CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ក្នុង​ខេត្តកោះកុង​៨​នាក់​ទាមទារ​ឱ្យ​តុលាការ​ទំលាក់​ចោល​ការ​ចោទ​ប្រកាន់

Admin ដោយ Admin
August 10, 2022
ក្នុង វិវាទដីធ្លី, សម្លេងសហគមន៍
0
ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ក្នុង​ខេត្តកោះកុង​៨​នាក់​ទាមទារ​ឱ្យ​តុលាការ​ទំលាក់​ចោល​ការ​ចោទ​ប្រកាន់

អ្នកស្រី ដេត ហួរ និងតំណាងសហគមន៍ជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ពេលឡើងទៅឆ្លើយបំភ្លឺនៅតុលាការខេត្តកោះកុងកាលពីពេលថ្មីៗនេះ។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
56
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ប្រជាពលរដ្ឋ​ចំនួន​៨​នាក់​រស់​នៅ​ភូមិ ​តានី ​ឃុំជីខលើ ​ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមាន​ជំលោះ​ដីធ្លី​ជា​មួយ​លោក​ឧកញ៉ា ហេង ហ៊ុយ ​បាន​ទាមទា​ឱ្យតុលាការ​ទំលាក់​ចោល​ការ​ចោទ​ប្រកាន់​តាម​បណ្តឹង​របស់​អ្នក​មាន​អំណាច។

តំណាងពលរដ្ឋម្នាក់អ្នកស្រី ដេត ហួរ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMយើងថា ពេលលោកស្រីឡើងធ្វើបាតុកម្មនៅតាមក្រសួងស្ថាប័នរដ្ឋនានា បែរជាត្រូវលោក ហេង ហ៊ុយ ប្តឹងទៅកាន់តុលាការពីបទបរិហាកេរ្តិ៍ នឹងបង្កាច់កេរ្តិ៍ ឬបង្កអសន្តិសុខសង្គមទៅវិញ។ អ្នកស្រីថា មិនតែប៉ុណ្ណោះពលរដ្ឋចំនួន៨នាក់ត្រូវបានលោក ហេង ហ៊ុយ ប្តឹងជាបន្តបន្ទាប់ទៅតុលាការផងដែរ។

អ្នកស្រីបន្តថា កាលពីថ្ងៃទី២០ ខែកក្កដា តុលាការខេត្តកោះកុងបានប្រកាសសាលក្រមកាត់ទោសអ្នកស្រីអោយជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់ ២ ០០០ ០០០ រៀល ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ​។ ទោស​ទណ្ឌ​នេះ ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​លោក ហេង ហ៊ុយ ដែល​ប្ដឹង​លោកស្រី​ពី​បទ «​បរិហារ​បង្កាច់​កេរ្តិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​» កាលពី​ថ្ងៃទី​១៤ មិថុនា ឆ្នាំ​២០២២។ អ្នកស្រីបានចាត់ទុកករណីនេះ ថាជារឿងអយុត្តិធម៌សំរាប់ជនរងគ្រោះដីធ្លីមានភាពទន់ខ្សោយហើយត្រូវតុលាការសំរេចអោយជាប់បែបនេះ។

ក្រៅពី​អ្នកស្រី ដេត ហួរ នេះតំណាង​ពលរដ្ឋ​៨​នាក់​ទៀត ក៏​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ដែរ រួមមាន ​លោកស្រី កើត នៅ លោកស្រី អិន ធូ លោកស្រី អី​ប តឹង និង លោក ឆាន់ ឈឿន ជាដើម។ ​ពួកគាត់​រង​ការ​ចោទ​ពីរ​ករណី គឺ​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល យល់​ថា ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នេះ គឺ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ពួកគាត់​បញ្ឈប់​ការ​តវ៉ា​ទាមទារ​ដីធ្លី ដែល​ត្រូវ​បាន​ឧកញ៉ា ហេង ហ៊ុយ រំលោភ​យក​ទៅ​នោះ។

ចំណែកអ្នកស្រី កើត នៅ ជាប្រជាពលរដ្ឋរងគ្រោះម្នាក់ទៀតបានថ្លែងថា ពួកគាត់មិនពេញចិត្តចំពោះការសម្រេចរបស់តុលាការជាដាច់ខាត។ អ្នកស្រីបានបន្ថែមទៀតថា ក្រោយពេលតុលាការប្រកាសសាលក្រម តំណាងប្រជាពលរដ្ឋ៨នាក់ទៀត ពួកគាត់គ្រោងប្តឹងទៅឧទ្ធរណ៍ដើម្បីទាមទារកយុត្តិធម៌វិញ។

អ្នក​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្សលីកាដូ ប្រចាំ​ខេត្តកោះកុង លោក ហ៊ួរ អ៊ីន បានថ្លែងថា ការកាត់ទោសដាក់ពន្ធនាគារលើជនរងគ្រោះដីធ្លីនេះ គឺជារឿងអយុត្តិធម៌សំរាប់ពលរដ្ឋ ព្រោះទំនាស់នេះវាកើតឡើងពីករណីដីធ្លី។

លោកថា៖ «បើជាករណីដីធ្លី តុលាការគួតែពិចារណាទំលាក់ចោលការចោទប្រកាន់ ដើម្បីឱ្យអាជ្ញាធរខេត្ត ក៍ដូចជាក្រសួងរៀបចំដែនដី និងនគរូបនីយកម្មធ្វីការសម្របសម្រួលដោះស្រាយ ដើម្បីបញ្ចប់ទំនាស់ហ្នឹងកាលណាមានការសម្រេចទោសបែបនេះអាចបង្ហាញថាតុលាការបានដាក់នឹងបង្ហាញការគៀបសង្កត់លើប្រជាពលរដ្ឋដែលមានភាពទន់ខ្សោយជាងភាគីម្ខាងទៀតដូចឧកញ៉ា»។

ប្រជាពលរដ្ឋ​បានចោទប្រកាន់ថា ក្រុមហ៊ុន​របស់​លោក ហេង ហ៊ុយ បាន​រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ពួកគាត់​តាំងតែ​ពី​ឆ្នាំ​២០០៧មកម៉្លេះ ហើយ​ពាក្យបណ្ដឹង​របស់​ពលរដ្ឋ​ដែល​ដាក់​នៅ​ក្រសួង​រៀបចំ​ដែនដី និងស្ថាប័នជាតិផ្សេងៗទៀត មិន​ត្រឹមតែ​ក្រសួង​មិន​បាន​ដោះស្រាយ​ឲ្យ​ជាច្រើន​ដង រួច​ថែមទាំង​បង្គាប់​ទៅដល់​សមត្ថកិច្ច​ឲ្យ​តាម​រកមុខ​បុគ្គល ដែល​បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​ទាំង​១៩៧​គ្រួសារ ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ទៀត​ផង៕
……………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺអ្នកស្រី មុំ សុភី

អត្ថបទមុន

អភិបាល​ខេត្ដកំពង់ស្ពឺ​សន្យា​នៅ​មុខ​ព្រះ​ថា នឹង​មិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើក្នុង​សហគមន៍​ឧត្តម​ស្រែពស់​ទៀត​ឡើយ

អត្ថបទបន្ទាប់

សកម្មជន​ដីធ្លី​សហគមន៍​ឡពាង​ថា ការ​សម្រេច​ក្ដី​របស់​តុលាការ​កំពូល​អយុត្តិធម៌សម្រាប់​ពួកគាត់​

អត្ថបទបន្ទាប់
តុលាការ​កំពូល​នឹង​ប្រកាស​សាលក្រម​លើ​សកម្មជន​ឡពាង​នៅ​ថ្ងៃទី៥ ខែសីហា

សកម្មជន​ដីធ្លី​សហគមន៍​ឡពាង​ថា ការ​សម្រេច​ក្ដី​របស់​តុលាការ​កំពូល​អយុត្តិធម៌សម្រាប់​ពួកគាត់​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង