CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ជន​ជាតិ​ដើម​ភាគតិច​កួយ​នៅ​ព្រះវិហារ​ចោទ​អាជ្ញាធរ​ថា​គប់គិត​គ្នា​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជាន់​ដី​សហគមន៍​

Admin ដោយ Admin
March 4, 2024
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
ជនជាតិដើមភាគតិចកួយប្រមាណ៣០នាក់បានទៅប្រមូលផ្តុំមុខសាលាស្រុកត្បែងមានជ័យ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយពួកគេបានឈរលើកបដា និងសសេរថា «មន្ត្រីគប់គិតគ្នាធ្វើប្លង់កម្មសិទ្ធិជាន់លើដីរបស់សហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរុ»។ (ផ្តល់ឱ្យ)

ជនជាតិដើមភាគតិចកួយប្រមាណ៣០នាក់បានទៅប្រមូលផ្តុំមុខសាលាស្រុកត្បែងមានជ័យ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយពួកគេបានឈរលើកបដា និងសសេរថា «មន្ត្រីគប់គិតគ្នាធ្វើប្លង់កម្មសិទ្ធិជាន់លើដីរបស់សហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរុ»។ (ផ្តល់ឱ្យ)

0
ចែករំលែក
154
ចំនួនមើល

ជនជាតិដើមភាគតិចកួយនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចោទអាជ្ញាធរថា បានគប់គិតគ្នាធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជាន់លើដីសហគមន៍ ប៉ុន្តែអាជ្ញាធរបានច្រានចោលការចោទប្រកាន់នេះ។

ជនជាតិដើមភាគតិចប្រមាណ៣០នាក់បានទៅប្រមូលផ្តុំមុខសាលាស្រុកត្បែងមានជ័យ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈសមាជិកសហគមន៍ទៅជួបមន្ត្រីរដ្ឋបាលស្រុកដើម្បីសាកសួរជុំវិញបញ្ហាវិវាទដីធ្លី ដោយពួកគេបានឈរលើកបដា និងសរសេរថា «មន្ត្រីគប់គិតគ្នាធ្វើប្លង់កម្មសិទ្ធិជាន់លើដីរបស់សហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរុ»។

ប្រធានសហគមន៍ជនជាតិភាគតិចកួយលោក ស៊ុត សាវន នៅភូមិបុះធំ ឃុំប្រមេរុ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីឆ្នាំ២០១៥ សហគមន៍បានស្នើសុំដល់អាជ្ញារធរឱ្យកាត់ឆ្វៀលដីទំហំជាង ៨០០០ហិកតាទុកជាដីសមូហភាពសម្រាប់ជនជាតិដើមភាគតិចកួយជាង៥០០គ្រួសារនៅឃុំប្រមេរុអាស្រ័យផលតាមបែបប្រពៃណី ប៉ុន្តែអាជ្ញាធរមិនព្រមឡើយ។

តំណាងសហគមន៍រូបនេះបន្តថា ក្រោយមកអាជ្ញាធរបានគប់គិតគ្នាលួយធ្វើប័ណ្ណកម្មសិទ្ធិដោយស្ងាត់ៗទៅឱ្យអ្នកផ្សេងទៀត ដោយជាន់លើដីសហគមន៍ជនជាតិដើមភាគតិចដែលកំពុងអាស្រ័យផលប្រហែល១០គ្រួសារ និងមានផ្ទៃដីសរុបជាង៦០ហិកតា។

លោកបន្ថែមថា៖«យោងទៅតាមច្បាប់ គឺមានន័យថា គាត់ប្រើប្រាស់ជាដីភោគៈរយៈពេលយ៉ាងយូរក៏៥ឆ្នាំ មានន័យថាគាត់អាស្រ័យផលរហូត ហើយអត់មានអាក់ខាន។ ហើយការប្រើប្រាស់ដោយដឹងឮជាសាធារណៈ ហើយមិនធ្លាប់មានបញ្ហាអី មានដំណាំដាំដុះជាក់ស្ដែង។ អញ្ចឹងបានឈានទៅរកការចុះបញ្ជីធ្វើប្លង់។ តែគាត់ [ភាគីមានប្លង់] អត់ដែលកាន់កាប់ប្រើប្រាស់ផង។ សុខៗស្រាប់តែមានដីជាន់លើដីរបស់ពលរដ្ឋ។ អញ្ចឹងមានន័យថា អាជ្ញារធរគាត់គប់គិតចេញប្លង់ចេញឱ្យដោយមិនមានព្រំប្រទល់ណាមួយច្បាស់លាស់។ អញ្ចឹងវាហាក់ដូចជាចេញប្លង់ជាន់លើដីបងប្អូនពលរដ្ឋ»។

ជនជាតិដើមភាគតិចកួយម្នាក់ទៀត លោក ឈឿន ធី នៅភូមិសែ្រព្រាង ឃុំប្រមេរុ ដែលត្រូវបានអាជ្ញារធរហៅសួរនោះនិយាយថា រូបលោកត្រូវបានអាជ្ញារធរសួរនាំ និងបង្ខំឱ្យលោកប្រគល់ដីឱ្យទៅអ្នកដែលមានប័ណ្ណកម្មសិទ្ធិ ដោយចោទថា លោកអាស្រ័យផលដោយខុសច្បាប់លើដីកម្មសិទ្ធិរបស់គេ។

លោក ឈឿន ធី អះអាងថា ដីកំពុងមានជម្លោះនោះ លោកបានអាស្រ័យផលដោយធ្វើស្រែតាំងពីឆ្នាំ២០០០ មុនក្រុមហ៊ុនឡានហ្វេងចូលមកអភិវឌ្ឍន៍នៅតំបន់នោះទៀត។ លោកថា ទើបតែអំឡុងខែកម្ភៈ២០២៤នេះ អាជ្ញារធរស្រុកកោះហៅលោក ទៅសាកសួរ និងបានចោទថា លោកអាស្រ័យផលលើដីកម្មសិទ្ធិរបស់គេទៅវិញ។  លោកថា ដីដែលគ្រួសារលោកអាស្រ័យផលនោះ មានទំហំ៨ហិកតា ដោយបច្ចុប្បន្នអាជ្ញាធរបានចេញប័ណ្ណកម្មសិទ្ធិឱ្យបុគ្គលផ្សេងជាន់លើដីលោកអស់៣ហិកតាទៅហើយ។

លោកបន្ថែមថា៖«ខ្ញុំបានបង្កបង្កើនផលតាំងពីឆ្នាំ២០០០មករហូតដល់ក្រុមហ៊ុនចូលឈូសឆាយនៅឆ្នាំ២០១២។ ខ្ញុំខំទប់ស្កាត់ណាស់ដែរ តែអត់ឈ្នះក្រុមហ៊ុនក៏បានឈូសឆាយដាំអំពៅ។ រហូតដល់ក្រុមហ៊ុនក្ស័យធន់នៅឆ្នាំ២០១៩ បានខ្ញុំទៅកាន់កាប់ដីខ្ញុំវិញ។ ដល់ពេលបច្ចុប្បន្ននេះ ក៏ស្រាប់តែមានលេចឈ្មោះ ឃឿន មកធ្វើប្លង់គាត់ថា ដីនេះជាដីរបស់គាត់។ ខ្ញុំអត់ដឹងថា តានោះមកវាស់យកដីខ្ញុំពីអង្កាល់ទេ។  ដីខ្ញុំប្រើប្រាស់ជាក់ស្ដែង ហើយក្រុមអាជ្ញាធរគប់គិតគ្នាទៅវាស់ឱ្យឯកជនផ្សេងៗទៀត»។

លោក ថោង ស៊ុត វ័យ៦១ឆ្នាំជាជនជាតិភាគតិចកួយ នៅភូមិប្រមេរុ ឃុំប្រមេរុ បានចោទថា បុគ្គលឈ្មោះ ប្រាក់ ប៉ាក់ បានគប់គិតគ្នាឃិតជាមួយបុគ្គលឈ្មោះ អ៊ុច សុខសាន ជាមន្ត្រីសូរិយោដីស្រុក លួចធ្វើប័ណ្ណកម្មសិទ្ធិជាន់លើដីរបស់គាត់អស់៦ហិកតា។

លោក ថោង ស៊ុត បន្តថា ដីនោះគ្រួសារលោកបានកាន់កាប់ និងអាស្រ័យផលដោយស្រែជាច្រើនឆ្នាំមកហើយ ពោលគឺមុនក្រុមហ៊ុនចិនចូលមកអភិវឌ្ឍន៍នៅតំបន់នោះទៅទៀត ប៉ុន្តែក្រោយក្រុមហ៊ុននេះដកចេញទៅវិញ ស្រាប់តែមានបុគ្គលខ្លះមកអះអាងថា ដីនោះ ជាដីរបស់ពួកគេទៅវិញ។ លោកអំពាវនាវដល់រដ្ឋាភិបាលពិនិត្យឡើងវិញ និងជំរុញឱ្យពន្លឿនចុះបញ្ជីដីសមូហភាពឱ្យបានឆាប់ ដើម្បីបញ្ចៀសការរំលោភបំពាន និងធ្វើប័ណ្ណកម្មសិទ្ទិទន្ទ្រានយកដីសហគមន៍តទៅទៀត។

 លោកបន្ថែមថា៖«ម្ចាស់ស្រែខ្លួនឯងបែរជាមិនបាន។ អាអ្នកមកពីចម្ងាយកំពត កំពង់ធំ ព្រៃវែងស្វាយរៀងបានដី។ កាលពួកខ្ញុំទប់ស្កាត់ពីដើមអត់មានអីទេ។ ស្រាប់តែពេលនេះខាងសូរិយោដីក៏មានដីនៅទីនោះ ខាងកសិកម្មខេត្តក៏មានដីនៅទីនោះ។ ចេញប្លង់ឃុបឃិតគ្នាដើម្បីទន្ទ្រានយកដីជនជាតិដើមភាគតិចយើងច្រើន។  អញ្ចឹងបានថា ពួកខ្ញុំប្តឹងទៅណា? បើស្រុកក៏គ្នាគេ បើឃុំក៏គ្នាគេ។ បើឡើងទៅខេត្តខេត្តក៏គ្នាគេ។ ដូច្នេះខ្ញុំរកការខុសត្រូវមិនឃើញ»។

ពលរដ្ឋអ្នកសារព័ត៌មានមិនទាន់អាចរកការឆ្លើយបំភ្លឺពីលោក ប្រាក់ ប៉ាក់  និងលោក អ៊ុច សុខសាន បាននៅឡើយទេពាក់ព័ន្ធរឿងនេះ។

លោក លឿង ឃឿន ដែលអ្នកភូមិ អះអាងថា ជាអ្នកចំណូលស្រុកថ្មីមកពីខេត្តកំពង់ចាម និងម្ចាស់ប័ណ្ណកម្មសិទ្ធិលើដីកំពុងមានជម្លោះ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ដីនោះ គឺលោកបានកាន់កាប់យូរណាស់មកហើយ និងតវ៉ាបានពីក្រុមហ៊ុនចិនកាលពីអំឡុងឆ្នាំ២០១៦។ លោកថា ក្រោយតវ៉ាបាន គឺក្រុមការងារចំរុះរបស់អាជ្ញាធរបានចុះមកកាត់ឆ្វៀលឱ្យពលរដ្ឋដែលមានដីពាក់ព័ន្ធ។

លោក លឿង ឃឿន អះអាងថា កាលនោះក្រុមអាជ្ញាធរបានកាត់ឆ្វៀលដីទំហំ៣ហិកតា និងធ្វើចេញប័ណ្ណកម្មសិទ្ធិឱ្យលោកទៀតផង។

លោកបន្ថែមថា៖ «ដីហ្នឹង ដីចំបក់ខ្ញុំ មិនដែលមានស្រែពលរដ្ឋឯណា។ ក្រុមហ៊ុនគេឈូសឆាយ ខ្ញុំទៅតវ៉ា ហើយក្រុមការងារអាជ្ញាធរវាស់ ខាងភូមិឃុំក្រុមការងារគេហ្នឹងគេចុះធ្វើវាស់វែងបីខែ។ គេចុះធ្វើសម្រាប់តែអ្នកពាក់ព័ន្ធដីទេ។ កាលហ្នឹងក្រុមហ៊ុនគេឱ្យពលរដ្ឋតវ៉ា ប៉ុន្តែពលរដ្ឋខ្លះមិនបានតវ៉ាទេ ដល់ពេលខ្ញុំតវ៉ាបានទៅជាថា ដីនោះគាត់ទៅវិញ ខ្ញុំមិនយល់ទេ»។

មេឃុំប្រមេរុ លោក សឹម លាម    មានប្រសាសន៍ថា  លោកមិនបានច្បាស់ក្នុងរឿងនេះទេ ដោយថា កាលណោះលោកមិនបានជាប់ជាក្រុមព្រឹក្សាឃុំទេ។ ហើយថា ការប្រជុំដោះស្រាយទាំងពីរលើកកន្លងមក ក៏លោកបានចូលរួមស្តាប់ដែរ។

ចំណែកអភិបាលរងស្រុកត្បែងមានជ័យលោក ខឹម សិត បានច្រានចំពោះការចោទប្រកាន់របស់ពលរដ្ឋដែលថា មន្ត្រីអាជ្ញាធរគប់គិតធ្វើប័ណ្ណកម្មសិទ្ធិជនសហគមន៍ជនជាតិដើមភាគតិចនេះ។

លោក ខឹម សិត មានប្រសាសន៍ថា ជាគោលនយោបាយរបស់រដ្ឋាភិបាល គឺអភិវឌ្ឍន៍ជាទម្រង់ស្បែកខ្លា។លោកថា ក្រុមការងារចំរុះរបស់អាជ្ញាធរបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនពលរដ្ឋជាមួយក្រុមហ៊ុន និងបានប្រកាសជាសាធារណៈរយៈពេលមួយសខែឱ្យពួកគេតវ៉ាពីផលប៉ះពាល់ ហើយពលរដ្ឋជាច្រើនគ្រួសារត្រូវបានដោយស្រាយឱ្យ។

លោកបន្ថែមថា  ៖« ករណីនេះមិនមែនគេរំលោភគាត់ទេ។ តែគាត់ជាអ្នករំលោភលើអ្នកមានប្លង់វិញ។  ព្រោះកាលនោះក្រុមហ៊ុនចំការអំពៅចិនគេវិនិយោគជាមួយរាជរដ្ឋាភិបាល។  អញ្ចឹងគេបង្កើតគណៈកម្មការចម្រុះ ដែលមានសុរិយោដីមានកសិកម្មមានអាជ្ញាធរភូមិឃុំស្រុក។ ហើយគេផ្សព្វផ្សាយទូលំទូលាយណាស់។ ហើយប្រទេសមានច្បាប់។ តើយើងធ្វើយ៉ាងម៉េច ព្រោះអាជ្ញាធរយើង យើងអនុវត្តទៅតាមអ្វីដែលជាគោលការណ៍ច្បាប់ ដែលយើងបានផ្សព្វផ្សាយរលំទូលាយហើយ  ហើយពួកគាត់ឆ្លើយថាមិនដឹង  នេះជាឡេះមួយរបស់គាត់ទេ»។

អ្នកសម្របសម្រួលគម្រោងផ្នែកសទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា  រដ្ឋាភិបាល និងក្រសួងមន្ទីrពាក់ព័ន្ធគួរសើបអង្កេតឱ្យបានច្បាស់ទៅលើបញ្ហានេះ។ លោកថា កន្លងមកនៅតាមបណ្តាខេត្តមួយចំនួនក៏មានបញ្ហា ការចេញប្លង់មិនប្រក្រតីរបៀបនេះដែរ ដែលធ្វើឱ្យពលរដ្ឋជាម្ចាស់ដីរងនូវភាពអយុត្តិធម៌  ។

លោកបន្តថា «ដីដែលគាត់ធ្លាប់ធ្វើស្រែធ្វើចម្ការនៅហ្នឹងសោះស្រាប់តែធ្វើយូរៗទៅ វាមានបុគ្គលមកផ្សេងថាជាកម្មសិទ្ធិរបស់គេទៅវិញ។ អាហ្នឹងវាមិនប្រក្រតី។ អញ្ចឹងចំណុចហ្នឹងគឺថា ត្រូវមានការបកស្រាយឡើងវិញ។ ត្រូវមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់។ ហើយមិនមែនបានន័យថាមានប្លង់កម្មសិទ្ធិហើយ សុទ្ធតែជារឿងត្រឹមត្រូវទាំងអស់ទេ ព្រោះប្លង់កម្មសិទ្ធិមួយចំនួនចេញទៅដោយមានអ្វីនៅពីក្រោយ ដោយមិនស្អាតស្អំ មានមេរោគ»។

……………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន

អត្ថបទមុន

សង្គមស៊ីវិលចាត់ទុកករណីអាជ្ញាធរខេត្តព្រះវិហារហាមពលរដ្ឋមិនឱ្យផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរីជាការរំលោភសិទ្ធិ

អត្ថបទបន្ទាប់

អត្ថបទ​និទាន​៖​​ ​លោក​ ​ថុន​ ​រដ្ឋា​ ​យុវជន​ដែល​ពលី​ដើម្បី​យុត្តិធម៌​បរិស្ថាន​

អត្ថបទបន្ទាប់
លោក ថុន រដ្ឋា កំពុងផ្តល់បទសម្ភាសន៍ឱ្យសិក្ខាកាមពលរដ្ឋអ្នសារព័ត៌មាននៅខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (អ្នកស្រី នឿន ដាវីន)

អត្ថបទ​និទាន​៖​​ ​លោក​ ​ថុន​ ​រដ្ឋា​ ​យុវជន​ដែល​ពលី​ដើម្បី​យុត្តិធម៌​បរិស្ថាន​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង