CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

សមត្ថកិច្ចបន្តស៊ើបករណីហិង្សាលើប្រធានសហជីពមួយរូបនៅខេត្តកណ្ដាល

CJs khmer ដោយ CJs khmer
February 5, 2025
ក្នុង សង្គម
0
សមត្ថកិច្ចបន្តស៊ើបករណីហិង្សាលើប្រធានសហជីពមួយរូបនៅខេត្តកណ្ដាល

ប្រធានសហជីពប្រជាធិបតេយ្យកម្មករប្រចាំនៅក្រុមហ៊ុន ស្តារឡៃថ៍ លោក ស៊ីន ណាក់ ពេលកំពុងសង្គ្រោះនៅមន្ទីរពេល កាលពីអំឡុងចុងខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ផ្តល់ឱ្យ)

0
ចែករំលែក
48
ចំនួនមើល

សមត្ថកិច្ចខេត្តកណ្ដាល ​បាននិងកំពុង​​បន្ត​ស្រាវ​ជ្រាវ​រកជនល្មើស​ដែលបានប្រើ​ហិង្សា​កាប់​​​​ទៅ​លើប្រធានសហជីពមួយរូបគឺលោក ស៊ីន ណាក់ ខណៈជនរងគ្រោះ​ស្នើដល់សមត្ថកិច្ចពន្លឿន​ការ​ស្រាវជ្រាវ​​លើករណី​នេះ បើទោះ​ជាខ្លួន​ហាក់មិនមានសង្ឃឹមថានឹង​​អាចចាប់ខ្លួនជនដៃដល់​បាននោះក៏ដោយ។

កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ប្រធាន​សហជីពប្រជាធិបតេយ្យ​កម្មករ​ប្រចាំនៅក្រុមហ៊ុន ស្តារឡៃថ៍ លោក ស៊ីន ណាក់ ត្រូវបាន​ជនដៃដល់​ម្នាក់ ប្រើប្រាស់កាំបិតតាំងតោ កាប់ចំក្បាល​ពី​ក្រោយ បណ្តាល​ឱ្យ​រង​របួស​ដេរ ៧ថ្នេរ ខណៈពេល​លោកកំពុងរងចាំ​ភរិយា​​ចេញពីធ្វើការ នៅមុខក្រុមហ៊ុន​ ស្ថិតនៅភូមិសេដា ឃុំវិហារ​សួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ហេតុការណ៍នេះ បានកើតឡើងក្រោយពីលោកបានជួយដោះស្រាយវិវាទការងារជូនកម្មតែមិនបានលទ្ធផល។

អធិការរងនៃអធិការ​ដ្ឋាននគបាល​ស្រុកខ្សាច់កណ្តាល ដែលកាន់ផ្នែក​​​ព្រហ្មទណ្ឌ លោក សឿន ផាន​ស៊ី ប្រាប់ Newsroom Cambodia នៅថ្ងៃទី៥ ខែកុម្ភៈនេះថា សមត្ថ​កិច្ចបាន​និង​​​កំពុង​ស្រាវជ្រាវ​លើករណី​ហិង្សា​លើ​ប្រធានសហជីពរូបនេះ ហើយតាមការ​សន្និដ្ឋានបឋម ករណីនេះ អាចជារឿង​គំនុំរវាងបុគ្គល និងបុគ្គល។

លោកមានប្រសាសន៍ថា៖ «ករណីនេះ សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវបន្ត ហើយយើងមិនទាន់សន្និដ្ឋាន​​ថាក្នុងករណីអីទេ ប៉ុន្តែយើងអាចសន្និដ្ឋានមួយ​ថាជាគំនុំ ព្រោះករណីនេះយើងកំពុងតែស្រាវជ្រាវ​ទៅវា​ពាក់ព័ន្ធទៅលើបុគ្គលផ្ទាល់ខ្លួនរបស់គាត់​ផង និងការងាររបស់គាត់[…]ទីមួយ គាត់[លោក ស៊ីន ណាក់]មានចំណងស្នេហា មួយទៀត​​កន្លែងការងារគាត់ យើង​អត់ទាន់បានស្រាវជ្រាវដល់ហ្នឹងទេ ឥឡូវយើងកំពុងបន្តរឿងហ្នឹងបន្តទៀត យើងអត់ទាន់ហ៊ានថាម៉េចទេ ព្រោះសន្និដ្ឋានវាអាចខុស ហើយយើងឆែកកាមេរ៉ាឆែកអីបន្តទៀត»។

លោក ស៊ីន ណាក់ ប្រធានសហជីព​ប្រជា​ធិប​តេយ្យ​កម្មករ​នៃ​ក្រុម​ហ៊ុន ស្តារឡៃថ៍ អឹភែ​រឹល មេនូ​ហ្វេក​ឆឹរីង ដែលជាជនរងគ្រោះ សង្កេតឃើញថា​ បច្ចុប្បន្ន​ សមត្ថកិច្ច​បានយកចិត្តទុកដាក់​ខ្លាំង​លើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រកជនដៃដល់ក្នុងករណីហិង្សានេះ។ តែយ៉ាងណា លោកហាក់​​មិន​មាន​សង្ឃឹម​នោះទេ ថាសមត្ថកិច្ច​អាចរកឃើញជនដៃដល់ដែលប្រើហិង្សាទៅលើរូប​លោក។

លោកបន្តថា៖ «ខ្ញុំគិតថា ប៉ូលីសមូលដ្ឋាននៅតំបន់នេះ ពិបាកនឹងរក ពិបាករកម៉េច? ទី១ ​ថ្ងៃដែលខ្ញុំកើតហេតុ ជន​ដៃដល់ពេលដែលគាត់​កាប់ខ្ញុំហើយ គាត់អត់ខ្លាចទេ គាត់ជិះម៉ូត៉ូធ្វើ​ធម្មតា អញ្ចឹងខ្ញុំសន្និដ្ឋានថា មនុស្សនោះ​ជា​មនុស្ស​នៅ​តំបន់ 7NG វិហាសួគ៍ […] បើជនដៃដល់មកពីក្រៅក្នុង​រយៈពេល​តែមួយ​ថ្ងៃ គឺ​រត់អត់​រួច​ទេ»។

បើទោះជាមិនមានសង្ឃឹម តែលោក ស៊ីន ណាក់ នៅបន្តអំពាវនាវ​ដល់​សមត្ថកិច្ច ពន្លឿន​កិច្ចកា​រ​ងារ​នេះ និង​ចាប់ខ្លួន​ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់​ឱ្យបាន​ឆាប់ ដើម្បីផ្តល់យុត្តិធម៌ដល់រូបលោក និងផ្តល់​​​សុវត្ថិ​ភាព​ដល់ក្រុមការងារ​របស់លោក​។

លោក​ថា៖ «សំណូមពរ​សូមឱ្យសមត្ថ​កិច្ចជួយចាប់ជនល្មើសឱ្យបាន ដើម្បីទី១ នៅកន្លែងការងារឱ្យមានសុវត្ថិ​ភាព ដោយសារសកម្មជនខ្ញុំ អនុប្រធានខ្ញុំគាត់ខ្លាច គាត់បារម្ភ ខ្លាចកើតហេតុដូចខ្ញុំអញ្ចឹង​​»។

បើតាម លោក ស៊ីន ណាក់ នាពេលកន្លងមក លោកពុំដែលមានទំនាស់ជាមួយអ្នកណានោះទេ ទោះនៅកន្លែង​ការ​ងារ ឬនៅផ្ទះ ឬនៅកន្លែងណាផ្សេង​។

លោកបានប្រាប់ថា៖ «ទី១ ខ្ញុំធ្វើការងារនៅហ្នឹង​ចឹង ១៥ឆ្នាំហើយអត់មានជម្លោះទាស់ទែង​​ជាមួយ​​នរណាគេទេ ហើយមួយទៀតយើងនៅហ្នឹង យើង​ដោះស្រាយឲ្យកម្មករបានច្រើន បន្ទាប់ពីបង្កើតស៊ីខាវឌូ​ក្នុងរោងចក្រហ្នឹង​​ យើងបង្កើតបានច្រើនហើយ បានលទ្ធផលបានច្រើនចឹង»។

ចំណែក បុគ្កលិកផ្នែក​រដ្ឋបាលនៅ​ក្រុមហ៊ុន ស្តារឡៃថ៍ លោក ឡ ម៉េងទ្រី មានប្រសាសន៍ថា ខាង​រោង​ចក្រ​ក៏​មិនដឹងថា ហេតុការណ៍នេះកើតឡើងដោយសារ​មូលហេតុអ្វីនោះទេ ខណៈវាបា​ន​កើតឡើងនៅខាងក្រៅបរិវេណ​រោង​ចក្រ។ តែយ៉ាងណា លោកថា ខាងរោង​ចក្រ​ក៏បានផ្តល់​កិច្ច​​សហការជាមួយ​សមត្ថកិច្ច តាមរយៈការផ្តល់ភស្តុតាងដែលមានក្នុងកាមេរ៉ា​សុវត្ថិ​ភាព នៅមុខរោងចក្រ​ជាដើម។

លោកបន្ថែមថា៖ «ខាងបង(រោងចក្រ)នេះ​ ក៏អត់ដឹងពីហេតុការណ៍នេះកើតពីអ្វីដែរ គ្រាន់ថា ខាងប៉ូលីស សមត្ថ​កិច្ចគេចុះមកស៊ើប​អង្កេត គេមើលកាមេរ៉ា មើលអីហើយ ធ្វើសំណុំរឿង គេកំពុងស៊ើប​អង្កេត[…] ខាងបងក៏អត់ដឹងដែរ ព្រោះករណីនេះកើតឡើងក្រៅរោងចក្រ មិនដឹងថារឿងអី»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន សង្ឃឹម​ថា ​សមត្ថកិច្ចនឹងចាប់ជនដៃដល់ដែលប្រព្រឹត្តហិង្សាលើ លោក ស៊ីន ណាក់ ទៅផ្ដន្ទាទោសតាម​ច្បាប់។

លោកថា៖ «នេះជាករណីព្រហ្មទណ្ឌ ដែលសមត្ថកិច្ចកំពុងអនុវត្តនីតិវិធីរបស់ខ្លួន។ យើងសង្ឃឹមថា ជនល្មើសនឹងត្រូវបានចាប់ខ្លួនដើម្បីផ្តន្ទាទោសតាមច្បាប់»។

អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) លោក អាត់ ធន់ មាន​ប្រសាសន៍​ថា លោក ស៊ីន ណាក់ ជា​ថ្នាក់ដឹកនាំសហជីពមួយ​រូប ដែលសកម្ម​ក្នុងការ​ជួយដោះស្រាយ​បញ្ហា​នានាដែលបានកើតឡើង​នៅក្នុងរោង​ចក្រ។  

លោកថា៖ «ថ្នាក់ដឹកនាំសហជីព គាត់មិនមែនធ្វើការតែរឿងឯកជនរបស់គាត់ទេ ជួនកាលគាត់ធ្វើការងារដោះ​ស្រាយឱ្យសមាជិក ឬក៏គាត់ជាអ្នកតំណាងការចរចារ វាអាចប៉ះអារម្មណ៍ជាមួយអ្នកដទៃ ឬក៏ប៉ះអារម្មណ៍​ជាមួយនិងក្រុមហ៊ុន ឬក៏អ្នកពាក់ព័ន្ធផ្សេងទៀត​ ក្នុងនាមគាត់ជាថ្នាក់ដឹកនាំសហជីព។ អ៊ីចឹង បើសិន​ជាវាកើតឡើងដោយសារតែគាត់បំពេញការងារសហជីព អាហ្នឹងមិនមែនរឿងផ្ទាល់ខ្លួនទេ វាជារឿងការគំរាមកំហែងបំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញទៅលើសហជីព»។

ករណីនេះ លោកស្នើឱ្យសមត្ថកិច្ចចាប់ខ្លួនជនដៃដល់​យកទៅផ្តន្ទាទោស​​ឱ្យ​ខានតែបាន ដើម្បីផ្តល់យុត្តិធម៌ដល់​ជនរងគ្រោះ ក៏ដូចជាផ្តល់សុវត្ថិភាពដល់សហជីពដែលធ្វើការ​ដើម្បីប្រយោជន៍កម្មករ។ លោក​បន្តថា បើសិន​ជាទុកបញ្ហានេះឱ្យបន្តកើតមាននោះ នឹង​ជះឥទ្ធិពល​អាក្រក់​ដល់វិស័យការងារនៅកម្ពុជា និងបង្ក​ការ​ភ័យ​ខ្លាចសម្រាប់ពលរដ្ឋ ក៏ដូចជាសមាជិក​សហជីពពីបញ្ហាអសន្តិសុខក្នុងសង្គម។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ ក៏មានករណីប្រើប្រាស់ហិង្សាទៅលើសមាជិកសហជីពចំនួន៤នាក់ ខណៈបុរស២នាក់​ បានព្យាយាម​ដណ្តើមយកឯកសាររបស់សហជីពកម្ពុជានៃក្រុមហ៊ុនស៊ីក្លូ ទៅហែកចោល នៅទីតាំង​ហាងអាហារមួយកន្លែង។

បើតាមមន្ត្រីសហជីព កន្លងមក មានការ​ប្រើប្រាស់​ហិង្សា ការ​ប្តឹង​ផ្តល់សមាជិកសហជីពទៅតុលាការ​​ និង​មានករណីសម្លាប់​ថ្នាក់ដឹកនាំ​សហជីព​ផងដែរ ក្នុងនោះ មានករណីបាញ់ប្រហារ​ទៅលើ​លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ​នៃព្រះរាជាណាចក្រ​កម្ពុជា នៅកណ្តាលទីក្រុងភ្នំពេញ កាលពីខែមករា ឆ្នាំ២០០៤ ​ហើយ​​៥ខែបន្ទាប់ពីការបាញ់សម្លាប់លោក ជា វិជ្ជា សមាជិកម្នាក់ទៀតនៃគណៈកម្មាធិការសហជីពសេរីកម្មករ គឺលោក រស់ សុវណ្ណារ៉េត ក៏ត្រូវបានគេបាញ់សម្លាប់ ហើយនៅ​ឆ្នាំ២០០៧ អតីតមេដឹកនាំសហជីព លោក ហ៊ី វុទ្ធី ត្រូវបានបាញ់សម្លាប់​​​ទៀត ដែលរហូត​មកដល់ពេលនេះពន្លឺនៃយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងនោះនៅពុំទាន់​មាននៅឡើយ៕

………………………………….

អត្ថបទដោយ៖ ពូ សូរាជីនី

អត្ថបទមុន

សង្គមស៊ីវិលថ្កោលទោសកម្ពុជា​ដែល​​ដាក់​​អ្នកកាសែតជនជាតិ​អង់គ្លេស​ម្នាក់ក្នុងបញ្ជីខ្មៅ

អត្ថបទបន្ទាប់

មនុស្ស២នាក់ស្លាប់និង៥នាក់ទៀតរបួសធ្ងន់ ក្នុងគ្រោះ​​អគ្គិភ័យ​ឆេះ​ក្លឹប​មួយនៅភ្នំពេញ

អត្ថបទបន្ទាប់
មនុស្ស២នាក់ស្លាប់និង៥នាក់ទៀតរបួសធ្ងន់ ក្នុងគ្រោះ​​អគ្គិភ័យ​ឆេះ​ក្លឹប​មួយនៅភ្នំពេញ

មនុស្ស២នាក់ស្លាប់និង៥នាក់ទៀតរបួសធ្ងន់ ក្នុងគ្រោះ​​អគ្គិភ័យ​ឆេះ​ក្លឹប​មួយនៅភ្នំពេញ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង