CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី​ ​បារម្ភ​ពី​ការ​បាត់​អត្ត​សញ្ញាណ​កាផា​ដោយ​សារ​​ការ​ត្បាញ​​​ធ្លាក់​​​ចុះ​

Admin ដោយ Admin
November 13, 2024
ក្នុង ព័ត៌មាន, សង្គម
0
ជនជាតិដើមភាគតិចនៅស្រុកអូរជុំ នៃខេត្តរតនគិរី កំពុងអង្គុយរៀបរាបពីរបៀបធ្វើកាផា និងបញ្ហាប្រឈមនៃការបាត់របរនេះនៅថ្ងៃអនាគត កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៤។ (ដោយសិក្ខាកាម)

ជនជាតិដើមភាគតិចនៅស្រុកអូរជុំ នៃខេត្តរតនគិរី កំពុងអង្គុយរៀបរាបពីរបៀបធ្វើកាផា និងបញ្ហាប្រឈមនៃការបាត់របរនេះនៅថ្ងៃអនាគត កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៤។ (ដោយសិក្ខាកាម)

0
ចែករំលែក
106
ចំនួនមើល

ប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី ព្រួយបារម្ភពី​​ការ​​បាត់​​ប​ង់​​អត្ត​ស​ញ្ញា​​​​ណកាផា ខណៈការត្បាញសម្ភារៈ​ប្រើប្រាស់ប្រភេទ​នេះ​មាន​ការ​​​​ថ​យ​ចុះ ព្រោះតែ​​ក្សត់​វត្ថុ​ធាតុ​ដើម និង​​មិន​​មាន​អ្នកបន្តវេនសម្រាប់ត្បាញ។

កា​ផា ជាឧបករណ៍ប្រពៃណី​​ម្យ៉ាងរបស់ជនជាតិដើមភាគតិចនៅខេត្តភាគឦសាននៃប្រទេសកម្ពុជា​ ដែលមាន​រូប​រាង​​​​ស្រដៀង​​នឹង​កន្ត្រក​​​ដែរ ប៉ុន្តែវា​ត្រូវ​បានគេស្ពាយ​នៅក្រោយខ្នង ដែល​ខុសពី​កន្ត្រក ត្រូវបាន​​គេ​យួរ​នៅ​នឹង​ដៃ។

រស់​នៅភូមិល្អក់ ឃុំល្អក់ ​ស្រុក​អូរជុំ ខេត្ត​រតនគិរី លោក ឡង កញ្ឆ្រាំ វ័យ៧០ឆ្នាំ ជនជាតិដើមភាគតិច​​​គ្រឹង ដែល​ជាអ្នកត្បាញ​កាផា​មួយ​រូប​ បានឱ្យដឹង​ថា កាផាជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចតាំងពីបូរមបូរាណមក ដោយ​គេ​ប្រើប្រាស់សម្រាប់ដាក់ស្រូវ បន្លែ ផ្លែឈើ និងអនុផលព្រៃឈើ អូស ព្រមទាំងដាក់​ឃ្លោកសម្រាប់​ដងទឹកយកទៅប្រើប្រាស់ជាដើម។​ លោក​បន្តថា ​ពីមុនការត្បាញកាផានៅក្នុងភូមិនេះ មានច្រើនគ្រួសារ ប៉ុន្តែបច្ចុប្បន្ន​ការត្បាញមានការធ្លាក់ចុះ ដោយសារ​ការបាត់បង់ព្រៃឈើ និងធនធាន​ធម្មជាតិ​ដែល​យកមកប្រើ​ជា​វត្ថុធាតុដើមសម្រាប់​ត្បាញ។

លោកបង្ហាញក្តីបារម្ភថា៖ «ការបាត់បង់ប្រពៃណីអត្តសញ្ញាណកាផា ដោយសារតែបាត់បង់ធនធានព្រៃឈើ វត្ថុធាតុដើម​ត្រូវគេកាប់ធ្វើចំការវាលអស់ ហើយ​ក្មេងឥឡូវអត់មានអ្នកចេះធ្វើកាផាទេ អត់ពីខ្ញុំទៅ កូនចៅជំនាន់​ក្រោយ​មិន​សូវចង់​ចេះរៀនត្បាញកាផាបន្តពីចាស់ៗ ធ្វើឱ្យ​បាត់បង់ទំនៀមទម្លាប់ប្រពៃណីនៅពេលអនាគត»។

កំពុងអង្គុយត្បាញកាផា នៅលើគ្រែឈើមុខផ្ទះ លោក ច្រាវ តាឡឺង អាយុ ១១០ឆ្នាំ ជា​ជនជាតិទំពួន រស់នៅភូមិ​គោក​៧ ឃុំល្អក់ ងពីឆ្នាំ១៩៦២​មក បានឱ្យដឹងថា ​​កន្លង​មក ​ក្នុងភូមិនេះ មានអ្នកត្បាញកាផាចំនួន ៤០នាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់​តែ ៤នាក់ប៉ុណ្ណោះ។ លោកបន្តថា ការធ្លាក់ចុះនៃការ​ត្បាញកាផានេះ ដោយ​សារ​កង្វះសម្ភារៈសម្រាប់ផលិត ដូចជាវល្លិ៍ផ្តៅ ដែលកន្លងមកពួកគាត់ធ្លាប់រកបាននៅក្នុងព្រៃ ដោយជំនួសមក​វិញនូវការ​ប្រើខ្សែជ័រ។ មូលហេតុចម្បងមួយទៀត លោកថា ដោយសារតែយុវជនជំនាន់ក្រោយ មិន​ចាប់អារម្មណ៍ធ្វើបន្តពីចាស់ទុំ ដោយពួកគេ​សុខចិត្ត​ចំណាកស្រុកទៅធ្វើការ​ឱ្យ​គេ​វិញ។

បុរសវ័យចំណាស់ដែលត្បាញកាផាចាប់​តាំងពីឆ្នាំ១៩៦២មកនោះ បានបន្តថា៖ «កាផាមួយ​ត្រូវ​ចំណាយពេល​ធ្វើ​បីទៅបួនថ្ងៃបានហើយ វា​​ប្រើពេលយូរ ក្មេងជំនាន់ក្រោយសុខចិត្តទៅរកស៊ី​ឈ្នួល​កាត់​ស្មៅ ស្វាយ​ចន្ទី​ឱ្យ​គេ​ បានបួនម៉ឺនរៀល​ក្នុង១ថ្ងៃ យកលុយទិញ​លឿន ហើយកាផាតម្លៃចាប់ពី២ម៉ឺនរៀល​ឡើង​ទៅ តាម​តូច តាម​ធំ និងតាមការរចនាម៉ូតកាផាហ្នឹង»។

ចំណែក ​បុរសពោះម៉ាយ​វ័យ ៧០ឆ្នាំមួយរូបទៀត លោក ដែង បឺញ ជា​ជនជាតិទំពួន រស់នៅភូមិគោក ឃុំល្អក់ដែរនោះ បា​ន​រៀ​បរាប់ថា លោក​រៀន​ត្បាញកាផា​ពី​​ឪពុក​ម្តាយតាំងពីអាយុ ១៥ឆ្នាំមក ហើយបានបន្ត​ត្បាញ​ទុកសម្រាប់ប្រើប្រាស់មកដល់ពេលបច្ចុប្បន្ន​។ លោកបន្តថា ​ការត្បាញកាផាមួយ ​ត្រូវ​ចំ​​​​ណាយ​ពេលបួនទៅប្រាំថ្ងៃ ដោយប្រើវត្ថុធាតុដើម ដូចជា ដើ​​ម​​ឬ​​ស្សី ដើមរន្ធ និ​ង​​វល្លិ៍​ផ្ដៅ​។

បើតាម លោក ដែង បឺញ ក្នុងភូមិដែលគាត់រស់នៅមានអ្នកត្បាញកាផាតែ ៥នាក់ប៉ុណ្ណោះ ដែលចំនួននេះមានការ​ថយចុះជាងពេលមុន ដែលមានអ្នកត្បាញជាង១០នាក់ ហើយ​អ្នកត្បាញ​ភាគច្រើនជាចាស់ទុំនៅក្នុងភូមិ ខណៈយុវជនងាក​ទៅ​ចាប់អារម្មណ៍ចំពោះការប្រើប្រាស់ឧបករណ៍ផ្សេងៗទៅតាម​ការ​វិវឌ្ឍរបស់សង្គម​ ហើយ​ពួកគេ​​​មិនមានចំណាប់​អារម្មណ៍​ក្នុងការ​រៀនត្បាញ​កាផាបន្តពីចាស់ទុំ។

លោក​បន្ត​ថា៖ «ដោយសារសង្គម​មានការអ​ភិវឌ្ឍ យុវជន​សម្របខ្លួនតាម​ការរស់នៅ ដែ​លជា​ហេ​​​តុ​ជំរុញឱ្យការនិយមធ្វើ ឬប្រើប្រាស់កាផាថយចុះ អ្នកខ្លះទៀតទៅធ្វើការចំណាក់ស្រុក រីឯក្មេងជំនា​ន់​ក្រោ​​​​យ​មិនចាប់អារម្មណ៍រៀនបន្ត គាត់មានការ​ព្រួយបារម្ភធ្លាក់ចុះ​ប្រពៃណីទំនៀមទម្លា​ប់ធ្វើកាផាស្ពា​យនៅ​ពេ​​​ល​អនាគត » ។

មេឃុំល្អក់ លោកស្រី ក្រូន ចន្រ្ទា ដែលជា​ជនជាតិភាគតិចគ្រឹង មានប្រសាសន៍​ថា ការត្បាញកាផារបស់ជនជាតិ​ដើមភាគតិច នាពេលបច្ចុប្បន្ន ពិតជាមានការ​ធ្លាក់ចុះមែន ដោយនៅក្នុងឃុំនេះ អ្នកត្បាញកាផាមានចំនួន​ប្រមាណ ៦០នាក់ប៉ុណ្ណោះ។ អ្នកស្រីបន្តថា ការ​ធ្លាក់ចុះបន្តិចម្តងៗនៃការត្បាញកាផា​នេះ ដោយសារ​តែ​អ្នកត្បាញមានវ័យកាន់​តែចាស់ ហើយសុខភាពក៏ធ្លាក់ទ្រុឌទ្រោមដែលពិបាកក្នុងការ​ទៅរក​វត្ថុធាតុដើម​ពីព្រៃ ស្របពេល​យុវជន​ជំនាន់​ក្រោយ មិន​សូវយកចិត្តទុកដាក់ក្នុងកា​ររៀនត្បាញបន្តពីដូនតានោះទេ។

លោកស្រីនិយាយ​ថា៖ «ពាក់ព័ន្ធទៅនិ​ងធ្វើកាផា​នៅមិនទា​ន់មាន​អង្កកា​រឬសមា​គមណា​មកជួយ​គាំទ្រចងក្រ​ងលើ​ក​​ទឹ​កចិ​​ត្ត​ដ​ល់ជនជាតិដើមភាគតិ​ចនៅក្នុងឃុំរបស់គា​ត់ទេ។រាល់ពេលចុះ​ប្រជុំតែងតែជំរុ​ញគាំទ្រកា​រត្បាញ​កាផាទៅយុវជនជំនាន់ក្រោយឲ្យរៀនបន្តធ្វើការផាព្រោះជាប្រពៃណីអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចរបស់យើង » ។

មន្ត្រីផ្នែកត្រួតពិនិត្យ និងវាយតម្លៃគម្រោងនៃអង្គការសហការ​គ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា(ហៅកាត់ថា អង្គការ​​ICC) លោក ហៀង សុខ មានប្រសាសន៍ថា កាផា ជាផ្នែកមួយនៃអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច ក្នុងចំណោមអត្តសញ្ញាណផ្សេងៗទៀត ដូចជា សម្លៀ​កបំ​ពាក់ របាំប្រពៃណី និង​វប្បធម៌ជាដើម។ លោក​កត់​សម្គាល់ឃើញថា ការត្បាញកាផា​មានការធ្លាក់ចុះ ដោយសារ​តែបញ្ហា​ខ្វះធនធានសម្រាប់ត្បាញ​ និង​គ្មានទីផ្សារសម្រាប់គាំទ្រ​ការផលិត​គ្រឿងប្រើប្រាស់របស់​ពួកគាត់។

លោកបន្តថា៖ «ការអភិរក្សកាផា ទាល់តែយើងមានធនធានឱ្យគាត់ ​ទី២ទាល់តែ​រកទីផ្សារឱ្យគាត់ បានគាត់អាចអភិរក្សបានយូរអង្វែង។ បើសិនយើងអត់រកធនធានឱ្យ​គាត់​ទេ ការអភិរក្សក៏វាអត់មានន័យ​ បើគាត់​ធ្វើហើយអត់មានទីផ្សារសម្រាប់ចែកចាយ ម៉េចគាត់អាចធ្វើបានទៀត ធ្វើម៉េច​គាត់អាចរក​ថវិកាសម្រាប់គ្រួសារ​គាត់ខ្លះ​ បញ្ហាគឺការ​ការ​ចែកចាយ ការ​រកចំណូលហ្នឹង»៕

អត្ថបទដោយ សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច៖ លោក តឿ ឡោះ, លោក សល់ ហឿម, កញ្ញា សេវ ស៊ីឌី និង លោក ប៉ាន់ យឿម

អត្ថបទមុន

ក្រសួង​បរិស្ថាន​​ធ្វើ​​យុទ្ធនាការ​«ថ្ងៃនេះ​ ខ្ញុំ​មិន​ប្រើប្រាស់​ប្លាស្ទិក​»​​​ជាង​១​ឆ្នាំ​មាន​អ្នក​ចូលរួម​ជាង​៩​លាន​អង្គ/នាក់​​

អត្ថបទបន្ទាប់

ពលរដ្ឋ​នៅ​ឃុំ​ប៉ូយ​ខេត្ត​រតនគិរី​ ​កំពុង​ជួប​បញ្ហា​មេ​ស្រា​ដែល​យក​ទៅ​ផលិត​ជា​ស្រា​ពាង​

អត្ថបទបន្ទាប់
រូបភាព ស្រាពាង ដែលប្រជាពលរដ្ឋបានតាំងសម្រាប់លក់នៅតំបន់រមណីយដ្ឋានបឹងយក្សឡោម ខេត្តរតនគិរី កាលពីខែកក្កដា ឆ្នាំ២០២៤។ (ពលរដ្ឋអ្នកសារព័ត៌មានជាសិក្ខាកាម)

ពលរដ្ឋ​នៅ​ឃុំ​ប៉ូយ​ខេត្ត​រតនគិរី​ ​កំពុង​ជួប​បញ្ហា​មេ​ស្រា​ដែល​យក​ទៅ​ផលិត​ជា​ស្រា​ពាង​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង