CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​អង្គរ​ស៊ូហ្គ័រ​ជិត​២០០​នាក់​ឡើង​តវ៉ានៅ​ខេត្តឧត្តរមានជ័យ

Admin ដោយ Admin
August 9, 2022
ក្នុង វិវាទដីធ្លី, សម្លេងសហគមន៍
0
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​អង្គរ​ស៊ូហ្គ័រ​ជិត​២០០​នាក់​ឡើង​តវ៉ានៅ​ខេត្តឧត្តរមានជ័យ

ប្រជាពលរដ្ឋនៅក្រុងសំរោង ខេត្តឧត្តរមានជ័យឡើងមកសុំអន្តរាគមន៍ពីអភិបាលខេត្តឧត្តរមានជ័យ នៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនអង្គរស៊ូហ្គ័រកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តឧត្តរមានជ័យ)

0
ចែករំលែក
83
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ប្រជាពលរដ្ឋ​ប្រមាណ​ជាជិត​២០០​នាក់ មក​ពី​ភូមិ​ចំនួន ៥ ស្ថិត​នៅ​សង្កាត់​កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បាន​ឡើង​មក​ជួបជុំ​គ្នា​នៅ​សួនច្បារ​ខេត្តឧត្តរមានជ័យ​កាលពីព្រឹក​ថ្ងៃទី៨ ខែសីហា ដើម្បី​ស្នើសុំ​ឱ្យ​អភិបាល​ខេត្តឧត្តរមានជ័យ​ជួយ​ពន្លឿន​ការ​ដោះស្រាយ។

បើតាមប្រជាពលរដ្ឋដែលរស់នៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងឱ្យដឹងថា ពួកគេមកពីភូមិចំនួន៥ រួមមាន ភូមិខ្ទុំ ភូមិតាម៉ាន ភូមិអូបាត់មាន់បុស្ស និងភូមិត្រពាំងវែង សរុបចំនួន ១៧៣នាក់ ក្នុងនោះមានស្ត្រី៩៥ នាក់ បានឡើងមកប្រមូលផ្ដុំគ្នាតវ៉ានៅបរិវេណសួនច្បារ ខេត្តឧត្តរមានជ័យ ដើម្បីស្នើឲ្យអភិបាលខេត្តនេះជួយដោះស្រាយបញ្ហាដីធ្លី។ ប្រជាពលរដ្ឋដដែលអះអាងថា បញ្ហាទំនាស់ដីធ្លីនេះ បានអូសបន្លាយអស់រយៈពេលជាង១០ឆ្នាំមកហើយ ជាមួយក្រុមហ៊ុនស្ករអំពៅឈ្មោះ អង្គរស៊ូហ្គ័រ មិនទាន់មានដំណោះស្រាយជូនពួកគាត់នៅឡើយទេ។

បើតាមការអះអាងពីប្រជាពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី សុន សុក អាយុ៤៣ឆ្នាំរស់នៅភូមិបុស្សអូបាត់មាន់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ បានឱ្យដឹងដែរថា ក្រុមហ៊ុនអង្គរស៊ូហ្គ័រ បានរំលោភបំពានយកដីធ្លីរបស់ពួកគេតាំងពីឆ្នាំ២០០៨ មកម៉្លេះ ដែលបានធ្វើឱ្យពួកគាត់បាត់បង់ដីធ្លីខ្លះចំនួន២ហិចតា និងខ្លះទៀតចំនួន៥ហិចតា។ អ្នកស្រីថា កន្លងមក អាជ្ញាធរបានអនុវត្តតាមគោលការណ៍ដោះដូរដីធ្លីជាសំណង់ជូនប្រជាពលរដ្ឋដែរ ប៉ុន្តែគោលនយោបាយនេះ មិនទទួលបានជោគជ័យ ដោយសារតែការដោះដូនេះ គឺជាន់លើដីរបស់ប្រជាពលរដ្ឋផ្សេងទៀត។

ប្រជាពលរដ្ឋរូបនេះបន្តថា៖ «គេបានផ្ដល់ដីឲ្យខ្ញុំចំនួនមួយហិចតាកន្លះ ហើយដែលគេបានផ្ដល់ឱ្យខ្ញុំលើដីប្រជាពលរដ្ឋផ្សេងទៀត ហើយត្រូវបង់លុយឲ្យម្ចាស់ដីគេ ១ ០០០ ០០០ រៀលថែមទៀត»។

ប្រជាពលរដ្ឋបានអះអាងថា ពួកគេមិនសុខចិត្តទទួលយកនោះទេ ហើយបានដាក់ពាក្យបណ្ដឹងប្ដឹងតវ៉ារហូតមក ដោយបានគៀងគរប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដូចគ្នាបានដាក់ពាក្យស្នើសុំដល់គ្រប់ស្ថាប័នដែលពាក់ព័ន្ធ ប៉ុន្តែមិនមានដំណោះស្រាយណាមួយជូនពួកគាត់ឡើយ។

ប្រភពដដែលបន្តទៀតថា បើទោះបីពួកគាត់ធ្លាប់បានធ្វើការប្ដឹងតវ៉ាសុំការដោះស្រាយជាច្រើនស្ថាប័នកន្លងមកហើយក្តី តែសំណុំរឿងនេះនៅតែអូសបន្លាយពេលយូរមកហើយ។យ៉ាងនេះក្ដី ពួកគាត់មិនបោះបង់ការព្យយាមឡើយ ដោយប្រជាពលរដ្ឋចង់បានដីពួកគាត់ចំនួន ៥ហិចតា ត្រលប់មកវិញ។ ប្រជាពលរដ្ឋរូបនេះ បានសំណូមពរដល់លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យឱ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះឱ្យបានឆាប់។

ប្រភពពីប្រជាពលរដ្ឋម្នាក់ទៀតរស់នៅភូមិបុស្ស ឃុំអូបាត់មាន់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅកំឡុងឆ្នាំ២០០៨ ក្រុមហ៊ុនដាំអំពៅឈ្មោះអង្គរស៊ូហ្គ័រ បានចូលមកឈូសឆាយរំលោភយកដីស្រែគាត់អស់ចំនួន៤ហិចតា និងបានឈូសបំផ្លាញផ្ទះរបស់គាត់ បណ្ដាលឱ្យខូចខាត បាត់បង់សម្ភារៈប្រើប្រាស់ផ្សេងៗ និងបានប្រើកងកម្លាំងប្រដាប់អាវុធបណ្ដេញពួកគាត់ចេញពីលំនៅដ្ឋាន​​​ យ៉ាងព្រៃផ្សៃបំផុត។ ពួកគាត់បានធ្វើពាក្យបណ្ដឹងជាច្រើនលើកច្រើនសារ រហូតមកដល់ក្នុងឆ្នាំ២០១៨ ទើបរដ្ឋាភិបាលបានដោះស្រាយដីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានខ្លះៗ ដោយភាគីក្រុមហ៊ុនបានប្រគល់ដីឲ្យក្នុងមួយគ្រួសារ ២ហិតា តែសម្រាប់គ្រួសារគាត់មិនទាន់ទទួលបាននៅឡើយ។

ប្រភពដដែលបានបន្តទៀតថា នៅមានប្រជាពលរដ្ឋដែលរងផលប៉ះពាល់សរុបទាំង៥ភូមិ ដែលមិនទាន់ទទួលបានការដោះស្រាយមានចំនួន ៣៨៣គ្រួសារទៀត។ ដូច្នេះ ពួកគាត់ឡើងមកសាលាខេត្តឧត្តរមានជ័យពេលនេះ គឺដើម្បីដាក់ពាក្យទៅអភិបាលខេត្ត ស្នើសុំឱ្យជួយពន្លឿនការដោះស្រាយបញ្ហាដីធ្លី ដែលរងផលប៉ះពាល់ជូនពួកគាត់វិញ និងស្នើសុំជួបអភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ ដើម្បីសុំឱ្យលោកជួយអន្តរាគមន៍ឱ្យបានឆាប់។

លោក សំណាង ដែលអះអាងថា ជាអាជ្ញាធរទទួលបន្ទុកការងារដោះស្រាយដីធ្លីខេត្តឧត្តរមានជ័យ បានចេញមុខមកជួបប្រជាពលរដ្ឋនៅវេទិកាប្រណាំងទូកប្រចាំនៅខេត្តឧត្ដរមានជ័យ ដោយបានបង្គាប់ឱ្យប្រជាពលរដ្ឋរំសាយទៅផ្ទះវិញ ដោយលើកហេតុផលថា សកម្មភាពដែលប្រជាពលរដ្ឋធ្វើនេះមិនស្របទៅតាមនីតិវិធីនៃការស្នើសុំដាក់ញ្ញត្តិដើម្បីពន្លឿនការដោះស្រាយដីធ្លីនោះទេ។

តំណាងអាជ្ញាធរខេត្តរូបនេះ បានណែនាំឱ្យប្រជាពលរដ្ឋរៀបចំឯកសារស្នើសុំឡើងវិញ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងពាក្យស្នើសុំដោះស្រាយដីធ្លី ដែលមានខ្លឹមសាររៀបរាប់ពីសាវត្តាដី ទីតាំងដី និងទំហំដីដែលបាត់បង់ ហើយឲ្យដាក់មកសាលាក្រុង ដើម្បីឱ្យក្រុមការងារជួយស្រាវជ្រាវដើម្បីរកដំណោះស្រាយជូន។

ប្រជាពលរដ្ឋក៏បានសម្រេច រំសាយតាមការស្នើសុំរបស់អាជ្ញាធរនៅវេលាម៉ោងប្រមាណជា ៤ និង៤៥នាទីល្ងាច និងបានសន្យាថា នឹងវិលត្រលប់មកដាក់ញត្តិជាថ្មី៕ ………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តឧត្តរមានជ័យលោក សុភាល់

អត្ថបទមុន

បុគ្គលិក​ណាហ្គាវើលដ៍​អះអាង​ថា នឹង​បន្តការ​ធ្វើ​កូដកម្ម​បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ក្តី

អត្ថបទបន្ទាប់

អភិបាល​ខេត្ដកំពង់ស្ពឺ​សន្យា​នៅ​មុខ​ព្រះ​ថា នឹង​មិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើក្នុង​សហគមន៍​ឧត្តម​ស្រែពស់​ទៀត​ឡើយ

អត្ថបទបន្ទាប់
អភិបាល​ខេត្ដកំពង់ស្ពឺ​សន្យា​នៅ​មុខ​ព្រះ​ថា នឹង​មិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើក្នុង​សហគមន៍​ឧត្តម​ស្រែពស់​ទៀត​ឡើយ

អភិបាល​ខេត្ដកំពង់ស្ពឺ​សន្យា​នៅ​មុខ​ព្រះ​ថា នឹង​មិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើក្នុង​សហគមន៍​ឧត្តម​ស្រែពស់​ទៀត​ឡើយ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង