CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ពលរដ្ឋ​២៤​គ្រួសារ​នៅខេត្តកំពង់ស្ពឺ​ចោទ​មេភូមិ​ថា ឃុបឃិត​ជាមួយ​ឈ្មួញដី​ដើរ​ទិញដី​មិន​ឱ្យលុយ

Admin ដោយ Admin
December 7, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី
0
ពលរដ្ឋ​២៤​គ្រួសារ​នៅខេត្តកំពង់ស្ពឺ​ចោទ​មេភូមិ​ថា ឃុបឃិត​ជាមួយ​ឈ្មួញដី​ដើរ​ទិញដី​មិន​ឱ្យលុយ

ប្រជាពលរដ្ឋដែលចាញ់បោកមេភូមិពេលធ្វើឯកសារលក់ដីកាលពីពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
45
ចំនួនមើល

ពលរដ្ឋ​រស់នៅ​ភូមិបឹងធ្នង់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំនួន​២៤​គ្រួសារ បានចោទ​មេភូមិ​បឹងធ្នង់​លោក អោម ឃាង ថា បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ដី ដើរ​ទិញ​ដី​ពីប្រជាពលរដ្ឋ​មិន​ឱ្យ​លុយ​អស់រយ:ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

លោក ឃឹម ឃីម អាយុ៤០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិបឹងធ្នង់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកបានលក់ដីទំហំ ៤ ០០០ ម៉ែត្រការ៉េ ក្នុងតម្លៃ៣ដុល្លារ ក្នុងមួយម៉ែត្រការ៉េទៅឱ្យឈ្មួញមួយក្រុមនៅដើមឆ្នាំ២០១៩ ក្នុងនោះក៏មានមេភូមិបឹងធ្នង់ គឺលោក អោម ឃាង ជាអ្នកចេញមុខមកធានាអះអាងជាមួយពលរដ្ឋ។ លោកថា កន្លងមកពលរដ្ឋធ្លាប់បានស្នើសុំឱ្យអាជ្ញាធរឃុំជួយដោះស្រាយបញ្ហានេះផងដែរ ហើយក៏ធ្លាប់បានធ្វើកិច្ចសន្យាជាមួយគ្នាទៀតផង តែលោកមេភូមិនៅតែមិនគោរពតាមការសន្យា។

លោកបន្ថែម៖ «ពេលដល់ធ្វើកិច្ចសន្យា គាត់សុំបន្ត គាត់ឱ្យខ្លះ គាត់សុំបន្ត ឥឡូវជិតប្រាំឆ្នាំហើយ អត់ឱ្យលុយផង ថ្ងៃនេះ ថ្ងៃនោះរហូត ខែ៦ ខែ៩ ខែ១១ ខែ១២ អត់បានលុយគ្រប់ផង លុយឱ្យគ្នាម្នាក់ ២០០ (ដុល្លារ) ម្នាក់៥០០ (ដុល្លារ) ថ្លៃដីម្នាក់មួយម៉ឺន (ដុល្លារ) ដឹងគ្នាយកធ្វើអី គេលក់ហើយអស់រលីងហ្មង់ រកទិញស្រែវិញ ទិញមិនកើត»។

ពលរដ្ឋម្នាក់ទៀតដែលបានលក់ដីឱ្យទៅមេភូមិរូបនេះដែរ គឺលោក ញឹម ចេន អាយុ ៤០ ឆ្នាំរស់នៅភូមិឃុំខាងលើ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ដែរថា លោកមេភូមិ បានដើរប្រាប់ពលរដ្ឋឱ្យលក់ដី ហើយលោកបានយល់ព្រមលក់ដីទំហំកន្លះហិចតា ដោយទទួលបានលុយកក់ ចំនួន ២០០ ដុល្លារ ហើយមេភូមិបានធ្វើកិច្ចសន្យារយៈពេល៦ខែ ក្រោយនឹងប្រគល់លុយឱ្យគ្រប់ចំនួន។ ក៏ប៉ុន្តែ នៅពេលដល់ថ្ងៃកិច្ចសន្យា បែជាមិនមានប្រាក់ប្រគល់ឱ្យពលរដ្ឋទៅវិញ។

លោកបន្ថែម៖ «គាត់ថាខែនេះ ខែនោះ នៅតែដាក់ខែ ដាច់ឆ្នាំ បីបួនប្រាំឆ្នាំហើយ នៅតែអត់បានលុយ ហើយកិច្ចសន្យាទទួលបានលុយគ្រប់ចំនួនរយ:ពេល៦ខែ។ លុយក៏គាត់អត់ឱ្យសុំប្លង់វិញក៏គាត់អត់ឱ្យ»។

លោក អោម ឃាង មេភូមិបឹងធ្នង់ដែលរងការចោទប្រកាន់ខាងលើនេះបានបកស្រាយប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកមិនបានឃុបឃិតគ្នាជាមួយឈ្មួញទិញដីពលរដ្ឋនោះទេ ដោយលោកគ្រាន់តែចូលរួមដឹងឮ នៅពេលធ្វើកិច្ចសន្យាពាក់ព័ន្ធនានាប៉ុណ្ណោះ ក្នុងនាមលោកជាអាជ្ញាធរដែនដី។

លោកបន្ថែមថា៖ «ខ្ញុំឯណាទៅមានលុយ ទិញដី តម្លៃរាប់ម៉ឺនដុល្លារ ខ្ញុំគ្រាន់តែជាអ្នកចូលរួម ដឹងឮ នៅពេលធ្វើកិច្ចសន្យាប្រគល់លុយកក់ រវាងអ្នកលក់ និងអ្នកទិញតែប៉ុណ្ណោះ»។

តែនៅពេលដែលពលរដ្ឋអ្នកសារព័ត៌មាន CCIM សួរថា តើអ្នកណាជាអ្នកទិញដីទាំងអស់នោះ? លោកប្រាប់ឱ្យពលរដ្ឋសារព័ត៌មានCCIMទៅរកមើលឯកសារនៅសាលាស្រុកវិញ។

លោកថា៖ «សូមលោកទៅរកមើលឯកសារហ្នឹង នៅសាលាស្រុកទៅឃើញហើយ»។

ជំទប់ទី២ ឃុំបសេដ្ឋ មកពីគណបក្សភ្លើងទៀនលោក មាជ វណ្ណៈ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា ករណីពលរដ្ឋចោទមេភូមិបឹងធ្នង់ ឃុបឃិតគ្នាជាមួយឈ្មួញទិញដីពលរដ្ឋមិនឱ្យលុយនេះ គឺជារឿងពិត។ តែយ៉ាងណាលោកថា ពលរដ្ឋខ្លះ ក៏ទទួលបានលុយជិតគ្រប់ហើយ ឯពលរដ្ឋខ្លះទៀត ទទួលបានលុយតិចតួចនៅឡើយ។ តែយ៉ាងណា លោកថា លោកនឹងទៅជួបភាគីទាំងសងខាង ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ។

លោកបន្ថែម៖ «ករណីនេះពិត ព្រោះអី មានគ្នាប្រមាណប្រហែល៨នាក់ (គ្រួសារ) អត់ទទួលបានលុយ ប្រហែលរយ:ពេល៥ឆ្នាំអត់ទទួលបានលុយ។ អ្នកខ្លះនៅសល់លុយតិចទួចគាត់ខ្ចិលមាត់»។

លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ចនឹងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា ពលរដ្ឋត្រូវរកភស្តុតាងឬឯកសារជាក់លាក់អាចដាក់ពាក្យបណ្ដឹងទៅគណៈកម្មការឃុំ ក្រុមប្រឹក្សាឃុំ ដែលទទួលបន្ទុកដោះស្រាយវិវាទដីធ្លី។ ហើយប្រសិនបើអត់មានដំណោះស្រាយទេ នោះពលរដ្ឋអាចឡើងមកដាក់ពាក្យបណ្ដឹងទៅគណៈកម្មការសូរិយោដីស្រុកខេត្ត ឬ​មកថ្នាក់ជាតិនេះ។ លោកថា នេះគឺជានីតិវិធីដោះស្រាយក្រៅប្រព័ន្ធតុលាការ។

លោកបន្ថែមថា៖ «ហើយបើសិនជាដីគាត់មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ហើយបើសិនមានបញ្ហាអញ្ចឹងបើតាមនីតិវិធីគាត់ត្រូវដាក់ពាក្យបណ្ដឹងទៅតុលាការ ប៉ុន្តែត្រូវប្ដឹងទៅតុលាការប្រជាពលរដ្ឋគាត់ត្រូវប្រើធនធាន ដូចជា រកមេធាវី រកអីអញ្ចឹងចឹង ឃើញថា វាអស់ធនធានច្រើន។ អញ្ចឹងឥឡូវនេះជាដំណោះស្រាយបឋមគាត់ត្រូវប្ដឹងទៅក្រុមប្រឹក្សាឃុំសិនហើយបើសិនមិនមានវិធានការអ្វីច្បាស់លាស់ទេ គាត់បន្តទៅគណៈកម្មការស្រុកខេត្តហើយឡើងមកដល់ថ្នាក់ជាតិ»៕

………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា

អត្ថបទមុន

វេទិកា​ប្រចាំឆ្នាំ​លើកទី២​របស់ CCIM ស្នើ​សុំ គ.ជ.ប បើក​ទូលាយ​ពេល​អ្នកកាសែត​ចុះ​យក​ព័ត៌មាន​​បោះឆ្នោត

អត្ថបទបន្ទាប់

កសិករ​ដាំបន្លែ​នៅខេត្តកំពង់ចាម​ត្អូញត្អែរ​ពី​តម្លៃ​បន្លែ​ចុះថោក​នៅ​ពេល​ប្រមូល​ផល

អត្ថបទបន្ទាប់
កសិករ​ដាំបន្លែ​នៅខេត្តកំពង់ចាម​ត្អូញត្អែរ​ពី​តម្លៃ​បន្លែ​ចុះថោក​នៅ​ពេល​ប្រមូល​ផល

កសិករ​ដាំបន្លែ​នៅខេត្តកំពង់ចាម​ត្អូញត្អែរ​ពី​តម្លៃ​បន្លែ​ចុះថោក​នៅ​ពេល​ប្រមូល​ផល

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង