CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

អាជ្ញាធរខេត្តក្រចេះស្នើរក្សាភាពអត់ធ្មត់ ក្រោយមានករណីដុតទីស្នាក់ការ​បរិស្ថាន

Admin ដោយ Admin
August 10, 2023
ក្នុង សង្គម
0
អាជ្ញាធរខេត្តក្រចេះស្នើរក្សាភាពអត់ធ្មត់ ក្រោយមានករណីដុតទីស្នាក់ការ​បរិស្ថាន

ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងសរសរស្តម្ភសត្វតោរបស់បរិស្ថានត្រូវបាន ពលរដ្ឋប្រមាណជាង៣៥០នាក់មកពីភូមិចំនួន៣ ចោមរោមឈរមេីល នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។ (រូបភាព៖ ហ្វេសប៊ុក Reth Mony)

0
ចែករំលែក
147
ចំនួនមើល


អាជ្ញាធរខេត្តក្រចេះ និងអង្គការសង្គមស៊ីវិលជំរុញឱ្យភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ និងដោះស្រាយគ្នាតាមសន្ដិវិធី ក្រោយមានករណីប៉ះទង្គិចគ្នារវាងប្រជាសហគមន៍ និងមន្ដ្រីអនុវត្តច្បាប់ ដែលឈានដល់ការដុតបំផ្លាញទីស្នាក់ការ​បរិស្ថាន ដែលមានឈ្មោះថា ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងសរសរស្តម្ភសត្វតោ។ 

លោក យឹម សុវណ្ណ មេប៉ុស្តិ៍ឃុំស្រែជិះ ឱ្យពលរដ្ឋអ្នកសារព័ត៌មានដឹងថា ខាងលោកមិនបានដឹងហេតុការណ៍នេះទាំងស្រុងឡើយ ហើយក៏មិនទាន់អាចកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធករណីដុតស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងសរសរស្តម្ភសត្វតោ​ នៅឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។​

លោករៀបរាប់បន្ដថា អ្នកពាក់ព័ន្ធអាចជាមនុស្សធម្មតានៅក្នុងភូមិ និងមិនមានតួនាទីអ្វីឡើយ។ លោកអះអាងថា ប្រជាពលរដ្ឋដែលទៅចូលរួមនោះ មកពីភូមិចំនួន៤ ដែលសមត្ថកិច្ចសន្និដ្ឋានថា មានមនុស្សចូលរួមប្រមាណ ៣៥០នាក់។

យ៉ាងនេះក្ដី លោក យឹម សុវណ្ណ អំពាវនាវដល់ភាគីប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ប្រកាន់គោលការណ៍អហិង្សា និងត្រូវរាយការណ៍និងដោះស្រាយតាមនីតិវិធីច្បាប់ ដើម្បីកុំឱ្យមានការឈានទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដែលអាចជាប់ទោសទណ្ឌពីបទល្មើស និងជាប់ពន្ធនាគារ។

លោកបន្តថា៖«អ្វីដែលខាងប្រព័ន្ធផ្សព្វផ្សាយមួយគេផ្សាយគឺខ្ញុំមិនដឹងថាអ្នកណាជាអ្នករាយការណ៍ជូនទៅប្រព័ន្ធផ្សព្វផ្សាយនោះទេ ដូច្នេះខ្ញុំអាចនិយាយបានថាខ្ញុំមិនបានដឹងពីសកម្មភាពអ្នកណាជាមេខ្លោងអ្នកណាជាអ្នកញុះញង់ទេ ព្រោះអីមានប្រជាពលរដ្ឋទៅចូលរួមច្រើន នៅច្រើនទិស។ ពួកខ្ញុំមិនអាចសង្កេតឃើញអស់ទេ»។

លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា ករណីពលរដ្ឋដុតទីស្នាក់ការបរិស្ថាននៅស្រុកអូរគ្រៀងសែនជ័យ គឺខាងជំនាញពុំទាន់វែកមុខរកអ្នកប្រព្រឹត្តបាននៅឡើយទេ។ ប៉ុន្តែលោកថា នៅពេលណាដែលសមត្ថកិច្ចវែកមុខរកឃើញជនដៃដល់ ឬមេខ្លោងឃើញនោះ លោកនឹងចាត់ការតាមផ្លូវច្បាប់។

លោកក៏ច្រានចោលការចោទការប្រកាន់មកលើមន្ដ្រីបរិស្ថាន ដោយលោកថា ពួកគេហាមឃាត់តែករណីទន្ទ្រានវាទយកដីព្រៃសហគមន៍ប៉ុណ្ណោះ។ 

លោកបន្ថែមថា៖«កន្លងមកមានការចោទប្រកាន់ពីប្រជាពលរដ្ឋថាពួកខ្ញុំ ធ្វើការរារាំងហាមឃាត់មិនឲ្យប្រជាពលរដ្ឋធ្វើការអាស្រ័យផលនៅលើដីពួកគាត់ដែលមានចាស់នោះគឺពុំពិតឡើយ ហើយបើសិនជាពួកគាត់កាប់ត្រឹមកូនឈើធ្វើរបងឬក៏ធ្វើខ្ទមក៏ពួកខ្ញុំពុំបានរារាំងអ្វីដែរ។ ពួកខ្ញុំហាមឃាត់តែទៅលើអ្នកដែលបោះបង្គោលហ៊ុមព័ទ្ធយកដីព្រៃបន្ថែមក្រៅពីដីដែលពួកគាត់កំពុងកាន់កាប់អាស្រ័យផលតែប៉ុណ្ណោះ»។

លោកបន្ថែមថា ដើម្បីឱ្យខាងមន្ត្រីជំនាញនិងប្រជាពលរដ្ឋអាចស្រុះស្រួលធ្វើការជាមួយគ្នាបានពេលនេះ មានតែខាងអាជ្ញាធរទេដែលជាអ្នកសម្រួលព្រោះពួកលោកគ្រាន់តែជាមន្ត្រីជំនាញ មិនមែនជាអ្នកគ្រប់គ្រងប្រជាពលរដ្ឋឡើយ។ដូច្នេះមានតែអាជ្ញាធរ ភូមិឃុំស្រុកតែប៉ុណ្ណោះ ដែលជួយសម្រុះសម្រួលរកដំណោះស្រាយ។ 

យ៉ាងនេះក្ដី ក្រោយហេតុការណ៍ប៉ះទង្គិចគ្នា​ឈានដល់ការដុតស្នាក់ការ​បរិស្ថាននេះ ក៏ជំរុញឱ្យមានការព្រួយបារម្ភការចាប់ខ្លួនមនុស្សដាក់ពន្ធនាគារផងដែរ ក្រោយមានការផ្សព្វផ្សាយលើបណ្ដាញសង្គមចំពោះករណីនេះ។ 

យុវជនម្នាក់គឺលោក សាត ឡូត អាយុ៣៣ឆ្នាំ រៀបរាប់ថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ គាត់បានឃើញប្រជាពលរដ្ឋទៅប្រមូលផ្តុំគ្នាច្រើនកុះករ និងបានផ្ដិតយកព្រឹត្តិការណ៍នេះផងដែរ ព្រោះជារឿងកើតឡើងនៅសហគមន៍របស់លោក។ 

យុវជនខាងលើបានរៀបរាប់បន្ថែមទៀតថា៖ «ឈរថតឡាយមិនហ៊ានស្រែកព្រោះខ្លាចសំឡេងនោះវាស្រូបចូលក្នុងវីដេអូរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែឈរឡាយនិយាយធម្មតាៗតែប៉ុណ្ណោះ តែមិនដឹងជាមូលហេតុអ្វីបានជាប្រព័ន្ធផ្សព្វផ្សាយមួយបែរជាស្គាល់ខ្ញុំ ហើយផ្សាយចោទខ្ញុំថាជាមេខ្លោងញុះញង់ឲ្យដុតទីស្នាក់ការបរិស្ថាននោះទៅវិញ»។ 

ប្រជាពលរដ្ឋម្នាក់ទៀត ភេទប្រុស វ័យ៤៤ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា មូលហេតុដែលប្រជាពលរដ្ឋទៅដុតបំផ្លាញទីស្នាក់ការរបស់បរិស្ថាន ដោយសារពួកគាត់មិនសប្បាយចិត្តនឹងទង្វើរបស់ពួកមន្ត្រីប្រចាំការទីកន្លែងនោះ ដែលពលរដ្ឋចោទថា បានធ្វើទុក្ខបុកម្នេញលើពួកគេជុំវិញការកាត់ឆ្វៀលដីក្នុងសហគមន៍ និងការបើកដៃឱ្យមានការកាប់បំផ្លាញនិងដឹកឈើចេញពីសហគមន៍ដោយគ្មានការទប់ស្កាត់។ 

ប្រភពដដែលបន្ថែមថា សម្រាប់ប្រជាពលរដ្ឋដែលចូលរកឈើធ្វើបង្គោលរបង ឬយកមកប្រើប្រាស់ជាលក្ខណៈគ្រួសារបន្តិចបន្តួចវិញ ក្រុមមន្ដ្រីមន្ទីរបរិស្ថានតែងតែហាមឃាត់ដកហូតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ សូម្បីតែការដើររកផ្សិត និងបេះបន្លែក្នុងព្រៃសហគមន៍ ក៏មិនអនុញ្ញាតដែរ។ ប៉ុន្តែថា ចំពោះឈ្មួញកាប់ឈើវិញ ពួកគេបានធ្វើសកម្មភាពដឹកឈើចេញទាំងគោយន្ដៗ ទាំងថ្ងៃទាំងយប់ ដោយគ្មានការទប់ស្កាត់ ដែលធ្វើឱ្យពលរដ្ឋខឹងសម្បារ និងមានការដុតបំផ្លាញទីស្នាក់ការរបស់បរិស្ថាននៅទីនេះតែម្ដង។

គាត់បន្ដថា៖«ខាងបរិស្ថានគេមកធ្វើស្នាក់ការតាំងពីឆ្នាំ២០២១មកដល់ពេលនេះរយៈពេលបីឆ្នាំមកហើយ ពួកនេះតែងតែធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋដូចជាពួកខ្ញុំដែលប្រកបមុខរបរធ្វើស្រែចំការនៅក្នុងព្រៃ ហើយស្រែចំការទាំងពួកខ្ញុំធ្វើតាំងពីយូរមកហើយ មុនខាងបរិស្ថានគេមកបោះទីតាំងទៅទៀត។ ពេលពួកនេះមកនៅតែងតែទៅបណ្ដេញឬទៅបោះបង្គោលហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើស្រែចំការទីនោះទៀតទេ ដោយគេចោទថាដីនោះជាដីរបស់រដ្ឋ មិនព្រមកាត់ឆ្វៀលចេញឲ្យប្រជាពលរដ្ឋធ្វើឡើយ ធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត»។

លោកបន្ដថា៖«ខ្ញុំមានការឈឺចាប់ណាស់ដោយសារមន្ត្រីបរិស្ថានទាំងនោះមកធ្វើការលម្អៀងទៅខាងឈ្មួញ មិនដោះស្រាយជូនប្រជាពលរដ្ឋទុកឱ្យប្រជាពលរដ្ឋមានទំនាស់រ៉ាំរ៉ៃនៅទីនោះ រីឯពួកឈ្មួញវិញពួកគាត់តែងតែសម្រួលជូន ប្រហែលជាពួកគាត់ទទួលបានសំណូកពីពួកឈ្មួញហើយទើបពួកនេះអាចដឹកបានយ៉ាងងាយ រីឯពួកខ្ញុំវិញកាប់ឈើបន្តិចបន្តួចធ្វើបង្គោលរបងក៏គេមកហាមឃាត់ឬក៏ចាប់ដកហូតយកទៅវិញដែរ»។

លោក ឌីន ខន់ វ័យ៥៣ឆ្នាំ មានទួនាទីជាអនុភូមិត្នោត ក្នុងឃុំស្រែជិះមានប្រសាសន៍ប្រហាក់ប្រហែលអ្នកខាងលើដែរ ដោយលោកគ្រាន់តែអាចបញ្ជាក់ដូច្នេះថា៖ «នៅស្រុកនេះ ភាគច្រើនជាជនជាតិភាគតិច ការប្រកបមុខរបរគេធ្វើទៅតាមប្រពៃណីយ៍ ធ្វើស្រែចំការទាល់តែធ្វើរបង បើពុំនោះទេសត្វព្រៃមកស៊ីបំផ្លាញអស់។ បើចឹងមានតែកាប់ឈើដើម្បីធ្វើរបង នឹងធ្វើកូនខ្ទមដើម្បីដេកចាំស្រែ ហើយខាងបរិស្ថានគេមកហាម មកដកហូតរណាង៉ោង ធ្វើឱ្យពួកគាត់មានកំហឹងនឹងមន្ត្រីបរិស្ថាន»។

លោក យន់ អៀម មន្ត្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តក្រចេះ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ហេតុការណ៍ពលរដ្ឋដុតបំផ្លាញទីស្នាក់ការបរិស្ថាននៅស្រុកអូរគ្រៀងសែនជ័យនេះ គឺខាងលោកកំពុងចុះស្រាវជ្រាវ និងប្រមូលព័ត៌មានពីភាគីពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្ដែមិនអាចកំណត់ភាគីណាមួយខុសឬត្រូវឡើយ។ 

លោកផ្តល់អនុសាសន៍ថា ដើម្បីឱ្យប្រជាពលរដ្ឋ និងមន្ដ្រីបរិស្ថាន អាចរស់នៅដោយសុខដុមរមនាជាមួយគ្នា គឺខាងបរិស្ថានត្រូវពន្យល់ឱ្យប្រជាពលរដ្ឋយល់ពីផលប៉ះពាល់នៃការកាប់ព្រៃឈើដោយផ្អែកទៅលើច្បាប់យកមកអនុវត្ត ហើយម្យ៉ាងទៀតការអនុវត្តនោះ គឺត្រូវតែអនុវត្តទាំងខាងឈ្មួញទាំងខាងប្រជាពលរដ្ឋកុំលម្អៀង ទើបមានការសុខស្រុះស្រួលគ្នាបាន៕ 

————————-

ពលរដ្ឋអ្នកសារព័ត៌មាន អ្នកស្រី ណេត នឿន

អត្ថបទមុន

ពលរដ្ឋ១៣គ្រួសារស្នើឱ្យអាជ្ញាធរខេត្ដកំពតជួយដោះស្រាយបញ្ហាទឹកលិចផ្ទះនិងផលដំណាំ​

អត្ថបទបន្ទាប់

ជនជាតិដើមភាគតិចចង់រក្សាអត្តសញ្ញាណសម្រាប់កូនចៅជំនាន់ក្រោយ

អត្ថបទបន្ទាប់
ជនជាតិដើមភាគតិចចង់រក្សាអត្តសញ្ញាណសម្រាប់កូនចៅជំនាន់ក្រោយ

ជនជាតិដើមភាគតិចចង់រក្សាអត្តសញ្ញាណសម្រាប់កូនចៅជំនាន់ក្រោយ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង