CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ការងារ

កម្មកររោងចក្រជាង៧០០នាក់នៅខណ្ឌពោធិ៍សែនជ័យ ត្រូវថៅកែរត់ចោលដោយមិនដោះស្រាយសំណង

Admin ដោយ Admin
May 17, 2023
ក្នុង ការងារ
0
កម្មកររោងចក្រជាង៧០០នាក់នៅខណ្ឌពោធិ៍សែនជ័យ ត្រូវថៅកែរត់ចោលដោយមិនដោះស្រាយសំណង

កម្មកររោងចក្រដាយ៉ាប គ្លូប៊ល ស្ថិតក្នុងសង្កាត់កាកាបពីរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តវ៉ាកាលពីថ្ងៃទី៤ ខែឧសភាឆ្នាំ២០២៣។ (រូបភាព: អ៊ុក ដេន)

0
ចែករំលែក
212
ចំនួនមើល

កម្មកររោងចក្រ៧៣៦នាក់បម្រើការងារនៅរោងចក្រ ដាយ៉ាប គ្លូប៊ល ស្ថិតក្នុងសង្កាត់កាកាបពីរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានថៅកែបិទទ្វាររោងចក្ររត់ចោល ដោយមិនបានដោះស្រាយសំណងតាមផ្លូវច្បាប់ជូនពួកគាត់។

វ័យ៣២ឆ្នាំកញ្ញា មាសប៊ុន ចន្ថា ជាកម្មការិនីផ្នែកដេរ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា រោងចក្រ ដាយ៉ាប គ្លូប៊ល (DAY UP GLOBAL Co., Ltd) ជារោងចក្រកាត់ដេរសម្លៀកបំពាក់មានថៅកែជាជនជាតិកូរ៉េខាងត្បូង បានបិទទ្វាររោងចក្ររត់ចោលកម្មករតាំងពីថ្ងៃទី២ ខែឧសភានេះ ដោយមិនបានទូទាត់អត្ថប្រយោជន៍ផ្សេងៗតាមផ្លូវច្បាប់ជូនកម្មករឡើយ។

កម្មការិនីរូបនេះបន្តថា ក្រោយថៅកែរត់ចោលគឺ ក្រុមកម្មករជួបទុក្ខលំបាកជាខ្លាំង ដោយសារខ្វះខាតលុយសម្រាប់ចាយវាយប្រចាំ គ្មានលុយបង់ថ្លៃបន្ទប់ជួល និងបង់សងធានគារជាដើម។ កញ្ញាថា បច្ចុប្បន្នកម្មករបានប្រមូលផ្តុំគ្នាតវ៉ា ដេកយាមមុខរោងចក្រ និងស្នើទៅក្រសួងការងារឱ្យជួយដោះស្រាយ ដោយស្វែងរកថៅកែឱ្យមកទទូលខុសត្រូវលើប្រាក់សំណងរបស់កម្មករ។

កម្មការិនីកញ្ញា មាសប៊ុន ចន្ថា រៀបរាប់ថា ចាប់តាំងពីដើមឆ្នាំ២០២៣មក ក្រុមហ៊ុនមិនសូវមានការងារឱ្យកម្មករធ្វើរហូតមកដល់ខែមេសា ហើយថៅកែបានព្យួរការងារពេញមួយខែ ដោយទទួលបានប្រាក់ឧបត្ថម្ភ៥០ដុល្លារ។​ កញ្ញាថា ដល់ថ្ងៃទី២ ខែឧសភា ជាថ្ងៃចូលធ្វើការងារវិញ គឺថៅកែ និងថ្នាក់ដឹកនាំរោងចក្របានបិទទ្វាររត់ចោលកម្មករ។

កញ្ញាបន្ថែមថា៖«ពួកយើងកម្មករមិនសុខចិត្តទេ។ ពួកយើងធ្វើការឱ្យក្រុមជាង១០ឆ្នាំហើយ សុខៗមកឈប់ដោយគ្មានទំនួលខុសត្រូវអញ្ចឹង។ ខ្ញុំមិនសុខចិត្តទេ ពួកយើងនៅតែបន្តមកកន្លែងធ្វើការ មកទាមទារកដំណោះស្រាយ និងសូមឱ្យថៅកែជនជាតិកូរ៉េហ្នឹងចូលខ្លួនមកដោះស្រាយឱ្យពួកយើងជាកម្មករ»។

វ័យ26ឆ្នាំលោក សៀង សំណាង ជាកម្មករតុកាត់ បាននិយាយថា កម្មករដែលស្នាក់នៅជិតរោងចក្របានឃើញថ្នាក់ដឹកនាំរោងចក្រជាជនជាតិកូរ៉េលួចដឹកជញ្ជូនឥវ៉ាន់ចេញ ដូចជារបស់ប្រើប្រាស់ផ្ទាល់ខ្លួន ម៉ាស៊ីនភ្លើង  និងសម្ភារៈផ្សេងៗទៀតចេញពីរោងចក្រតាំងពីថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៣ ខណៈក្រុមកម្មករព្យួរការងារសម្រាកនៅផ្ទះ។

កម្មករតុកាត់រូបនេះឱ្យដឹងថា កម្មករជាង៧០០នាក់ដែលកំពុងតវ៉ានេះ សុទ្ធតែកម្មករចាស់ៗ មានអតីតភាពការងារយូរឆ្នាំ ដោយបម្រើការងារនៅរោងចក្រដាយ៉ាប គ្លូប៊ល ចន្លោះពី៥ទៅ១០ឆ្នាំ។ លោកថា ក្រសួងការងារធ្លាប់បានចុះមកសម្របសម្រួលដោះស្រាយដែរ ដោយឱ្យកម្មករទទួលយកប្រាក់បុរេប្រទានតាមគោលនយោបាយរបស់រដ្ឋាភិបាលចំនួន៣ចំណុច មាន ប្រាក់ខែចុងក្រោយ ប្រាក់បំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារដែលនៅសល់ ប៉ុន្តែការដោះស្រាយនេះ ក្រុមកម្មករមិនអាចទទួលយកបានឡើយ។

លោក សៀង សំណាង បន្តថា តាមផ្លូវច្បាប់ពេលដែលរោងចក្របិទទ្វាដោយមិនបានជូនដំណឹងត្រឹមត្រូវ គឺថៅកែត្រូវទូទាត់អត្ថប្រយោជន៍ជូនកម្មករទៅតាមផ្លូវច្បាប់ចំនួន៥ចំណុចមាន ប្រាក់ខែចុងក្រោយ ប្រាក់បំណាច់ឆ្នាំ ប្រាក់អតីតភាពការងារ ប្រាក់ជូនដំណឹង និងប្រាក់សំណងជំងឺចិត្ត។

លោកបន្ថែមថា៖«សំណូមពរដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារជួយរកដំណោះស្រាយឱ្យបានឆាប់ ព្រោះពួកខ្ញុំអ្នករង់ចាំនេះក៏ត្រូវដោះស្រាយលុយធនាគា លុយផ្ទះជួល និងការចំណាយប្រចាំថ្ងៃដែរ។បើឱ្យយើងទៅរកការងារថ្មីធ្វើបងដឹងស្រាប់ហើយការងារឥឡូវគឺពិបាករកណាស់មិនអាចរកបានភ្លាមៗទេ»។

អគ្គលេខាធិការ​រង ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម នៅ​តាម​គ្រប់មុខ​សញ្ញា ​នៃ​ក្រសួង​ការងារ លោក ខៀវ សាវុធ មិនអាចឆ្លើយបញ្ជាក់ថា ថៅកែរោងចក្របិទទ្វារអាជីវកម្មរត់ចោលកម្មករ ឬយ៉ាងណានៅឡើយទេ ដោយរង់ចាំស្រាវជ្រាវ និងជួបជជែកជាមួយក្រុមកម្មករជាមុនសិន។ យ៉ាងណាលោកថា​ ក្រសួងការងារនឹងដោះស្រាយវិវាទការងារនេះ ជូនកម្មករដោយផ្អែកទៅតាមផ្លូវ។

លោកបន្ថែមថា៖«ទោះយ៉ាងក៏យើងឈរផ្អែកលើផលប្រយោជន៍បងប្អូនកម្មករ និងរកដំណោះស្រាយយោងទៅតាមផ្លូវច្បាប់ទាំងអស់គ្នា»។

ប្រធានសហជីពស៊ីខៅឌូប្រចាំរោងចក្រ ដាយ៉ាបគ្លូប៊ល លោក ជា ដាវី មានប្រសាសន៍ថា ប្រសិនបើក្រសួងការងារដោះស្រាយដោយឱ្យកម្មករទទួលយកប្រាក់បុរេប្រទានតាមគោលនយោបាយរបស់រដ្ឋាភិបាលត្រឹម៣ចំណុចនោះនឹងធ្វើឱ្យកម្មករខាតបង់ផលប្រយោជន៍យ៉ាងច្រើនជាពិសេសទឹកប្រាក់ជូនដំណឹង និងសំណងជំងឺចិត្ត។

ប្រធានសហជីពរូបនេះបានអំពាវនាវដល់រដ្ឋាភិបាល និងអ្នកបញ្ជាទិញជួយអន្តរាគមន៍ដោះស្រាយ ដោយស្វែងរកចាប់ថៅកែមកទទួលខុសត្រូវ និងដោះស្រាយជូនកម្មករឱ្យបានឆាប់ ខណៈក្រុមកម្មករបញ្ហាជីវភាពជាខ្លាំង ដោយគ្មានលុយធនាគា ផ្ទះជួល និងការចំណាយប្រចាំថ្ងៃ ហើយពួកគាត់មិនអាចទៅរកការងារថ្មីធ្វើបានភ្លាមៗឡើយ។

លោកបន្ថែមថា៖«ពេលនេះ បងប្អូនកម្មករកំពុងតែជួបទុក្ខលំបាកខ្លាំង ដោយបញ្ហាជីវភាពរបស់ពួកគាត់ បញ្ហាលុយធនាគា ផ្ទះជួល និងការចំណាយប្រចាំថ្ងៃ ព្រោះពួកគាត់មិនអាចទៅរកការងារដទៃបានធ្វើភ្លាមទេ។ មួយវិញទៀតខ្ញុំសូមសំណូមពរដល់អ្នកបញ្ជាទិញទាំង៤ គឺ five eleven, Mechanix wear, Rawling និងEudera មេត្តាជួយចូលរួមដោះស្រាយវិបត្តិរបស់កម្មករក្រុមហ៊ុនដាយ៉ាប គ្លូប៊ល នេះផង»៕

…………………….

​ដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដេន

អត្ថបទមុន

អ្នកភូមិត្អូញត្អែពីបញ្ហាលំបាកទទួលសេវាសុខភាពខណៈ៤ឃុំក្នុងស្រុកកណ្ដាលស្ទឹងមានមណ្ឌលសុខភាពតែ១

អត្ថបទបន្ទាប់

លោក​ ​ថេង​ ​សាវឿន​ ​និង​មន្ត្រី​២​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាននគរបាលខេត្តរតនគិរី​ ​ក្រោយ​ធ្វើ​សិក្ខា​សាលា​មួយ​នៅ​ខេត្ត​នេះ​

អត្ថបទបន្ទាប់
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន កំពុងអង្គុយធ្វើការនៅក្នុងបន្ទប់មួយ។ (ហ្វេសប៊ុក ថេង សាវឿន)

លោក​ ​ថេង​ ​សាវឿន​ ​និង​មន្ត្រី​២​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាននគរបាលខេត្តរតនគិរី​ ​ក្រោយ​ធ្វើ​សិក្ខា​សាលា​មួយ​នៅ​ខេត្ត​នេះ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង