CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ក្រសួងនិងអាជ្ញាធរ​​ចាត់វិធានការ​​​កម្ចាត់ជម្រកសត្វ​​​​មូស ខណ:ពលរដ្ឋ​បារម្ភ​ឆ្លង​ជំងឺគ្រុនឈាម​​

CJs khmer ដោយ CJs khmer
February 5, 2025
ក្នុង សង្គម
0
ក្រសួងនិងអាជ្ញាធរ​​ចាត់វិធានការ​​​កម្ចាត់ជម្រកសត្វ​​​​មូស ខណ:ពលរដ្ឋ​បារម្ភ​ឆ្លង​ជំងឺគ្រុនឈាម​​

សត្វមូសខ្លាញីកំពុងបឺតឈាមពីមនុស្ស។ (រូបភាព៖ CDC)

0
ចែករំលែក
89
ចំនួនមើល

ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន​ បាន​​សហការបាញ់ថ្នាំសម្លាប់សត្វ​មូស​ និង​​តាម​ដាន​ស្ថាន​ភាព​ជំងឺ​​បង្ក​ដោយ​សត្វមូស ដើម្បីការ​ពារ​សុខមាលភាព​ប្រជាពលរដ្ឋ ស្រប​ពេល​ដែល​​ពលរដ្ឋ​មួយ​ចំនួន​បារម្ភពី​ការ​ឆ្លងជំងឺគ្រុនឈាម ដោយសារ​ពួកគេសង្កេតឃើញសត្វមូស​កកើ​ត​ច្រើន ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ។

សេចក្តីណែនាំក្រើនរំលឹក របស់ក្រសួង​សុខាភិបាល ស្តីពី ការប្រុងប្រយ័ត្ន​ និងបង្កាការ​ចម្លង​ជំងឺ​​គ្រុន​ឈាម​ នា​ដើម​ឆ្នាំ២០២៥ ចុះ​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកឡើង​ថា ការ​ប្រែ​ប្រួល​​អាកាស​​ធាតុ​ ផ្តល់លទ្ធភាពក្នុងការ​បង្កាត់ពូជ ការកកើត​មូស និង​បំលាស់ទីនៃមូស ក្នុង​នោះ​​និន្នាការ​នៃការកើន​ឡើង​ចំនួន​មូស​ភាគច្រើន​ជាប្រភេទមូសអង្កាម។

ក្រសួងបន្តថា ក្នុងកំឡុងពេលរដូវ​ប្រាំង ចាប់ពីខែវិច្ឆិកា ដល់ខែមេសានេះ ក៏មាន​វត្តមានមូស​ខ្លា​ខ្លះៗ​នៅតាមពាង អាង ធុងដាក់ទឹកប្រើប្រាស់​ ទឹកថូផ្កា ចានទ្រជើង​តុ ទូ ក្រឡ និង​ពែង ដែល​បង្កើត​​​ជាប្រភព​​ដក់ទឹក និងជម្រក​សត្វមូស។

ក្រសួងសុខាភិបាល បញ្ជាក់ថា ក្រុមការងាររបស់​ក្រសួង​កំពុង​ផ្តល់​អន្តរាគមន៍​ឆ្លើយ​តប​នឹង​បញ្ហា​នេះ ដោយ​សហការជាមួយក្រុមការងារមន្ទីរសុខាភិបាល​នៃរដ្ឋបាល​រាជធានី-ខេត្ត និង​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់លំ​ដាប់​ថ្នាក់ តាមដាន ស្ថានភាពជំងឺបង្កដោយ​មូស និងស្ថានភាពមូស ដោយធ្វើការបាញ់ថ្នាំសម្លាប់​មូស ផ្សព្វផ្សាយសារអប់រំសុខភាព និង ចលនា​សហគមន៍​ចូល​រួម​លុប​បំបាត់​ប្រភព​កកើតមូសនារដូវក្តៅនេះ ជាពិសេសនៅតាមលូទឹក​ស្អុយ។

ក្រសួង​ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្ន​ និង​​​ការ​ពារសុខភាពផ្ទាល់ខ្លួន និង​គ្រួសារ បង្ការ​កា​រឆ្លង​ជំងឺគ្រុនឈាម និងចូលរួម​ការ​ទប់ស្កាត់​ការ​ផ្ទុះឡើង​នូវ​ជំងឺគ្រុន​ឈាម​ទ្រង់​ទ្រាយ​ធំក្នុងសហគមន៍​។

ក្រសួងក៏បានណែនាំដល់ពលរដ្ឋទាំងអស់ ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវ​ប្រញាប់ទៅ​រក​សេវាពិនិត្យ និងព្យាបាល នៅ​មន្ទីរពេទ្យដែលនៅជិត​បំផុត ដោយកុំឱ្យយឺតជាង​៤៨ម៉ោង​ក្រោយក្តៅខ្លួន។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយ​បន្ថែមជុំវិញករណីនេះ ពីរដ្ឋលេខាធិកា​រក្រសួង​សុខាភិបាល លោក កុយ វ៉ាន់នី បានទេ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈនេះ។

ចំណែក លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ នៅរាជធានីភ្នំពេញ មាន​ប្រសាសន៍​ថា ក្រោយ​មានការ​ណែនាំពីក្រសួង និងថ្នាក់លើមក អាជ្ញាធរ​មូលដ្ឋាន​បានចុះ​ផ្សព្វ​ផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ ពីការថែរក្សា​សុខភាព និង​ការពារខ្លួន​ពីការ​ឆ្លងជំងឺគ្រុនឈាមដោយសារ​សត្វមូសខ្លានេះ ព្រមទាំង​បាន​បាញ់ថ្នាំ​កម្ចាស់​ជម្រក​មូសផងដែរ។

លោកថា៖ «ដូចជាសម្រាកសម្រាន្ត​ក្នុងការ​ចង​មុង​ឲ្យបានត្រឹមត្រូវ ហើយ​សង្កាត់​ក៏បាន​ធ្វើ​ការ​ចាញ់​ថ្នាំ​មូស​បាន​​ច្រើន​លើក​ហើយ បាន​បីបួន​លើក​ហើយ​ក្នុង​សង្កាត់​ខ្ញុំ ដើម្បី​ការ​ពារ​កុំ​មាន​មូស​​ខ្លា​ខាំ​ចឹងទៅណា ក្នុងនោះបានចំនួន​រហូត​៩ភូមិ»។

គួរបញ្ជាក់ដែរថា មុនពេល​ក្រសួង​សុខាភិបាល ចេញ​សេចក្តីណែនាំក្រើនរំលឹកនេះ នៅ​លើ​បណ្តាញ​សង្គម គេ​ក៏សង្កេតឃើញមានប្រជាពលរដ្ឋ រស់នៅតំបន់មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ពី​​បញ្ហាសត្វមូសកកើតច្រើននេះផងដែរ ហើយពួកគេ​បាន​​​ស្នើឱ្យ​អាជ្ញាធរ​​ជួយ​បាញ់​ថ្នាំ​កម្ចាត់​សត្វ​​មូស ឬចែកថ្នាំអាល់បែតនៅតាមផ្ទះរបស់ពលរដ្ឋ។

អ្នកស្រី ផាន់ ពិសី ប្រជា​ពលរដ្ឋ​​រស់​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាន​និយាយ​ថា​ ប៉ុន្មានថ្ងៃកន្លង​មក​នេះ នៅតំបន់អ្នកស្រីរស់នៅ​មានសត្វ​មូសច្រើនខុសធម្មតា ដែល​ធ្វើ​ឱ្យ​គ្រួសារ​​អ្នក​ស្រី​​​ត្រូវបង្ខំចិត្តបញ្ជូនកូនៗទៅស្រុកកំណើត​មួយរយៈ ដើម្បីការ​ពារ​ពីការ​ឆ្លង​ជំងឺ​គ្រុន​ឈាម។

អ្នកស្រីនិយាយថា៖ «ខ្ញុំ​អត់​ហ៊ាន​ទុក​កូន​អាយុ​ ២ឆ្នាំ[នៅផ្ទះទេ] ខ្ញុំ​យក​ទៅ​ទុក​នៅ​ខេត្ត​[នៅជាមួយ​​យាយ​]​​ដោយ​សារ​តែ​មូស​ច្រើន​ពេក»។

ពលរដ្ឋរូបនេះ ក៏បានអំពាវនាវ​ដល់ក្រសួង​ស្ថាប័នពាក់ព័ន្ធ និង​​​អាជ្ញាធរពិនិត្យមើលឡើងវិញ នូវ​ប្រព័ន្ធលូដែលគ្មានគម្រប​​ និង​ស្នើ​​ឱ្យមានការបាញ់ថ្នាំសម្លាប់សត្វមូសនៅតាមមូល​ដ្ឋាន ដើម្បី​ការ​ពារ​សុខមាលភាព​ប្រជាពលរដ្ឋពីចម្លង​ឆ្លង។

លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា មានប្រសាសន៍​ថា ជំងឺ​ដែល​បង្កឡើង​​​ដោយ​​សត្វ​​មូសខ្លាញីខាំ​​ មាន៣ប្រភេទ​ ក្នុងនោះមាន​ ​ជំងឺគ្រុនចាញ់ ជំងឺ​គ្រុន​ឈាម និងជំ​ងឺ​គ្រុន​ឈីក។

លោកបន្តថា ក្រសួងសុខាភិបាល ក្រសួងអប់រំ និង ក្រសួង​ព័ត៌មាន មាន​​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់ដំ​ណឹងដល់ប្រជាពលរដ្ឋ​​ និងចាត់​​វិធាន​ការ​ក្នុង​ការទប់ស្កាត់​ការ​ឆ្លង​ជំងឺទាំងនេះ។​

លោកនិយាយថា៖ «ក្រសួងពាក់ព័ន្ធគួរណា ទី១ ផ្សព្វផ្សាយពី​ការ​ឆ្លង ទី២ ផ្សព្វ​ផ្សាយ​ពី​អនាម័យ ទី៣ យើង​ត្រូវ​មាន​ផែន​ការ​ដើម្បី​បាញ់​សម្លាប់​សត្វ​ល្អិត​តាម​សហគមន៏ តាម​ភូមិ​ឃុំ ដោយ​ឆ្នាំ​ទៅ មានម៉ាស៊ីនបាញ់ផ្សែង​សម្លាប់​សត្វ​មូសហ្នឹង ដោយមានជំនួយពីសុខាភិបាល»។

ចំណែក នាយកប្រតិបត្តិគ្លីនីកមិត្តភាពកំពង់ឆ្នាំង​ និងជាប្រធាន​ផ្នែកផែនការ​យុទ្ធសាស្ត្រ​នៃ​គ្លីនីក​រួមមិត្ត​ លោកវេជ្ជបណ្ឌិត សុខ រ៉ាផុន ឱ្យដឹងដែរថា ជំងឺគ្រុនឈាម​ អាចឆ្លង​នៅពេលដែល​មូស​ខ្លាញីខាំនៅពេលថ្ងៃ ប៉ុន្តែ​បើវាខាំនៅពេលយប់​ គឺ​គ្រាន់​ផ្តល់​ការ​រំខាន​ និង​​បង្ក​ជំងឺ​សើ​ស្បែក​​​តែ​​ប៉ុណ្ណោះ។

បើតាមរបាយការណ៍របស់ក្រសួង​សុខាភិបាល ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ​២០២៥ ឱ្យ​ដឹងថា អាត្រាអ្នកជំងឺ និងអាត្រាអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមក្នុង​ឆ្នាំ២០២៤ មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ២០២៣។

របាយការណ៍បានគូសបញ្ជាក់ថា ក្នុង​​ឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួនជិត​ ២ម៉ឺន​នាក់ (១៨ ៩៨៧នាក់) ក្នុង​នោះមានករណីស្លាប់ចំនួន ៤៦នាក់ ដែលអត្រា​អ្នកឆ្លង​​មានការ​ថយ​ចុះ​ ៤៦% និងអត្រាអ្នកស្លាប់ថយចុះ ៥៤% បើធៀបនឹង​ករណីឆ្លង​ក្នុងឆ្នាំ២០២៣ មាន​ដល់​ទៅ​ជាង ៣ម៉ឺន៥ពាន់នាក់ (៣៥ ៣៩០នាក់) និងចំនួនអ្នកស្លាប់ចំនួន ៩៩នាក់៕

……………………………………..

អត្ថបទដោយ៖ តាំង ប៉ហ្គិច

អត្ថបទមុន

មនុស្ស២នាក់ស្លាប់និង៥នាក់ទៀតរបួសធ្ងន់ ក្នុងគ្រោះ​​អគ្គិភ័យ​ឆេះ​ក្លឹប​មួយនៅភ្នំពេញ

អត្ថបទបន្ទាប់

ជនជាតិដើមភាគតិចនៅភូមិចំនួន​២ក្នុង​ខេត្តស្ទឹងត្រែង អំពាវនាវឱ្យអាជ្ញាធរ​ជួយរឿង​សេវា​ទូរស័ព្ទ

អត្ថបទបន្ទាប់
ជនជាតិដើមភាគតិចនៅភូមិចំនួន​២ក្នុង​ខេត្តស្ទឹងត្រែង អំពាវនាវឱ្យអាជ្ញាធរ​ជួយរឿង​សេវា​ទូរស័ព្ទ

ជនជាតិដើមភាគតិចនៅភូមិចំនួន​២ក្នុង​ខេត្តស្ទឹងត្រែង អំពាវនាវឱ្យអាជ្ញាធរ​ជួយរឿង​សេវា​ទូរស័ព្ទ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង