CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ការងារ

សហគមន៍ជនជាតិដើមភាគតិចគួយនៅក្រចេះធ្វើចំណាកស្រុកព្រោះអត់ការងារធ្វើ

Admin ដោយ Admin
February 21, 2022
ក្នុង ការងារ
0
0
ចែករំលែក
126
ចំនួនមើល

ប្រជាសហគមន៍ជនជាតិដើមភាគតិចគួយ រស់នៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បានចាប់យកការចំណាកស្រុកទៅធ្វើការនៅតំបន់ផ្សេងៗ ដោយសារសហគមន៍របស់ពួកគេជាសហគមន៍ក្រីក្រ និងមិនមានការងារធ្វើនៅក្រោយរដូវធ្វើស្រែចម្ការ។

ពលរដ្ឋម្នាក់រស់នៅភូមិថ្មី ឃុំថ្មី ស្រុកចិត្របុរី អ្នកស្រី ធី សុខទី អាយុ ២៥ឆ្នាំ ជាជនជាតិដើមភាគតិចគួយ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ពីរនាក់ប្ដីប្រពន្ធគាត់តែងតែចេញទៅរកការងារធ្វើនៅក្នុងខេត្តនេះ និងទៅរាជធានីភ្នំពេញ ដូចជា ការងារមើលថែផ្ទះឱ្យគេ ដោយមួយខែ អាចរកប្រាក់ចំនួន ១៥០ដុល្លារ។

បើតាមប្ដីប្រពន្ធដែលទើបតែរៀបការមួយគូនេះ ការចាកចេញទៅរកការងារធ្វើនៅតំបន់ផ្សេង គឺក្រោយពេលអ្នកភូមិចប់ការងារធ្វើស្រែចម្ការ ពោលគឺនៅចម្លោះខែធ្នូ រហូតដល់ខែឧសភា ដែលពួកគេមិនមានការងារអ្វីធ្វើនោះឡើយ។ ពួកគេថា ប្រសិនបើអាជ្ញាធរបង្កើតការងារ និងអភិវឌ្ឍសហគមន៍របស់ជនជាតិដើមភាគិតិច វានឹងកាត់បន្ថយចលនាចំណាកស្រុកបានមួយភាគធំ។  

អ្នកស្រី ធី សុខទី រៀបរាប់ថា៖ «មកពីជីវភាពខ្វះខាត​ អត់ចំណូលចូលផ្ទះ។ ធ្វើការនៅភ្នំពេញ គឺធ្វើការតាមផ្ទះ មួយខែបានចំណូល ១៥០ដុល្លារ ដើម្បីផ្ញើមកផ្ទះដោះស្រាយជីវភាពគ្រួសារ។ ហើយក្នុងភូមិអត់មានការងារអីធ្វើផងទាល់តែដល់ខែធ្វើស្រែវិញ ទើបស្រែទៀត តែបើឥឡូវនៅទំនេរ​ មិនមានធ្វើអី។ បើសិនបើក្នុងសហគមន៍ មានការងារអីផ្សេង អាចរកចំណូលឱ្យគ្រួសារ ឬក៏សហគមន៍ ប្រហែលជាល្អជាង ប៉ុន្ដែ ឥឡូវ វាអត់ទាន់មាន អញ្ចឹងបានត្រឹមតែគិត»។

ពលរដ្ឋម្នាក់ទៀតជាជនជាតិដើមភាគិតិតគួយ លោក ព្រឿង ខ្លូ អាយុ៥៧ឆ្នាំ ប្រាប់ថា ដោយសារបញ្ហាជីវភាពគ្រួសារ រូបគាត់បានបង្ខំចិត្តឱ្យកូន ៣នាក់ក្នុងចំណោមកូន៦នាក់ ក្នុងនោះ ប្រុស២នាក់ និងស្រីម្នាក់ ធ្វើចំណាកស្រុកទៅស៊ីឈ្នួលគេ និងធ្វើការជាកម្មកររោងចក្រនៅរាជធានីភ្នំពេញ។

បើតាមពលរដ្ឋជាជាតិដើមភាគតិចគួយរូបនេះ លោកមានក្ដីបារម្ភពីសុវត្ថិភាពរបស់កូនៗ ដែលកំពុងធ្វើការនៅរាជធានីភ្នំពេញ ដោយសារពួកគេនៅឆ្ងាយពីខ្សែភ្នែករបស់ឪពុកម្ដាយ និងខ្លាចឆ្លងជំងឺផ្សេងៗ អំឡុងពេលកើតជំងឺកូវីដ-១៩។

លោកបន្ដថា៖ «កូនទៅចំណាកស្រុក៣នាក់ នៅម្នាក់នៅអាពៅម្នាក់។ ជួនកាលបាន ជួនកាលណាអត់ដែរ ព្រោះគ្នារកខ្វះខាតដែរ ជួលបានមួយខែ១០ម៉ឺន ឬ២០ម៉ឺនអីទៅមួយខែ ជួលកាលណាអត់ដែរទៅគ្នាវាខ្វះ។ ហ៊ឹម ព្រួយបារម្ភខ្លាំងណាស់ កាលពីកូវីដ-១៩ នៅភ្នំពេញផ្ទុះ ខ្ញុំគ្មានបានដេកពួនស្អីទេ គិតថា ខ្លាចកូនឆ្លងជំងឺហ្នឹង។ មិនដឹងធ្វើម៉េចបើមិនទៅ មិនពុះពារឧបសគ្គ មិនមានលុយប្រាក់កាសទប់ទល់ជីវភាព»។        

លោក ព្រឿង ខ្លូ រៀបរាប់បន្ដថា នៅតំបន់នេះ អ្នកភូមិភាគច្រើនតែងចូលកាប់ឆ្ការព្រៃ និងធ្វើឡធ្យូង ដែលលោកថា វាបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ព្រៃឈើ ហើយពួកគេទាំងនោះក៏បង្ខំចិត្តធ្វើចំណាកស្រុកតែម្ដង ដោយសារមិនអាចធ្វើឡធ្យូងបានដូចមុន។

លោកបន្ដថា៖ «បើធ្វើតែធ្យូរនៅឆ្នាំក្រោយៗអីអស់ហើយព្រៃឈើលែងមានធ្យូងដុត។ ហើយមានតែធ្វើស្រែ បើធ្វើស្រែប៉ះឆ្នាំណាវាកើតទៅបានផល បើឆ្នាំណាអត់កើត អត់កើត វាស្ងួតហួតហែង។ បើអស់ព្រៃ ធ្វើតែស្រែ អញ្ចឹងមានតែចំណាកស្រុកហ្នឹង»។     

ពលរដ្ឋម្នាក់ទៀតជាជនជាតិដើមភាគតិចគួយដូចគ្នា គឺអ្នកស្រី សេន វឿន អាយុ៣៩ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា គាត់ក៏ជាអតីតកម្មាការិនីបម្រើការងាររោចក្រនៅរាជធានីភ្នំពេញតាំងពីឆ្នាំ២០១២មក។ អ្នកស្រីបានសម្រេចចិត្តបញ្ឈប់ការងារចំណាកស្រុកនៅឆ្នាំ២០២១ ដោយសារមានគ្រួសារ និងមើលថែទាំកូនតូច។

អ្នកស្រីសង្កេតឃើញថា ភាគច្រើនគឺក្នុងភូមិដែលគាត់រស់នៅ ពុំមានការងារធ្វើឡើយ ដោយអ្នកភូមិនៅតែផ្ដោតលើការងារស្រែចម្ការ ដាំបន្លែ និងដំឡូង ហើយពេលចប់ការងារអស់ទាំងនេះ ពួកគេក៏ចំណាកស្រុកទៅទីក្រុង ឬទៅក្រៅប្រទេស។  

អ្នកស្រីរៀបរាប់បន្ថែមថា៖ «សម្រាប់ខ្ញុំ ខ្ញុំសុំដកខ្លួនចេញពីចំណាកស្រុកហើយ ព្រោះខ្ញុំឆ្អែតឆ្អន់ហើយ​ ល្វីងជូរចត់ប្រៃយ៉ាងណា ក៏ខ្ញុំធ្លាប់ជួបប្រទះ ហើយស្នើសុំឱ្យការងារក្នុងស្រុកល្អជាង ពិសេសការងារក្នុងសហគមន៍»។

មេឃុំថ្មី ស្រុកចិត្របុរី លោក មុំ ខាំ មានប្រសាសន៍ថា នៅឃុំថ្មី ស្រុកចិត្របុរីនេះ ក្រោយពីការងារស្រែចម្ការ អ្នកភូមិដែលភាគច្រើនជាជនជាតិដើមភាគតិចគួយ តែងតែចាកចេញទៅតំបន់ ឬខេត្តផ្សេង​ ដើម្បីរកការងារធ្វើ ដូចជា ការងារស៊ីឈ្នួលគេ និងការងាររោងចក្រជាដើម។ ប៉ុន្ដែ លោកមិនអាចបញ្ជាក់លម្អិតពីចំនួនអ្នកធ្វើចំណាកស្រុកក្នុងមួយឆ្នាំៗបាននោះទេ។

លោកបន្ដថា៖ «ទី១ ដោយរដូវ រដូវចាប់ពីខែ១២ ខែ១ ពលរដ្ឋគាត់ទំនេរហើយ គាត់ចាប់ផ្ដើមចំណាកស្រុកទៅរកការងារក្រៅ ដើម្បីរកផល រកថវិកាមកជួយដោះស្រាយក្នុងសង្គមគ្រួសារ។ ព្រោះប្រជាពលរដ្ឋនៅស្រុកនេះគាត់ធ្វើតែស្រែទេ យើងធ្វើស្រែក្នុងខែ១២ យើងអស់ហើយ អញ្ចឹងចាប់ពីខែ១២ ចូលដល់ខែ៤ គាត់ចាប់ធ្វើចំណាកស្រុក»។

បើតាមមេឃុំរូបនេះ នៅឃុំថ្មី ស្រុកចិត្របុរី មានភូមិចំនួន១២ ពោលគឺស្មើនឹង ៣១៨៣គ្រួសារ​ ឬ១៥១៥៣នាក់ ដោយក្នុងនោះ ៨៥ភាគរយ ជាជនជាតិដើមភាគតិចគួយ ពូនង និងខោញ៕  

—————————

ពលរដ្ឋអ្នកសារព័ត៌មាន CCIM ខេត្តក្រចេះ កញ្ញា ឆែន រ៉ាទី

អត្ថបទមុន

ពលរដ្ឋចោទអាជ្ញាធរខេត្តកណ្ដាលថា រារាំងមិនឱ្យដាក់ញត្តិទាមទារដំណោះស្រាយបញ្ហាដីធ្លី

អត្ថបទបន្ទាប់

ក្រសួងប្រាប់ឱ្យពលរដ្ឋប្រយ័ត្នទិញប៉ះឱសថក្លែងក្លាយសម្រាប់ព្យាបាលជំងឺកូវីដ–១៩

អត្ថបទបន្ទាប់
ក្រសួងប្រាប់ឱ្យពលរដ្ឋប្រយ័ត្នទិញប៉ះឱសថក្លែងក្លាយសម្រាប់ព្យាបាលជំងឺកូវីដ–១៩

ក្រសួងប្រាប់ឱ្យពលរដ្ឋប្រយ័ត្នទិញប៉ះឱសថក្លែងក្លាយសម្រាប់ព្យាបាលជំងឺកូវីដ-១៩

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង