CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគីរីលើកគ្នាទៅទប់ស្កាត់ការរំលោភយកដីកប់សពរបស់ដូនតា

Admin ដោយ Admin
June 25, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), សិទ្ធិមនុស្ស
0
Land Mondal Kiri

ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងចុះទៅទប់​ស្កាត់​ការ​រំលោភបំពានធ្វើរបង​លើដី​កប់​សព​នៅ​ថ្ងៃទី២០​ខែមិថុនា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
49
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ប្រជាសហគមន៍ ជនជាតិ ដើមភាគតិច ពូនង ខេត្តមណ្ឌលគិរី កាល ពី ដើម សប្តាហ៍ នេះ បាន លើក គ្នាទៅ ទប់ ស្កាត់ ការរំលោភ យក ដី កប់ សព របស់ ដូនតា ពួកគេ ពីសំណាក់​ជនអនាមឹក​នៅ​ក្នុង​ខេត្ត​ភាគ​ឥសាន​មួយ​នេះ។

ប្រធានសហគមន៍ថែរក្សាវប្បធម៌និងប្រពៃណីជនជាតិដើមភាគតិចពូនង លោក ណាន ដានី អាយុ៤៨ឆ្នាំ បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM កាលពីថ្ងៃសុក្រថា កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងប្រមាណជា ១០ នាក់បាននាំគ្នាទៅទប់ស្កាត់ការជីកដីធ្វើរបងនៅលើដីកប់សពដូនតារបស់ពួកគេ ពីសំណាក់មេការម្នាក់ ដែលអះអាងថា ធ្វើតាមបញ្ជារអភិបាលស្រុកអូរាំង លោក សៀក មុន្នី។

លោកបន្ថែមថា ឈ្មោះក្រុមហ៊ុនដែលទៅធ្វើសកម្មភាពលើដីដូនតាជនជាតិដើមភាគតិច គឺមិនមានឈ្មោះពិតប្រាកដ ថាឈ្មោះអីទេ ចេះតែដាក់បន្ដៗគ្នា ហើយខាងរដ្ឋបាលព្រៃឈើខេត្តក៏បាននាំខ្លួនមេការម្នាក់ទៅខេត្តដើម្បីសួរនាំ។ ប៉ុន្ដែរហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងនៅឡើយទេថា តើគេដោះស្រាយយ៉ាងណានៅឡើយទេ។

លោកបន្ដថា៖ «ពាក់ព័ន្ធរឿងហ្នឹង គឺគេចង់បង្វែដានប្រជាពលរដ្ឋក្នុងសហគមន៍ទើបម្ដងថា អ្នកនេះ ម្ដងថាអ្នកនោះ ហើយការទាមទារដើម្បីកុំឲ្យបុគ្គលណារំលោភបំពានយកដីហ្នឹង ជាកម្មសិទ្ធិ អ៊ីចឹងពួកខាងប្រជាពលរដ្ឋសហគមន៍ គឺគេកើតទុក្ខមិនសុខចិត្ត គេទាមទារ ដើម្បីជាទីសក្ការៈដើម្បីថែរក្សាឲ្យតកូនតចៅអត់ជាកម្មសិទ្ធិបុគ្គលណាយកបានទេ គឺការពារសម្បត្តិរបស់រដ្ឋ របស់សាធារណៈ យើងត្រូវការពារជួយថែរក្សាទាំងអស់»។

ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងម្នាក់ លោក តាយ ផ្លុង អាយុ៣២ឆ្នាំ រស់នៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី  បានឲ្យដឹងដែរថា​ ដីដែលគេកំពុងរំលោភបំពាននេះ គឺជាដីព្រៃតំណមពីដូនតារបស់ជនជាតិដើមភាគតិចពូនង ដីកប់សព និងជាដីសមូហភាពទាំង៥ស្រុក ក្នុងខេត្ដមណ្ឌលគិរី រួមមាន ស្រុកកែវសីម៉ា ស្រុកពេជ្រចិន្តា ស្រុកកោះញ៉ែក ស្រុកអូររាំង និងក្រុងសែនមនោរម្យ ដែលមានដីចំនួន៣៣ហិចតា ហើយអាជ្ញាធរគេចង់យកដីទាំងអស់ហ្នឹង ទៅធ្វើជាកម្មសិទ្ធិឯកជន ដើម្បីយកទៅលក់បន្តឲ្យឈ្មួញជាមន្ដ្រីជាន់ខ្ពស់ និងជាឧកញ្ញ៉ា។

ប្រជាសហគមន៍រូបនេះបន្ដអះអាងថា៖ «ពួកខ្ញុំចង់ថែរក្សាដីហ្នឹងទុកជាដីសមូហភាពរួមដដែល ពីព្រោះវាជាដីតកូនតចៅ ជាយូរយារមកហើយរបស់ជនជាតិដើមភាគតិចពួកខ្ញុំ សុំឲ្យអាជ្ញាធរដោះស្រាយឲ្យពួកខ្ញុំផង»។

ចំណែក ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងម្នាក់ទៀត គឺលោក ជើង ម្លើង អាយុ៥៩ឆ្នាំ រស់នៅភូមិពូរាំង ឃុំសែនមនោរម្យ បានលើកឡើងថា ការទាមទារនេះ គឺសម្រាប់ការធ្វើចំការវិលជុំ សម្រាប់ឃ្វាលគោក្របី និងផ្លាស់ប្ដូរទីលំនៅឲ្យតកូនតចៅ និងទុកសម្រាប់កប់សព និងកន្លែងអរក្ខអ្នកតា និងដីតំណមជារបស់ជនជាតិដើមភាគតិចពូនងទើបពួកលោកតវ៉ានិងចង់ថែរក្សាដីទាំងនោះ។

លោកបន្ដ៖ «ដោះស្រាយហ្នឹងចង់ថា កាត់ដីឆ្វៀលពីដីក្រុមហ៊ុន ដែលបានប៉ះពាល់ទៅលើដីសហគមន៍ និងដីបរិស្ថានហ្នឹង​ ដីការពារហ្នឹងដើម្បីដាក់ដាច់ដោយឡែក ដើម្បីឲ្យជនជាតិដើមភាគតិចពួកខ្ញុំចឹងមក កុំឲ្យនៅតែអ៊ីចឹង»។

យ៉ាងណាក្តី អភិបាលស្រុកអូររាំង លោក សៀក មុន្នី បានច្រានចោលចំពោះការចោទប្រកាន់នេះថា លោកជាម្ចាស់និងជាអ្នកបញ្ជាឲ្យធ្វើសកម្មភាពលើដីទាំងនោះ។

លោកថា «ការដែលនិយាយថា អាជ្ញាធរជាអ្នកយកដីមកលក់ ឬក៏ធ្វើជាកម្មសិទ្ធិ គឺមិនត្រឹមត្រូវទេ»។

លោកបន្តថា អាជ្ញាធរមានតែចូលរួម និងប្រាប់ដល់ប្រជាសហគមន៍ឲ្យជួយតាមដាន បើសិនឃើញមានអ្នកណាមកប៉ះពាល់ដីហ្នឹង សុំរាយការណ៍មកលោកភា្លម។

លោកបន្ដថា ការចេះតែដើរចោទថា អ្នកនេះថាអ្នកនោះ នៅពីក្រោយខ្នង ជាពិសេសការចោទដាក់អាជ្ញាធរ គឺមិនមែនជារឿងលេងសើចទេ គឺវាប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អាជ្ញាធរផ្ទាល់តែម្ដង ហើយវាជាជម្ងឺដ៏រ៉ាំរ៉ៃក្នុងការដើរលាបពណ៌លោកថា លោកនឹងតាមចាប់អ្នកដែលប្រព្រឹត្តហ្នឹងដើម្បីចាត់វិធានការឲ្យបាន។

លោកបន្ដថា៖ «បើបងឯងមកស៊ើបមើលបើថាមានខ្ញុំកំពុងតែធ្វើលើហ្នឹង បងឯងយកដីហ្នឹងបណ្ដោយ ខ្ញុំឲ្យឬមួយក៏ថា បើរបស់ខ្ញុំ ខ្ញុំសុំសុខចិត្តជជែកជាមួយប្រជាពលរដ្ឋ ខ្ញុំទិញពីប្រជាពលរដ្ឋវិញ ឥឡូវប្រជាពលរដ្ឋលក់ប៉ុន្មាន ខ្ញុំទិញយកវិញ វាដូចជាហួសហេតុពេកហ្មងមនុស្សយើង គឺវាដើរធ្វើតែចឹងរហូត»។

នាយកប្រតិបត្តិនៃអង្គការជនជាតិដើមភាគតិចកម្ពុជា អ្នកស្រី យន់ ម៉ាណេ បានមានប្រសាសន៍ថា បើសិនជាក្រុមហ៊ុនវិនិយោគគាត់ទៅអភិវឌ្ឍន៍ប៉ះលើដីកប់សព គឺជារឿងមួយដែលប៉ះពាល់ដល់អត្ដសញ្ញាណរបស់ជនជាតិដើមភាគតិចខ្លាំងមែនទែននិងប៉ះពាល់ទៅដល់គេហៅថា បេតិកភណ្ឌមរតៈរបស់ជនជាតិដើមភាគតិច ហើយទង្វើបែបនេះ គឺជាបទល្មើសព្រហ្មទណ្ឌ ពីព្រោះកាលណាប៉ះពាល់ដល់ទីតាំងកប់សពចឹង។

អ្នកស្រីបន្ដថា ការធ្វើបែបហ្នឹង វាប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់មនុស្ស ពេលរស់ក៏ត្រូវមាន ពេលស្លាប់ក៏ត្រូវមាន ហើយអាជ្ញាធរក៏គួរចូលរួមដោះស្រាយជាមួយប្រជាពលរដ្ឋដែរ។

អ្នកស្រីបានអះអាងថា៖ «ការធ្វើឲ្យបាត់បង់អត្ដសញ្ញាណជនជាតិដើមភាគតិចមិនមែនត្រឹមក្រុមហ៊ុនមួយហ្នឹងទេ វាពាក់ព័ន្ធនិងអាជ្ញាធរឬក៏តុលាការដែរ ប្រសិនបើពួកគាត់អត់ចូលរួមដោះស្រាយការពារជាមួយ»។

យោងតាមការលើកឡើងរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង បានអះអាងថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានដាក់ចេញបំរាម ហាមដាច់ខាត មិនឱ្យប៉ះពាល់ដីរបស់ប្រជាពលរដ្ឋនោះទេ។ លោកបន្តថា បើសិនជាប៉ះពាល់ គឺមានតែរឿងគុករឿងច្រវ៉ាក់តែប៉ុណ្ណោះ៕

………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានកំពង់ស្ពឺ

អត្ថបទមុន

ពលរដ្ឋ​២​ឃុំ​នៅ​ខេត្តពោធិ៍សាត់​ស្នើ​ឱ្យ​អាជ្ញាធរ​សាងសង់​ផ្លូវ​មួយ​ខ្សែ​ តាម​ការ​សន្យា​មុន​ការ​បោះឆ្នោត

អត្ថបទបន្ទាប់

កំណើន​ភ្ញៀវ​ទេសចរណ៍​នៅ​សហគមន៍​ត្រពាំង​សង្កែ​កើន​ឡើង​ ក្រោយ​វិបត្តិ​កូវីដ-១៩

អត្ថបទបន្ទាប់
កំណើន​ភ្ញៀវ​ទេសចរណ៍​នៅ​សហគមន៍​ត្រពាំង​សង្កែ​កើន​ឡើង​ ក្រោយ​វិបត្តិ​កូវីដ-១៩

កំណើន​ភ្ញៀវ​ទេសចរណ៍​នៅ​សហគមន៍​ត្រពាំង​សង្កែ​កើន​ឡើង​ ក្រោយ​វិបត្តិ​កូវីដ-១៩

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង