CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

សត្វគោជាង១០ក្បាលរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីបានងាប់ក្នុងចម្ការកៅស៊ូសង្ស័យពុលថ្នាំ

Admin ដោយ Admin
January 31, 2024
ក្នុង សង្គម
0
សត្វគោជាង១០ក្បាលរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីបានងាប់ក្នុងចម្ការកៅស៊ូសង្ស័យពុលថ្នាំ

សត្វគោងាប់ក្នុងចម្ការកៅស៊ូរបស់ក្រុមហ៊ុន វិឡាឌិវីឡុបមិន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។(រូបភាព៖ ពលរដ្ឋផ្តល់ឱ្យ)

0
ចែករំលែក
71
ចំនួនមើល

សត្វគោចំនួន១២ក្បាលរបស់ជនជាតិដើមភាគតិចពូនងនៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី បានងាប់ជាបន្តបន្ទាប់នៅក្នុងចំកៅស៊ូរបស់ក្រុមហ៊ុនវិឡាឌិវីឡុបមិន ដោយសង្ស័យពុលថ្នាំ។

អ្នកស្រី ភ្លឹក ភារម្យ ជាម្ចាស់គោ រស់នៅភូមិឡៅកា សង្កាត់សុខដុមបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ មានសត្វគោចំនួន១២ក្បាលរបស់ជនជាតិដើមភាភតិចបានស្លាប់ក្នុងដីចម្ការកៅស៊ូរបស់ក្រុមហ៊ុន វិឡាឌិវីឡុបមិន ហើយថា ក្នុងចំណោមគោដែលបានងាប់នោះ គឺមានគោរបស់អ្នកស្រីចំនួន៣ក្បាលផង។

ជនជាតិដើមភាគតិចពូនង អ្នកស្រី ភ្លឹក ភារម្យ បន្តថា ក្រោយពីទទួលបានដំណឹងថា មានសត្វងាប់ អ្នកស្រីបានចុះទៅពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ ហើយឃើញសត្វគោដេកងាប់រណូករណែលនៅក្រោមដើមកៅស៊ូ ដោយគោខ្លះងាប់នៅជិតប៉ីដុងទឹកដែលគេបានកាត់ពុះជាពីរ ដែលអ្នកស្រី សង្ស័យថា គោងាប់អាចមកពីពុលថ្នាំ។

អ្នកស្រីបន្ថែមថា៖«គោរបស់ពួកខ្ញុំងាប់នេះពិតជាមកពីពុលថ្នាំពិតប្រាកដ្ញហើយ ព្រោះអីនៅក្នុងស្នូកនោះមានទឹក ហើយទឹកនោះមានខ្លិនអាក្រក់ មានជាតិគីមី ហើយគោខែនេះវាដាច់ទឹក វាស្រេក វាក៍ផឹកទឹកនោះទៅបានជាពុលប្រកាច់ងាប់ភ្លាមៗចឹង»។

អ្នកស្រីភារម្យ បានរៀបរាប់ទៀតថា តាមប្រពៃណីរបស់ពួកគាត់ នៅរដូវនេះ គោខ្លះបានចោល និងគោខ្លះត្រូវបានឃ្វាលឱ្យស៊ីស្មៅនៅតាមទីវាល។ អ្នកស្រីថា ដោយសារតាមទីវាលមិនសូវមានស្មៅ ទើបគោរបស់ប្រជាពលរដ្ឋខ្លះចូលទៅស៊ីស្មៅក្នុងចម្ការកៅស៊ូនៅតំបន់ជិតនោះ ហើយអ្នកភូមិមិនបានចាប់អារម្មណ៍ថា ក្នុងចម្ការមានថ្នាំអ្វីនោះទេ ដោយសារដើមកៅស៊ូធំៗអស់ហើយ ខណៈក្រុមហ៊ុនក៏មិនបានហាមឃាត់។

ស្ត្រីវ័យ៤០ឆ្នាំរូបនេះ បានសំណូមពរទៅក្រុមហ៊ុន វិឡាឌិវីឡុបមិន ដោយថា បើសិនក្រុមហ៊ុនមិនឱ្យគោក្របី ឬសត្វពាហនៈរបស់ប្រជាពលរដ្ឋចូលក្នុងចម្ការទេ គឺក្រុមហ៊ុនត្រូវតែធ្វើរបង ដើម្បីទប់ស្កាត់សត្វពាហនៈរបស់ប្រជាពលរដ្ឋ។

ជនជាតិដើមភាគតិចពូនងម្នាក់ទៀត អ្នកស្រី ភ្លឹក ណាវី និយាយថា គ្រួសារអ្នកស្រីក៏បានបាត់បង់សត្វគោចំនួន៣ក្បាលផងដែរ។ អ្នកស្រីសង្ស័យថា សត្វគោដែលងាប់នោះដោយសារពុលថ្នាំពុលក្នុងចម្ការកៅស៊ូ។ អ្នកស្រីថា ករណីអ្នកស្រី និងម្ចាស់គោផ្សេងទៀតបានដាក់បណ្តឹងទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់សុខដុមហើយ ដើម្បីឱ្យក្រុមហ៊ុនធ្វើការសងសំណងដល់ពួកគាត់។

អ្នកស្រីណាវីបន្ថែមថា ៖«ខ្ញុំសុំសំណូមពរទៅខាងក្រុមហ៊ុនចំការកៅស៊ូហ្នឹង កុំធ្វើអំពើនេះទៀតព្រោះការធ្វើនេះវាធ្វើឲ្យខ្ញុំនិងអ្នកភូមិដទៃទៀតមានការខាតបង់ខ្លាំងណាស់ ណាមួយជំពាក់ធនាគារផង ហើយមកសត្វពាហនៈបានស្លាប់ទៀតធ្វើឲ្យពួកខ្ញុំពុំមានអ្វីលក់សងទៅបំណុលធនាគារវិញឡើយ បើក្រុមហ៊ុនមិនឱ្យសត្វចូល ឱ្យក្រុមហ៊ុនធ្វើរបងហ៊ុមព័ទ្ធដីចម្ការដូចក្រុមហ៊ុនគេផ្សេងៗទៅ»។

មេប៉ុស្តិ៍សុខដុមលោក ជា មករា បានប្រាប់ថា គោដែលងាប់នៅក្នុងចម្ការកៅស៊ូក្រុមហ៊ុន វិឡាឌិវីឡុបមិន គឺដោយសារផឹកទឹកក្នុងប៉ីដុងដែលគេដាក់ថ្នាំកៅស៊ូ ដើម្បីបង្កកជ័រ។

លោកថា ៖«ខ្ញុំទៅជួបសួរខាងកម្មករពួកគាត់ប្រាប់ថា ពេលគេចៀរជ័រ គេចាក់ទឹកចូលស្នូកនោះហើងបង់ថ្នាំបន្តិច ពេលចៀរជ័របាន គេយកមកចាក់ចូលស្នូកនោះឧ្យឆាប់រឹង ពេលធ្វើការចប់គេយកជ័រទៅហើយ ដោយស្នូកខ្លះគេមិនបានចាក់ទឹកចោលទើបសល់ទឹកគោមកផឹកបានមានរឿងបែបនេះកើតឡើង»។

ចៅសង្កាត់សុខដុមអ្នកស្រី នេត ឆៃយ៉ា ក៏ទទួលស្គាល់ថា ពិតជាមានសត្វគោរបស់ប្រជាពលរដ្ឋបានស្លាប់ក្នុងចម្ការកៅស៊ូពិតមែន។

អ្នកស្រី នេត ឆៃយ៉ា បានបញ្ជាក់ថា ក្រោយពីមានរបាយការណ៍មានសត្វគោងាប់នៅក្នុងចម្ការកៅស៊ូនោះអ្នកស្រីបានចាត់ឱ្យក្រុមប្រឹក្សាម្នាក់ និងប៉ុស្តិ៍នគរបាលសហការណ៍ជាមួយមេការក្រុមហ៊ុន ដើម្បីទៅត្រួតពិនិត្យដល់ទីតាំងកើតហេតុ ដោយរកឃើញថា សត្វគោដែលស្លាប់នោះ គឺដោយសារការផឹកទឹកនៅក្នុងប៉ីដុងដែលគេដាក់សម្រាប់ចៀរជ័រប្រាកដ្ញមែន។

ចៅសង្កាត់រូបនេះ បន្តថា ខាងក្រុមហ៊ុន អះអាងថា ពួកគេបានដាក់ថ្នាំពុលក្នុងប៉ីដុងនោះទេ ប៉ុន្តែប៉ីដុងនោះសម្រាប់ត្រងជ័រកៅស៊ូ ហើយពេលចៀរជ័រគេតែងតែដាក់សារធាតុគីមី និងចាក់ទឹកត្រាំនៅក្នុងប៉ីដុងនោះ ដើម្បីបង្កកជ័រ ហើយប៉ីដុងនោះត្រូវដាក់ប្រចាំនៅគល់កៅស៊ូ។

អ្នកស្រីបន្ថែមទៀតថា កន្លងមកខាងរដ្ឋបាលសង្កាត់តែងតែផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋឱ្យតាមឃ្វាលឬមើលសត្វគោក្របីរបស់ខ្លួន ប៉ុន្តែដោយសារការមិនយកចិត្តទុកដាក់ដោយផ្អែកទៅលើប្រពៃណីទំនៀមទម្លាប់ការលែងសត្វចោល រហូតដល់ខែធ្លាក់ភ្លៀងទើបតាមចាប់មកវិញនោះ បានធ្វើឱ្យមានការខាតបង់ដូច្នេះ។

អ្នកស្រីថា ៖«ខ្ញុំក៏មានការសោកស្ដាយខ្លាំងណាស់ដែរ ព្រោះសុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់ពួកខ្ញុំដែលជាម៉ែជាឪរបស់ពួកគាត់ ហើយខ្ញុំក៏ដឹងថាពួកគាត់ម្នាក់ៗក៏ជំពាក់បំណុលធនាគារច្រើនណាស់ដែរ ដូច្នេះខ្ញុំពុំបានសប្បាយចិត្តនៅលើគំនរទុក្ខរបស់ប្រជាពលរដ្ឋនោះទេ»។

យ៉ាងណាចៅសង្កាត់សុខដុមអ្នកស្រី នេត ឆៃយ៉ានិងមេប៉ុស្តិ៍សុខដុម លោក ជា មករា មិនបានបញ្ជាក់ពីដោះស្រាយសំណង ឬចាត់លើបណ្តឹងរបស់ម្ចាស់គោនោះទេ ហើយពលរដ្ឋអ្នកសារព័ត៌មានក៏មិនអាចរកការឆ្លើយតបពីភាគីក្រុមហ៊ុនបានដែរពាក់ព័ន្ធករណីនេះ៕

……………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក នូ រេន


អត្ថបទមុន

សកម្មជននយោបាយនៅមូលដ្ឋានស្នើឱ្យស្តារបរិយាកាសនយោបាយឡើងវិញ

អត្ថបទបន្ទាប់

កម្មករជាង៧០០នាក់នៅរោងចក្រមួយក្នុងខេត្តកណ្តាលទាមទារទៅថៅកែកំណត់ពេលព្យួរការងារឱ្យច្បាស់លាស់

អត្ថបទបន្ទាប់
កម្មករជាង៧០០នាក់នៅរោងចក្រមួយក្នុងខេត្តកណ្តាលទាមទារទៅថៅកែកំណត់ពេលព្យួរការងារឱ្យច្បាស់លាស់

កម្មករជាង៧០០នាក់នៅរោងចក្រមួយក្នុងខេត្តកណ្តាលទាមទារទៅថៅកែកំណត់ពេលព្យួរការងារឱ្យច្បាស់លាស់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង