CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ជនជាតិដើមភាគតិចនៅព្រះវិហារចោទអភិបាលស្រុកត្បែងមានជ័យនិងបក្ខពួកថារំលោភយកដីធ្លី​ពួកគេ​

Admin ដោយ Admin
June 5, 2023
ក្នុង សង្គម
0
ជនជាតិដើមភាគតិចនៅព្រះវិហារចោទអភិបាលស្រុកត្បែងមានជ័យនិងបក្ខពួកថារំលោភយកដីធ្លី​ពួកគេ​

ជនជាតិដើមភាគតិចកួយជាង៣០នាក់ បានប្រមូលផ្តុំមុខស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីគាំទ្រជនជាតិដើមភាគតិច៤នាក់ ដែលត្រូវបាននគរបាលកោះហៅឱ្យឆ្លើយបំភ្លឺទៅតាមបណ្តឹងរបស់អភិបាលស្រុកត្បែងមានជ័យកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ។ ​(រូបភាព: ផ្តល់ឱ្យ)

0
ចែករំលែក
106
ចំនួនមើល

ជនជាតិដើមភាគតិចនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារចោទថា អភិបាលស្រុកត្បែងមានជ័យ និងបក្ខពួកថាបានរំលោភដីធ្លីរបស់ពួកគាត់ដែលបានកាន់កាប់អាស្រ័យផលអស់រយៈពេលជាង២០ឆ្នាំ។

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ជនជាតិដើមភាគតិចកួយជាង៣០នាក់ បានប្រមូលផ្តុំមុខស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីគាំទ្រជនជាតិដើមភាគតិច៤នាក់ ដែលត្រូវបាននគរបាលកោះហៅឱ្យឆ្លើយបំភ្លឺទៅតាមបណ្តឹងរបស់អភិបាលស្រុកត្បែងមានជ័យ លោក នុត សោភ័ណ្ឌ និងបក្ខពួក ក្រោយពលរដ្ឋទាំងនេះ បានដកបង្គោលរបងដែលបោះដោយអាជ្ញាធរចូលក្នុងដីរបស់ពួកគេ។

លោក ងន ហៀម អាយុ ២៩ ឆ្នាំ ជាជនជាតិដើមភាគតិចកួយ ប្រាប់សារព័ត៌មានពលរដ្ឋថា អភិបាលស្រុកត្បែងមានជ័យលោក នុត សោភ័ណ្ឌ និងបក្ខពួកបានគប់គិតគ្នាលួចធ្វើប័ណ្ណកម្មសិទ្ធិលើដីធ្លីរបស់ពួកគេដែលបានកាន់កាប់ជាង២០ឆ្នាំ។

លោក ងន ហៀម នៅឃុំប្រមេរុ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៣ អភិបាលស្រុក និងបក្ខពួកបានយកបង្គោលរបងទៅបោះរំលោភចូលដីរបស់ពួកគាត់ចន្លោះពី១០ម៉ែត្រទៅ២០ម៉ែត្រ ប៉ុន្តែត្រូវបានពួកគាត់ដកចេញវិញ។ លោកថា ក្រោយពលរដ្ឋដកបង្គោលរបងនោះចេញ គឺអាជ្ញាធរស្រុកបានប្តឹង​ពួកគាត់ទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។

លោកបន្ថែមថា ៖«ដីហ្នឹងជាក់ស្ដែង គឺដីបងប្អូនសហគមន៍បួនគ្រួសារដែលគាត់រស់នៅអាស្រ័យផលដីនេះតាំងពីឆ្នាំ២០០០ក្រោយមកគេមកធ្វើប្លង់ឆ្នាំ២០១៦។ ព្រឹកមិញនេះកន្លែងស្នងការខេត្តព្រះវិហារ គេអត់បាននិយាយអំពីដីធ្លីហ្នឹងទេ គឺគេនិយាយពីរឿងពលរដ្ឋដកបង្គោលដី។ ហើយម្ចាស់បង្គោលដែលដាំលើដីពលរដ្ឋនោះ គេទាមទារសំណង៦ លានរៀល។ ប្រជាពលរដ្ឋឆ្លើយតបគេវិញថា កុំឱ្យដាំបង្គោលទៅលើដីពួកគាត់។ បើដាំបង្គោលលើដីពួកគាត់ពួកគាត់នឹងដកចេញ ព្រោះដីនោះរបស់ពួកគាត់ មានផ្ទះ ដំណាំដាំដុះពេញហើយ»។

ពលរដ្ឋម្នាក់ទៀតលោក ប៉ាង សេវ អាយុ ៣៧ឆ្នាំ និយាយថា ជុំវិញរឿងជម្លោះដីធ្លីនេះ គឺកន្លងមកអភិបាលស្រុករវៀង និងបក្ខពួកបានមកបញ្ចុះបញ្ចូលឱ្យពលរដ្ឋលក់ដីនោះឱ្យទៅពួកគេ ប៉ុន្តែពលរដ្ឋមិនព្រម ហើយបានប្តឹងក្រុមពលរដ្ឋទៅតុលាការថែមទៀត ប៉ុន្តែត្រូវតុលាការទម្លាក់បទចោទនោះវិញ។

 លោកបន្ថែមថា៖«កន្លងមកគេបានប្ដឹងតាមប្រព័ន្ធតុលាការហើយត្រូវខាងតុលាការទម្លាក់ចោលបទចោទប្រកាន់ ហើយឥឡូវនេះត្រូវបានគេប្ដឹងមកស្នងការខេត្ត ដែលម្ចាស់ដីកំពុងតែរស់នៅអាស្រ័យផល។ ខ្ញុំយល់ថាវាដូចជាអយុត្តិធម៌សម្រាប់ពួកខ្ញុំដែលរស់នៅអាស្រ័យផលជាយូរយារណាស់មកហើយសុខៗបែរទៅជាមានបញ្ហាអ្នកមករស់នៅក្រោយទៅវិញ។ វាដូចជាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ»។

ជនជាតិដើមភាគតិចកួយម្នាក់ អ្នកស្រី សុខ មឿន អាយុ៣៧ឆ្នាំ បានលើកឡើងថា បក្ខពួកអាជ្ញាធរបានបោះបង្គោលចូលដីគាត់ប្រហែល១៧ម៉ែត្រ ប៉ុន្តែអ្នកស្រីបានដកបង្គោលនោះចេញ ហើយត្រូវបានក្រុមអាជ្ញាធរប្តឹងពួកគាត់ទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារទារសំណង៦លានរៀលយ៉ាងអយុត្តិធម៌។

អ្នកស្រីបន្ថែមថា៖«រឿងបញ្ហាដែលកើតឡើងពីព្រោះតែគេយកបង្គោលរបងមកដាំនៅក្នុងដីរបស់នាងខ្ញុំ។ ខ្ញុំសូមសំណូមពរដល់ខាងអាជ្ញាធរមានសមត្ថកិច្ចមន្ត្រីពាក់ព័ន្ធជួយរកខុសត្រូវដល់ពួកយើងខ្ញុំផង»។

សារព័ត៌មានពលរដ្ឋមិនអាចសុំការឆ្លើយតបពីអភិបាលស្រុករវៀងលោក នុត សោភ័ណ្ឌ និងបក្ខពួកបានទេពាក់ព័ន្ធករណីនេះ។

មេភូមិបុស្សធំ លោក ភឿង ម៉ត់ មានប្រសាសន៍ថា លោកមិនសូវបានដឹងច្បាស់ជុំវិញជម្លោះដីធ្លីនេះទេ ដោយថា លោកទើបឡើងកាន់តំណែងថ្មីនៅឆ្នាំ២០១៧ ខណៈជម្លោះដីធ្លីនេះបានកើតឡើងជាយូរឆ្នាំមកហើយ។ លោកថា បញ្ហានេះលោកធ្លាប់បានឱ្យភាគីជម្លោះដាក់បណ្តឹងទៅមន្ទីរដែនដីរកដំណោះស្រាយវិញ។

លោកបន្ថែមថា៖«ខ្ញុំសុំសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសហគមន៍និងភាគីដែលមានទំនាស់ជាមួយសូមឱ្យមានការសម្របសម្រួលគ្នានៅខាងក្រោមទៅបានហើយ កុំឱ្យមានការប្ដឹងផ្ដល់ទៅដល់តុលាការ ព្រោះអីវាគ្មានចំណេញអ្វីនោះទេនាំឲ្យតែខាតប្រយោជន៍រៀងៗខ្លួន»។

ចំណែកមេភូមិប្រមេរុលោក ស៊ឹម លែន មានប្រសាសន៍ថា ករណីណេះលោកធ្លាប់បានសម្របសម្រួលដោះស្រាយនៅសាលាស្រុកជាច្រើនដងហើយដោយភាគីអភិបាលស្រុកមានប្លង់រឹង ខណៈពលរដ្ឋមានប្លង់ទន់។ លោកថា រឿងនេះហួសពីសមត្ថកិច្ចរបស់លោកក្នុងការដោះស្រាយទៅហើយ។

លោកបន្ថែមថា៖«បើនិយាយទៅការសម្របសម្រួលខ្ញុំអស់ពីការសម្របសម្រួលហើយ។ ភាគីខាងមានប្លង់រឹង គេព្រមសម្របសម្រួលដែរ តែខាងប្លង់ទន់គាត់នៅតែមិនព្រម ខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរដល់ខាងប្លង់ទន់មិនព្រមខាងប្លង់រឹងគេក៏ធ្វើតាមច្បាប់ទៅ»។

យ៉ាងណា ប្រជាសហគមន៍ អះអាងថា ពួកគាត់មិនព្រមផ្តល់ដីនោះឱ្យភាគីជម្លោះម្ខាងទៀតឡើយ ទោះអាជ្ញាធរពាក់ព័ន្ធមិនរកដំណោះស្រាយឱ្យក៏ដោយ ក្រោមហេតុផលថា ដីនោះពួកគាត់បានកាន់កាប់អាស្រ័យផលជាង២០ឆ្នាំទៅហើយ៕

…………………………………………….

អត្ថបទ​ដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួស ចាន់ឌឿន

អត្ថបទមុន

អ្នកការពារព្រៃសង្ឃរុក្ខាវ័នបារម្ភពីផលប៉ះពាល់ត្រី និងសត្វព្រៃ ខណៈទំនប់ទឹកក្នុងតំបន់នេះប្រឈមរីងស្ងួត

អត្ថបទបន្ទាប់

ក្រុមយុជនខកចិត្តចំពោះក្រសួងបរិស្ថានដែលថា ការរកឃើញបទល្មើសព្រៃឈើរបស់ពួកគេគឺជារឿងមិនពិត

អត្ថបទបន្ទាប់
ក្រុមសកម្មជនបរិស្ថាន យុវជន អង្គការសង្គមស៊ីវិល បានដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាន ដើម្បីស្នើបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចឬកាត់ដីតំបន់ឧទ្យានជាតិទៅឱ្យក្រុមហ៊ុនឯកជននៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ (Facebook: Mother Nature Cambodia)

ក្រុមយុជនខកចិត្តចំពោះក្រសួងបរិស្ថានដែលថា ការរកឃើញបទល្មើសព្រៃឈើរបស់ពួកគេគឺជារឿងមិនពិត

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង