CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​នៅ​ឃុំ​សុខសាន្ត​អះអាង​ពី​ភាព​ខ្វះខាត​ព័ត៌មាន​ស្តីពី​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​

Admin ដោយ Admin
November 25, 2024
ក្នុង ព័ត៌មាន, អភិបាលកិច្ច
0
ទិដ្ឋភាពរូបសត្វខ្ទីងនៅរង្វង់មូលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលជារូបតំណាងឱ្យខេត្តភាគឦសាន្តមួយនេះកាលពីឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ទិដ្ឋភាពរូបសត្វខ្ទីងនៅរង្វង់មូលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលជារូបតំណាងឱ្យខេត្តភាគឦសាន្តមួយនេះកាលពីឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
81
ចំនួនមើល

ជាជនជាតិដើមភាគតិចពូនងរស់នៅឃុំសុខសាន្ត ខេត្តមណ្ឌលគិរី អះអាងថាពួកគេនៅមិនទាន់មាន​បង្គ​ន់​​អ​នា​​ម័យប្រើ​ប្រាស់ឱ្យបានគ្រប់ខ្នងផ្ទះ​នៅឡើយទេ ស្របពេលព័ត៌មានស្តីពីការ​ប្រើប្រាស់បង្គ​ន់អនាម័​យ​នេះ ក៏មិនទាន់ត្រូវបានគេផ្សព្វផ្សាយឱ្យបាន​ទូលំទូលាយដែរ សម្រាប់​សហគមន៍ជនជាតិ​ដើមភា​គតិច​​​​។

អ្នកស្រី ឈិន ចៅ អាយុ ២២ ឆ្នាំជាជនជាតិភាគតិចពូនងរស់នៅក្នុងភូមិក្លឹប លើកឡើងកាលពីថ្ងៃទី១៩ ខែតុលា ថាខ្លួនគ្មានបង្គន់អនាម័យប្រើទេ។ ជាងនេះទៀត អាជ្ញាធរមូលដ្ឋាន ក៏មិនបានផ្តល់ដំណឹង ឬចុះ​អ​​ប់​រំ​ឱ្យពលរដ្ឋ ចេះប្រើប្រាស់បង្គន់អនាម័យដែរ។ អ្នកស្រីបន្តថា ពលរដ្ឋពិតគ្មានជំរើសណាមួយដែល​ល្អក្រៅ​ពី​​​ប​ន្ទោរបង់តាមទម្លាប់ចាស់នោះឡើយ។

ប្រភពបន្តថា៖«ខ្ញុំរស់នៅទីនេះយូរហើយអត់ដែលឃើញមេភូមិ មេឃុំប្រាប់ ឬជូនដំណឹងពីការចុះឈ្មោះធ្វើបង្គន់ ចែកមុងនោះទេកន្លងមក» ។

មិនមែនមានតែអ្នកស្រី ឈិន ចៅ មួយគ្រួសារទេ ដែលត្រូវប្រឈមមុខនឹងគ្មានបង្គន់អនាម័យប្រើប្រាស់ និ​ង​​​​ក​ង្វះ​​​ព័ត៌​មានស្តីពីការផ្សព្វផ្សាយអំពីបង្គន់នេះ។ពលរដ្ឋនៅក្នុងភូមិក្លឹប និងភូមិក្លង់ឡៃ នៃឃុំសុខសាន្ត ក៏​​អះ​​​អា​ង​​​​ដូចគ្នាដែរថា ពួកគេក៏គ្មានបង្គន់អនាម័យប្រើប្រាស់ដែរ។ក្រៅពីនេះ អាជ្ញាធរឃុំ និងភាគីពាក់ព័ន្ធ​ផ្សេ​​ង​​ទៀ​ត ​ក៏ពុំបានចុះអប់រំពលរដ្ឋ ឱ្យបានយល់ដឹងពីការអនាម័យ និងចេះប្រើប្រាស់បង្គន់ដែរ។

ទាក់ទិនករណីនេះ អ្នកស្រី ភឿន ភាព ឯកភាពថាប្រជាពលរដ្ឋពិតជាមិនដែលបានដឹងតម្រុយណាមួយ ដែ​ល​ជាអាជ្ញាធរ ឬគោលនយោបាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បំផុសឱ្យពលរដ្ឋចេះប្រើប្រាស់​បង្គន់​​អ​នា​​​​ម័យម្តងណាឡើយ។អ្នកស្រីបន្តថា ស្របពេលគ្មានព័ត៌មានទាក់ទងរឿងការប្រើប្រាស់បង្គន់នេះហើយ ការ​ត​​​ម្រ​ង់​ឱ្យពលរដ្ឋ ចេះពឹងពាក់អង្គការ ដើម្បីអាចបង់រំលោះជាធម្យោបាយ មានបង្គន់ប្រើប្រាស់​ក៏គ្មា​នទៀ​ត​​។

ប្រភពបន្តថា៖«បងអត់ដែលដឹងដំណឹងពីភូមិឃុំឬអង្គការចុះមកផ្សព្វផ្សាយពីការប្រើប្រាស់បង្គន់អនាម័យ ឬជួយចេញជាសម្ភារៈខ្លះដើម្បីធ្វើបង្គន់នោះទេ » ។

អង្គការអភិវឌ្ឍនទឹកស្អាត និងអនាម័យ ធ្លាប់ចេញរបាយការណ៍របស់ខ្លួន តាមរយៈការស្ទង់មតិរកឃើញថា កង្វះអនាម័យតាមរយៈការបន្ទោបង់ពាសវាល ពាសកាល ជំរុញឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សហគមន៍ ហើយរដ្ឋត្រូវខាតបង់ថវិកាប្រមាណ៤៥០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។សាច់ប្រា​ក់ដែលរដ្ឋត្រូវបញ្ចេ​ញ​នេះ គឺដើ​ម្បីយកទៅទប់នឹងការចំណាយ ប្រឆាំងនឹងជំងឺដែលពលរដ្ឋ​ខ្វះអនាម័យ មានដូចជាជំងឺរាគរួស ជំ​ងឺ​​​ផ្លូវ​ដង្ហើម ជំងឺដង្កូវព្រូន ជំងឺភ្នែក គ្រុនពោះវៀន ជំងឺសើរស្បែក និងជំងឺផ្សេងទៀត។មិនតែប៉ុណ្ណោះ ការខ្វះ​អ​នាម័យព្រោះតែការបន្ទោបង់ពាសវាលពាសកាលនេះ នាំឱ្យកកើតទៅជាជំងឺរោគស្រ្តីថែមទៀតផង។

ចំណែក អ្នកស្រី ឡប់ កុំ ជាជនជាតិដើមភាគតិចព្នង រស់នៅភូមិ ក្លង់ឡៃ ​បានចែករំលែក​ពីបទពិសោ​ធន៍អំ​ពី​​កា​​រប្រើប្រាស់បង្គន់អនាម័យថា វាពិតជាមាន​ភា​​ព​​ងា​យស្រួលព្រោះបង្គន់អនាម័យនេះ វាជួយ​កាត់បន្ថយ​ប​ញ្ហា​​​​ប្រ​ឈមជាច្រើន ដូ​​ចជាចៀសវាងសត្វអសិរពិសចឹក ឬខាំរាល់ពេលត្រូវការ​បន្ទោរបង់ពេលយប់​ងងឹត​ជា​​ដើ​​ម។មានវ័យ២៣ឆ្នាំ អ្នកស្រីបន្តថា នៅពេលរូបគេមិនទាន់មានស្វាមី គឺទម្លាប់គ្រួសា​ររបស់អ្ន​កស្រី​ តែ​ង​បន្ទោ​របង់ពាសវា​​ល​ពា​​សកាល ដោយមិនខ្វល់ពីកង្វះអនាម័យ ឬភាពប្រឈមណាមួយទេ។ប៉ុន្តែ ក្រោយ​ពី​​អ្ន​​ក​ស្រីរៀបការរួច ហើ​​យទៅរស់នៅខាងគ្រួសារស្វាមី ទើបអ្នកស្រីមានទម្លាប់ប្រើបង្គន់ ដូចអ្នក​ឯទៀត​ដែ​រ។​

​ប្រភពបន្តថា៖«បងពីមុនបន្ទោបង់នៅក្រោយផ្ទះក្នុងព្រៃចម្ងាយ ៣០ ម៉ែត្រទៅ 30 ម៉ែត្ររស់នៅក្នុ​ង​ព្រៃ​ទៀ​ត តែពេលទៅនៅផ្ទះខាងប្ដីមាន​បង្គន់អញ្ចឹងធ្វើឱ្យបងមកនៅ​ផ្ទះក្នុងភូមិវិញ​ដើម្បីងាយស្រួ​លបត់​ជើងនិ​ងមានសុខភាពល្អ » ។

របាយការណ៍ដែលចេញដោយក្រុមប្រឹក្សាឃុំសុខសាន្ត បង្ហាញថា ពលរដ្ឋនៅក្នុងឃុំនេះប្រមាណ​៩០ភា​គរ​យ គឺជាជនជាតិដើមភាគតិច​ពូនង ដែលស្មើប្រមាណ​៤ ៥២៥នាក់ នៃប្រជាជនសរុ​បក្នុង​​ឃុំ​។​ហើ​យ​​​ពួកគេទាំងនោះ អ្នកដែលមានបង្គន់អនាម័យប្រើប្រាស់មានប្រមាណពី១០ ទៅ២០ភាគរយ នៃប្រជា​ជ​​ន​​​សរុបក្នុងឃុំប៉ុណ្ណោះ។ក្រៅពីនេះ សម្រាប់ឃុំសុខសាន្តគ្រប់ដណ្តប់​ដោយ​ភូ​​មិ​ចំនួន៤ រួមមានភូមិក្លង់ឡៃ ភូមិអូរជ័រ ភូមិក្លឹប និងភូមិស្រែធំ។

ផ្ទុយពីការលើកឡើងរបស់ពលរដ្ឋនេះ លោកស្រី សន សុគា ជាសមាជិកក្រុមប្រឹក្សាឃុំសុខសាន្ត លើក​ឡើ​​ង​​​​ថាក្រុមកា​រងារឃុំ រួមជាមួយអង្គការពា​ក់ព័ន្ធតែងចុះអប់រំផ្ស​ព្វផ្សាយពីផ​លប៉ះពា​ល់ នៃការបន្ទោ​រ​ប​ង់ពាស​វា​​​លពាសកាលជាញឹកញប់។បន្ថែមពីលើនេះ កត្តាដែលនាំឱ្យពលរដ្ឋនៅតែជួបបញ្ហាដោះស្រាយមិនចេញ គឺ​​នៅត្រង់ពួកគេ​​មិន​សូ​​វមានចំណេះដឹង។ទាំងនេះ គឺជាកត្តាចម្បង ដែលនាំឱ្យរាំងស្ទះដល់​ការអភិវឌ្ឍនៅ​ក្នុ​ង​ស​ហគមន៍មូលដ្ឋាន។

​លោកស្រីបន្តថា៖«មកពីកម្រិតនៅការយល់ដឹងរបស់គាត់ផងហ្អា៎ណា គាត់នៅតែអត់ទាន់​យល់គាត់នៅតែ​អត់​​ទា​ន់យល់ដឹងពីការអនាម័យចឹងហ្អា៎ណា » ។

បើតាមលោកស្រី សន សុគា ក្នុងចំណោមភូមិទាំងបួន នៃឃុំសុខសាន្តនេះ គឺមានភូមិមួយឈ្មោះ ភូ​មិ​​​​​ប្ល​ង់ឡេ ដែលមានពលរដ្ឋប្រើប្រាស់បង្គន់ដល់ទៅ៧០ភាគរយ​ នៃប្រជាជនសរុបនៅក្នុងឃុំ។នេះដោយសា​រតែក្នុ​ងភូមិ​នេះ​​មា​​​នលាយខ្មែរខ្លះ​ផងដែ​​ល​​ខុ​ស​ពី​​ភូ​មិ​ទាំងបី ដែលភាគច្រើនគឺសុ​ទ្ធតែជាជន​ជាតិដើមភា​គតិចពូនង​រស់នៅ។

សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច CCIM មិនអាចស្វែងរកការបំភ្លឺជុំវិញបញ្ហានេះបានទេពីលោកស្រី យុទ្ធ សោភា ប្រធានមណ្ឌ​ល​សុ​ខ​ភាពទួល ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។

យ៉ាងនេះក្តី អ្នកសម្របសម្រួលគំរោងសុខភាព និងអនាម័យ នៃអង្គការហ្គូតនេបបើ ប្រចាំស្រុកកោះញ៉ែក លោ​កស្រី ស្រេង វណ្ណធី លើកឡើងថា អង្គការរបស់លោក​ស្រីតែងជួ​យ​ផ្ដ​​ល់​បង្គន់ដល់សាលារៀននៅក្នុងស្រុកកោះញ៉ែកជាហូរហែ។លោកស្រីបន្តថាក្នុងឆ្នាំ ២០២៤ ស្ថាប័នរបស់លោកស្រីបានជួយផ្គត់ផ្គង់បង្គន់​អនាម័យបានចំ​​​នួន ៦ឱ្យអ្នកភូមិក្នុងភូមិក្លង់ឡែនេះបន្ថែមទៀត។

លោកស្រីបន្តថា៖«អ្នកដែលក្បែរៗអ្នកដែលបានបង្គន់ហ្នឹងគាត់ឃើញគ្រួសា​រដែលមាន​បង្គន់ និង​​ការ​ប្រើ​​ប្រា​​​​​​​​​ស់ស្រួលមិនពិបាក់បន្ទោរបង់ពាសវាលពាសកាលដូចមុនចឹងហើយ គាត់តែងតែ​ចង់ឱ្យ​បាន​ល្អដែ​រ រ​​ហូ​​ត​​ដល់គាប់ធ្លាប់សួរថាពេលអង្គការផ្ដល់សំភារៈបង្គន់ទៀតព្រោះថាគាត់ចង់បានដែរ » ។ 

របាយការណ៍ដែលចេញដោយក្រសួងអភិវឌ្ឍន៍ជនបទ នៅដើមឆ្នាំ២០២៤នេះ ឱ្យដឹងថា ខេត្តចំនួន៧ត្រូ​វ​ជា​​ប់​ចំណា​ត់ជាខេត្ត ដែលបញ្ចប់ការបន្ទោបង់ពាសវាសពាសកាល ទាំងស្រុង។តាមរយៈរបាយ​ការណ៍​រប​ស់​​​​ខ្លួន ក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងថា ក្នុងចំណោមខេត្តក្រុងទាំង២៥ រាជធានី ដែលបានប្រកាស​ពី​​ភា​ពជោគជ័យ នៃការបង្ទោបងពាសវាសពាសកាលនេះ (ODF) មានខេត្ត​ស្វាយ​រៀ​ង ​ព្រៃវែង កណ្តាល កំ​​ព​ង់​ស្ពឺ កំពង់ឆ្នាំង កែប និងខេត្តព្រះសីហនុ៕

…………………………………………………….

អត្ថបទដោយ សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច៖ កញ្ញា ប្លាល ពុធ, កញ្ញា គិ ម៉ារី និង កញ្ញា បិច អ៊ីណាង

អត្ថបទមុន

អ្នក​ឃ្លាំ​មើល​បង្ហាញ​ការ​ហួស​ចិត្ត​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ព្រៃឈើ​និង​បរិស្ថាន​ចំនួន​៦​នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​

អត្ថបទបន្ទាប់

លោក​ ​ផាត់​ ​ហ៊ន​ ​មិន​ពឹង​ពាក់​មេធាវី​​​ដោយ​គ្មាន​សង្ឃឹម​ថា​អាច​ឈ្នះ​ក្តី​តុលាការ​ខេត្ត​កំពង់ចាម​

អត្ថបទបន្ទាប់
មន្ត្រីនគរបាលយុត្តិធម៌ប្រគល់លិខិតកោះហៅ ចាងហ្វាងគេហទំព័រសារព័ត៌មានអនឡាញ ខេអេចផ្លើសញ៉ូ (KH Plus News) លោក ផាត់ ហ៊ន ដើម្បីឱ្យចូលបំភ្លឺនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ តាមពាក្យបណ្តឹងរបស់មេធាវី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ (ទំព័រហ្វេប៊ុក KH Plus News)

លោក​ ​ផាត់​ ​ហ៊ន​ ​មិន​ពឹង​ពាក់​មេធាវី​​​ដោយ​គ្មាន​សង្ឃឹម​ថា​អាច​ឈ្នះ​ក្តី​តុលាការ​ខេត្ត​កំពង់ចាម​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង