CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ជនជាតិ​ដើម​ភាគ​តិច​​នៅ​មណ្ឌល​គិរី​តវ៉ា​ក្រោយ​អាជ្ញាធរ​ហាម​មិន​ឱ្យ​អាស្រ័យ​ផល​លើ​ដី​ចម្ការ​វិល​ជុំ​

Admin ដោយ Admin
May 23, 2024
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
អ្នកភូមិតវ៉ាមុខសាលាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដើម្បីទាមទារដំណោះស្រាយដីធ្លី។ (ផ្តល់ឱ្យ)

អ្នកភូមិតវ៉ាមុខសាលាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដើម្បីទាមទារដំណោះស្រាយដីធ្លី។ (ផ្តល់ឱ្យ)

0
ចែករំលែក
146
ចំនួនមើល

ជនជាតិដើមភាគតិចពូនងជាង២០០នាក់ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បាននាំគ្នាតវ៉ា ក្រោយពីអាជ្ញាធរហាមមិនឱ្យចូលទៅអាស្រ័យផលលើដីចម្ការវិលជុំ ដែលពួកគាត់ អះអាងថា បានអាស្រ័យផលបន្តពីដូតាជាង៥០ឆ្នាំទៅហើយ។

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ជនជាតិដើមភាគតិចពូនងចំនួន២២៥នាក់មកពីសហគមន៍ចំនួន៣ នៃឃុំប៊ូស្រា ស្រុកពេជ្រាដា បានមកប្រមូលផ្តុំគ្នានៅមុខសាលាស្រុក ដើម្បីទាមទារអាស្រ័យផលលើដីចម្ការវិលជុំ និងទំលាក់ចោលសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលចោទថា ពួកគាត់អាស្រ័យផលនៅលើដីរបស់រដ្ឋដោយខុសច្បាប់ ខណៈពួកគាត់អះអាងថា បានអាស្រ័យផលដីនោះតាំងពីឆ្នាំ១៩៧៥។

លោក ប្លង់ លេស ជាជនជាតិដើមភាគតិចពូនងនៅសហគមន៍ឡាំមេះ ឃុំប៊ូស្រា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសមួយឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ទាំងអស់ផ្ដិតមេដៃទទួលស្គាល់ថា ដីដែលអ្នកភូមិកំពុងបង្កបង្កើនផលនោះ គឺជាដីរបស់រដ្ឋ និងមិនមែនជាដីកម្មសិទ្ធិរបស់ជនជាតិដើមភាគតិចឡើយ។

 លោក ប្លង់ លេស បន្តថា អាជ្ញាធរបានព្រមានដកហូតយកដីនោះវិញដោយឥតលក្ខខណ្ឌ ក្នុងករណីរដ្ឋត្រូវការ។

បុរសវ័យ៤៧ឆ្នាំរូបនេះ អះអាងថា គ្រួសារលោកបានប៉ះពាល់ដីចម្ការវិលជុំប្រហែល១០ហិកតា។ លោកថា ដីនេះគ្រួសារបានបង្កបង្កើនផលដោយធ្វើចម្ការវិលជុំបន្តពីដូតាតាំងពីសម័យលន់ណុលម្លេះ ដោយមានការដឹងលឺពីអាជ្ញាធរមូលដ្ឋាន និងមិនដែលមានមន្ត្រីជំនាញព្រៃឈើណាមកហាមឃាត់ពួកគាត់ឡើយ។

លោក ប្លង់ លេស ឱ្យដឹងថា នៅក្នុងសហគមន៍ឡាមេះមានសមាជិកសហគមន៍ចំនួន១០៥ គ្រួសារមានផ្ទៃដីប៉ះពាល់សរុបជិត១០០០ហិកតា ដែលពួកគាត់បានគ្រប់គ្រង និងកាន់កាប់តាំងពីដូនតាមកម្លេះ។ លោកថា កាលឆ្នាំ២០០៣មន្ត្រីជំនាញថ្នាក់ឃុំស្រុក និងខេត្តបានចុះវាស់វែងឱ្យម្តងហើយ ប៉ុន្តែឆ្នាំ២០២៤ បែរជាថា ពួកគាត់អាស្រ័យផលដីរដ្ឋវិញ។

លោកបន្ថែមថា៖«កាលពីឆ្នាំ២០០៣គឺ ខាងជំនាញថ្នាក់ខេត្តថ្នាក់ឃុំ ថ្នាក់ស្រុក បានមកវាស់វែងកំណត់ព្រំប្រទល់រួចហើយ។ ហើយក៏បានចេញប្រកាសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងជាសារធារណៈហើយដែរ។ ព្រមកាត់ឆ្វៀលធ្វើប្លង់ជាលក្ខណៈប្រព័ន្ធឲ្យសហគមន៍ ប៉ុន្តែដល់ឆ្នាំ២០២៤នេះ បែរជាមានលិខិតរបស់ខេត្តប្រកាសបដិសេធការវាស់វែងនោះ ហើយត្រូវកំណត់សាជាថ្មីថា ដីនោះជាដីរបស់រដ្ឋ ។ ពេលវាស់វែងនោះ គឺខាងខេត្តខាងជំនាញពុំមាននិយាយអ្វីទេ គេគ្រាន់តែប្រាប់ថាការវាស់វែងនេះ ដើម្បីងាយស្រួលរដ្ឋគ្រប់គ្រង»។

ជនជាតិដើមភាគតិចពូនងម្នាក់ទៀត លោក ប្រ៉ប់ ទុច នៅសហគមន៍ពូចារ នៃឃុំប៊ូស្រា និយាយថា គ្រួសារគាត់មានដីចម្ការវិលជុំប្រហែល១០ហិកតា ហើយនៅក្នុងសហមន៍របស់លោកមានពលរដ្ឋជាង១០០គ្រួសារ និងមានផ្ទៃដីប៉ះពាល់ជាង១០០០ហិកតា ជាដីចម្ការវិលជុំ។ លោកថា ថ្មីៗនេះ គឺអាជ្ញាធរខេត្តបានចេញសេចក្តីជូនដំណឹងមួយដោយហាមមិនឱ្យប្រជាពលរដ្ឋបន្តបង្កើនផលទៀតឡើយ។

 លោក ប្រ៉ប់ ទុច សំណូមពរទៅរដ្ឋបាលខេត្តឱ្យកាត់ឆ្វៀលដីដែលពួកគាត់កំពុងអាស្រ័យផលជូនប្រជាពករដ្ឋបានអាស្រ័យផលដោយស្របច្បាប់។

លោកបន្ថែមថា៖«កាលពីមុនខាងអាជ្ញាធរខេត្តមកនិយាយផ្ទាល់ជាមួយពលរដ្ឋក្នុងសហគមន៍ថាបើពលរដ្ឋមានដីដែលធ្លាប់ធ្វើមួយហិកតាឱ្យធ្វើមួយហិកតា និងចុះតែកុំឱ្យរុករានបន្តទៅមុខទៀត ចាំរដ្ឋចេញប្លង់ឱ្យ តែឥឡូវគេថា ដីនោះជាដីរបស់រដ្ឋទៅវិញ»។

អ្នកស្រី ផ្លឹក ភីរម្យ ប្រធានបណ្ដាញជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរីមានប្រសាសន៍ថា ការអនុវត្តច្បាប់របស់អាជ្ញាធរមកលើជនជាតិដើមភាគតិច គឺមានភាពលំអៀង និងមានការរើសអើងធ្ងន់ធ្ងរមកលើពួកគាត់។

អ្នកស្រី ផ្លឹក ភីរម្យ បន្តថា ពលរដ្ឋដែលរង់ផលប៉ះពាល់ គឺជាជនជាតិដើមភាគតិច និងជាម្ចាស់ទឹកដីនៅតំបន់មានជម្លោះនោះ។ អ្នកស្រីថា ករណីអាជ្ញាធរមិនអនុញ្ញាតឱ្យពួកគាត់រស់នៅ និងដាំដុះនៅលើទឹកដីរបស់ខ្លួននោះ គឺជាទង្វើរំលោភសិទ្ធិជនជាតិដើមភាគតិចធ្ងន់ធ្ងរ។ អ្នកស្រីបន្ថែមថា សម្រាប់អ្នកចំណូលស្រុកថ្មី និងជនជាតិវៀតណាម គឺមានសិទ្ធិទទួលបានដីនៅតំបន់នោះដោយងាយស្រួល ខណៈជនជាតិដើមភាគតិចដែលជាម្ចាស់រងការគំរាមកំហែង។

តំណាងជនជាតិដើមភាគតិចរូបនេះបន្តថា សហគមន៍ជនជាតិដើមភាគតិចនីមួយៗ គឺគ្រប់គ្រងដីប្រហែល១០០០ហិកតាប៉ុណ្ណោះ ខណៈបុគ្គលមានលុយមានអំណាចក្នុងម្នាក់គ្រប់គ្រងដីរាប់ពាន់ហិកតា។

អ្នកស្រីបន្ថែមថា៖«អាជ្ញាធរគួរតែចុះស៊ើបអង្កេតឱ្យបានម៉ត់ចត់មុននឹងការសម្រេចចិត្តដកហូតដីជនជាតិដើមភាគតិច។ ខ្ញុំគិតថា មានតែជនជាតិដើមភាគតិចតែប៉ុណ្ណោះដែលអាចការពារព្រៃឈើឱ្យគង់វង្ស ក្រៅពីនោះ គឺមានតែអ្នកចង់បានដីនិងព្រៃឈើយកទៅធ្វើសម្បត្តិផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ដូច្នេះខ្ញុំសំណូមពរទៅអាជ្ញាធរឱ្យរៀបចំផ្ដល់ដីជាកម្មសិទ្ធិ ចុះបញ្ជីជាលក្ខណៈប្រព័ន្ធជានីតិបុគ្គលក្តី ជាបញ្ជីរបស់សហគមន៍ក្ដី ដើម្បីឱ្យពួកគាត់មានឱកាសគ្រប់គ្រងព្រៃ និងដីបានគង់វង្សចាកផុតពីការរុករានទន្ទ្រានពីអ្នកមានអំណាច ឬអ្នកមានទ្រព្យ»។

អភិបាលស្រុកពេជ្រាដា លោក ម៉ាប់ វណ្ណា សុំមិនឆ្លើយតប់រឿងនេះជាមួយអ្នកសារព័ត៌មានតាមទូរស័ព្ទឡើយ ដោយស្នើឱ្យទៅសួរនាំដល់សាលាស្រុកវិញ។

អ្នកអង្កេតឃ្លាំមើលរបស់អង្គការអាដហុកប្រចាំខេត្តមណ្ឌលគិរីលោក មុំ លីដា មានប្រសាសន៍ថា សកម្មភាពពលរដ្ឋតវ៉ាទាមទារសិទ្ធិដីធ្លី និងបដិសេធសេចក្តីប្រកាស់របស់រដ្ឋបាលខេត្តមណ្ឌលគីរីនោះ គឺជាសិទ្ធិរបស់ពួកគេដែលត្រូវបានការពារដោយច្បាប់។

លោក មុំ លីដា បន្តថា បើសិនជាដីនោះ ប្រជាពលរដ្ឋបានកាន់កាប់យូរឆ្នាំដូចពួកគេអះអាងមែន ជាពិសេសការអាស្រ័យផលចម្ការវិលជុំ គឺអាជ្ញាធរគួរតែផ្តល់លទ្ធភាពឱ្យពួកគាត់ ដោយលើកលែងចំពោះប្រជាពលរដ្ឋចំណូលថ្មី។

លោកបន្ថែមទៀតថា អាជ្ញាធរគួរតែចុះស្រាវជ្រាវឱ្យបានច្បាស់លាស់ដើម្បីធ្វើការកំណត់ថា ប្រជាពលរដ្ឋណាខ្លះដែលត្រូវបានទទួលកម្មសិទ្ធិដីធ្លី ហើយប្រជាពលរដ្ឋណាខ្លះដែលត្រូវដកហូតយកដីវិញ ដោយអាជ្ញាធរមិនគួរណាដកហូតទាំងអស់នោះទេ ។

កាលពីឆ្នាំ២០០៩ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ស្តីពី នីតិវិធីនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះមានគោលដៅកំណត់គោលការណ៍នីតិវិធី និងយន្តការសម្រាប់ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជាកម្មសិទ្ធិសមូហភាព។

អនុក្រឹត្យនេះក៏មានគោលបំណងផ្ដល់សិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីដល់សហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងការពារសិទ្ធិសមូហភាព ដោយរក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីល្អរបស់សហគមន៍ជនជាតិដើមភាគតិចផងដែរ។

មាត្រា៦ នៃអនុក្រឹត្យនេះ បានបញ្ជាក់ថា ដីដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច រួមមាន ដីលំនៅឋាន ដីដែលសហគមន៍ប្រកបរបរធ្វើកសិកម្មតាមប្រពៃណី មានដីដាំដុះជាក់ស្ដែង ដីស្រែចម្ការ ដីបម្រុងទុកចាំបាច់ក្នុងការដូរវេនដំណាំ ដីព្រៃអារក្ស និងដីកប់ខ្មោច ជាដើម៕

…………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក នូ រេន

អត្ថបទមុន

ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​​ដោយ​ចោទ​ពី​បទ​ញុះញង់​

អត្ថបទបន្ទាប់

ជន​ជាតិ​ដើម​ភាគ​តិច​ខោញ​ប្រឈម​បាត់​អត្ត​សញ្ញាណ​ដោយ​សារ​លំហូរ​ចូល​វប្បធម៌​ខាង​ក្រៅ

អត្ថបទបន្ទាប់
ជនជាតិដើមភាគតិចខោញនៅសហគមន៍មួយក្នុងខេត្តក្រចេះ ជួបជាមួយមន្ត្រីអង្គការសង្គមស៊ីវិល ពេលចុះប្រមូលទិន្នន័យភាសា កាលខែធ្នូ ឆ្នាំ២០២៣។ (អ្នកស្រី ភាព ណាវី)

ជន​ជាតិ​ដើម​ភាគ​តិច​ខោញ​ប្រឈម​បាត់​អត្ត​សញ្ញាណ​ដោយ​សារ​លំហូរ​ចូល​វប្បធម៌​ខាង​ក្រៅ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង