CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

អ្នកកាសែតម្នាក់ត្រូវចោទពីបទកាន់កាប់អាវុធខុសច្បាប់ក្រោយដឹកមីនតោនជូនសមត្ថកិច្ច

CJs khmer ដោយ CJs khmer
February 7, 2025
ក្នុង សង្គម
0
អ្នកកាសែតម្នាក់ត្រូវចោទពីបទកាន់កាប់អាវុធខុសច្បាប់ក្រោយដឹកមីនតោនជូនសមត្ថកិច្ច

សមត្ថកិច្ចកំពុងសាកសួរអ្នកសែតដែលដឹកមីនតោនជូនសមត្ថកិច្ចដោយគ្មានអនុញ្ញាត កាលពីថ្ងៃទី៦ ខែគុម្ភៈឆ្នាំ២០២៥។ (រូបភាព៖ ផ្តល់ឱ្យ)

0
ចែករំលែក
51
ចំនួនមើល

អាជ្ញាធរបានឱ្យដឹងថា អ្នកកាសែតម្នាក់ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយខុសច្បាប់ ក្រោយអ្នកកាសែតរូបនោះ បានទៅឡាយវីដេអូអំពីគ្រាប់មីនតោន១គ្រប់ ស្ថិតនៅភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានដឹកគ្រប់មីននោះជូនទៅសមត្ថកិច្ច។

អភិបាលក្រុងសំរោងលោក ផុន ចាន់និល ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា កាលពីល្ងាចថ្ងៃទី៦ ខែកុម្ភនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកកាសែតម្នាក់ឈ្មោះ ទឺ ពិទូ អ្នកយកព័ត៌មានឱ្យរព័ត៌គេហទំព័រ «មាតុភូមិ» បញ្ជូនទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

លោក ផុន ចាន់និល បានបញ្ជាក់ថា អ្នកកាសែនម្នាក់ គឺលោក ទឺ ពិទូ បានទៅឡាយវីដេអូបង្ហាញពីទីតាំងគ្រាប់មីនតោន១គ្រាប់ ស្ថិតនៅក្នុងតំបន់ ស រវាងប្រទេសកម្ពុជា និងថៃ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយអ្នកកាសែតរូបនេះ បានដឹកគ្រប់មីននោះយកទៅឱ្យសមត្ថកិច្ចថែមទៀត។

លោកបន្ថែមថា៖«លោក ពិទូ និងក្រុមគាត់ហ្នឹងបានទៅយកមីនតោននៅតំបន់ ស ដែលគេហាមឃាត់ ដោយគ្មានអនុញ្ញាតពីអាជ្ញាធរ ឬមន្ត្រីជំនាញ ដោយគាត់យកមកឱ្យប៉ុសិ៍»។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យលោក ចំរើនសុធាវី សំរេច មានប្រសាសន៍ថា អ្នកកាសែត គឺលោក ទឺ ពិទូ ត្រូវបានសមត្ថកិច្ចចោទប្រកាន់ពីបទ« កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានច្បាប់អនុញ្ញាត» និងកំពុងសាកសួរបន្ថែមនៅស្នងដ្ឋាននគរបាលខេត្ត។

លោកបន្ថែមថា៖«អ្នកសារព័ត៌មានដែលគាត់បានបង្ហោះហ្នឹង គឺគាត់មិនទាន់យល់ពីច្បាប់នូវអ្វីដែលជាការប្រើប្រាស់ និងការដឹកជញ្ជូនអាវុធក៏ដូចជាគ្រឿងអាវុធមិនទាន់ផ្ទុះ»។

ពាក់ព័ន្ធករណីនេះ មានអ្នកសារព័ត៌មានចំនួនដែលមានមូលដ្ឋាននៅខេត្តឧត្តរមានជ័យ បានអំពាវនាវ និងស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធយោគយល់អយ្យាស្រ័យ និងជួយអន្តរាគមន៍ដោះលែងលោក ទឺ ពិទូ ឱ្យសេរីភាពវិញផងដែរ។

ក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៤៩០ បានចែងថា បុគ្គលទាំងឡាយណាដែលកាន់កាប់ ឬដឹកជញ្ជូននូវអាវុធគ្រឿងផ្ទុះគ្រាប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ និងសមត្ថកិច្ច គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១០០០០០០រៀល។

បើតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ គឺលោក ទឺ ពិទូ ជាអ្នកសារព័ត៌មាន និងលោក ពែក ពុយ ជាកម្មករ បានធ្វើសកម្មភាពលើកមីនតោន១គ្រាប់ពីតំបន់មាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ យកទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ និងសមត្ថកិច្ចឡើយ។

ក្នុងរបាយការណ៍នេះបញ្ជាក់ថា គ្រាប់មីនតោននេះត្រូវបានគេប្រទះឃើញកាលពីឆ្នាំ២០២១ ដោយកាលនោះភាគីកម្ពុជាបានស្នើទៅក្រុមស៊ីម៉ាក់ឱ្យយកចេញពីកន្លែងនោះ ប៉ុន្តែភាគីថៃមិនឱ្យយកចេញឡើយ ទើបតែនៅថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥នេះ ត្រូវបានលោក ទឺ ពិទូ និងពលរដ្ឋម្នាក់ទៀតយកចេញ ដែលបង្កបានជាកំហុសឆ្គង ហើយត្រូវបានឃាត់ខ្លួន៕

………………………………………

អត្ថបទ៖ លោក តន់ ប៊ុនថេត ពលរដ្ឋអ្នកសារព័ត៌មានខេត្តឧត្តរមានជ័យ

អត្ថបទមុន

ជនជាតិ​ដើម​ភាគ​តិច​កួយនៅឃុំថ្មី​ខេត្ត​ក្រចេះប្រឈម​បាត់បង់​ភាសា​កំណើតទាំងស្រុង

អត្ថបទបន្ទាប់

អត្ថបទ​វីដេអូនិទាន​៖​ ​សាឡាត់​ជា​ដំណាំ​ឈាន​មុខ​គេ​ក្នុង​សហគមន៍​បន្លែ​លក្ខណៈ​គ្រួសារ​នៅ​ស្ទឹង​ត្រែង​

អត្ថបទបន្ទាប់
អ្នកស្រី អន ចាន់ កសិករដាំសាឡាត់ និងបន្លែផ្សេងទៀត នៅភូមិសាំឃួយ ឃុំសាំឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងកំពុងបោចស្មៅសាឡាត់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។ (សហការី)

អត្ថបទ​វីដេអូនិទាន​៖​ ​សាឡាត់​ជា​ដំណាំ​ឈាន​មុខ​គេ​ក្នុង​សហគមន៍​បន្លែ​លក្ខណៈ​គ្រួសារ​នៅ​ស្ទឹង​ត្រែង​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង