CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

ពលរដ្ឋចោទអាជ្ញាធរខេត្តកណ្ដាលថា រារាំងមិនឱ្យដាក់ញត្តិទាមទារដំណោះស្រាយបញ្ហាដីធ្លី

Admin ដោយ Admin
December 22, 2021
ក្នុង វិវាទដីធ្លី
0
ពលរដ្ឋចោទអាជ្ញាធរខេត្តកណ្ដាលថា រារាំងមិនឱ្យដាក់ញត្តិទាមទារដំណោះស្រាយបញ្ហាដីធ្លី

រូបថត៖ ពលរដ្ឋអ្នកសារព័ត៌មាន CCIM ខេត្តកណ្តាល

0
ចែករំលែក
114
ចំនួនមើល

ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី បានចោទអាជ្ញាធរថា បានរារាំងពួកគាត់មិនឱ្យឡើងទៅរាជាធានីភ្នំពេញ ដើម្បីយកញត្តិដាក់ទាមទារឱ្យមានដំណោះស្រាយជុំវិញបញ្ហាដីធ្លីរបស់ពួកគេ។

តំណាងពលរដ្ឋមកពីឃុំអំពៅព្រៃ លោក ភោគ ផាន់នី ប្រាប់ពលរដ្ឋអ្នកសារពត៌មាន CCIM ថា ពួកគាត់ខកចិត្តចំពោះអាជ្ញាធរស្រុកកណ្តាលស្ទឹង ដែលថា បានហាមឃាត់ពួកគាត់មិនឱ្យយកញត្តិទៅដាក់នៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំកិច្ចអន្ដរាគមន៍ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

ពលរដ្ឋរូបនេះអះអាងថា អាជ្ញាធរបានបំបិទសិទ្ធសេរីភាព និងរំលោភសិទ្ធមនុស្សដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងមិនព្រមជួយរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។

លោកបន្តថា៖  «ពួកខ្ញុំមានមានសិទ្ធិគ្រប់គ្រាន់តាមច្បាប់ ក្នុងនាមពួកខ្ញុំជាម្ចាស់ដីមិនមែនមកបិទសិទ្ធិរំលោភតាមតែចិត្តចង់ឡើយ។ អាជ្ញាធរពាក់ព័ន្ធគួរណាស់គិតគូរដោះស្រាយ មិនមែនចេះតែគេចវេស រួចមករារាំងអឹចឹងទេ»។

អធិការស្រុកកណ្ដាលស្ទឹង លោក  ឡេង សុខរុន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា  អាជ្ញាធរមិនបានរារាំងតំណាងពលរដ្ឋនោះទេ  ដោយលោកលើកហេតុផលថា ថ្នាក់ដឹកនាំកំពុងប្រជុំជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដោយលោកសុំការយោគយល់ពីពលរដ្ឋវិញ។

លោកបន្តថា៖ «ខ្ញុំបានប្រាប់ពួកគាត់ហើយ បើយកទៅដាក់ក៏ដាក់ទៅ តែសុំទៅតែ២នាក់ឬ៣នាក់បានហើយ  តែពួកគាត់មិនព្រមស្ដាប់ រឿងសិទ្ធិគឺបងប្អូនមានគ្រប់គ្រាន់ហើយ តែក៏ត្រូវយល់ព្រោះវាជាមុខមាត់ប្រទេសយើងទាំងអស់គ្នា។ ពេលសម្ដេចប្រជុំជាមួយប្រទេសដ៌ទៃរួចហើយបងប្អូនអាចទៅដាក់ញត្តិទាមទារបានមិនហាមឃាត់ឡើយ»។

អ្នកសម្របសម្រួលធុរៈកិច្ចនិងសិទ្ធិមនុស្សនៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា ការរារាំងពលរដ្ឋម្ចាស់ដីបែបនេះមិនមែនជារឿងត្រឹមត្រូវឡើយ។ លោកថា នេះគឺជាការរំលោភសិទ្ធិមនុស្សនិងសិទ្ធិដីធ្លីធ្ងន់ធ្ងរ ដែលត្រូវបានធានាដោយច្បាប់ជាតិ និងច្បាប់អន្ដរជាតិ។

លោកបន្តថា៖ «ជម្លោះនេះជាការទទួលខុសត្រូវរបស់ក្រសួងដែនដីពេលពួកគាត់ចង់រកដំណោះស្រាយគឺត្រូវទៅក្រសួងអញ្ចឹងហើយ អាជ្ញាធរគ្មានសិទ្ធិហាមឃាត់ឡើយ អ្នកឃាត់គឺជាអ្នកបំពានច្បាប់ទាំងស្រុង»។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ប្រជាពលរដ្ធបាននាំគ្នាប្រមូលផ្តុំតវ៉ាម្ដងរួចមកហើយ នៅមុខសាលាឃុំអំពៅព្រៃ និងបានបន្ដសុំកិច្ចអន្ដរាគមន៍ពីលោកអភិបាលស្រុកកណ្ដាលស្ទឹងផងដែរ តែនៅមិនមានដំណោះស្រាយ។ យ៉ាងណាក្ដីប្រជាពលរដ្ធសង្ឃឹមថា អាជ្ញាធរនិងក្រសួងដែនដី អាចនឹងចេញមុខដោះស្រាយជូនពួកគាត់  បើមិនដូច្នេះទេ ជម្លោះនៅតែកើតមាន៕

____________________

ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល

អត្ថបទមុន

ពលរដ្ឋចោទអាជ្ញាធរខេត្តកណ្ដាលថា គេចវេសមិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់

អត្ថបទបន្ទាប់

សហគមន៍ជនជាតិដើមភាគតិចគួយនៅក្រចេះធ្វើចំណាកស្រុកព្រោះអត់ការងារធ្វើ

អត្ថបទបន្ទាប់

សហគមន៍ជនជាតិដើមភាគតិចគួយនៅក្រចេះធ្វើចំណាកស្រុកព្រោះអត់ការងារធ្វើ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង