CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន យែនឌ័រ

សកម្មជន​ដីធ្លី​សហគមន៍​ឡពាង​ថា ការ​សម្រេច​ក្ដី​របស់​តុលាការ​កំពូល​អយុត្តិធម៌សម្រាប់​ពួកគាត់​

Admin ដោយ Admin
August 10, 2022
ក្នុង យែនឌ័រ, សម្លេងសហគមន៍
0
តុលាការ​កំពូល​នឹង​ប្រកាស​សាលក្រម​លើ​សកម្មជន​ឡពាង​នៅ​ថ្ងៃទី៥ ខែសីហា

សកម្មជនដីធ្លីឡពាង ៣នាក់ គឺអ្នកស្រី ទួន សេង អ្នកស្រី អ៊ុំ សុភី និងលោក ស្ងួន ញឿន នៅមុខតុលាការកំពូល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ (រូបភាព៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
76
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

តុលាការ​កំពូល​នៅ​តែ​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្ដកំពង់ឆ្នាំង និង​សាលាឧទ្ធរណ៍​ទុក​បាន​ការ​ដដែល ខណៈសកម្មជន​ដីធ្លី​សហគមន៍​ឡពាង​ចំនួន​៣​រូប​បាន​ចាត់​ទុកថា ការ​ប្រកាស​សាលក្រម​ពី​បទ “ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា” នៅ​អយុត្តិធម៌​សំរាប់​ពួកគេ។

លោក ស្ងួន ញឿន អាយុ៤២ឆ្នាំ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា រូបលោកទាំង៣នាក់មិនពេញចិត្តនិងការសម្រេចរបស់តុលាកាកំពូល ដែលចាត់ទុករបាយការណ៍ដែលគ្មានកាលបរិច្ឆេទពេលវេលាត្រឹមត្រូវនិងគ្មានឈ្មោះអ្នកធ្វើរបាយការណ៍ផងនោះ បែជាតុលាការចាត់ទុករបាយការណ៍នោះថា យកជាការបានទៅវិញ។

លោកបន្ថែម៖ «របាយការណ៍នេះរៀបចំម៉ាស្អាតតែម្ដង គឺអត់ទំនងអីបន្តិចសោះឡើយដោយសារតែរបាយការណ៍នេះហើយ ធ្វើឱ្យពួកខ្ញុំជាប់គុក។ ខ្ញុំអត់បានផ្ដិតមេដៃទេដោយសារអ្នកសរសេរមួលបង្កាច់ពួកខ្ញុំ ថាពួកខ្ញុំ ធ្វើឱ្យខូចដោយចេតនាមានមើលភស្តុតាងទេ កន្លែងហ្នឹងមានចំបើងទេ។ ហើយសមត្ថកិច្ចមិនទាំងហ៊ានដាក់ឈ្មោះដាក់ទាំងថ្ងៃខែផង បែរជាតុលាការកំពូលចាត់ទុករបាយការណ៍នោះជាបានការទៅវិញ»។

អ្នកស្រី ទួន សេង អាយុ៥៥ឆ្នាំបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា អ្នកស្រីពិតជាមិនយល់នូវការសម្រេចរបស់តុលាការកំពូលទេ ដែលចាត់ទុករបាយការណ៏សំយោគរបស់សមត្ថកិច្ចចោទប្រកាន់លើអ្នកស្រីនោះថា បានការ សូម្បីតែឈ្មោះអ្នកធ្វើរបាយការណ៍ក៏គ្មានថ្ងៃខែក៏មិនមាន។

អ្នកស្រីបន្ថែម៖ «ខ្ញុំអត់យល់តុលាការគាត់គិតមិចខ្ញុំដុតសំរាមផ្ទះខ្ញុំសោះគេមកចាប់ខ្ញុំដាក់គុករយ:ពេល៥ខែ។ អត់មានយុត្តិធម៌សម្រាប់ពួកខ្ញុំ»។

អ្នកស្រី អ៊ុំ សុភី អាយុ៤៣ឆ្នាំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា នៅក្នុងឯកសារសំយោគដែលតុលាការចាត់ទុកថា បានការនោះ មិនមានការចុះហត្ថលេខាដោយស្នងការខេត្ត និងមិនមានថ្ងៃខែឆ្នាំច្បាសលាស់នោះទេ។ ហើយឯកសារនោះ មានស៊ីញេតែមួយហើយអត់មានដាក់ឈ្មោះទៀត។

អ្នកស្រីបន្ថែម៖ «តុលាការកំពូលចាត់ទុកថា ឯកសារហ្នឹងបានការ ចឹងវាអយុត្តិធម៏សម្រាប់ពួកខ្ញុំ។ ចឹងខ្ញុំឆ្ងល់ដែលថា តើតុលាការឬរាជការបច្ចុប្បន្ន គាត់ធ្វើការរបៀបហ្នឹង? ឯកសារដែលគ្មានចុះថ្ងៃខែច្បាស់លាសក៏ចាត់ទុកថា បានការ វាអយុត្តិធម៏សម្រាប់ពួកខ្ញុំ»។

លោកជូង ជូងី មេធាវីការពារក្តីឱ្យសហគមន៍ឡពាង បានលើកឡើងថា រឿងក្ដីនេះ មានភាពមិនប្រក្រតីខ្លាំង នៅពេលដែលស្នងការនគរបាលខេត្តកំពង់ឆ្នាំង បញ្ជូនកូនក្ដី ទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ លោកថា របាយការណ៏ដែលបញ្ចូនមកនោះអត់មានហត្ថលេខារបស់ស្នងការនគរបាលខេត្ត និងការចុះលេខកាលបរិច្ឆេទអ្វីទាំងអស់។ 

លោកមេធាវីបន្ថែម៖ «ហើយខ្ញុំក៏បានប្ដឹងមោឃភាពរបាយការណ៏ហ្នឹងដល់សភាស៊ើបសួរសាលាឧទ្ធរណ៍បានបដិសេធពាក្យបណ្តឹងរបស់ខ្ញុំ ហើយខ្ញុំក៏បានតវ៉ាទៅកំពូល ដល់កំពូលក៏បដិសេធក្នុងន័យថា គេនៅរក្សាឬក៏នៅទទួលស្គាល់ថា អារបាយការណ៍សំយោគគ្មានហត្ថលេខាគ្មានចុះលេខចូលអីហ្នឹង គឺត្រឹមត្រូវក្នុងន័យចឹង។ អយុត្តិធម៌ពេកណាស់ សម្រាប់ប្រជាពលរដ្ឋស្លូតត្រង់»។

ពលរដ្ឋអ្នកសារព័ត៌មានCCIM មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យតុលាការកំពូលលោកស្រី ម៉ៅ ធីតា និងលោក អ៊ុក គឹមសិទ្ធិ បានទេ នៅព្រឹកថ្ងៃទី១០ ខែសីហានេះ ដោយហៅទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។

មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វ៉ាន់ សុផាត បានលើកឡើងថា ដំណើរការនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជាចាប់តាំងពីសាលាដំបូងរហូតដល់តុលាការកំពូលសព្វថ្ងៃ ភាគច្រើនពលរដ្ឋគាត់អត់ទទួលបានភាពយុត្តិធម៌ទេ។

លោកបន្ថែម៖ «ទោះបីនៅក្នុងឯកសារទាំងឡាយទាក់ទងទៅនិងសក្ខីភាព ឬភស្តុតាង ជាដើម មានភាពឆកល្វែងយ៉ាងមិចក៏ដោយ តុលាការនៅតែឱ្យគាត់ចាញ់ក្ដីដដែល។ ជាពិសេសទាក់ទងទៅហ្នឹងខ្សែស្រឡាយអ្នកមានអំណាចអញ្ចឹងពលរដ្ឋគាត់អ្នកទន់ខ្សោយអត់ទាន់ទទួលបានយុត្តិធម៌ទេ អញ្ចឹងវាមិនមែនជារឿងចំឡែកអីទេ អោយតែទៅដល់ប្រពន្ធ័តុលាការ ហើយភាគច្រើនពលរដ្ឋមិនទទួលបានយុត្តិធម៌ទេ»។

តុលាការខេត្តកំពង់ឆ្នាំងបានចាប់ខ្លួនសកម្មជនដីធ្លីឡពាង៣នាក់ដាក់ពន្ធនាគារ គឺអ្នកស្រី អ៊ុំ សុភី លោក ស្ងួន ញឿន និងលោកស្រី ទួន សេង នៅពេលដែលពួកគេបានចុះទៅថតរូប នៅលើដីទំនាស់ភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ខណៈដែលអាជ្ញាធរបានយកដីពួកគាត់ទៅចែកឱ្យប្រជាពលរដ្ឋ ដែលបណ្ដាលឲ្យមានជម្លោះរហូតមកដល់សព្វថ្ងៃនេះ។

ប៉ុន្តែក្រោយមក លោក ស្ងួន ញឿន និងលោកស្រី អ៊ុំ សុភី ត្រូវបានតុលាកាសម្រេចដោះលែងនៅក្រៅឃុំជាបណ្ដោះអាសន្នវិញ ខណៈអ្នកស្រី ទួន សេង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល ៦ខែ ពោលគឺចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ តាមរបាយការណ៍របស់អធិការស្រុកជល់គិរីដែលមិនមានថ្ងៃខែ និងមានចុះហត្ថលេខា ប៉ុន្តែគ្មានឈ្មោះ  ទុកជាបានការហើយសម្រេចឃុំខ្លួនលោកស្រី ទួន សេង គ្រាន់តែអ្នកស្រីដុតសំរាមសោះ។ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ តុលាការកំពូលបានសម្រេចដោះលែងសកម្មជនដីធ្លីឡពាងខេត្តកំពង់ឆ្នាំង គឺអ្នកស្រី ទួន សេង ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នក្រោយពីឃុំខ្លួនអស់រយៈពេលជិតកន្លះឆ្នាំ ក្រោយពី​សាលាដំបូងខេត្ដកំពង់ឆ្នាំងបានចោទប្រកាន់អ្នកស្រីពីបទបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនិងពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ៕

…………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងលោក សួន វុត្ថា

អត្ថបទមុន

ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ក្នុង​ខេត្តកោះកុង​៨​នាក់​ទាមទារ​ឱ្យ​តុលាការ​ទំលាក់​ចោល​ការ​ចោទ​ប្រកាន់

អត្ថបទបន្ទាប់

អ្នក​ការពារព្រៃ​សហគមន៍​ឧត្តម​ស្រែពស់​អំពាវនាវ​ដល់​អាជ្ញាធរ​កុំ​ឱ្យ​រើសអើង​

អត្ថបទបន្ទាប់
អ្នក​ការពារព្រៃ​សហគមន៍​ឧត្តម​ស្រែពស់​អំពាវនាវ​ដល់​អាជ្ញាធរ​កុំ​ឱ្យ​រើសអើង​

អ្នក​ការពារព្រៃ​សហគមន៍​ឧត្តម​ស្រែពស់​អំពាវនាវ​ដល់​អាជ្ញាធរ​កុំ​ឱ្យ​រើសអើង​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង