CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ប្រជាសហគមន៍​ឡពាង​អះអាង​ថា​ ​តុលាការ​ខេត្ដ​កំពង់ឆ្នាំង​មិន​ព្រម​ប្រគល់​សម្ភារៈ​មក​​ពួកគាត់​វិញ​ ​

Admin ដោយ Admin
May 25, 2023
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
ប្រជាសហគមន៍ឡពាងនៅមុខសាលាដំបូងខេត្ដកំពង់ឆ្នាំង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ (រូបផ្ដល់ឱ្យ ដោយ ស្ងួន ញឿន)

ប្រជាសហគមន៍ឡពាងនៅមុខសាលាដំបូងខេត្ដកំពង់ឆ្នាំង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ (រូបផ្ដល់ឱ្យ ដោយ ស្ងួន ញឿន)

0
ចែករំលែក
121
ចំនួនមើល

ប្រជាសហគមន៍ឡពាងអះអាងថា តុលាការខេត្ដកំពង់ឆ្នាំង មិនព្រមប្រគល់សម្ភារៈដែលបានដកហូតពីពួកគាត់ រួមមានម៉ូតូ១គ្រឿង និងទូរសព្ទ២គ្រឿង ​ទោះបីជាពួកគាត់ និងមេធាវីការពារក្ដីបានដាក់លិខិតស្នើសុំជាច្រើនដងទៅហើយក្តី។

បើតាមអ្នកស្រី អុំ សុភី ប្រធាន​សហគមន៍ឡពាង បានឱ្យពលរដ្ឋអ្នកសារព័ត៌មានដឹងនៅរសៀលថ្ងៃ​ម្សិលមិញថា ក្រោយពីតុលាការ​ដោះលែងឱ្យពួកអ្នកស្រីឱ្យនៅក្រៅឃុំបណ្ដោះអាសន្នមក ពួកអ្នកស្រី​និងមេធាវីការពារក្តីរបស់ខ្លួន​ បានដាក់លិខិតស្នើសុំយកសម្ភារៈដែលតុលាការបានយកពីលើកមុន ដើម្បីយកមកប្រើប្រាស់វិញជាច្រើនដង។

អ្នកស្រីបន្ដថា​ ពីមុនមេធាវីបានដាក់ស្នើរួចម្ដងហើយ ប៉ុន្ដែខាងតុលាការទាមទារឱ្យម្ចាស់សម្ភារៈដាក់ខ្លួនទើបបាន។ លុះនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ ពួកគាត់ទាំង៣នាក់បាន​ឡើងទៅសាលាដំបូងខេត្ដកំពង់ឆ្នាំង ដើម្បី​ដាក់លិខិតស្នើសុំសម្ភារៈដោយខ្លួនឯង ប៉ុន្តែ​មកដល់ពេលនេះគឺមិនទាន់បានទទួលទេ។  ប្រភពដដែលបានចាត់ទុកថា តុលាការមានចេតនាគេចវេស និងមិនបានផ្ដល់​យុត្ដិធម៌ជូនពួកអ្នកស្រីឡើយ។

អ្នកស្រីថា៖«ម្ដងឱ្យមេធាវីដាក់ ម្ដងឱ្យពួកខ្ញុំដាក់។ ពេលដាក់ទៅហើយគ្មានឆ្លើយតបអីសោះ មកដល់ពេលនេះ។ ខ្ញុំយល់ថាតុលាការហាក់មានចេតនាគេចវេសពីពួកខ្ញុំ និងអយុត្ដិធម៌ណាស់សម្រាប់ពួកខ្ញុំណាស់។ ខ្ញុំសង្ឃឹមថាតុលាការនឹងព្រមប្រគល់សម្ភារៈអស់ហ្នឹងមកឱ្យពួកខ្ញុំវិញ»។

នៅក្នុងលិខិតមួយដែលពលរដ្ឋចំនួន៣នាក់រួមមាន លោក ស្ងួន ញឿន អ្នកស្រី អ៊ុំ សុភី និងអ្នកស្រី ទួន សេង បានដាក់ទៅសាលាដំបូងខេត្ដកំពង់ឆ្នាំងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដើម្បីស្នើសុំឱ្យតុលាការប្រគល់ទូរសព្ទ១គ្រឿង ដែលខាងតុលាការបានរឹបអូសកាលពី២៩ ខែមករា ឆ្នាំ២០២៣ និងម៉ូតូអាសង់កូរ៉េ១គ្រឿង ព្រមទាំងទូរសព្ទ១គ្រឿងទៀត ដែលសមត្ថកិច្ចបានដកហូតកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ ​

កន្លងមកសមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួនលោក ស្ងួន ញឿន កាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២៣ម្ដងដែរ ជុំវិញរឿងលោកថតរូប និងវីឌីអូមុខតុលាការ ដោយលោកអះអាងថា រូបលោកត្រូវបាននគរបាលយុត្ដិធម៌ចាប់ខ្លួន​រយៈពេលជិត២ម៉ោង ដោយចាប់រុញចូលឡាន និងមិនឱ្យលោកនិយាយអ្វីទាំងអស់។

លោកថា ការចាប់ខ្លួនរូបលោក គឺក្រោយពីលោកបានថតសកម្មភាពរបស់ពលរដ្ឋមកគាំទ្រការចូលបំភ្លឺនៅតុលាការ ក្រោមហេតុផលថាមិនឱ្យថតរូបនៅមុខតុលាការ​​។ លោកបន្ដថា ក្រោយពីចាប់យកទូរសព្ទនៅមុខតុលាការអស់៣គ្រឿង មានតម្លៃជាង១០០០ដុល្លារ ខាងនគរបាលយុត្ដិធម៌បានឱ្យរូបលោក លុបវីដេអូ និងរូបភាព និងធ្វើកិច្ចសន្យា។

លោកបានគូសបញ្ជាក់ថា៖«គេចាប់ខ្ញុំរុញចូលឡានយកតែម្ដង និងបានដកយកទូរសព្ទពីខ្ញុំនៅមុខតុលាការ គ្រាន់តែខ្ញុំថតពលរដ្ឋដែលមកគាំទ្រសោះ ខាងប៉ូលិសគេមកដកយកនឹងឱ្យខ្ញុំលុបរូប វីដេអូ និងធ្វើកិច្ចសន្យា។ គេនឹងប្រគល់មកវិញ តែឥឡូវគេមិនទាន់ឱ្យវិញទេបង»។

ជុំវិញរឿងនេះដែរ លោក ហុង គឹមហាក់ អ្នកនាំពាក្យសាលាដំបូងខេត្ដកំពង់ឆ្នាំង បានឆ្លើយតបយ៉ាងខ្លីថា សម្រាប់ចំណាត់ការគឺចៅក្រមកំពុងធ្វើការតាមនីតិវិធីទៅមុខហើយ។ ចំពោះការស្នើសុំ​អ្វីមួយដែលជាវត្ថុចាប់យកនោះ គឺត្រូវពិនិត្យមើលថា តើវាជាប់ពាក់ព័ន្ធនឹងបទល្មើសឬអត់?។

លោកបន្ដថា៖«បាទ សូមឱ្យគាត់រង់ចាំសិន ប្រហែលជាចៅក្រមកំពុងពិនិត្យមើលសំណុំរឿង និងពិចារណា»។

​សាលាដំបូងខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនសកម្មជនដីធ្លីឡពាង៣នាក់ដាក់ពន្ធនាគារ គឺអ្នកស្រី អ៊ុំ សុភី លោក ស្ងួន ញឿន និងលោកស្រី ទួន សេង នៅពេលដែលពួកគេបានចុះទៅថតរូប នៅលើដីទំនាស់ភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ខណៈដែលអាជ្ញាធរបានយកដីពួកគាត់ទៅចែកឱ្យប្រជាពលរដ្ឋ ដែលបណ្ដាលឱ្យមានជម្លោះរហូតមកដល់សព្វថ្ងៃនេះ។ ​ក្រោយមក លោក ស្ងួន ញឿន និងអ្នកស្រី អ៊ុំ សុភី ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នវិញ ខណៈអ្នកស្រី ទួន សេង ត្រូវបានតុលាការ​ឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល ៦ខែ ពោលគឺចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ ​

លោក ជូង ជូងី មេធាវីការពារក្ដីឱ្យអ្នកទាំងបី​ បានលើកឡើងថា សម្រាប់ករណីនេះគឺខាងតុលាការអត់មានការទទួលខុសត្រូវ។ លោកថា នៅដំណាក់កាលចៅក្រមស៊ើបលោកបានដាក់លិខិតស្នើសុំចៅក្រម ប៉ុន្ដែចៅក្រមមិនសម្រេចលើករណីអស់នឹងទេ ខណៈសំណុំរឿងនេះត្រូវបានសម្រេចសាលក្រមស្ថាពរហើយ។

លោកថា៖«ករណីនេះតុលាការអត់មានការទទួលខុសត្រូវទេ ហើយខ្ញុំបានប្ដឹងទៅសាលាឧទ្ធរណ៍ដើម្បីឱ្យដាក់ពិន័យលើចៅក្រម ព្រោះតែគាត់ព្យាយាមមិនសម្រេចលើលិខិតស្នើសុំវត្ថុតាងឱ្យកូនក្ដីខ្ញុំ»។

បើតាមលោក នី សុខា ប្រធានសមាគមអាដហុក បានបញ្ជាក់ពីនីតិវិធីច្បាប់ថា សម្ភារៈទាំងអស់ដែលតុលាការចាប់យកទៅវាគ្រាន់តែជាវត្ថុតាងមួយសម្រាប់ដំណើរការលើសំណុំរឿងប៉ុណ្ណោះ ប៉ុន្ដែបើវាលែងមានអ្វីសំខាន់សម្រាប់កាត់ក្ដី គឺតុលាការត្រូវតែប្រគល់វត្ថុតាងទាំងនោះឱ្យ ជនជាប់ចោទ ឬក៏ជនដែលបានគេចោទវិញ។ លោកថា​ សម្រាប់សម្ភារៈមួយចំនួនដែលវាមិនអាចប្រគល់វិញបាននឹងត្រូវបំផ្លាញចោល ដូចជាគ្រឿងញៀនអីជាដើម លោកថារបស់ទាំងអស់គឺមិនបាច់ប្រគល់ជូនវិញទេ។

លោកបន្ដថា៖«តុលាការអាចទុកសម្ភារៈដែលរឹបអូសបានដរាបណាវាអាចពាក់ព័ន្ធនឹងដំណើររឿងក្ដី ហើយតុលាការក៏ត្រូវជូនដំណឹងដល់ម្ចាស់សម្ភារៈថាមិនទាន់អាចប្រគល់ឱ្យវិញបានទេ ត្រូវរក្សាទុកសិន។ប៉ុន្ដែនេះគឺរបស់ដែលពួកគាត់ស្នើសុំវាបានបញ្ចប់សំណុំរឿងអស់ហើយ ដូច្នេះតុលាការត្រូវប្រគល់វិញ។ បើសិនជាតុលាការមិនព្រមប្រគល់អាហ្នឹងវាមើលអាក្រក់មើល និងអាចខូចឈ្មោះតុលាការខ្លួនឯងថែមទៀត»។

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣​ សាលាដំបូងខេត្ដកំពង់ឆ្នាំងបាន​កាត់ទោសតម្រឹមដោយដាក់ប្រជាសហគមន៍ឡពាងទាំង៣នាក់ ដាក់ពន្ធនាគារ៦ខែ ទោសត្រូវអនុវត្ដន៍៤ខែ២៦ថ្ងៃ ហើយទោសដែលនៅសល់ព្យួរចោល។ យោងតាមបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមមាត្រា៤១០ និងមាត្រា១០៦ មាត្រា១០៨នៃក្រមព្រហ្មទណ្ឌលើ លោក ស្ងួន ញឿន អ្នកស្រី អុំ សុភី និងអ្នកស្រី​ ទួន សេង។ ប៉ុន្ដែមកដល់នេះ គឺពួកគាត់មិនទាន់បានសម្ភារៈដដែល បើទោះបីតុលាការបានចេញសាលក្រមជាស្ថាពរក៏ដោយ៕

…………………………………..

អត្ថបទដោយអ្នកសារព័ត៌មានពលរដ្ឋ លោក ឃាង សុខមាន

អត្ថបទមុន

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​៦០​ទាមទារ​ដោះលែង​លោក​ ​ថេង​ ​សាវឿន​ ​និង​សហការី​២​រូប​

អត្ថបទបន្ទាប់

កម្មកររោងចក្រដំឡើងកង់ជាង១ ០០០នាក់នៅស្វាយរៀងមិនពេញចិត្តនឹងភាគីរោងចក្រ ក្រោយថៅកែសម្រេចឱ្យសម្រាកដោយ​គ្មានប្រាក់​ឧបត្ថម្ភ​​

អត្ថបទបន្ទាប់
កម្មកររោងចក្រដំឡើងកង់ជាង១ ០០០នាក់នៅស្វាយរៀងមិនពេញចិត្តនឹងភាគីរោងចក្រ ក្រោយថៅកែសម្រេចឱ្យសម្រាកដោយ​គ្មានប្រាក់​ឧបត្ថម្ភ​​

កម្មកររោងចក្រដំឡើងកង់ជាង១ ០០០នាក់នៅស្វាយរៀងមិនពេញចិត្តនឹងភាគីរោងចក្រ ក្រោយថៅកែសម្រេចឱ្យសម្រាកដោយ​គ្មានប្រាក់​ឧបត្ថម្ភ​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង