CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ជន​ជាតិ​ដើម​ទំពួន​ឃុំកាឡៃ​អះអាង​ថា​ពួកគេ​ទទួល​បាន​ព័ត៌មាន​ពេញ​លេញ​អំពី​សុខ​ភាព​មាតា​និង​ទារក​

Admin ដោយ Admin
December 17, 2024
ក្នុង ព័ត៌មាន, យែនឌ័រ, អភិបាលកិច្ច
0
ពលរដ្ឋជនជាតិដើមភាគតិចទំពួន រស់នៅក្នុងឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី កំពុងផ្តល់បទសម្ភាសន៍ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិចឆ្នាំ២០២៤។ (សិក្ខាកាម)

ពលរដ្ឋជនជាតិដើមភាគតិចទំពួន រស់នៅក្នុងឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី កំពុងផ្តល់បទសម្ភាសន៍ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិចឆ្នាំ២០២៤។ (សិក្ខាកាម)

0
ចែករំលែក
59
ចំនួនមើល

ប្រជាពលរដ្ឋក្នុងឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី អះអាងថាពួកគេទទួលបានព័ត៌មានពេញលេញ​ស្តីពី​សេវា​គាំ​​​​ពារសុខ​ភាពមាតា និងទារកតាមរយៈការផ្សព្វផ្សាយ និងចុះអប់រំពីមណ្ឌលសុខភាព ព្រមទាំងអា​ជ្ញា​ធ​​រ​​មូ​​ល​​ដ្ឋាន។

អ្នកស្រី យឿន សាដឿន បាននិយាយថា មិនថាអាជ្ញាធរមូលដ្ឋាន និងមណ្ឌលសុខភាពទេ គឺតែងផ្តល់ការ​អ​ប់​រំជា​និ​ច្ចអំពីការថែទាំសុខភាពមាតា និងទារក ជាពិសេសទាក់ទងចំណេះដឹងអំពីអាហាររូបត្ថម្ភ ការប្រើ​ប្រា​​​​​ស់​​អំពើហិង្សា និងការយល់ដឹងពីយេនឌ័រ។ប្រភពបន្តថា បើនិយាយពីក្រុមគ្រូពេទ្យវិញ ពួកគេចុះផ្ទាល់​​ដ​ល់​​មូ​លដ្ឋាន និងបង្ហាញការយកចិត្តទុកដាក់ចំពោះស្រ្តីដែលមានផ្ទៃពោះ។

អ្នកស្រីបន្តថា៖«ពេទ្យចុះតាមភូមិអំឡុងមានផ្ទៃពោះពេទ្យឲ្យមើលថែកូន និងម្ដាយពីរខែម្ដង បើ​​​​​​អា​​ជ្ញា​ធរពី​របី​​ខែម្ដង ចុះផ្សព្វផ្សាយដល់សហគមន៍ វាល្អគ្រប់គ្រាន់ហ្មង អត់ដូចពីមុនទេ បណ្តុះប​ណ្តាលរ​ហូតកុំ​ឲ្យ​ភ្លេ​​ច ពេទ្យណែនាំពិនិត្យរាល់ខែ ខ្លាចទារកអត់គ្រប់គីឡូ វាស់បេះដូង ជួសឈាមខ្លាចមានជំងឺ »។

ហាក់មិនខុសគ្នាទេ អ្នកស្រី បៀន វី ជាជនជាតិដើមភាគតិចទំពួន លើកឡើងដែរថា បច្ចុប្បន្ននេះទាំងអាជ្ញាធរមូលដ្ឋាន និងមណ្ឌលសុខភាព គេមិនធ្វេសប្រហែសចំពោះសុខភាពពលរដ្ឋ ជាពិសេសស្រ្តីមានផ្ទៃពោះដូ​ចមុនទៀតឡើយ។ពួកគេតែងចុះអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យស្រ្តីមានផ្ទៃ ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឱ្យបានជាប្រចាំ។ប្រភពបន្តថា សព្វថ្ងៃនេះមិនថាតែអ្នកស្រីទេ ដែលយល់ដឹងបានច្រើនពីបញ្ហាសុខភាពមាតា និងទារកនេះ សូម្បីអ្នកភូមិផ្សេងទៀត ក៏ទទួលបានការថែទាំដូចគ្នាដែរ។

បើតាមអ្នកស្រី បៀន វី នៅពេលដែលសហគមន៍ទទួលបានព័ត៌មានគ្រប់គ្រាន់ អំពីការថែទាំសុខភាពបែបនេះ ធ្វើឱ្យពួកគេមានទំនុកចិត្ត ហើយក៏កាត់បន្ថយបានពីបញ្ហាអត្រាស្លាប់មាតា និងទារកនេះបានខ្ពស់ដែរ​។​

អ្នកស្រីបានបន្តថា៖«តាមដានសុខភាពម្ដា​យនិងកូនទៅពិនិត្យអេកូកូ​នអោយហូបអាហារគ្រ​ប់ប្រភេទឲ្យ​បា​ន​​គ្រប់គ្រាន់ ទៅពេទ្យទៀងទាត់ផ្ដល់ថ្នាំជាតិដែក ពេល​មានជំងឺមានថ្នាំចាក់បង្ការ ព្រោះអីនៅ​ពេទ្យគេ​មា​ន​ថ្នាំ​ការពារ គេមានបច្ចេកទេសត្រឹមត្រូវពេលពិបាកគេមានម៉ាស៊ីនបូម អត់ឱ្យធ្វើកា​រធ្ងន់ៗប៉ះពា​ល់ដល់​កូន​អា​ចរលូត ពេលយើងកើតកូនហើយបំបៅដោះឲ្យទៀងទាត់ ពីមុនអត់មានថ្នាំសម្រាលនៅហ្នឹងអញ្ចឹង តែឥ​ឡូ​​វមានថ្នាំចាក់ថ្នាំលេបឆាប់ជាចំពោះខ្ញុំមានសា​រៈសំខាន់ចាប់ផ្ដើ​មពពោះយើងបានយល់​ដឹងច្រើនពីកា​រ​​ថែ​​​​​​រក្សា​​សុខភាពបែបម៉េចដើម្បីសុខភាពកូន»។

បើទោះជាបែបណារបាយការណ៍ស្តីពីទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាព ដែលចេញកាលពីខែ ម​ករា ឆ្នាំ២០២៤ ដោយ​វិ​ទ្យា​​ស្ថានជាតិស្ថិតិ នៃក្រសួងផែនការ រកឃើញថា មរណៈភាព​ទារក​ដែល​មា​នអ​​ត្រា​ខ្ព​​​ស់បំផុតឈរលំដា​ប់​​លេ​​​​​ខរៀងទី២ បន្ទាប់ពីខេត្តក្រចេះ និងស្ទឹងត្រែង ​គឺខេត្តមណ្ឌលគិរី និងខេ​ត្តរ​តនគិរី ដែ​​ល​មានទំហំ​ជិ​ត​​​៣​៧​​ភា​គ​រយ ខណៈដែលខេត្តស្ទឹងត្រែង និងក្រចេះ​អត្រាទារក​ស្លាប់មា​នកំណើ​នដ​ល់​ទៅ​ ៤២ភាគរយ។ដោ​​យ​​ឡែក ក្នុងចំណោមខេត្តក្រុងទាំង២៥ រាជធានី គឺរាជធានីភ្នំពេញ មាន​អត្រា​ទារក​ស្លា​ប់ទាប់ជាងគេ ដែល​មា​​​​ន​៥,២ភាគរយ។

តាមរយៈការផ្តល់បទសម្ភាសន៍ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ពលរដ្ឋនៅភូមិកាឡៃ១ កាឡៃ២ និងភូមិកាឡៃ៣ ដែលស្ថិតនៅក្នុងឃុំកាឡៃ នៃស្រុកអូរជុំ ប្រមាណ១០នាក់ ឱ្យដឹងថា សហគមន៍ជនជាតិដើមភាគតិចទំពួន ក្នុងពេលបច្ចុប្បន្ននេះ ពួកគេលែងសម្រាលកូនតាមបែបឆ្មបបុរាណដូចមុនទៀតទៀតហើយ​​។អ្នកភូមិនិយាយថា មានហេតុផលជាច្រើន ដែលនាំឱ្យវិធីសម្រាលកូនតាមបែបបុរាណនេះ ត្រូវកាត់បន្ថយ គឺដោយសារការជឿនលឿននៃសង្គម វិស័យសុខាភិបាលផ្តល់ទំនុកចិត្តខ្ពស់ និងពលរដ្ឋមានការយល់ដឹង តាមរយៈការចុះអប់រំផ្សព្វផ្សាយ ពីគោលការណ៍សុខមាលភាពមាតា និងទារកបានដិតដល់ និងជាប្រចាំ។

អ្នកស្រី មៀង សុប៊ុយ ជាជនជាតិដើមភាគតិចទំពួន លើកឡើងថារូបគេពិតជាសប្បាយចិត្ត នៅពេលដែលសេវាអប់រំត្រូវបានផ្តល់ដោយស្មើភាពគ្នា និងមិនចំពោះគ្រួសារណាមួយបែបនេះ។អ្នកស្រីបន្តថា ក្រុមគ្រូពេ​​ទ្យ​នៅមណ្ឌលសុខភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន តែងចុះផ្តល់ព័ត៌មានថ្មីៗជានិច្ច ដល់ពលរដ្ឋអំពីកា​​រថែទាំមាតា និងទារក។

អ្នកស្រីបន្តថា៖«ណែនាំរឿងថែទាំទារកកន្លះខែម្ដងខាងមណ្ឌលសុខភាពចុះណែនាំ ការពារកុំឲ្យ​ធ្វើ​​​កា​​រ​ធ្ងន់​ៗ​ខ្លាចប៉ះពាល់ដល់កូន ពីមុនគេមិនដែលផ្សព្វផ្សាយទេ ​ឥឡូវគេផ្សព្វផ្សាយច្រើ​នរឿងមើល​ថែសុ​​ខ​ភា​​​​​ព​​ម្ដា​​​យអោយ​ហូបចុកគ្រប់គ្រាន់ដើម្បីបំប៉នក្នុងផ្ទៃពេលឆ្លងទន្លេកុំឱ្យអស់កម្លាំង» ។

ស្រ្តីដែលធ្លាប់ឆ្លងកាត់ការពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាព ឱ្យដឹងថានៅពេលនេះ អ្នកឃុំកាឡៃបានបោះ​​ប​​ង់ទាំងស្រុងហើយ ក្នុងការសម្រាលកូនតាមបែបឆ្មបបុរាណនេះ។ពួកគេនៅមានចាប់ផ្តើមមានគ៌ហើយ ក៏ចាប់ផ្តើមទៅមណ្ឌលសុខភាពភ្លាមដែរ។ក្រោយការពិនិត្យសុខភាពហើយ គ្រូពេទ្យតែងផ្តល់ថ្នាំការពារគ៌ និ​ង​​ណាត់ថ្ងៃជួបពិនិត្យ និងតាមដានសុខភាពមាតា និងទារក ទៅតាមកាលបរិច្ចេទតារាងវេជ្ជសាស្រ្ត មិនឱ្យ​លោះ​​​ពេលទេ។

ដោយឡែក ស្រ្តីដែលមានវ័យប្រមាណ ៩០ ឆ្នាំ និងធ្លាប់ជាធ្មបនៅក្នុងភូមិកាឡៃ៣គឺអ្នកស្រី តើន ក្រូស លើ​​​​កឡើងថា មានអ្នកភូមិជិត១០០នាក់មកហើយ ដែលខ្លួនធ្លាប់បានបង្កើត។ស្រ្តីវ័យចំណាស់រូបនេះ បន្តថានៅអំឡុពេលសម្រាលកូនឱ្យគេ គឺមិនដែលជួបបញ្ហា ឬឧបសគ្គអ្វីឡើយ បើទោះជាមានការលំបាកក្នុងការស​ម្រាល ឬប្រភពមុខនឹងភាពតាន់តឹងយ៉ាងណាក្តី។ប្រភពបន្តថា អ្នកដែលឆ្លងកាត់ការសម្រាលដោយដៃរបស់អ្នកស្រី គឺពួកគេតែងទទួលបានភាពសុខសប្បាយ និងជោគជ័យជាដរាប។

អ្នកស្រី តើន ក្រូស បញ្ជាក់ទៀតថា មូលហេតុដែលអ្នកស្រីបញ្ចប់អាជីពជាឆ្មបបុរាណនេះ គឺដោយសារមានការជឿនលឿនផ្នែកវិជ្ជសាស្រ្ត។ម្យ៉ាងវិញទៀត ច្បាប់រដ្ឋបានកំណត់ទិសដៅក្នុងការកាត់បន្ថយអត្រាស្លាប់មា​​​​តា និងទារក តាមរយៈការសម្រាលកូនតាមបែបឆ្មបបុរាណនេះ។ហើយការងារនេះ អ្នកស្រីទើបបញ្ចប់ទៅ​​ក្នុងរយៈពេលប្រមាណ១២ខែ ចុងក្រោយនេះប៉ុណ្ណោះ។

ប្រភពបន្តថា៖«ឈប់បង្កើតកូនមួយឆ្នាំចុងក្រោយនេះដោយសារខ្លាចពេទ្យ ហាមមិនឲ្យបន្តបង្កើ​តកូនបែ​ប​​ពេ​​​ទ្យឆ្មបបុរាណ ព្រោះគ្មានឧបករណ៍ត្រឹមត្រូវអាចបណ្ដាលមានផលប៉ះពាល់ដល់សុខភាពម្ដាយ និងទារក » ។

យ៉ាងនេះក្តី លោក សុំ តាវ ប្រធានមណ្ឌលសុខភាពអូរជុំ ឱ្យដឹងថា មណ្ឌលសុខភាពពិតជា​ជាបាន​គិ​ត​គូ​ដ​ល់សហគមន៍ក្នុងការបញ្ចៀសពីហានិភ័យណាមួយ ដែលកើតឡើងដោយសារសម្រាលកូនខ្វះបច្ចេក​ទេស​​តា​មបែបវិជ្ជសាស្រ្ត។មិនតែប៉ុណ្ណោះ ក្រុមគ្រូពេទ្យតែងចុះអប់រំ និងផ្សព្វផ្សាយអំពីកិច្ចគាំពារសុខភាពមាតា និងទារក​ ដើ​ម្បី​​ពង្រឹងនូវការយល់ដឹងអោយបានទូលំទូលាយពីសេវាសង្គមរបស់ឃុំសង្កាត់មានដូចជា កា​រ​ងារ​​​សុ​​ខភាពមាតា និងទារកជាដើម។

ក្រៅពីនេះ មណ្ឌលសុខភាព តាមរយៈគោលនយោបាយសុខភាពសាធារណៈ ក៏បានរួមចំណែកក្នុងការផ្តល់​​សារទៅពលរដ្ឋឱ្យបានយល់ដឹង អំពីអាហាររូបត្ថម្ភក៏ ការងារអត្តស​ញ្ញាណកម្ម ការទប់ស្កាត់អំពើហិង្សា ទា​​ក់ទងយេនឌ័រ​ ជាពិសេសអំពើហិង្សាលើស្រ្តី និងកុមារ ការងារកិច្ចការពារកុមារ ការងារទឹកស្អាត និងអនាម័យ ការលើកកម្ពស់ទៅដល់ជនដែលមាន​ពិ​​កា​​​រភាព ស្ថានភាពជនក្រីក្រ និងមនុស្សចាស់ ការលើកកម្ពស់សមភាពយេនឌ័ ព្រមទាំ​ងការងារសង្គ​មកិ​ច្ច។

លោកបន្តថា៖«ក្នុងឆ្នាំ២០២២ មាន៦៤៧នាក់សរុបទាំងអស់​ ការពិនិត្យផ្ទៃពោះនោះគឺ​បើក្នុងលក្ខ​ខណ្ឌ​ម​​​ណ្ឌ​​លសុខភាពយើងមានហរញ្ញនិទានច្រើនយើងត្រូវបង់សេវាភាគច្រើនបើស្រី្តគាត់មានប័ណ្ណ បសស ប័​​ណ្ណ​​សមធម៌គឺគាត់មិនត្រូវការបង់សេវាទេ​ តែសម្រាប់អ្នកអត់មានប័ណ្ណសមធម៌ ប័ណ្ណបសស ប័ណ្ណ​​ហា​​និភ័​យ​ផ្សេងៗហ្នឹង​ គឺគាត់ត្រូវការបង់សេវាទៅតាមតម្លៃហរញ្ញនិទាន ដែលប្រជុំដោយគណ:កម្មា គ្រប់គ្រ​​ងម​ណ្ឌ​​លសុខភាព​ អញ្ចឹងពិនិត្យផ្ទៃពោះតែ២ ០០០រៀលទេ បើសិនជាលក្ខខណ្ឌគាត់អត់មានទេ​ គាត់ក្រី​​ក្រ​​ហើ​​​​​យគាត់អត់មានប័ណ្ណទៀតយើងមានការលើកលេងតាមជាក់ស្តែង និយាយរួមមណ្ឌលសុខ​ភាពអូ​រជុំ​​៩​​០​​ភាគរយ ទៅ៩៥ភាគរយ​ជាបងប្អូនជនជាតិដើមភាគតិច ពេលចុះទៅមានសកម្ម​ភាពច្រើនត្រូ​វអប់​រំ​​​​សេ​​វា​មូ​លដ្ឋាន​ ផ្តោតទៅលើទី១ស្រ្តី និងកុមារការចាក់វ៉ាក់សាំង១១មុខ និងសេវាពិនិត្យផ្ទៃពោះ បុគ្គលិកម​ណ្ឌល​សុ​​ខភាពពីរនាក់ប្រុសមួយស្រីមួយ បន្ទាប់ពីការចាក់វ៉ាក់សាំ​ងអប់រំពាក់ព័ន្ធទៅហ្នឹងសុ​ខភាពផ្សេង​​ៗ » ។

ស្រដៀងគ្នានេះដែរ លោក ធូ ហ៊ុង មេឃុំកាឡៃ បានអះអាងថា ក្នុងពេលកន្លងក្នុងនាមអាជ្ញាធរឃុំ បានចុះអប់រំ ផ្សព្វផ្សា​យពីកិច្ច​គាំពា​រ​ម្ដាយ និងទារក ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យ​កាន់តែ​ដិតដល់ទៅសហ​គមន៍ជ​ន​​​ជា​តិ​​​ដើម​ភា​គតិច ដើម្បីជំរុញឱ្យពួកគេទទួលបានព័ត៌មានពេញលេញ។ជាងនេះទៀត ការផ្តល់សារអប់រំនេះ គឺក្នុងន័យដើម្បីលើកម្ពស់ឱ្យពលរដ្ឋ ជាពិសេសស្រ្តីមានគ៌ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពឱ្យបានប្រសើរ ទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

 លោកបន្តថា៖«បាទក្នុងគោលដៅផ្សព្វផ្សាយគឺយោងតាមថ្នាក់លើ ចូលរួមជាមួយមណ្ឌលសុខភាព ជាមួ​យ​​ប​ន្ទុកកិ​ច្ចការនារីថ្នាក់ស្រុកផ្សព្វផ្សាយទៅតាមឃុំ ឃុំផ្សព្វផ្សាយប​ន្តតាមមេភូមិ និង​ទ្រទ្រង់​សុខភាពភូមិ​អ​​នុ​​​វត្ត​​តា​មគម្រោងគោលការណ៍។យើងធ្វើទាំងអស់មិនមែ​នសម្រាប់បងប្អូនជ​នជាតិដើមភាគតិ​​ចទេយុត្តិ​ធ​ម៌​​​​ទាំ​​​​ងអស់សម្រាប់ប្រជាពលរដ្ឋទូទៅហើយការយល់ដឹងប្រជាពលរដ្ឋច្រើនបើធៀបពីរបីឆ្នាំមុនមកដល់ឆ្នាំ ២​​​០​២៤ អាចដល់ ៨៥ភាគរយ ឬ៩០ភាគារយ ច្រើនជាងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ព្រោះ​​ការ​​យ​ល់​​ដឹ​ង​​​​​ឆ្នាំ ២០២៤ នេះ​​សន្ទុះ​ច្រើនជាងបាទ » ។

បើទោះជារបាយការណ៍របស់វិទ្យាស្ថានជាតិស្ថិតិរកឃើញអត្រានៃការ​ស្លាប់មាតា និងទារកនៅមានកម្រិតខ្ព​ស់​យ៉ាងនេះក្តី សម្រាប់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ក៏អាជ្ញាធរឃុំ និងមណ្ឌលសុខភាព មានសុទិដ្ឋិ​​និ​យ​​ម​​ថា តាមរយៈគោលនយោបាយសុខភាពសាធារណៈនេះ ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត បញ្ហានេះនឹងត្រូ​វ​កាត់បន្ថយ ក្នុងកម្រិតមួយដែលខ្ពស់ជាងបច្ចុប្បន្ន៕

អត្ថបទដោយ សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច៖ កញ្ញា ទៀ រតនា, កញ្ញា ស៊ិន សូឌិន និង លោក រម៉ាស់ ធួង

អត្ថបទមុន

ពលរដ្ឋ​ម្នាក់​នៅ​ខេត្ដ​ព្រះសីហនុ​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​កែឆ្នៃ​នៅ​ក្នុង​ទំនាស់​ដីធ្លី​

អត្ថបទបន្ទាប់

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​​ថា​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​​អតីត​​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​មួយ​រូប​រឿង​បង្ហោះ​ព័ត៌មាន​ពាក់ព័ន្ធ​កោះគុត​

អត្ថបទបន្ទាប់
ទិដ្ឋភាពកោះគុត ពីលើអាកាស ដែលជាកោះមួយនៅក្បែរក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ហើយបច្ចុប្បន្នថៃកំពុងគ្រប់គ្រង។ (អ៊ិនធឺណិត)

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​​ថា​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​​អតីត​​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​មួយ​រូប​រឿង​បង្ហោះ​ព័ត៌មាន​ពាក់ព័ន្ធ​កោះគុត​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង