CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​កំណែ​ទម្រង់​បញ្ហា​រដ្ឋបាល​សាធារណៈ​មួយ​ចំនួន​​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ ​​

Admin ដោយ Admin
December 11, 2023
ក្នុង ព័ត៌មាន
0
ជំនួបរវាងអ្នកកាសែត ជាមួយតំណាងក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំកំណែទម្រង់បញ្ហារដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួននៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ (រូបថតផ្តល់ឱ្យដោយ អង្គការInternews)

ជំនួបរវាងអ្នកកាសែត ជាមួយតំណាងក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំកំណែទម្រង់បញ្ហារដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួននៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ (រូបថតផ្តល់ឱ្យដោយ អង្គការInternews)

0
ចែករំលែក
140
ចំនួនមើល

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា ខ្លួននឹងធ្វើកំណែទម្រង់បញ្ហារដ្ឋបាលសាធារណៈមួយចំនួនដើម្បីបង្កភាពងាយស្រួលជូនពលរដ្ឋនៅថ្នាក់ក្រោមជាតិ ហើយវាជាយុទ្ធសាស្រ្ដថ្មី និងផែនការរបស់ក្រសួងដាក់ជូនពលរដ្ឋក្នុងចេតនាបង្កភាពស្រួលក្នុងការផ្ដល់ និងទទួលសេវាសាធារណៈរបស់រដ្ឋ។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គមរបស់ក្រសួងមហាផ្ទៃ បានសហការជាមួយអង្គការ Internews នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋលេខាធិការដ្ឋាន និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិហៅកាត់ថា គ.ជ.អ.ប នៃក្រសួងមហាផ្ទៃ ​លោក ចាន់ សុធា បានថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងជាមួយអ្នកសារព័ត៌មានលើបញ្ហាធំៗមួយចំនួនថា សម្រាប់កិច្ចការងារបម្រើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ គឺជាអាទិភាពមួយក្នុងចំណោមបញ្ហាផ្សេងទៀត។

លោកថា ក្រសួងបានព្យាយាមទម្លាក់កិច្ចការរដ្ឋបាលជាច្រើនរហូតដល់ថ្នាក់ឃុំសង្កាត់ ថ្នាក់ស្រុកដើម្បីឱ្យពលរដ្ឋងាយស្រួលក្នុងការទទួលនូវសេវាសាធារណៈរបស់រដ្ឋ។ លោកក៏បានថ្លែងថា កន្លងមកក្រសួងទទួលស្គាល់នូវចំណុចខ្វះខាតមួយចំនួន ប៉ុន្ដែលោកថា ក្រសួងនឹងខិតខំពង្រឹង និងយកចិត្ដទុកដាក់លើគ្រប់វិស័យដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង។

លោកបន្ដថា៖«ការកំណែទម្រង់នេះដើម្បីលើកកម្ពស់ក្នុងការផ្ដល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព គុណភាព តម្លាភាព និងឆ្លើយតបទៅនឹងសេចក្ដីត្រូវការ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ។ ការកំណែទម្រង់នេះដើម្បីបែងចែកផលប្រយោជន៍អំពីការអភិវឌ្ឍនៅមូលដ្ឋានជូនប្រជាពលរដ្ឋប្រកបដោយតុល្យភាពសង្គម»។

លោកក៏បានថ្លែងពីកិច្ចប្រជុំរវាងអ្នកសារព័ត៌មានជាមួយក្រសួងមហាផ្ទៃគឺក្នុងចេតនាឱ្យអ្នកសារព័ត៌មានជំរុញ និងផ្សព្វផ្សាយ ជាពិសេសគឺជាកិច្ចប្រជុំដែលក្រសួងរៀបចំឡើងដើម្បីការផ្សាភ្ជាប់រវាងអ្នកសារព័ត៌មាននិងកិច្ចការរបស់ក្រសួងមហាផ្ទៃ។ លោកបញ្ជាក់ថា ក្រសួងនឹងរៀបចំយុទ្ធសាស្ដ្រផ្សេងៗទៀតដើម្បីឱ្យពលរដ្ឋអាចចូលរួម និងការបន្ថយផលលំបាករបស់ពលរដ្ឋដូចជាករណីកែឯកសាររដ្ឋបាលមួយចំនួនជាដើម។

លោកថា៖«ការចូលរួមរបស់ពលរដ្ឋនៅតាមមូលដ្ឋានគឺដើម្បីដោះស្រាយបញ្ហាប្រឈម។ ខ្ញុំសុំឱ្យអ្នកសារព័ត៌មានទាំងចូលរួមផ្សព្វផ្សាយនឹងតាមដាន ពីសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍជាតិ ហើយសារព័ត៌មានកន្លងមកគឺបានរួមចំណែកជាច្រើនសម្រាប់រុញច្រានកិច្ចការងាររដ្ឋាភិបាលដល់ពលរដ្ឋ»។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គមរបស់ក្រសួងមហាផ្ទៃ​ ក៏មានការចូលរួមពីសារព័ត៌មានធំៗជាង២០ស្ថាប័នដូច វិទ្យុបារាំងអន្តរជាតិ សារព័ត៌មានខេមបូចា ថ្មីៗ និងពលរដ្ឋអ្នកសារព័ត៌មានជាដើម។ ​ ក្នុងជំនួបនេះអ្នកសារព័ត៌មានដាក់សំណួរជាច្រើនទៅលោក ចាន់ សុធា ដោយលើបញ្ហាគណនេយ្យភាពសង្គម បញ្ហាកែឯកសាររបស់ពលរដ្ឋ និងសំណួរផ្សេងទៀត​។ ក្រៅពីអ្នកសារព័ត៌មានជាង២០ស្ថាប័ន ក៏មានបណ្ដាអង្គការជាតិ និងអន្ដរជាតិជាដៃគូសហការរបស់ក្រសួងមហាផ្ទៃជាច្រើនបានចូលដើម្បីបន្ដពងឹ្រងលើកិច្ចការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោក សេង សុខា តំណាងអង្គការInternewsប្រចាំប្រទេសកម្ពុជា បានថ្លែងថា មូលហេតុដែលអង្គការលោក សហការជាមួយក្រសួងមហាផ្ទៃដោយសារតែអង្គការលោកធ្វើការផ្ដោតលើ គណនេយ្យភាពសង្គម និងការលើកកម្ពស់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ដូច្នេះហើយបានអង្គការលោក រៀបចំឱ្យមានជំនួបគ្នារវាងអ្នកសារព័ត៌មាន និងក្រសួង ក្នុងចេតនាជំរុញឱ្យការអនុវត្ដសេវាសាធារណៈ និងគណនេយ្យភាពសង្គមកាន់តែល្អប្រសើរ។

លោកថា៖«ខ្ញុំចង់ឱ្យការផ្ដល់សេវាសាធារណៈរបស់រដ្ឋអាចបង្កភាពងាយស្រួលដល់ពលរដ្ឋនៅតាមមូលដ្ឋាន ហើយការជួបគ្នានេះគឺជាចាំបាច់ ពីព្រោះសារព័ត៌មានដើរតួយ៉ាងសំខាន់ណាស់»។

យ៉ាងណាមិញ ក្រសួងក៏បានបង្ហាញរបាយការណ៍របស់ខ្លួនដែលបានផ្ទេរថវិកាទៅថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២៣។ ថវិកាសរុបដែលបានផ្ទេរ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ២០២៣ ប្រមាណ ១ ២៥៥លានដុល្លារ ឬស្មើជាង ១៧% នៃថវិកាជាតិ( ឃុំសង្កាត់​ជាង ២៥៥លានដុល្លារ, ក្រុងស្រុក​ជាង ១៦០លានដុល្លារ និងរាជធានី ខេត្ត ​ជាង ៨០០លានដុល្លារ)។ ដោយឡែក នៅឆ្នាំ២០២៤ ក្រសួងគ្រោងចំណាយថវិកាចំនួន ១ ៧០០លានដុល្លារ ឬស្មើ ២០% នៃថវិកាជាតិសរុបសម្រាប់ប្រើប្រាស់នៅថ្នាក់ក្រោមជាតិផងដែរ។

ចំណែកឯ លោក ឈុន ប៊ុនណារ៉ា ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃក្រសួងមហាផ្ទៃ បានថ្លែងពីចក្ខុវិស័យ គោលដៅ និងគោលបំណងរបស់ក្រសួងថា គោលបំណងរបស់ក្រសួងគឺផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋដើម្បីឱ្យពួកគាត់អាចចូលរួមយ៉ាងសកម្ម និងការសម្រេចចិត្ដនៅមូលដ្ឋាន និងគុណភាពសេវាសាធារណៈឱ្យមានតម្លាភាព  ជាពិសេសការកៀគរធនធានមនុស្សនៅមូលដ្ឋាន។​

លោកបន្ដថា៖«ការផ្ដល់សេវាសាធារណៈដល់ពលរដ្ឋជារឿងសំខាន់។ យើងកំពុងគិតគូររឿងហ្នឹងដើម្បីការផ្ដល់សេវាជូនពលរដ្ឋមានតម្លាភាព តុល្យភាពសង្គម»។

លោក ហ៊ុន ឌីណូ អ្នកសារព័ត៌មាទូរទស្សន៍PNNបានសួរសំណួរអំពីបញ្ហាយកសេវាក្រៅប្រព័ន្ធ ដោយលោកថា បើមិនយកសេវាក្រៅប្រព័ន្ធទេឯកសារគឺយូរ និងមិនមានការកំណត់រយៈពេល ដែលបង្កការលំបាកដល់ពលរដ្ឋ។ លោកបន្ដថា បើតាមការបង្ហាញរបស់ក្រសួងមហាផ្ទៃហាក់មិនមានភាពលំបាកដល់ពលរដ្ឋទេ តែជាក់ស្ដែងមិនដូចអ្វីដែលក្រសួងបានលើកក្នុងកិច្ចប្រជុំ។

លោកថា៖«តាមឯកឧត្ដមបង្ហាញមកឃើញថាល្អច្រើន ប៉ុន្ដែបញ្ហានៅត្រង់ច្រកចេញចូលតែ១ មានការយកសេវាក្រៅ អាវប្បធម៌ហ្នឹងមិនដឹងពេលណាអាចលុបបំបាត់បាន»។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននេះ លោក ចាន់ សុធា បានបញ្ជាក់ថា នៅច្រកចេញចូលតែមួយ មិនមានការយកសេវាខាងក្រៅទេ បើមានករណីបែបនេះអាចរាយការណ៍មកថ្នាក់ក្រសួង ខាងក្រសួងនឹងមានវិធានការ។

ក្នុងក្របខ័ណ្ឌនៃការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងភាពជោគជ័យនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាល បានបង្កើនការផ្ទេរថវិការដ្ឋជារៀងរាល់ឆ្នាំទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរហូតមកទល់ឆ្នាំ២០២១នេះ ថវិកានោះមានចំនួនសរុប​ជាង ៤ ០០០លានដុល្លារអាមេរិក សម្រាប់ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ក្រោមឆន្ទានុសិទ្ធិរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។

កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាកំណែទម្រង់ផ្នែកអភិបាលកិច្ចដ៏មានសារសំខាន់របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០០១មក និងបានបង្កើតនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធទៅនឹងការកែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍នៃរដ្ឋបាលឯកភាព និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យផងដែរ៕   ​

…………………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

អត្ថបទមុន

ព្រៃឡង់​ប្រមាណ​៥០​ហិកតា​នៅ​កំពង់ធំ​ត្រូវ​បាន​កាប់​បំផ្លាញ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​

អត្ថបទបន្ទាប់

អ្នក​ការពារ​សត្វ​ព្រៃ​បារម្ភ​ពី​ការ​បាត់បង់​ជម្រក​សត្វ​ព្រៃ​ភ្នំតាម៉ៅ​ក្រោយ​មាន​សកម្ម​ភាព​ឈូស​ឆាយ​ជា​ថ្មី​

អត្ថបទបន្ទាប់
ទិដ្ឋភាពព្រៃឈើនៅតំបន់ភ្នំតាម៉ៅត្រូវបានគេកាប់ និងផ្នែកខ្លះទៀតត្រូវបានឈូសឆាយក្នុងរូបភាពធ្វើផ្លូវភ្លើងក្នុងព្រៃមួយនេះកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ (កញ្ញា បូ សុភា)

អ្នក​ការពារ​សត្វ​ព្រៃ​បារម្ភ​ពី​ការ​បាត់បង់​ជម្រក​សត្វ​ព្រៃ​ភ្នំតាម៉ៅ​ក្រោយ​មាន​សកម្ម​ភាព​ឈូស​ឆាយ​ជា​ថ្មី​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង