CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

លីកាដូ​និង​អ្នក​ឃ្លាំ​មើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ​ប្តឹង​ទៅ​UN​ជុំវិញ​​ការ​រំលោភ​​សិទិ្ធ​​មនុស្ស​​របស់​​គ្រឹះ​ស្ថាន​​មីក្រូ​​ហិរញ្ញ​វត្ថុ​​នៅ​​កម្ពុជា​

Admin ដោយ Admin
December 10, 2024
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស, សេដ្ឋកិច្ច
0
តារាងបង់ប្រាក់របស់កូនបំណុលទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ (រូបភាព អង្គការលីកាដូ)

តារាងបង់ប្រាក់របស់កូនបំណុលទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ (រូបភាព អង្គការលីកាដូ)

0
ចែករំលែក
54
ចំនួនមើល

អង្គការការពារ​សិទិ្ធ​មនុស្ស​ ​លី​កា​ដូ ​និង​អ្នកឃ្លាំមើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ​ (K​T​NC ​Watch​) ​បាន​ដាក់ពាក្យបណ្តឹង​ទៅកាន់​ក្រុម​ការងារ​នៃ​អង្គការសហប្រជាជាតិ​ ​ផ្នែក​ធុរកិច្ច​ ​និង​សិទ្ធិមនុស្ស​ ​និង​អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​ចំនួន​ ​៤​​រូប​ ​ផ្សេងទៀត​ ​ដោយ​លើកឡើង​អំពី​ការ​អនុវត្ត​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មួយ​ចំនួន​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ។

ការដាក់ពាក្យបណ្តឹងនេះ បាន​ឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍រួមមួយដែលលីកាដូបានផ្សព្វផ្សាយគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។ ​

​ក្នុងសេចក្តីថ្លែងការណ៍រួមបានឱ្យដឹងថា ក្នុងពាក្យបណ្តឹង​ក៏បាន​អំពាវនាវ​ដល់​អ្នករាយការណ៍​ពិសេស​ទាំងនោះ​ ​​ឱ្យ​ពិនិត្យ​ទៅលើ​វិបត្តិ​នៃ​ការ​ជំពាក់​បំណុល​វ័ណ្ណ​ក​ ​និង​​​បង្កើត​កិច្ច​ស​ន្ទ​នា​ជាមួយ​ក្រុមហ៊ុន​ជាតិ​ ​និង​ពហុ​ជាតិ​ វិនិ​យោគិន​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ស្ថាប័នជាតិ​ដែល​ពាក់ព័ន្ធ​។​ ​បន្ថែមពីនេះ ការទាក់ទង​ដែល​ផ្តើម​ពី​អ្នករាយការណ៍​ពិសេស​នេះ​ ​អាច​ដើរ​តួនាទី​យ៉ាងសំខាន់​ ​ក្នុង​ការ​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​ដ៏​អាក្រក់​បំផុត​នៃ​វិបត្តិ​នេះ​ ​ទៅលើ​អ្នក​ខ្ចីប្រាក់​ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​កម្ពុជា​ ​ដោយ​អំពាវនាវ​ឱ្យ​តួអង្គ​ដែល​ពាក់ព័ន្ធ​ ​ត្រូវធ្វើ​ឱ្យវិ​ស័​យ​នេះ​ស្របតាម​គោលការណ៍​ណែនាំ​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ធុរកិច្ច​និង​សិទ្ធិមនុស្ស​(UN​G​P​s) ​។

សេចក្តីថ្លែងការណ៍បន្តថា ពាក្យបណ្តឹង​នេះ​ ​ទាក់ទង​នឹង​សកម្មភាព​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​ចំនួន​នៅ​កម្ពុជា​ ​ម្ចាស់​ភាគ​ហ៊ុន​និង​អ្នក​វិនិយោគ​អន្តរជាតិ​របស់​ស្ថាប័ន​ទាំងនេះ​ ​ដែល​រួម​មាន​ KB ​Financial​ ​Group​ ​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ធនាគារ​អភិវឌ្ឍន៍​រដ្ឋ​ហូឡង់​ ​F​M​O ​ធនាគារ​ ​L​O​L​C ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្រី​លង្កា​ ​និង​អ្នក​វិនិយោគ​រដ្ឋ​ ​និង​ឯកជន​ផ្សេងទៀត​ ​។​

​អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​​មានប្រសាសន៍ថា​ ស្ថានភាព​វិបត្តិ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​គឺ​កាន់តែ​អាក្រក់​ទៅ​ៗ​ ​បើ​ទោះបី​ជា​មានការ​រាយការណ៍​ជា​សាធារណៈ​ជាច្រើន​ឆ្នាំ​ ​និង​ទទូច​ស្នើសុំ​ដល់​អ្នក​វិនិយោគ​អន្តរជាតិ​ឱ្យ​យកចិត្តទុកដាក់​លើ​ការ​ផ្តល់​ដំណោះស្រាយលើបញ្ហានេះក៏ដោយ​ ​។

​អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក បានលើកឡើងថា៖« “​អតិថិជន​របស់យើង​ ​បាន​បាត់បង់​ដី​ ​ជីវភាព​ ​ហើយ​ករណី​ខ្លះ​បាត់បង់​ទាំង​ជីវិត​ ​ដោយសារ​ការ​ផ្តល់​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​បែប​កេងប្រវ័ញ្ច​ទាំងនេះ​ថែមទៀត​ផង​ ​។​ ​អ្នក​ទាំងនោះ​ត្រូវការ​ការ​អនុគ្រោះ​លើ​បំណុល​របស់​ពួកគេ​យ៉ាង​ខ្លាំង​ ​ហើយ​វិនិ​យោគិន​អន្តរជាតិ​ដែល​នៅតែ​បន្ត​ទទួល​បាន​ប្រាក់ចំណេញ​ពី​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ទាំងនេះ​ ​ត្រូវតែ​ចាប់ផ្តើម​ផ្តល់​ការ​អនុគ្រោះ​លើ​បំណុល​ដល់​ពួកគេ​” ​។

ក្នុងសេចក្តីថ្លែងការណ៍រួមឱ្យដឹងថា បច្ចុប្បន្ន​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​មាន​ជាង​ ​១​៦​ ​ពាន់​លាន​ដុល្លារ​ ​។​ ​ទំហំ​ប្រាក់​ក​ម្ចី​ជាមធ្យម​គឺ​លើស​ពី​ ​៥​ 000​ដុល្លារ​ ​ដែល​ជា​ទំហំ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ ​និង​ច្រើនជាង​ ​៣​ ​ដង​នៃ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ជាមធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។​ ​ទន្ទឹម​នឹង​នេះ​ ​ឥណទាន​ក្នុងស្រុក​ដល់​វិ​ស័យ​ឯកជន​បាន​កើន​ឡើង​ដល់​ជាង​ ​១​៧​០​% ​នៃ​ផលិតផល​សរុប​ក្នុងស្រុក(GDP)​ ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ឱ្យ​ជាប់​ចំណាត់ថ្នាក់​លេខ​ ​៤​ ​លើ​ពិភពលោក​ ​និង​ឆ្លុះបញ្ចាំង​ពី​បញ្ហា​បំណុល​វ័ណ្ណ​ក​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​បាន​គ្របដណ្តប់​លើ​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ​។​

​សេចក្តីថ្លែងការណ៍រួមសរសេរថា៖ «គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ដែល​ផ្តល់​ក​ម្ចី​ខ្នាត​តូច​ ​បន្ត​ដាក់​សម្ពាធ​លើ​កូនបំណុល​ ឱ្យ​លក់​ដី​ ​ខ្ចី​ក​ម្ចី​ឯកជន​ ​និង​បញ្ឈប់​កូន​ពី​ការសិក្សា​ ​ដើម្បី​រក​ប្រាក់​សងបំណុល ​។​ ​ប្រាក់​ក​ម្ចី​ទាំងនេះ​ជារឿយៗ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្ត្រី​ ​ជនជាតិ​ដើម​ភាគតិច​ ​និង​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​»​។

លោក​ ម៊ី​សូល​ ​កាង​ ​អ្នកឃ្លាំមើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ​ (K​T​NC ​Watch​) ​មានប្រសាសន៍ក្នុងថ្លែងការណ៍រួមនោះថា​ ​​ការ​អនុវត្ត​ការ​ផ្តល់​ប្រាក់​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ទាំងនេះ​ ​នាំ​ឱ្យ​កូនបំណុល​ ​និង​គ្រួសារ​របស់​ពួកគេ​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ​កាន់តែ​ជ្រៅ​ ​ហើយ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​ទទួល​បាន​ ​ម្ហូបអាហារ​ ​សុខភាព​ ​ការអប់រំ​ ​និង​ការរស់នៅ​ឱ្យបាន​សមរម្យ​ ​។​ ​

លោក​មានប្រសាសន៍​បន្ថែម​ថា​ ​៖​ “​ដោយអនុលោមតាម​គោលការណ៍​ណែនាំ​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ធុរកិច្ច​ ​និង​សិទ្ធិមនុស្ស​ ​គ្រប់​តួអង្គ​ទាំងអស់​ដែល​នៅ​ក្នុង​វិ​ស័​យ​នេះ​ ​ដែល​រួម​ទាំង​ក្រុមហ៊ុន​មេ​ ​អ្នក​វិនិយោគ​ ​អ្នកផ្តល់​ប្រាក់​ក​ម្ចី ​និង​រាជរដ្ឋាភិបាល​ ​ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន​ទាំងនេះ​ ​និង​ផ្តល់​ដំណោះស្រាយ​ដល់​ជនរងគ្រោះ​” ​។​

​ពលរដ្ឋអ្នកសារព័ត៌មាននៅមិនទាន់រកការឆ្លើយតបពីអ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោក កាំង តុងងី បានទេ។

​អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ការសម្រេចរបស់ក្រុមការពារសិទ្ធិមនុស្សកម្ពុជា និងអន្តរជាតិ ដើម្បីប្តឹងករណីរំលោភបំពានទៅអង្គការសហប្រជាតិ គឺជារឿងដែលពួកគេគួរធ្វើដើម្បីរួមគ្នាទប់ស្កាត់ការរំលោភបំពានណាមួយ ដោយខុសពីគោលការណ៍ច្បាប់ឬការមិនអនុវត្តនូវវិធានការដែលកំណត់ណាមួយជាដើម។

លោកបន្តថា ការដាក់ពាក្យបណ្តឹងរបស់អង្គការលីកាដូ និងអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ នៅមិនទាន់ដឹងថានឹងមានប្រសិទ្ធភាពកម្រិតណាទេ ក៏ប៉ុន្តែសំឡេងរបស់អង្គការសហប្រជាជាតិ ឬអ្នកនាំពាក្យ ឬអ្នកធ្វើការក្នុងនាមអង្គការសហប្រជាជាតិ នឹងអាចពិចារណាបញ្ហាហ្នឹងដាក់ស្នើមករដ្ឋាភិបាល ដើម្បីឱ្យរដ្ឋាភិបាលបានដឹង ហើយក៏ឱ្យទៅខាងភាគីគ្រឹះស្ថានហិរញ្ញវត្ថុឬធនាគារបានយល់ បានដឹងបញ្ហាហ្នឹងដូចគ្នា។

លោកបន្តថា៖ «ដូច្នេះវាជាសញ្ញាណមួយឱ្យភាគីពាក់ព័ន្ធទាំងអស់បានដឹងឪ ហើយ ប្រយ័ត្នប្រយែង ហើយរួមគ្នាដោះស្រាយតាមនីតិវិធី ដើម្បីបញ្ចៀសបញ្ហាហានិភ័យឬរឿងនេះកើតឡើងទៅលើប្រជាពលរដ្ឋដែលជាកូនបំណុល ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុដែលជាអ្នកផ្តល់កម្ចី អីទៅឱ្យពួកគាត់។ ហើយក្នុងករណីនេះ គឺអាចរកគន្លឹះ ឬរកវិធីដោះស្រាយបាន បើសិនជាមានការឯកភាពពីភាគីពាក់ព័ន្ធទាំងអស់ថា មិនចង់ឱ្យកម្ពុជាឬវិស័យហិរញ្ញវត្ថុកម្ពុជាមានបញ្ហាប្រឈមលើឆាកអន្តរជាតិឬមានការដាក់សម្ពាធណាមួយពីសំណាក់គ្រឹះស្ថានអន្តរជាតិមកលើគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាជាដើម»។

លោកបន្តថា សម្រាប់ស្ថានភាពហិរញ្ញវត្ថុនៅកម្ពុជាដោយឯកជនជំពាក់បំណុលរហូតដល់៥៧ពាន់លានដុល្លារ ដែលជាតួលេខមួយខ្ពស់ ហើយខ្ពស់ជាងជីឌីភីកម្ពុជាទៅទៀត។ លោកនិយាយទៀតថា ​ប្រសិនបើបញ្ហាបំណុលរបស់រាស្ត្រ រដ្ឋាភិបាលនៅមិនអាចដោះស្រាយនោះ នឹងបង្កការលំបាកដល់ការប្រមូលពន្ធ។ ប្រសិនបើពលរដ្ឋ មិនមានចំណូល មិនមានជីវភាពល្អប្រសើរ ធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេជួបបញ្ហា ហើយរដ្ឋាភិបាលនឹងជួបញ្ហាហានិភ័យកាន់តែអាក្រក់ថែមទៀត។ លោកបន្ថែមថា បំណុលរបស់ពលរដ្ឋដែលខ្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុឬធនាគារ នៅតែស្ថិតនៅក្នុងហានិភ័យខ្ពស់។

ក្រុម​ការងារ​នៃ​អង្គការសហប្រជាជាតិ​ផ្នែក​ធុរកិច្ច​ ​និង​សិទ្ធិមនុស្ស​ ​គឺជា​ស្ថាប័ន​រាយការណ៍​ពិសេស​ ​ផ្នែក​សិទិ្ធ​មនុស្ស​មួយ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​ ​២​០​១​១​ ​ដើម្បី​លើក​ក​ម្ពស់ ​ផ្សព្វផ្សាយ​ ​និង​អនុវត្ត​គោលការណ៍​ណែនាំ​ស្តីពី​ធុរកិច្ច​ ​និង​សិទ្ធិមនុស្ស​ ​ក៏ដូចជា​ផ្តល់​អនុសាសន៍​សម្រាប់​ការ​អនុវត្ត​គោលការណ៍​ទាំងនោះ​៕

……………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ​

អត្ថបទមុន

សកម្មជន​បរិស្ថាន​​សាទរ​ចំពោះ​វិធានការ​ទប់ស្កាត់​ការ​ទន្រ្ទាន​​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​​ពី​សំណាក់​អាជ្ញាធរ​ខេត្ដ​កំពង់ស្ពឺ​

អត្ថបទបន្ទាប់

ជនជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ភូមិ​ទន្សោង​ខេត្ត​ស្ទឹងត្រែង​ព្រួយ​បារម្ភ​ការ​បាត់បង់​ភាសា​កំណើត​

អត្ថបទបន្ទាប់
ប្រធានចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចកួយនៅភូមិទន្សោង អ្នកស្រី ខា ស្រស់ កំពុងផ្តល់បទសម្ភាសន៍ជាសិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មាន នៅខែវិច្ឆិកា ឆ្នាំ២០២៤។ (សិក្ខាកាម)

ជនជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ភូមិ​ទន្សោង​ខេត្ត​ស្ទឹងត្រែង​ព្រួយ​បារម្ភ​ការ​បាត់បង់​ភាសា​កំណើត​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង