CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ពលរដ្ឋ​៩​នាក់​រួចផុត​ការ​ចោទ​ប្រកាន់ ក្រោយ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ព្រលាន​យន្ដហោះថ្មី

Admin ដោយ Admin
November 23, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី
0
ពលរដ្ឋ​៩​នាក់​រួចផុត​ការ​ចោទ​ប្រកាន់ ក្រោយ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ព្រលាន​យន្ដហោះថ្មី

សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
46
ចំនួនមើល

នៅទីបំផុត តុលាការ​ខេត្តកណ្ដាល​បាន​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពលរដ្ឋមាន​ជម្លោះ​ដីធ្លី​នៅ​សេសសល់​៩នាក់​ឱ្យ​មាន​សេរីភាព​វិញ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​មួយ​ក្នុង​បញ្ហា​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ព្រលានយន្ដហោះថ្មី (OCIC) ដែលធ្វើឱ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី និង​កងកម្លាំង​ខេត្តកណ្ដាល។

មេធាវីការពារក្ដីឱ្យពលរដ្ឋមានជម្លោះដីធ្លី អ្នកស្រី សាម សុគន្ធា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការសម្រេចទម្លាក់បទចោទរបស់តុលាការមកលើកូនក្ដីទាំងអស់នេះ គឺធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។​

មេធាវីការពារក្ដីរូបនេះចាត់ទុកថា ការសម្រេចទម្លាក់ចោលបទចោទប្រកាន់នេះ គឺជាការផ្ដល់យុត្ដិធម៌មួយដល់ពលរដ្ឋ  ដែលកំពុងប្រើប្រាស់សិទ្ធិទាមទារសិទ្ធិស្របច្បាប់លើបញ្ហាដីធ្លីរបស់ពួកគេ។

មេធាវីរូបនេះបន្ដថា៖ «តុលាការបានសម្រេចទម្លាក់បទចោទនេះ គឺបានផ្ដល់យុត្ដិធម៌លើសំណុំរឿងនេះ ហើយកូនក្ដីខ្ញុំមិនបានប្រព្រឹត្ដខុសអ្វីឡើយ​»។

ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ដែលរួចផុតការចោទប្រកាន់នេះ លោ​ក សយ រ៉ា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកសប្បាយចិត្ដចំពោះការសម្រេចរបស់តុលាការខេត្ដកណ្ដាល ដែលផ្ដល់សិទ្ធិសេរីភាពដល់រូបលោកវិញ។ យ៉ាងណាមិញ លោកនៅតែមានការព្រួយបារម្ភពីបញ្ហាជីវភាព ពីព្រោះដីស្រែចម្ការរបស់គាត់មិនទាន់ទទួលបានដំណោះស្រាយសមរម្យ និងអាចទទួលយកបាននៅឡើយ។

លោ​ក សយ រ៉ា បន្ដថា៖«ការសម្រេចថ្ងៃនេះ ពួកខ្ញុំសប្បាយចិត្ដណាស់។ តែខ្ញុំចង់ឱ្យមានការតម្លើងថ្លៃដីពួកខ្ញុំឱ្យបានថ្លៃជាងនេះ ដើម្បីពួកខ្ញុំអាចទៅទិញនៅកន្លែងផ្សេងបាន»។

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ មានការប៉ះទង្គិចគ្នាមួយរវាងកងកម្លាំងខេត្តកណ្ដាល និងប្រជាពលរដ្ឋមានជម្លោះដីធ្លី ដោយមានការបាញ់ទឹក និងគ្រាប់បែកផ្សែងនៅចំណុចភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ពាក់ព័ន្ធនឹងការតវ៉ាបញ្ហាដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី។

ក្នុងការប៉ះទង្គិចគ្នានាពេលនោះ កម្លាំងសមត្ថកិច្ចប្រមាណ ៣០០នាក់ ដែលប្រដាប់ដោយខែល និងដំបង បានប្រើហិង្សាទៅលើពលរដ្ឋមានជម្លោះដីធ្លីប្រមាណ១០០នាក់ ដែលបណ្ដាលឱ្យមានអ្នករងរបួស និងការចាប់ខ្លួនពលរដ្ឋជិត៣០នាក់ និងត្រូវបានដោះលែងឱ្យនៅក្រៅឃុំទាំងអស់។  ក្នុងនោះ ពលរដ្ឋ៩នាក់ត្រូវបានតុលាការខេត្តកណ្ដាលចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនាទៅលើសមត្ថកិច្ច ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យរារាំងមន្ត្រីសាធារណៈ។

ពលរដ្ឋម្នាក់ទៀតដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ជម្លោះដីធ្លីនេះ កញ្ញា ឌុក ស៊ីណាត រីករាយចំពោះការសម្រេចរបស់តុលាការនេះ ប៉ុន្ដែកញ្ញាបានបាត់ឱកាសមិនអាចចេញទៅធ្វើការងារនៅក្រៅប្រទេសបាន ដោយសារបណ្ដឹងរបស់តុលាការនេះ។

កញ្ញា ឌុក ស៊ីណាត បន្ដថា៖«ខ្ញុំមានការសប្បាយចិត្ដចំពោះការសម្រេចនេះ ខ្ញុំមានសេរីភាពវិញហើយ»។

នាយកទទួលបន្ទុកកិច្ចការទូទៅ​​​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត សាទរចំពោះការសម្រេចនេះ។ លោកថា យ៉ាងហោចណាវាបានផ្ដល់គម្រូ និងភាពយុត្ដិធម៌ជូនពលរដ្ឋ ដែលរងគ្រោះដោយបញ្ហាដីធ្លី។ ប៉ុន្ដែលោកថា អាជ្ញាធរមិនគួរប្រើប្រព័ន្ធតុលាការ ដើម្បីចាប់ចង ឬដាក់ទោសពលរដ្ឋដែលកំពុងប្រើសិទ្ធិស្របច្បាប់របស់ពួកគេនោះទេ។

លោក អំ សំអាត មានប្រសាសន៍ថា៖«យើងមានការសប្បាយចិត្ដក្នុងនាមជាសង្គមស៊ីវិល។ យើងសុំឱ្យអាជ្ញាធរបន្ដដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានបញ្ចប់ក្នុងពេលឆាប់ៗ ជៀសវាងទុកបញ្ហាដ៏រ៉ាំរ៉ៃនេះបន្ដទៀត»។

ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ​កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន១៨ បានស្នើឱ្យរាជរដ្ឋាភិបាលពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីរបស់ពលរដ្ឋក្នុងខេត្ដកណ្ដាល និងខេត្ដតាកែវដែលមានជម្លោះ និងក្រុមហ៊ុនព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី ដើម្បីបង្ហាញពីសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋក្នុងនាមជាម្ចាស់កម្មសិទ្ធិស្របច្បាប់៕

—————————

ពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្ដាល លោក ឃាង សុខមាន

អត្ថបទមុន

អាជ្ញាធរ​​និង​​អ្នក​រស់​នៅ​​តំបន់​​ជាយក្រុង​​បន្ទោស​​ម្ចាស់​​បុរី​ រឿង​​ខ្វះ​ទឹក​​ប្រើប្រាស់

អត្ថបទបន្ទាប់

អាជ្ញាធរ​​ខេត្តកំពង់ធំ​​មិន​​អនុញ្ញាត​​ឱ្យ​​ព្រះសង្ឃ​​ផ្សព្វផ្សាយ​​សីល​៥​​ទៅ​​ដល់​​សិស្ស​សាលា

អត្ថបទបន្ទាប់
អាជ្ញាធរ​​ខេត្តកំពង់ធំ​​មិន​​អនុញ្ញាត​​ឱ្យ​​ព្រះសង្ឃ​​ផ្សព្វផ្សាយ​​សីល​៥​​ទៅ​​ដល់​​សិស្ស​សាលា

អាជ្ញាធរ​​ខេត្តកំពង់ធំ​​មិន​​អនុញ្ញាត​​ឱ្យ​​ព្រះសង្ឃ​​ផ្សព្វផ្សាយ​​សីល​៥​​ទៅ​​ដល់​​សិស្ស​សាលា

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង