CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ជនជាតិដើមភាគតិចពូនងនៅភូមិចម្រើនខេត្តក្រចេះត្អូញត្អែពីកង្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំង 

CJs khmer ដោយ CJs khmer
March 31, 2025
ក្នុង សង្គម
0
ជនជាតិដើមភាគតិចពូនងនៅភូមិចម្រើនខេត្តក្រចេះត្អូញត្អែពីកង្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំង 

[រូបភាពតំណាង]អណ្ដូងស្នប់។ (រូបភាព៖ SOCFIN Cambodia)

0
ចែករំលែក
37
ចំនួនមើល

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចម្រើនរាប់រយគ្រួសារត្អូញត្អែរពីរឿងគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ នៅ​​ក្នុងរដូវប្រាំង ខណៈអាជ្ញាធរមូលដ្ឋានអះអាងថាធ្លាប់បានស្នើសុំគោលការណ៍ ពីភាពប្រឈម​នៃ​កា​​​​​​​រ​ខ្វះខា​តទឹកប្រើប្រាស់នេះ ទៅមន្ទីរពាក់ព័ន្ធនៅក្នុងខេត្តដែរ ប៉ុន្តែនៅពុំ​ទទួលបាន​ការឆ្លើ​យ​​តប​ជា​​វិ​ជ្ជ​​មា​​​នណាមួយ​នៅឡើយ មកដល់ពេលនេះ។

ភូមិចម្រើន ដែលស្ថិតនៅចន្លោះភូមិស្គរ និងភូមិ ១០៥ ក្នុងស្រុ​​កចិត្តបុរីខេត្តក្រចេះ ជាទីតាំងដែ​ល​​ជួប​ប​​ញ្ហាកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃធ្ងន់ធ្ងរជាងគេ បើធៀបទៅនឹងភូមិដទៃៗទៀត នៅក្នុងឃុំថ្មីនេះ។ 

លោក នើល ត្រក់ ជាជនជាតិដើមភាគតិច ពូនង អះអាងកាល ពីខែ វិច្ឆិកា ថា នៅភូ​មិ​​របស់​លោ​កជាតំ​​បន់ខ្ពង់រាបមិនមានប្រភព​ទឹកណាមួយដែលអាចយក​មកប្រើប្រាស់បានទេមាន​តែអណ្ដូង​តែ​មិនអា​ចប្រើ​ប្រាស់គ្រប់គ្រាន់ទេដោយសារតែអណ្ដូងខ្លះត្រូវខូច។លោកបន្តថា ដើម្បីទទួលបានទឹក​យកម​ក​​ប្រើ​​​​ប្រាស់ប្រចាំថ្ងៃ ក្រុមគ្រួសាររបស់លោក មិនខុសពីអ្នកដទៃទៀតទេ គឺចាំបាច់ណាស់ត្រូវចំណា​យថវិកាទិញទឹ​កដែ​ល​​គេដឹកលក់នៅតាមភូមិ ជាប្រចាំ ។ 

លោកបន្តថា៖«នៅក្នុងភូមិអត់មានទឹកអូរទំនប់ស្ទឹងអីទេនៅកណ្ដាលទួលចែស មានតែអណ្ដូ​ងបួនតែ​ខូ​ច​អស់មួយនៅសល់បីប្រើប្រាស់មិនគ្រប់ទេ។ រាល់ថ្ងៃទិញទឹកគេដឹកលក់គេលក់មួយពាងប្រាំមួយពាន់មួយខែអត់ប្រហែល ៥ ម៉ឺនចុះក្រោម »។ 

អ្នកស្រី ងេះ ស៊ីថា ជាជនជាតិដើមភាគតិច ពូនង និងជាគ្រូបង្រៀនពហុភាសា រស់ក្នុងនៅភូមិ ១​០​៥ លើកឡើងថា ក្រៅពីអណ្ដូ​ងដែលជាប្រភពទឹកដ៏សំខាន់របស់អ្នកភូមិនៅទីនេះ គឺមិនមានប្រភព​ទឹកណា​​មួយដែ​ល​អា​​ចទាញយកទឹកមកប្រើប្រាស់បានទេ​។ហើយ​អណ្ដូងមួយចំនួន ដែលអ្នកភូមិ​ធ្លា​ប់​ប្រើ​​​​​បា​ន​ ក៏ចេះតែបន្ត​ខូចតទៅទៀត។ 

មិនខុសពីអ្នកភូមិផ្សេងទៀតដែរទេ ស៊ីថា ត្រូវចំ​ណា​យ​ថ​វិកាជាប្រចាំដើម្បីទិញទឹកដែលគេដឹកលក់តា​មភូមិមកប្រើប្រាស់ សម្រាប់ដោះស្រាយតម្រូវការចាំបាច់ប្រចាំថ្ងៃ។ប្រភពបន្តថាការខ្វះខាតទឹកប្រើប្រាស់នេះជួបផលលំបាកច្រើន ដូចជាតែត្រូវប្រឈមមុខ​នឹងអគ្គីភ័យឆាប់ឆេះ ដោយ​គ្មានទឹកទុ​​កសម្រា​​ប់ការពារ។ជុំវិញភាពខ្វះខាតនេះ អ្នកស្រីក៏ធ្លា​​ប់​​បានស្នើសុំ​​ឱ្យអាជ្ញាធរជួយដែរកាលពី៤ឆ្នាំមុន តែមកដល់ពេលនេះមិ​ន​​ទាន់មានដំណោះស្រាយណាមួយ សម្រាប់អ្នកភូមិនៅឡើយទេ។  

អ្នកស្រីបន្តថា៖«អត់មានទឹកទេមានតែអណ្ដូងទៅអត់មានស្រះ ឬក៏ទំនប់សម្រាប់ប្រើប្រាស់ទេ។ត្រូវទិញទឹ​ក​​​​តាមរឺម៉កគេលក់មួយពាង ៥ ០០០ មួយខែចំណាយអស់ ៤ទៅ៥ ម៉ឺនតាមប្រើតិចប្រើច្រើន។ ផលលំ​បា​​ក​ច្រើនខ្វះខាតទឹកការពារភ្លើងឆេះព្រៃរាល់ឆ្នាំ ធ្លាប់ស្នើសុំអាជ្ញាធរយូរដែរហើយតែស្ងាត់ ស្នើសុំកាល ២​០​២​០​ »។ 

ចំណែក អ្នកស្រី មាន សុជាតិ ជាសមាជិកភូមិ អ្នកស្រីឯកភាពដែរថា ប្រ​​ជា​​ពលរដ្ឋមិនតិចជាង ១០០ គ្រួសារទេ ដែលត្រូវប្រឈមុខមុខនឹងការ​ខ្វះខាតទឹកប្រើប្រាស់ដោយសារអណ្ដូងមួយចំនួន​ដែលមាន​នៅ​​ក្នុងភូមិ តែខូច​ប្រើ​មិនកើត។ក្រៅពីនេះ អ្វីដែលជាបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះ គឺទីតាំងភូមិសាស្រ្ត នៃឃុំថ្មីនេះ មិនមានប្រភពទឹកទាល់តែសោះដែលអាចទាញយកមកប្រើប្រាស់បាន។ 

បើតាមអ្នកស្រី មាន សុជាតិ ពេលវេលាដែលប្រជាពលរដ្ឋ ត្រូវជួបបញ្ហាគ្មានទឹកប្រើប្រាស់នេះ គឺនៅ ច​ន្លោះ​​​ពីខែមករា ដល់ខែមិថុនា។ពេលវេលានេះ គឺជាពេលដែ​ល​ព​​លរដ្ឋ​ត្រូវ​ប្រ​ឈ​​​មមុខនឹ​ង​​កា​​រ​​ខ្វះខាតទឹ​កប្រើប្រាស់។ហើយ​បញ្ហានេះកើតឡើ​ងរាល់ឆ្នាំ។​ឆ្នាំ​ណាក៏ដូចឆ្នាំណាដែរ។ 

អ្នកស្រីបន្តថា៖«ខ្វះខាតទឹកប្រជាពលរដ្ឋ ១៣០ គ្រួសារអណ្ដូងសរុប ៥ ខូចពីរនៅសល់បីអត់មា​ន​ទំ​ន​ប់​ទេ​​​​មា​នតែទឹកស៊ីឌែនគេលក់មួយពាង ៥ ០០០រៀល។ អណ្ដូងខូចជួសជុ​លដែរតែនៅតែខូចប្រ​ជា​ព​​លរដ្ឋខ្វះ​ខា​​​​​ត​ខែប្រាំ​ងចាប់ពីខែ ១ ដល់ខែ ៦ »។ 

គេហទំព័រ CCIM មិនអាចស្វែងរកការឆ្លើយតបបានទេ ពីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ លោ​ក លឹម ជីវហាវ ដោយទូរស័ព្ទ មិនអាចទំនាក់ទំនងបាន។ ប៉ុន្តែប្រធានមន្ទីររូបនេះ ត្រូវបានកាសែ​ត​​​​ក្នុង​ស្រុ​​​​ក​​ស្រ​​ង់​សំដីមកចុះផ្សាយ កាលពីខែសីហា ដោយបញ្ជាក់ថាសម្រាប់ជំហានទី១ ខេត្តក្រចេះ បានផ្ត​ល់​កា​រគ្រប់គ្រងទឹ​ក​ស្អា​តបានជិត៧០ភាគរយ ខណៈដែលផ្នែកអនា​ម័យជនបទវិញមានចំ​នួន៤​៥ភា​​គ​​​​រយ។ 

របាយការណ៍ស្តីពីរដ្ឋបាលឃុំថ្មី ដែលស្ថិតនៅក្នុងភូមិសាស្រ្តស្រុកចិត្របូរី ខេត្តក្រចេះគឺភូមិសាស្រ្ត​មួ​យ​​ស្ថិត​នៅ​លើតំបន់ទីទួល និងខ្ពង់រាប។ឃុំនេះ មាន​ភូមិ​​​ចំនួន១០ ចំណុះឱ្យរដ្ឋបាល​ឃុំថ្មី។ក្នុងចំ​ណោ​​​មឃុំទាំ​ង១០ គឺភូមិចម្រើននេះហើយ ត្រូវគេសង្កេត​ឃើ​​ញថា ជាទីតាំងមួយដែល​ជួបបញ្ហក្សត់​ទឹ​ក​​ប្រើ​​​​​​​ប្រាស់ខ្លាំងជាងគេនៅរដូវប្រាំង ក្នុងចំណោមភូមិផ្សេងទៀត នៅ​ក្នុ​​​ងឃុំថ្មីនេះ។  

ជុំវិញរឿងនេះ លោក មុំ ខាំ ជាមេឃុំថ្មី បានលើកឡើងថា បញ្ហាកង្វះទឹកស្អាតនេះ​លោកបានលើកឡើ​ង​នៅ​ក្នុងវេទិកាថ្នា​ក់​​ខេត្ត​រួចហើយ អំពីកង្វល់របស់ពលរដ្ឋនេះ។ ប៉ុន្តែការស្នើសុំនេះវាអាច​នឹងមិនបានទាំ​ង​អស់នោះ​​​​ទេ។ប្រភព​ប​ន្ត​​ថា បើ​ទោះ​​​ជាបែ​បណា ក្នុងនាមអាជ្ញាធរមូលដ្ឋាននឹងខិតខំធ្វើកិច្ចការនេះ ដើម្បី​ដោះ​​ស្រា​យនូវបន្ទុ​ក​រ​បស់​បពលរដ្ឋ ទៅ​​តាមជំហានៗ និងដំណាក់កាលៗ។ 

លោកបន្តថា៖«នៅក្នុងវេទិកាថ្នាក់ខេត្តយើងបានលើកសំណើមន្ទីរអភិវឌ្ឍន៍ប៉ុន្តែការបំពេញបំណងមិ​ន​​​បានទាំងអស់ទេយើងនឹងខិតខំធ្វើគម្រោងមួយៗយើងដាក់ទៅដើម្បីស្នើថវិការបស់ឃុំ មន្ទីរអភិ​វឌ្ឍ​ន៍ និងជួ​យដើ​ម្បី​​គ្រប់គ្រ​ងទឹកឲ្យប្រជាពលរដ្ឋព្រោះតម្រូវការរបស់អ្នកស្រុកពិសេសទឹក »៕ 

………………………………..

អត្ថបទ​ដោយ សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច៖​ សែ សម ម៉ៅ សុភ័ក្រ និង ងេះ សុភី

អត្ថបទមុន

មានការយល់ឃើញផ្សេងគ្នា ជុំវិញ​​ការ​​រៀប​ចំ​​ឡើង​​វិញ​នូ​វ​​ក្រុម​​ជំនុំ​​ព្រះ​​ត្រៃបិដក

អត្ថបទបន្ទាប់

ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជាក់​លាក់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​នៅ​ថៃ​​ដោយ​សារ​រញ្ជួយ​ដី​

អត្ថបទបន្ទាប់
ទិដ្ឋភាពក្រុមអ្នកជួយសង្រ្គោះថៃ នៅតំបន់អាគារដួលរលំដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ នាទីក្រុងបាងកក។ (រូបភាពអង្គការសង់ត្រាល់)

ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជាក់​លាក់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​នៅ​ថៃ​​ដោយ​សារ​រញ្ជួយ​ដី​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង