CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ក្រសួង​អប់រំ​លុប​ឈ្មោះ​ប្រធាន​បក្ស​ភ្លើង​ទៀន​ខេត្ត​បន្ទាយមានជ័យ​​ចេញ​ពី​ក្របខណ្ឌ​គ្រូ​បង្រៀន​

Admin ដោយ Admin
June 12, 2023
ក្នុង ព័ត៌មាន, សង្គម
0
ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ លោក ស៊ិន វត្ថា ថ្លែងអំពីសារនយោបាយរបស់គណបក្សភ្លើងទៀន នៅភូមិសារង្គ ឃុំសារង្គ ស្រុកស្វាយចេក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៣។ (ផ្ដល់ឱ្យ)

ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ លោក ស៊ិន វត្ថា ថ្លែងអំពីសារនយោបាយរបស់គណបក្សភ្លើងទៀន នៅភូមិសារង្គ ឃុំសារង្គ ស្រុកស្វាយចេក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៣។ (ផ្ដល់ឱ្យ)

0
ចែករំលែក
133
ចំនួនមើល

ក្រសួងអប់រំបានប្រកាសលុបឈ្មោះ លោក ស៊ិន វត្ថា​ ជាប្រធានគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ ចេញពីក្របខណ្ឌគ្រូបង្រៀន ក្រោមហេតុផលថា បានប្រព្រឹត្តកំហុសឆ្គងវិជ្ជាជីវៈមន្រ្តីរាជការ។ នេះបើតាមលិខិតរបស់ក្រសួងអប់រំ  យុវជននិងកីឡា ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

លោក ស៊ិន វត្ថា ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ ជំរុញឱ្យក្រសួងអប់រំ បង្ហាញ​ពីកំហុសឆ្គងរបស់លោក​ដើម្បីបណ្ដេញលោកចេញពីក្របខណ្ឌនេះ។

លោក វត្ថា និយាយថា៖ «ពាក្យក្នុងសេចក្ដីសម្រេចគឺវាមិនច្បាស់លាស់ តែខ្ញុំច្បាស់ខ្លួនឯងថាមិនមានកំហុសណាពាក់ព័ន្ធទៅលើការបង្រៀនបំពេញតួនាទីខ្ញុំទេ»។

អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា មិនអាចសូមការអត្ថាធិប្បាយបានទេនៅថ្ងៃចន្ទ ដោយហៅចូលពុំមានអ្នកលើកទូរសព្ទ។

លោក ខឹម តាំងស៊ុន អនុប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យអ្នកសារព័ត៌មាន​សួរ ទៅប្រធានមន្ទីរអប់រំជំនួសវិញ។ ដោយឡែកប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង ហៅចូលតែពុំមានអ្នកលើកទូរសព្ទ។

លោក វត្ថា ដែលធ្វើជាគ្រូបង្រៀនតាំងពីឆ្នាំ ២០០៧ និងបច្ចុប្បន្នបង្រៀននៅថ្នាក់ទី១១, ទី១២ នៅវិទ្យាល័យសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និយាយថា ការលុបឈ្មោះលោកចេញពីក្របខណ្ឌនេះ​ ជាការរើសអើងផ្នែកនយោបាយមកលើរូបលោកដែលជាសមាជិកគណបក្សជំទាស់។

លោក អះអាងថា ការបង្រៀនរាល់ថ្ងៃនេះ លោកមិនដែលប្រព្រឹត្តអំពើពុករលួយ លក់ក្រដាសឱ្យសិស្ស និងបែងចែកពេលវេលាច្បាស់លាស់ទាំងក្នុងម៉ោងបង្រៀននិងការងារបក្ស។

លោក វត្ថា និយាយថា៖ «កំហុសខ្ញុំមិនដែលបានធ្វើអ្វីសោះគឺជាអំពើយ៉ាងអាក្រក់មួយទៅដល់ប្រទេសជាតិ​ដូចជាមនុស្សជំនាន់ក្រោយជាពិសេសវិស័យអប់រំ​គ្រូៗ និងសិទ្ធិសេរីភាពប្រជាពលរដ្ឋ។…ខ្ញុំជីវភាពគ្រូបង្រៀននិយាយទៅបានមួយរស់ៗ ខ្ញុំមិនដែលពុករលួយទេ មានតែចេញលុយឱ្យសិស្សទៀត… ខ្ញុំគ្មានលក់ក្រដាសស្អីទេ ខ្ញុំមិនដែលពាក់ព័ន្ធទាំងអស់ សួរសិស្សបាន ខ្ញុំមានតែហែកក្រដាសសរសេរទេ ជីវិតគ្រូបង្រៀនបានមួយរស់ៗនេះ ហើយគាត់[ក្រសួងអប់រំ ]មកធ្វើបែបនេះគឺវាមិនត្រឹមត្រូវទេ»។

ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មាត្រា ៤៧ ឱ្យដឹងថា កំហុសឆ្គងក្នុងវិន័យរហូតដល់បណ្ដេញចេញពីក្របខណ្ឌ ត្រូវហៅអ្នករាជការជាប់ចោទមកពន្យល់ដោះសារដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរមុននឹងក្រុមប្រឹក្សាវិន័យធ្វើការសន្និដ្ឋានអំពីកំហុសនិងទណ្ឌកម្ម ដើម្បីជាយោបល់ដល់ថ្នាក់មានសមត្ថកិច្ចសំរេច។

លោក វត្ថា លើកឡើងថា មន្ទីរអប់រំខេត្តពុំធ្លាប់ធ្វើការណែនាំលោកផ្ទាល់មាត់ និងព្រមានជាលាយលក្ខណ៍អក្សរម្តងណាឡើយ មុននឹងសម្រេចបណ្ដេញលោកចេញពីក្របខណ្ឌនេះ។ ជុំវិញករណីនេះ លោក វត្ថា​ គ្រោងនឹងដាក់ពាក្យប្ដឹងជំទាស់ការលុបឈ្មោះចេញពីក្របខណ្ឌទៅកាន់ក្រសួងអប់រំដោយផ្ទាល់។

លោក ប្រាក់ ចាន់សោភ័ណ នាយករងវិទ្យាល័យសិរីសោភ័ណ ថ្លែងថា សាលាពុំដឹងនោះទេ ថាក្រសួងអប់រំលុបឈ្មោះ លោក​ ស៊ិន វត្ថា ចេញពីក្របខណ្ឌនោះ។ លោកបន្ថែមថា លោក វត្ថា​ ជាគ្រូបង្រៀនគោរពច្បាប់ទម្លាប់មួយរូប។

លោក និយាយថា៖ «ពេលដែលគាត់មកបង្រៀនគឺបង្រៀន ពេលដែលគាត់សុំច្បាប់ គាត់សុំតែទៅណាទៅណីខាងយើងអត់ដឹងទេ ព្រោះគាត់មានធុរៈផ្ទាល់ខ្លួនគាត់»។

នាយក​​កិច្ចការទូទៅ​នៃ​អង្គការការពារសិទ្ធិមនុស្ស​​លីកាដូ ​លោក អំ សំអាត  ជំរុញឱ្យក្រសួងអនុវត្តវិធានការផ្ទៃក្នុង មុននឹងឈានទៅរកការបញ្ឈប់បុគ្គលិកពីក្របខណ្ឌ។

លោក ក៏បានណែនាំឱ្យលោក ស៊ិន វត្ថា ប្ដឹងជំទាស់ទៅនឹងការសម្រេចបណ្ដេញចេញពីក្របខណ្ឌនេះ បើសិនជាយល់ថាពុំមានមូលហេតុច្បាស់លាស់។

កាលពីថ្ងៃទី២០ ខែ​មេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្ដាល បាន​​​​​លុ​​​បឈ្មោះ លោក ផុន សុភា លេខាធិការគណបក្សភ្លើងទៀនប្រចាំខេត្ត​ក​​​​ណ្តាល ចេញពីក្របខណ្ឌមន្រ្តីរាជការស៊ីវិល ក្រោ​ម​​ហេតុ​ផល​ថា លោក ផុន សុភា បានប្រព្រឹត្តផ្ទុយទៅ​នឹងច្បាប់ស្ដីពីស​ហលក្ខ​ន្តិកៈ​មន្រ្តី​​រាជកា​​​រស៊ី​វិល មាត្រា​៣៧ ដែលចែងអំពីអព្យាក្រឹតភាព នៃមន្រ្តីរាជការស៊ីវិល៕

……………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក វ៉ា សុភានុត

អត្ថបទមុន

ពលករ​ចំណាក​ស្រុក​នៅ​ខេត្តបន្ទាយមានជ័យ​សម្រុក​ធ្វើ​លិខិត​ឆ្លង​ដែន​ ​ក្រោយ​ទៅ​ធ្វើ​ការ​នៅប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​រង​ទុក្ខលំបាក​

អត្ថបទបន្ទាប់

សិស្ស​មួយ​ចំនួន​នៅ​​សាលា​បឋម​សិក្សា​មួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​​បោះបង់​​ការ​សិក្សា​ដោយ​សារ​ឪពុកម្តាយ​ចំណាក​ស្រុក

អត្ថបទបន្ទាប់
ទិដ្ឋភាពសាលាបឋមសិក្សាថ្មគោល ស្ថិតនៅឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ (រូបផ្តល់ឱ្យ)

សិស្ស​មួយ​ចំនួន​នៅ​​សាលា​បឋម​សិក្សា​មួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​​បោះបង់​​ការ​សិក្សា​ដោយ​សារ​ឪពុកម្តាយ​ចំណាក​ស្រុក

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង