចពុកគាត់ថាបើឈប់​គាត់ផ្ដល់​ថវិកាឱ្យខ្លះ ហើយខាងរោងចក្រផ្ដល់ថវិកាឱ្យខ្លះ ប៉ុន្តែខាង​ក្រុមហ៊ុន​អត់ផ្ដល់លុយឱ្យទាំងអស់ »។

ពលរដ្ឋអ្នកសារព័ត៌មាន​មិនអាច​សុំការឆ្លើយបំភ្លឺពីប្រធានរដ្ឋបាល​រោងចក្រ ស្ពីតថេក បាននោះទេ​​ជុំវិញ​ការលើកឡើង​របស់កម្មករនេះ។

លោក​ ជិម ចាន់ថ្លា​ អនុប្រធាន​មន្ទី​រការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ដស្វាយរៀង​​ បានប្រាប់​ពលរដ្ឋអ្នកសារព័ត៌មាន​ថា​ ករណីនេះ​មន្រ្ដី​បានចុះទៅដោះស្រាយបញ្ហា​ជូនកម្មកររួចរាល់​ហើយ​។

លោកលើកឡើងថា៖ « គេដោះស្រាយ​ចប់​ហើយតើ គេត្រូវ​រូវ​គ្នា​ដោះស្រាយចប់​ហើយតើអូន »

បើតាម​កំណត់​ហេតុស្ដីពី​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅក្នុង​រោងចក្រ ស្ពីតថេក ដែល​ពលរដ្ឋអ្នកសារព័ត៌មាន​ទទួលបាន គឺ​ភាគី​ខាងកម្មករទាមទារ​ពីរចំណុច។ ទី១នៅពេល​ក្រុមហ៊ុន​អត់ការងារធ្វើសូមឱ្យ​ក្រុមហ៊ុន​ផ្ដល់​ជូន​អត្ថប្រយោជន៍ដល់កម្មករ៥០ភាគរយ ទី២ទាមទា​ឱ្យ​ក្រុមហ៊ុន​ព្យួរ​ការងារ​មានរយៈពេល​កំណត់ច្បាស់លាស់​។

ជាលទ្ធផល​ក្នុងការ​ដោះស្រាយទី​មួយ​ក្រុមហ៊ុនយល់​ព្រម​ផ្ដល់​ជូនឱ្យ​កម្មករ​ដែលត្រូវ​បានព្យួរការងារ​ក្នុង១ថ្ងៃ​១ដុល្លារ ទី២​នៅពេល​ក្រុមហ៊ុន​ព្យួរ​ការងារគឺអនុវត្តទៅតាម​ពេលវេលាជាក់ស្ដែង​។

លោក អាត់ ធន់​ ប្រធានសហភាពការងារ​កម្ពុជា​ មានប្រសាសន៍ថា ការ​ដែល​កម្មករ​នាំគ្នា​ចេញ​មកតវ៉ានេះ​គឺត្រឹមត្រូវ​តាមច្បាប់​ ហើយ​ថៅកែ​ក្រុមហ៊ុន​សម្រេចឱ្យកម្មករធ្វើការ​ពីស៊ីប្រាក់ខែមកធ្វើការ​ស៊ីថ្ងៃ​វិញ​បែប​នេះ​គឺជារឿងខុស​ច្បាប់​ទាំងស្រុង​ ហើយ​មិនអនុវត្តតាមការណែនាំ​របស់​លោកនាយករដ្ឋមន្រ្ដី​ថែមទៀតផង។

លោកលើកឡើងថា៖ « និយោជក​មិនអាច​ឱ្យ​កម្មករ​ប្ដូរពីស៊ីខែមកស៊ីថ្ងៃបានទេ ហើយនៅក្នុងមួយឆ្នាំនិយោជក​ធ្វើការ​ព្យួរ[ការងារ ]​បានតែ២ខែទេ ហើយ​នៅក្នុងការព្យួរ​នេះ​ឱ្យលុយ៥០[ភាគរយ ]ឬច្រើនជាងនេះអាស្រ័យទៅលើការឯកភាពគ្នា​ ហើយ​បន្ទាប់ពីហ្នឹង​ទោះមិន​មានការងារ​ក៏[គិត]ឱ្យកម្មករពេញដែរ។ ចឹង​ការដែលនិយោជកឱ្យកម្មករស៊ីថ្ងៃគឺខុសច្បាប់មួយរយភាគរយ​ »។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសថា​ ចាប់ពីខែមេសាឆ្នាំ២០២៣នេះទៅ​រាល់​រោងចក្រដែលបានបិតទ្វារមិនដំណើរការរាជរដ្ឋាភិបាល​ត្រូវ​ផ្ដល់​លុយឱ្យកម្មករ៤០ដុល្លារហើយភាគីខាងក្រុមហ៊ុនផ្តល់៣០ដុល្លា សរុប៧០ដុល្លារ៕

…………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វត្ថា

អត្ថបទមុន

ប្រជាសហគមន៍​ឡពាង​អះអាង​ថា​ ​តុលាការ​ខេត្ដ​កំពង់ឆ្នាំង​មិន​ព្រម​ប្រគល់​សម្ភារៈ​មក​​ពួកគាត់​វិញ​ ​

អត្ថបទបន្ទាប់

អតីតបុគ្គលិកណាហ្គាវើលដ៍​ថាការប្រើប្រាស់ប្រព័ន្ធតុលាការមិនអាចទប់ស្កាត់សកម្មភាពតវ៉ា​របស់ពួកគេបានឡើយ

អត្ថបទបន្ទាប់
អតីតបុគ្គលិកណាហ្គាវើលដ៍​ថាការប្រើប្រាស់ប្រព័ន្ធតុលាការមិនអាចទប់ស្កាត់សកម្មភាពតវ៉ា​របស់ពួកគេបានឡើយ

អតីតបុគ្គលិកណាហ្គាវើលដ៍​ថាការប្រើប្រាស់ប្រព័ន្ធតុលាការមិនអាចទប់ស្កាត់សកម្មភាពតវ៉ា​របស់ពួកគេបានឡើយ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង