CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ជន​ជាតិ​ដើម​ភាគ​តិច​ខោញ​ប្រឈម​បាត់​អត្ត​សញ្ញាណ​ដោយ​សារ​លំហូរ​ចូល​វប្បធម៌​ខាង​ក្រៅ

Admin ដោយ Admin
May 24, 2024
ក្នុង ព័ត៌មាន, សង្គម
0
ជនជាតិដើមភាគតិចខោញនៅសហគមន៍មួយក្នុងខេត្តក្រចេះ ជួបជាមួយមន្ត្រីអង្គការសង្គមស៊ីវិល ពេលចុះប្រមូលទិន្នន័យភាសា កាលខែធ្នូ ឆ្នាំ២០២៣។ (អ្នកស្រី ភាព ណាវី)

ជនជាតិដើមភាគតិចខោញនៅសហគមន៍មួយក្នុងខេត្តក្រចេះ ជួបជាមួយមន្ត្រីអង្គការសង្គមស៊ីវិល ពេលចុះប្រមូលទិន្នន័យភាសា កាលខែធ្នូ ឆ្នាំ២០២៣។ (អ្នកស្រី ភាព ណាវី)

0
ចែករំលែក
253
ចំនួនមើល

ជនជាតិដើមភាគតិចខោញ រស់នៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ប្រឈមបាត់បង់អត្តសញ្ញាណរបស់ខ្លួនទាំងស្រុងដូចជាភាសា សម្លៀកបំពាក់ ពិធីសែនព្រេនជាដើម ដោយសារជនជាតិដើមភាគមួយនេះមានចំនួនពលរដ្ឋតិចនៅក្នុងសហគមន៍ និងវប្បធម៌ខាងក្រៅជ្រាបចូលក្នុងសហគមន៍របស់ពួកគាត់រស់នៅខ្លាំង។

អ្នកស្រី គួក ស្រីនាង ជាជនជាតិដើមភាគតិចខោញ រស់នៅភូមិចំរើន ឃុំថ្មី បានរៀប់រាប់ថា សព្វថ្ងៃជនជាតិដើមភាគតិចខោញបានបាត់បង់អត្តសញ្ញាណរបស់ខ្លួនបន្តិចម្ដងៗ ដោយសារមនុស្សជំនាន់មុនមិនបានបណ្តុះបណ្តាលអំពីវប្បធម៌របស់ពួកគេដល់ក្មេងជំនាន់ក្រោយ ខណៈវិប្បធម៌ប្រពៃណីខាងក្រៅហូរចូលសហគមន៍ខ្លាំង។

ជនជាតិភាគតិចខោញ អ្នកស្រី គួក ស្រីនាង បារម្ភថា អត្តសញ្ញាណរបស់ជនជាតិនេះនឹងបាត់បង់ទាំងស្រុងក្នុងពេលដ៏ឆាប់ និងធ្វើឱ្យក្មេងៗជំនាន់ក្រោយលែងស្គាល់ប្រពៃណីទំនាមទំលាប់របស់ខ្លួន ដោយសារលំហូរចូលវប្បធម៌ខាងក្រៅ។ អ្នកស្រីថា មនុស្សចាស់ៗនៅក្នុងភូមិមិនសូវបង្ហាត់បង្ហាញពីប្រពៃណីទំនៀមទម្លាប់ជនជាតិរបស់ខ្លួនដល់ក្មេងជំនាន់ក្រោយបានដឹងឡើយ ដូចជាភាសា ការស្លៀកពាក់ និងការគោរពសែនព្រេនជាដើម។

អ្នកស្រីបន្តថា៖«ពេលក្មេងធំឡើងវាទៅរៀននៅសាលារដ្ឋចម្រុះពូជសាសន៍  រៀនសសេរ រៀននិយាយតាមគ្រូគេបង្រៀន ហើយពេលមកផ្ទះវិញឃើញពួកខ្ញុំនិយាយភាសាជនជាតិខ្លួនឯង ហើយវាសើចថា ម៉ាក់ឯងចេះនិយាយនេះមកពីណា»។

អ្នកស្រី គួក ស្រីនាង បានសំណូមពរដល់អង្គការដៃគូ និងអាជ្ញាធរជួយលើកស្ទួយអត្តសញ្ញាណវប្បធម៏ប្រពៃណីជនជាតិដើមភាគតិចខោញនៅសហគមន៍ពួកគាត់ឡើងវិញ ដើម្បីអោយក្មេងៗជំក្រោយបានដឹង បានចេះ និងស្គាល់អត្តសញ្ញាណរបស់ខ្លួនឯង ដូចជាការបង្កើតឱ្យមានវេទិកាជនជាតិភាគតិចប្រចាំឆ្នាំ និងបង្កើតសាលានៅសហគមន៍របស់ជនជាតិភាគតិចខោញ។

ជនជាតិដើមភាគតិចខោញម្នាក់ទៀត យុវតី ឡូត ស្រីឡា អាយុ១៩ឆ្នាំ នៅភូមិចំរើន ឃុំថ្មី និយាយថា នាងចង់ឱ្យមានប្រព័ន្ធផ្សព្វផ្សាយផ្សព្វផ្សាយវប្បធម៌របស់ជនជាតិខោញដូចការផ្សព្វផ្សាយវប្បធម៌របស់ជនជាតិដើមភាគតិចផ្សេងៗទៀតដែរដើម្បីលើកស្ទួយពីវប្បធម៏ប្រពៃណីទំនៀមទម្លាប់ជនជាតិដើមភាគតិចខោញ។

យុវតី ឡូត ស្រីឡា ក៏ទាមទារដល់អាណាព្យាបាល និងចាស់ទុំដែលជាជនជាតិខោញ បង្ហាត់បង្រៀនអំពីវប្បធម៌ព្រៃពៃណីរបស់ជនជាតិខ្លួនដល់ក្មេងៗជំនាន់ក្រោយផងដែរ ហើយអាជ្ញាធរពាក់ព័ន្ធគួរធ្វើទិវារំលឹកពីវប្បធម៌ប្រពៃណីជនជាតិនៅតាមសហគមន៍ផងដែរដើម្បីក្មេងជំនាន់ក្រោយបានដឹង។

ស្រីឡា បន្ថែមថា៖«ទាក់ទងទៅនឹងការបាត់បង់អត្តសញ្ញាណជនជាតិដើមភាគតិចនិង ខ្ញុំពិតជាមានការបារម្ភនិងសោកស្ដាយជាខ្លាំងណាស់ ព្រោះភាសាខ្សត់ខ្សោយទៅៗធ្វើឱ្យយុវជនសម័យថ្មីអាចថា យុវជនជំនាន់ក្រោយគាត់អត់ស្គាល់ពីទំនៀមទម្លាប់ប្រពៃណី និងការប្រើប្រាស់ភាសារបស់ខ្លួនឯងជាមុន និងការនិយាយស្ដីជាដើម។ ហើយខ្ញុំចង់ឲ្យពួកគាត់ទាំងអស់នៅក្នុងសហគមន៍ត្រូវនិយាយភាសាខ្លួនឯងខោញ កុំឱ្យនិយាយភាសាខ្មែរ។ ហើយចង់ឱ្យអាជ្ញាធរជួយលើកស្ទួយនិងលើកទឹកចិត្តដល់សហគមន៍ជនជាតិដើមភាគតិចកុំឱ្យមានការអៀនខ្មាស់ក្នុងការនិយាយភាសាខ្លួនឯង»។

ជនជាតិដើមភាគតិចខោញម្នាក់ទៀត លោក គួក ឡូត វ័យ៥២ឆ្នាំនៅឃុំថ្មី និយាយថា នៅឃុំនេះមានជនជាតិដើមភាគតិចប្រហែល​១០០គ្រួសារប៉ុណ្ណោះ និងក្លាយជាខ្មែរជិតអស់ហើយដោយសារបងប្អូនខ្មែរមកពីក្រៅមកយកប្រពន្ធជាជនជាតិខោញ និងមានអ្នកចំណូលស្រុកថ្មីៗច្រើន ខណៈវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិនេះកាន់តែបាត់បង់។

លោកបន្ថែមថា៖«ហើយឥឡូវនេះ ក្មេងៗគេធ្វើអត្តសញ្ញាណប័ណ្ណដាក់តែសញ្ជាតិខ្មែរ មិនដែលដាក់ជាជនជាតិខោញឡើយ។ យើងជាជនជាតិខោញសោះដាក់ខ្មែរទៅវិញ។ ប្រហែលពួកគេខ្មាស់អៀនមិត្តភក្តិថា ខ្លួនជាជនជាតិភាគតិច។ ខ្ញុំសុំឱ្យជនជាតិខោញពេលធ្វើអត្តសញ្ញាណប័ណ្ណដាក់ជាជនជាតិខោញ ដើម្បីរក្សាអត្តសញ្ញាណខ្លួន។»។

មេឃុំថ្មីលោក មុំ ខាំ លើកឡើងថា បើមើលទៅតាមផ្លូវច្បាប់រាជរដ្ឋាភិបាលបានជួយថែរក្សាការពារជនជាតិដើមភាគតិចទាំងអស់។ លោកថា បើចង់ឱ្យមានការទទួលស្គាល់ជនជាតិខោញពិតប្រាកដគឺ ជនជាតិខោញខ្លួនឯងត្រូវចេះថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ខ្លួនឱ្យបានគង់វង្ស។

មេឃុំបន្តថា៖« ជនជាតិដើមភាគតិចខោញម៉េចបានថែរក្សាមិនបានចំពោះវប្បធម៏ប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់ ។ពួកគាត់ត្រូវតែចេះរក្សាទុកខ្លួនឯង។ ហើយរាល់ការប្រជុំប្រចាំខែម្ដងខ្ញុំតែលើករៀងរាល់ខែនៅតាមបណ្ដាភូមិមួយៗដើម្បីឱ្យពួកគាត់កុំបោះបង់មើលថែរក្សាវប្បធម៏ប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់»។

បើតាមមេឃុំថ្មី គឺជនជាតិដើមភាគតិចខោញនេះពីមុនមានចំនួន៤ភូមិស្រែក្តី ភូមិកំពង់ក្ដី ភូមិកំពង់ចាម និងស្រែស្គម ប៉ុន្តែបច្ចប្បន្ននេះបានចែកជា២ឃុំហើយ ដោយមួយចំនួនចេញទៅរស់នៅឃុំចង្រ្កង់ និងមួយចំនួនទៀតចេញរស់នៅឃុំសំបុក ហើយមួយចំនួនទៀតរស់នៅឃុំថ្មី។

មន្ត្រីបម្រើការងារអង្គការសមាគមយុវជនជនជាតិដើមភាគតិច(CTYA)លោក រដ្ឋ លក្ខិណា មានប្រសាសន៍ថា មិនត្រឹមតែជនជាតិដើមខោញនោះទេដែលទាមទារឱ្យមានការទទួលស្គាល់អត្តសញ្ញាណរបស់ខ្លួន គឺមានជនជាតិដើមភាគតិចផ្សេងៗជាច្រើនទៀត ដោយពួកគេព្រួយបារម្ភពីការបាត់បង់វប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ខ្លួន។

យ៉ាងណា លោក រដ្ឋ លក្ខិណា បានជំរុញឱ្យជនជាតិដើមភាគតិចនីមួយៗត្រូវស្គាល់ខ្លួនឯង និងរឹងមាំខ្លួនឯងសិន ដូចជាការចេះភាសា និងថែរក្សាវប្បធម៏ប្រពៃណីទំនៀមទំលាប់ផ្សេងៗ ដូចជាការសែនព្រេន និងការធ្វើចំការវិលជុំជាដើម។

លោកបន្ដថា៖« យើងអាចជួយបានតាមរយៈជាបញ្ចេកទេស ឬក៏របៀបនៃការរៀបចំពីការពិគ្រោះយោបល់ទៅតាមសហគមន៍នីមួយៗ ដោយការស្នើសុំឱ្យមានការពិគ្រោះយោបល់ណែនាំថា ក្នុងការរៀបចំទិវាមួយ តើគួរមានសកម្មភាពអី យើងត្រូវសម្របសម្រួលយ៉ាងម៉េច»៕

………………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ឆែន រ៉ាទី

អត្ថបទមុន

ជនជាតិ​ដើម​ភាគ​តិច​​នៅ​មណ្ឌល​គិរី​តវ៉ា​ក្រោយ​អាជ្ញាធរ​ហាម​មិន​ឱ្យ​អាស្រ័យ​ផល​លើ​ដី​ចម្ការ​វិល​ជុំ​

អត្ថបទបន្ទាប់

ការ​នេសាទ​ខុស​ច្បាប់នៅតំបន់បឹង​ទន្លេសាប​​មិន​អាច​ទប់ស្កាត់​បាន​ដោយ​សារ​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​

អត្ថបទបន្ទាប់
ឧបករណ៍នេសាទលបឡុកស្ថិតក្នុងឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។ (ចិត្ត ស្រីយ៉ា)

ការ​នេសាទ​ខុស​ច្បាប់នៅតំបន់បឹង​ទន្លេសាប​​មិន​អាច​ទប់ស្កាត់​បាន​ដោយ​សារ​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង