CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ជនជាតិដើមភាគតិចនៅភូមិចំនួន​២ក្នុង​ខេត្តស្ទឹងត្រែង អំពាវនាវឱ្យអាជ្ញាធរ​ជួយរឿង​សេវា​ទូរស័ព្ទ

CJs khmer ដោយ CJs khmer
February 6, 2025
ក្នុង សង្គម
0
ជនជាតិដើមភាគតិចនៅភូមិចំនួន​២ក្នុង​ខេត្តស្ទឹងត្រែង អំពាវនាវឱ្យអាជ្ញាធរ​ជួយរឿង​សេវា​ទូរស័ព្ទ

បុរសម្នាក់កំពុងអង្គុយចុចទូរសព្ទ​ នៅខេត្តស្ទឹងត្រែង។ (រូបភាព៖ ហ៊ុំ ធាន)

0
ចែករំលែក
40
ចំនួនមើល

ជនជាតិដើមភាគតិច​​​រស់​នៅ​ភូមិ​ចំនួន២ ក្នុង​ខេត្តស្ទឹងត្រែង អំពាវនាវ​ដល់អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុនឱ្យ​ដាក់​បង្គោល​សេវាទូរសព្ទ ខណៈពួកគេ​ត្អូញ​ត្អែរ​ពីផលពិបាក​ក្នុង​ការ​​រស់​​នៅ និ​ង​​មិន​សូវ​ទទួល​​បាន​ព័ត៌មាន ដោយ​សារ​តែតំបន់​នោះ​ មិន​​ទាន់​​សេវា​ទូរសព្ទ និងអុីនធឺណិតប្រើប្រាស់។

ជនជាតិដើមភាគតិចគួយ អ្នក​នាង លី សុភា ជាប្រជាកសិករ​​ រស់នៅភូមិកែស ឃុំ​កាំង​ចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានឱ្យដឹងថា បច្ចុប្បន្ន​​ បើទោះជាក្នុងសម័យជឿនលឿន និងឌីជីថល ប៉ុន្តែ​នៅភូមិរបស់គាត់ នៅ​​មិន​ទាន់មាន​ក្រុមហ៊ុន​​ផ្គត់ផ្គង់​​​សេវាទូរសព្ទ និង​​ប្រព័ន្ធអុីនធឺណិត ដំឡើង​អង់តែននៅឡើយទេ ដែលធ្វើឱ្យពួក​គាត់​​ពិបាកក្នុងការប្រាស្រ័យទាក់​ទង​គ្នា ជាពិសេស​បងប្អូន ឬសាច់ញាតិដែលនៅឆ្ងាយពីគ្នា។

អ្នកនាង​និយាយថា៖ «វាពិបាកដែរ ពេល​ខ្លះចង់ទាក់ទងអី ត្រូវ​ផ្តាំផ្ញើតាមអ្នកបើកម៉ូតូលក់បន្លែលក់អី ពេល​ខ្លះក៏ចំណាយ​​​ពេល​ទៅខ្លួនឯង បើយើងអត់ទៅ​ទេ ឧទាហរណ៍​​​​ថា​យើង​​ការងារ​បន្ទាន់អី យើងរងចាំប្រាប់តាមគេចឹង​ទៅ វាពិបាក​[…] សំខាន់​គឺ​បញ្ហា​​​អ៊ីន​​ធឺណែត ​សេវាទូរស័ព្ទហ្នឹងបញ្ហាធំ​តែម្តង ព្រោះអីពេលយើងឧទាហរណ៍ថា មានកិច្ចការអី ឬក៏ចង់ដឹងព័ត៌មាន​នៅក្រៅភូមិអី យើងអត់ដឹងទេ ទាល់តែយើងចាំគេថា(ប្រាប់) បើយើងប្រើទូរស័ព្ទក៏អត់មាន​ន័យ​ដូចគ្នា អ្នកខ្លះប្រើទៅ ពេលត្រូវការ​ទៅលេងនៅទីទួលឆ្ងាយទៅ(បានមានសេវាខ្លះ) ហើយវា​ក៏ជួបឧបសគ្គ​ដែល​ពេលទៅ តាមផ្លូវមានចំកា​រអីក៏ផ្លូវស្ងាត់ទៀត​ ហើយបើមើលទូរទស្សន៍ក៏ពិបាក​ដែរ ពេលវាខ្យល់អីសេវាក៏ដាច់ដែរ[…] បើយើងមើលតាមទូរស័ព្ទ​ដឹងព័ត៌មាន​លឿនជាងតាមទូរទស្សន៍»។

ករណីនេះ ស្រ្តីវ័យ ២៣ឆ្នាំរូបនេះ អំពាវនាវ​ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និង​អាជ្ញាធរមូលដ្ឋាន ជួយអន្តរាគមន៍ឱ្យ​មាន​ការ​ដាក់បង្គោលសេវា​ទូរស័ព្ទ និងអុីនធឺណិត ដល់ភូមិដាច់ស្រយាល ដូចជាភូមិកែសនេះឱ្យ​បាន​ឆាប់​ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ ជាពិសេស​ជនជាតិ​ដើមភាគតិច ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​ និង​អាចទទួលបានព័ត៌​មាន​នានាទាន់ពេលវេលា។

អ្នកនាងថា៖ «បើសិនមានបង្គោល​សេវា គឺមានសារសំខាន់ មិនមែនតែចំពោះខ្ញុំផ្ទាល់ទេ​ សូម្បីអ្នកនៅក្នុង​សហគមន៍​នេះ​ទាំងអស់ ក៏ផ្តល់សារសំខាន់ដល់​គាត់ដែរ ស្រួលទំនាក់ទំនង​គ្នា យើងចង់ដឹងព័ត៌មានអី ក៏ទាន់ចិត្ត មានធុរៈអីក៏ទាន់ចិត្ត និយាយ​ទៅបើមានបង្គោល​សេវា ដឹងតែមានភាពងាយស្រួលតែម្តង ហើយខ្ញុំជឿថានៅក្នុងការ​សហគមន៍ប្រាកដជាមានការ​រីកចម្រើនជាងមុន»។    ​

ជនជាតិដើមភាគតិចគួយរស់​នៅភូមិ​កែសដែរនោះ លោក ស្រស់ ពឿន អាយុ៨១ឆ្នាំ មានប្រសាសន៍ថា នៅពេល​ដែល​មិនមានសេវាទូរសព្ទទៅដល់ភូមិរបស់គាត់ ធ្វើឱ្យ​ពួកគាត់ជួបការលំបាក​ ជាពិសេសនៅពេលឈឺថ្កាត់ ឬក៏មានធុរៈសំខាន់ម្តងៗ គឺពិបាកទាក់ទងរកសាច់ញាតិ ឬអាជ្ញាធរឱ្យជួយ។ ក្រៅពីនេះ លោកថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ ក៏មិនសូវទទួលបានព័ត៌មានច្រើន​សំប្បូរបែប​ដូចប្រជាពលរដ្ឋ​នៅតំបន់ផ្សេងដែលមានសេវាទូរស័ព្ទ និង​អុីនធឺណិត​ប្រើប្រាស់ដែរ។

លោកថា៖ «ពេលឈឺគ្រុន ឬមានហានិភ័យអី ទាក់ទងទៅបងប្អូនមិនបានទេ វាអត់មានសេវាទូរស័ព្ទប្រើ ចឹងបើមានសេវាទូរស័ព្ទទៅ យើងងាយស្រួលទំនាក់ទំនង​បង​ប្អូន យើង​ទំនាក់ទំនងទៅអភិបាល អាជ្ញាធរ​ស្រុកឃុំក៏ស្រួល ឬយើងអាចថាទំនាក់ទំនងទៅអ្នកណាមួយ ទៅមន្ទីរពេទ្យក្តី ក៏ស្រួលដែរ នៅមន្ទីរពេទ្យ នៅសាលាស្រុកអី ឃុំអី មានទូរស័ព្ទទាំងអស់ ប៉ុន្តែខាងយើងវាអត់មានសេវាទេ»។

ចំណែក ប្រជាពលរដ្ឋ​ម្នាក់ទៀតរសនៅភូមិដូង ឃុំកាំងចាម លោក បុត្រ វិបុល បានឱ្យដឹងដែរថា នៅ​ក្នុង​សហគមន៍​នេះក៏មិនមានសេវាទូរស័ព្ទប្រើប្រាស់ដូចគ្នា។ លោកថា កន្លងមក​ ប្រជាពលរដ្ឋ​ធ្លាប់បានស្នើសុំទៅអាជ្ញាធរ​ឱ្យ​ជួយ​ទាក់ទងទៅក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ ដើម្បីដាក់នៅក្នុងសហគមន៍នេះដែរ ហើយអាជ្ញាធរក៏សន្យា​ថា​នឹង​ប្រាប់ទៅថ្នាក់លើពីរឿងនេះ​ដែរ​ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ឃើញមានក្រុមហ៊ុនណាមកដាក់បង្គោល​នៅឡើយ។​

ករណីនេះ លោកបានអំពាវនាវជាថ្មីដល់អាជ្ញាធរ​ និងក្រសួង​ស្ថាប័នពាក់ព័ន្ធ ជួយ​ទាក់ទង​ក្រុមហ៊ុន​​ដើម្បី​ឱ្យដាក់បង្គោល​​​​សេវាទូរស័ព្ទនៅតំបន់របស់ពួកគាត់​ឱ្យ​បាន​ឆាប់ផង​ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួលក្នុងការ​ទំនាក់ទំនង​គ្នា និងទទួលបានព័ត៌មាន ជាពិសេស​ព័ត៌មានជុំវិញតម្លៃ​ទីផ្សារ​ស្រូវអង្ករ និង​ដំណាំកសិកម្ម​ផ្សេងៗ ដែលកសិករ​ក្នុងសហគមន៍នេះកំពុង​ដាំ​ដុះ។

លោកថា៖ «បើអត់សេវាទៅ សហគមន៍ពិបាករកស៊ី ចឹងបើមានសេវាសេដ្ឋកិច្ចនៅសហគមន៍ដើរតែម្តង​ ដោយ​សារ​តែ​មាន​ការ​​ទាក់​ទងគ្នាលឿន ដូចថា យើងដាំចន្ទីអីចឹង បើមានសេវា[ទូរស័ព្ទ និងអ៊ីនធឺណែត]ទៅ យើង​ទាក់ទ​ងទៅថៅកែ​ផ្ទាល់ទៅលឿន បើអត់សេវា​យើងត្រូវជិះម៉ូតូទៅសួរ ចឹងវាពិបាកដែរ»។   

ជុំវិញ​បញ្ហានេះ ជំទប់ទី១​ឃុំកាំងចាម លោក អោម បេន មាន​ប្រសាសន៍​ថា ក្នុងឃុំនេះ មានភូមិមួយចំនួន ពិតជានៅមិនទាន់មានសេវា​ទូរស័​ព្ទប្រើ​ប្រាស់​ ឬតំបន់ខ្លះមានសេវាខ្សោយនៅឡើយ ដែលប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋានផ្ទាល់ ក៏ជួបការ​លំបាកក្នុង​ការទំនាក់​ទំនងគ្នា ឬទំនាក់ទំនងការងារ។

លោកបន្តថា កន្លងមក អាជ្ញាធរ​ធ្លាប់បានស្នើទៅក្រុមហ៊ុន​ផ្គត់ផ្គង់សេវាទូរស័ព្ទ​​ ឱ្យដាក់បង្គោលសេវានៅតំបន់ទាំងនោះដែរ ប៉ុន្តែ​ខាងក្រុមហ៊ុន​គេថា ប្រជាពលរដ្ឋនៅតំបន់ទាំងនោះមានតិចគ្រួសារ ដែលធ្វើឱ្យពួកគេ​មិនទាន់សម្រេចចិត្តក្នុងកា​រដាក់បង្គោល។​ តែយ៉ាងណា លោកថា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ អាជ្ញាធរនឹង​លើកសំណើរនេះ​ជា​ថ្មីទៀតទៅថ្នាក់ស្រុក និង​ខេត្ត ដើម្បីឱ្យ​ប្រជាពលរដ្ឋ​នៅតំបន់ដាច់ស្រយាល ទទួលបានសេវា​ទូរស័ព្ទប្រើប្រាស់​។

បើតាមអាជ្ញាធរឃុំ នៅក្នុងឃុំកាំងចាមនេះ មានប្រជាពលរដ្ឋ​រស់នៅសរុបចំនួន ១៣៩៦គ្រួសារ ឬស្មើនឹងជាង ៥៣០០នាក់ ក្នុងនោះភូមិកែស មានពលរដ្ឋចំនួន ១៧២គ្រួសារ និងភូមិ​ដូង មានចំនួន ២៥០គ្រួសារ​ ដែលភូមិទាំងពីរនេះ មិនមានសេវា​ទូរស័ព្ទប្រើប្រាស់នោះទេ ខណៈភូមិ​ក្ងោក និងភូមិផ្សេង​ទៀតមាន​សេវា​ផិតផោយដែល​ពេលខ្លះពិបាកទំនាក់ទំនង​គ្នា​ដែរ។

ប្រធានមន្ទីរ​ប្រៃណីយ៍ និងទូរគមនាគមន៍ខេត្តស្ទឹង​ត្រែង លោកស្រី នេត ចាន់វរិន្ទ និងតំណាង​ក្រុមហ៊ុន​ផ្គត់ផ្គង់សេវាទូរស័ព្ទ ដូចជា ស្មាត ស៊ែលខាត និងមិត្តហ្វូន ពុំអាច​ទំនងសុំការ​អត្ថាធិប្បាយជុំវិញករណីនេះ​បានទេ។

មន្រ្តីអង្កេត​នៃសមាគមការ​ពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា(អាដហុក)ប្រចាំនៅខេត្តស្ទឹងត្រែង លោក សៀ ទី មាន​ប្រសាសន៍ថា ក្នុងសម័យជឿនលឿន និងឌីជីថលនេះ ការផ្គត់ផ្គង់សេវាទូរស័ព្ទ និងអ៊ីនធឺណែត ពិតជា​មានសារសំខាន់ ជាពិសេស​នៅតំបន់ដាច់ស្រយាល ដែលជួយដល់ពលរដ្ឋ​​​ងាយស្រួលក្នុងការ​ប្រាស្រ័យ​ទាក់ទង​​​​គ្នា ចែករំលែក​ព័ត៌មានឬឯកសារ​​ និងទទួលបានចំណេះដឹងផ្សេង​ៗ។

លោកថា៖ «យើងពិបាក​និយាយដែរ ព្រោះទូរស័ព្ទទាក់ទងនឹងការ​ចែករំលែក អាហ្នឹង​សិទ្ធិបញ្ចេញមតិដែរ ចឹង​វាប៉ះពាល់ដែរ[….]បើនិយាយរឿងសេវា បានន័យថា សេវាទូរស័ព្ទ យើងអាចខលចេញចូល សេវា​អ៊ីនធឺណែត យើង​​អាច​រំលែកព័ត៌​មាន មានជារូបភាព មានជាឯកសារផ្សេង​ៗ​ យើងផ្ញើ​​ឱ្យគ្នាអ្នកនៅខាងក្រៅៗពីភូមិហ្នឹង។ ចឹង​បើមានសេវា​វាល្អ ព្រោះយើង​អាចចែករំលែកព័ត៌មាន បងប្អូនអាចទាក់ទងគ្នាអីវាងាយស្រួល»។ ​

បើតាម​សេចក្តីជូនដំណឹងមួយរបស់ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០២៤ បាន​ឱ្យដឹងថា ក្រសួង​បានសហការ​ជាមួយ​​​អាជ្ញាធររាជធានី-ខេត្ត និងប្រតិបត្តករទូរគមនាគមន៍ បាន​និង​កំពុងកែលម្អ និង​សាង​សង់បង្គោល​​អង់តែនបន្ថែម​ ​សម្រាប់ពង្រឹង​សេវាទូរស័ព្ទនៅទូទាំងប្រទេស។

សេចក្តីជូនដំណឹងដដែល បន្តថា សម្រាប់​នៅ​តាម​បណ្តា​ខេត្ត ក្រសួង​បាន​ចាត់​ក្រុម​ការ​ងារ​បច្ចេក​ទេស​ឱ្យ​ចុះវាស់​​ស្ទង់​​សេវា​​ទូរគមនាគមន៍ និងបានជំរុញឱ្យប្រតិបត្តិករទូរគមនាគមន៍ សាងស​ង់​បង្គោល​អង់តែននៅតាមទីរួមខេត្ត ទីរួមស្រុក តំបន់ប្រជុំជន និងតំបន់ដាច់ស្រយាល ដើម្បី​ពង្រឹង​គុណ​ភាព​សេវា​ទូរគមនាគមន៍​ឱ្យ​បាន​ល្អប្រសើរ និង​ជាប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងអស់។

ក្រសួងក៏បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ វិស័យឯកជន និងសាធារណជនទាំងអស់ ចូលរួមផ្តល់កិច្ចសហការ​រួម​គ្នា ដើម្បី​លើក​កម្ពស់​គុណភាព​សេវាទូរគមនាគមន៍ឱ្យបានល្អប្រសើរ ក្នុងគោលដៅ​បម្រើ​ដល់​ផលប្រយោជន៍​រួម​របស់​សង្គម​ជាតិ​ទាំង​មូល៕

………………………………………..

អត្ថបទដោយ សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច៖ លោក ហ៊ុំ ធាន, កញ្ញា ភោគ លេន និងលោក អញ អ៊ុំ៕

អត្ថបទមុន

ក្រសួងនិងអាជ្ញាធរ​​ចាត់វិធានការ​​​កម្ចាត់ជម្រកសត្វ​​​​មូស ខណ:ពលរដ្ឋ​បារម្ភ​ឆ្លង​ជំងឺគ្រុនឈាម​​

អត្ថបទបន្ទាប់

សង្គមស៊ីវិលបារម្ភថាស្ថានសិទ្ធិមនុស្សកម្ពុជាធ្លាក់ចុះក្រោយអាមេរិកដកខ្លួនពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្សUN

អត្ថបទបន្ទាប់
ពលរដ្ឋ​​រងគ្រោះ​​ដីធ្លី​​នៅ​ខេត្តកំពង់ស្ពឺ​រំលឹក​ពី​​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​​សិទ្ធិមនុស្ស​​អន្តរជាតិ​​១០​​ធ្នូ

សង្គមស៊ីវិលបារម្ភថាស្ថានសិទ្ធិមនុស្សកម្ពុជាធ្លាក់ចុះក្រោយអាមេរិកដកខ្លួនពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្សUN

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង