CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

តុលាការខេត្តកណ្ដាលសម្រេចដោះលែងអ្នកតវ៉ាដីធ្លី៩នាក់ឱ្យនៅក្រៅឃុំ

Admin ដោយ Admin
September 20, 2021
ក្នុង វិវាទដីធ្លី
0
តុលាការខេត្តកណ្ដាលសម្រេចដោះលែងអ្នកតវ៉ាដីធ្លី៩នាក់ឱ្យនៅក្រៅឃុំ
0
ចែករំលែក
92
ចំនួនមើល

តុលាការខេត្តកណ្តាលបានសម្រេចដោះលែងប្រជាពលរដ្ឋមានជម្លោះដីធ្លីចំនួន ៩នាក់ឱ្យនៅក្រៅឃុំ បន្ទាប់ពីចោទប្រកាន់ពួកគេពីបទបង្កហិង្សាដោយចេតនាទៅលើសមត្ថកិច្ចឱ្យរងរបួស។

ក្នុងសេចក្ដីសម្រេចចំនួន៩​ ដាច់ដោយឡែកពីគ្នាចេញចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោក វ៉ាន់ សុបញ្ញា បានសម្រេចដោះលែងអ្នកតវ៉ាដីធ្លីដែលនៅសេសសល់ចំនួន ៩នាក់ឱ្យនាក់នៅក្រៅឃុំ បន្ទាប់ពីបានចាប់ពួកគេកាលពីថ្ងៃទី១២ខែកញ្ញាកន្លងទៅនេះ ដោយចោទថាពួកគេបានបង្កហិង្សាដោយចេតនាទៅលើសមត្ថកិច្ច១៣នាក់ឱ្យរងរបួស និងបង្កអសន្ដិសុខដោយចោទថា ពលរដ្ឋមានជម្លោះដីធ្លីជាង១០០នាក់បានប្រមូលគ្នាផ្ដុំគ្នាតវ៉ានៅចំណុចភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង។

បើតាមដីកាដោះលែងរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោក វ៉ាន់ សុបញ្ញា ការដោះលែងនេះគ្រាន់តែឱ្យនៅក្រៅឃុំ ប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការខេត្តដដែល។

យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលលើកឡើងថា ការដោះលែងឱ្យអ្នកតវ៉ាទាំងនេះបាននៅក្រៅឃុំ គឺគ្រាន់តែធ្វើឱ្យពួកគាត់អាចមកនៅផ្ទះបានតែប៉ុណ្ណោះ ប៉ុន្តែនៅតែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល ដូច្នេះសេរីភាពសម្រាប់ពួកគាត់គឺគ្មានឡើយ  ដែលថា នេះគឺជាការរារាំងមិនឱ្យពួកគេហ៊ានចេញតវ៉ាចំពោះដំណោះស្រាយដីធ្លីរបស់ខ្លួន។

លោក វណ្ណ  សូផាត ជាមន្រ្តីសម្របសម្រួល ធុរកិច្ចនិងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានប្រាប់ពលរដ្ធអ្នកសារពត៌មានថា   អ្វីដែលជាការបារម្ភរបស់គាត់ចំពោះប្រជាពលរដ្ឋគឺការមិនយល់ដឹងឲ្យអំពីច្បាប់និងនិតិវិធីរបស់តុលាការ ចំពោះការដោះលែងនេះ។  លោកបន្ដថា ការដោះលែងឲ្យនៅក្រៅឃុំនេះគឺនៅក្រោមការពិនិត្យរបស់តុលាការដដែល ចឹងទេ វាមិនខុសអ្វីពី ចងខ្សែនោះទេ អាចដើរបានត្រឹមខ្សែគេចងឲ្យដើរលើសហ្នឹងគឺមិនបាន។  លោកបន្ថែមថា  ការចាប់ម្ចាស់ដីដាក់ពន្ធធនាគារវាមិនមែនជារឿងត្រឹមត្រូវឡើយ  បើក្នុងនាមជាម្ចាស់គ្រាន់តែការពារដីហើយត្រូវមានទោសនោះ  វាជារឿងអយុត្ដិធម៍ណាស់។

លោក ឌុក ខន ឱពុករបស់លោក ឌុក  ស៊ីណាត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកសប្បាយចិត្តនៅពេលឃើញកូនស្រីរបស់គាត់អាចត្រឡប់មកផ្ទះវិញ និងអាចទៅរៀនសូត្រវិញ។   

ប្រពន្ធលោក សយ រ៉ា​ គឺអ្នកស្រី ប៊ូ  លាប ប្រាប់ថា  ក្រោយពីចាប់ប្ដីលោកស្រី លោកស្រីមានការបារម្ភយ៉ាងខ្លាំងថា មិនដឹងប្ដីលោកស្រីយ៉ាងណាយ៉ាងណីទេ  មិនដឹងកន្លែងឃុំប្ដីលោកស្រីនិងការហូបចុកបានគ្រប់គ្រាន់នោះទេ។ លោកស្រីបញ្ជាក់ថា ប្ដីលោកកំពុងមានជំងឺ  ហើយការដោះលែងគាត់ឱ្យគាត់ត្រឡប់មកផ្ទះវិញក៏អនុញ្ញាតឱ្យគាត់បានមើលថែសុខភាពរបស់គាត់ផង៕

_____________________

ពលរដ្ឋអ្នកសារព័ត៌មានCCIM៖

អត្ថបទមុន

ប្រជាពលរដ្ឋមួយក្រុមនាំគ្នាចុះល្បាតព្រៃ ដើម្បីការពារជនទុច្ចរិតលួចកាប់បំផ្លាញ់

អត្ថបទបន្ទាប់

សមត្ថកិច្ចខេត្តកំពតកោះហៅពលរដ្ឋសួរនាំជុំវិញជម្លោះដីធ្លីជាមួយឈ្មួញទិញដី

អត្ថបទបន្ទាប់
សមត្ថកិច្ចខេត្តកំពតកោះហៅពលរដ្ឋសួរនាំជុំវិញជម្លោះដីធ្លីជាមួយឈ្មួញទិញដី

សមត្ថកិច្ចខេត្តកំពតកោះហៅពលរដ្ឋសួរនាំជុំវិញជម្លោះដីធ្លីជាមួយឈ្មួញទិញដី

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង