CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

សហគមន៍​​ឡពាង​​ចង់​​បាន​​បឹង​ពោធិ៍​​មក​​គ្រប់គ្រង​​ដើម្បី​​ទប់​ស្កាត់​​បទល្មើស​​នេសាទ​​ខុស​​ច្បាប់

Admin ដោយ Admin
June 10, 2022
ក្នុង វិវាទដីធ្លី, សម្លេងសហគមន៍
0
សហគមន៍​​ឡពាង​​ចង់​​បាន​​បឹង​ពោធិ៍​​មក​​គ្រប់គ្រង​​ដើម្បី​​ទប់​ស្កាត់​​បទល្មើស​​នេសាទ​​ខុស​​ច្បាប់

ប្រជាសហគមន៍ឡពាង ឃុំតាជេស ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង ជួបជុំគ្នានៅបរិវេណបឹងពោធិ៍ ស្នើសុំដាក់​ឱ្យ​សហគមន៍​គ្រប់គ្រង​។ (រូបភាព​ផ្ដល់​ឱ្យដោយ​ប្រជាសហគមន៍ លោក ស្ងួន ញឿន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២)

0
ចែករំលែក
30
ចំនួនមើល

ដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្ដាល៖

ប្រជា​សហគមន៍​ឡពាង ខេត្តកំពង់ឆ្នាំង នៅតែ​បន្ដ​ការ​តវ៉ា​និង​ទាមទារ​ដី​បឹងពោធិ៍ ឱ្យ​មក​ជា​បឹងសហគមន៍​រួម បើ​ទោះបី​អាជ្ញាធរ​អះអាង​ថា វា​ជា​ដី​រដ្ឋ​មិន​អាច​ឲ្យទៅ​ជា​បឹង​សហគមន៍​បាន​ឡើយ។

ប្រធាន​សហគមន៍​ឡពាង អ្នកស្រី  អុំ  សុភី រស់​នៅ​ឃុំតាជេស ស្រុកកំពង់ត្រឡាច  ខេត្តកំពង់ឆ្នាំង បានថ្លែង​ប្រាប់​ពលរដ្ឋ​អ្នកសារព័ត៌មាន CCIM កាលពីថ្ងៃទី៩ ខែមិថុនាថា អ្នកស្រី​​និង​​ប្រជាសហគមន៍​ចង់​រក្សា​បឹង​ពោធិ៍ មក​ជា​បឹង​សហគមន៍រួម ដើម្បីងាយស្រួលគ្រប់គ្រង ថែរក្សាពូជត្រី និងដើម្បីទប់ស្កាត់បទល្មើសនេសាទខុសច្បាប់។

អ្នកស្រីបន្ដអះអាងថា បឹងពោធិ៍នេះ ពេលដែលសហគមន៍របស់អ្នកស្រីចុះការពារនិងចាប់បទល្មើសនេសាទផ្សេងៗ បែរជាភាគីអាជ្ញាធរមកចាប់និងចោទប្រកាន់អ្នកស្រីទៅវិញ។ ហើយតែងតែចោទពួកអ្នកស្រីថា ពូកែបង្ករឿង និងជាក្រុមបក្សប្រឆាំងទៅវិញ។ អ្នកស្រីថា កន្លងមកទាំងខ្លួនអ្នកស្រីនិងប្រជាសហគមន៍ដទៃទៀត បានរងពាក្យបណ្ដឹងពី​សាលាដំបូង​ខេត្តកំពង់ឆ្នាំង និងមានសមាជិកសហគមន៍ ២រូប កំពុងជាប់ឃុំនៅឡើយ គឺលោក រាជ​ ស៊ីម៉ា និងអ្នកស្រី ទួន  សេង។

អ្នកស្រី សុភី បាននិយាយថា៖ «គ្រាន់តែពួកខ្ញុំចង់ការពារបឹងរួមសោះ បែរជាពួកខ្ញុំមានទោសទៅវិញ បើពួកខ្ញុំមិនការពារ តើអ្នកណាជាអ្នកការពារ ពួកខ្ញុំនៅតែតស៊ូការពារបឹងហ្នឹង ទោះបីគេគំរាមកំហែងក៏ដោយ»។

ប្រជាសហគមន៍ម្នាក់ទៀត អ្នកស្រី  ផ្លឹក អ៊ុយ អាយុ៤៣ឆ្នាំ រស់នៅឃុំតាជេស បានរៀបរាប់ថា សព្វថ្ងៃ គឺជីវភាពអ្នកស្រីមានការខ្វះខាតខ្លាំង ដោយសារកន្លងមក ត្រូវពឹងផ្អែកលើការ​ដើរ​រក​ខ្យង ឬរកត្រីក្នុងបឹងពោធិ៍នេះ ដើម្បីផ្គត់ផ្គង់គ្រួសារ។ អ្នកស្រីបន្តថា តែពេលនេះ គឺបឹងហ្នឹងត្រូវបានអាជ្ញាធរហាមឃាត់ មិនឲ្យប្រជាពលរដ្ឋចូលទៅ ដោយលើកមូលហេតុ បឹងសហគមន៍នេះជារបស់រដ្ឋ។

អ្នកស្រីថា៖ «ទទួលស្គាល់ថាដីរដ្ឋ​ ប៉ុន្ដែការដែលពួកខ្ញុំទាមទារយកមកថែរក្សា គ្រាន់តែចង់ឲ្យវាគង់វង្សនិងបានប្រជាពលរដ្ឋប្រើរួម មិនមានចង់បានមកជារបស់ឯកជនឯណា សុំអាជ្ញាធរកុំចេះតែដើរចោទដូច្នេះ»។

ប្រធានមន្ទីរជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ដីបឹងពោធិ៍នៅតែជាបឹងរបស់រដ្ឋ មិនអាចក្លាយជាបឹងឯកជនទេ ហើយការស្នើសុំ​និង​ការទាមទាររបស់ពួកគាត់ គឺមិនអាចទៅរួចទេ។

លោកថា៖ «ការទាមទាររបស់ពួកគាត់ គឺមិនអាចបានទេ ពីព្រោះវាជាដីរដ្ឋ»។

មន្ដ្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តកំពង់ឆ្នាំង​ លោក សំ  ច័ន្ទគា បានមានប្រសាសន៍ថា ការដែលពួកគាត់ទាមទារបឹងយកជាសហគមន៍ដោយសារពួកគាត់ បានសង្កេតឃើញថា បឹងមួយនេះ មិនមានការគ្រប់គ្រងពីរដ្ឋឲ្យបានត្រឹមត្រូវ ហើយការទាមទាររបស់ពួកគាត់ មិនមែនពួកគាត់យកជារបស់ឯកជនទេ គឺទុកជាសម្បត្តិរួម។

មន្ត្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តកំពង់ឆ្នាំងរូបនេះអះអាងថា វាមិនខុសទាស់នោះទេ ​ដោយសារតែប្រជាពលរដ្ឋចង់បានដីបឹងពោធិ៍មកជាបឹងសហគមន៍ ទើបពួកគាត់​បានក្លាយខ្លួនជាមុខសញ្ញារបស់អាជ្ញាធរ រហូតមានអ្នកខ្លះត្រូវបានចាប់ខ្លួន និងអ្នកខ្លះកំពុងរងពាក្យបណ្ដឹងពីសំណាក់សាលាដំបូងខេត្តកំពង់ឆ្នាំងទៅទៀត ដោយសារតែការ​ទាមទារ​បឹងពោធិ៍នេះមកគ្រប់គ្រង។

លោកបន្ដថា៖ «សុំឲ្យអាជ្ញាធរលើកបញ្ហាសិទ្ធិមនុស្សនិងសេចក្ដីថ្លៃថ្នូរមនុស្សជាធំ កុំឲ្យគិតឬលម្អៀងទៅតាមបក្សដែលវាផ្ដល់សេចក្ដីលំបាកឲ្យប្រជាពលរដ្ឋ»។

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១២​ កន្លងទៅសាលាដំបូងខេត្តកំពង់ឆ្នាំងបានកាត់ទោសប្រជាសហគមន៍ឡពាង៤នាក់ មានទាំងអ្នកស្រី  អុំ សុភី ដែលជាប្រធានសហគមន៍ឡពាង, លោក រាជ ស៊ីម៉ា និងតំណាងសហគមន៍២នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋ និង​បំផ្លិតបំផ្លាញដោយចេតនា និងប្រើប្រាស់អំពើហិង្សា​លើ​ទ្រព្យសម្បត្តិដែលកាន់កាប់ដោយបុគ្គលម្នាក់។ ក្រោយមក កាលពីថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាសហគមន៍ឡពាងបានដាក់ញាត្ដិទៅក្រសួងយុត្ដិធម៌​ដើម្បីសុំកិច្ចអន្ដរាគមន៍ពី​ក្រសួង​ឲ្យដោះលែងលោក រាជ ស៊ីម៉ា និងអ្នកស្រី ទួន សេង ដោយសារតែការពារបឹងពោធិ៍នេះ។

ប៉ុន្ដែគ្មានការឆ្លើយតបពីក្រសួង ទើបនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក៏បាន​នាំគ្នាឡើងដាក់ញាត្ដិ នៅក្រសួងយុត្តិធម៌ម្ដងទៀត៕

អត្ថបទមុន

ពលរដ្ឋ​ការពារ​ព្រៃ​សហគមន៍​​ឧត្តម​ស្រែពស់​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​លាបពណ៌

អត្ថបទបន្ទាប់

ជនជាតិ​ដើម​ភាគតិច​ពូនង​នៅ​ភូមិ​ឡៅកា​អស់​ជំនឿ​លើ​​តុលាការ​ក្នុង​រឿង​ដីធ្លី

អត្ថបទបន្ទាប់
ជនជាតិ​ដើម​ភាគតិច​ពូនង​នៅ​ភូមិ​ឡៅកា​អស់​ជំនឿ​លើ​​តុលាការ​ក្នុង​រឿង​ដីធ្លី

ជនជាតិ​ដើម​ភាគតិច​ពូនង​នៅ​ភូមិ​ឡៅកា​អស់​ជំនឿ​លើ​​តុលាការ​ក្នុង​រឿង​ដីធ្លី

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង