CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ជនជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ភូមិ​ទន្សោង​ខេត្ត​ស្ទឹងត្រែង​ព្រួយ​បារម្ភ​ការ​បាត់បង់​ភាសា​កំណើត​

Admin ដោយ Admin
December 13, 2024
ក្នុង ព័ត៌មាន, សង្គម
0
ប្រធានចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចកួយនៅភូមិទន្សោង អ្នកស្រី ខា ស្រស់ កំពុងផ្តល់បទសម្ភាសន៍ជាសិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មាន នៅខែវិច្ឆិកា ឆ្នាំ២០២៤។ (សិក្ខាកាម)

ប្រធានចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចកួយនៅភូមិទន្សោង អ្នកស្រី ខា ស្រស់ កំពុងផ្តល់បទសម្ភាសន៍ជាសិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មាន នៅខែវិច្ឆិកា ឆ្នាំ២០២៤។ (សិក្ខាកាម)

0
ចែករំលែក
91
ចំនួនមើល

ជនជាតិដើមភាគតិចកួយ នៅភូមិទន្សោង បង្ហាញការព្រួយបារម្ភ ភាសាកំណើតរបស់ខ្លួននឹង​ត្រូវបាត់​បង់​​ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ខ​​ណៈ​យុវជនជំនាន់ក្រោយ មិនចាប់អារម្មណ៍រៀនសូត្រ ដោយពួកគេ​បង្ហា​​ញ​​ការរើសអើងភាសាកំណើត និ​ង​​ប្រ​ពៃណីទំនៀមទម្លាប់ដោយខ្លួនឯង។

លោក នួន សឿន ដែលអះអាងថាជាជនដើមភាគតិចកួយ និងមានវ័យប្រមាណ ៥៧ឆ្នាំ លើកឡើងថាក្នុង​នា​មជាចា​ស់ព្រឹទ្ធាចារ្យនៅក្នុងសហគមន៍នេះ លោកពិតជាព្រួយបារម្ភជាពន់ពេកចំពោះភាសាកំណើត និង​ប្រ​​ពៃណី អាចនឹងត្រូវបាត់បង់ក្នុងរយៈពេល២ជំនាន់ទៀតយ៉ាងយូរ។

រស់នៅភូមិទន្សោង ដែលស្ថិតនៅក្នុង​ឃុំ​​សៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង លោក នួន សឿន ឱ្យ​ដឹ​ង​ថា ភាសាកំណើតស​ម្រាប់ជ​នជា​​តិ​​ដើ​មនេះ ត្រូវបាត់បង់ទាំងស្រុងម្តងរួចហើយមក នៅក្នុងសម័​យកម្ពុ​​ជា​ប្រធិប​តេយ្យ ឬរបបវាលពិឃាត ប៉ុ​ល ពត តែអ្វីដែលគួរឱ្យខ្លាចគឺក្នុងសម័យនេះ បែរជាភា​​សាកំ​ណើ​ត​សម្រា​ប់ជ​នជាតិដើមភាគតិចកួយ ក៏​មា​ន​ស្ថា​​នភាព ហាក់មិនខុសគ្នា ពីសម័យខ្មែរក្រ​ហមដែរទេ​។ដូចគ្នានៅ​ត្រង់​ថា​ ក្រុមយុវជនសម័យថ្មីនេះ លែង​ខ្វល់​ខ្វាយ និងចាប់ផ្តើមរើសអើងដោយខ្លួនឯងទៅវិញ។ពួកគេម្នាក់ៗ បា​ន​ព្យា​យាមកាត់ផ្តាច់ភាសាកំណើត និង​ប្រពៃណីដើមចោល និងតែងហៅខ្លួនឯងថាជាខ្មែរ មិនមែ​នជា​ជ​ន​​ជា​តិដើមភាគតិចកួយ ដូចមុន​ទៀ​ត​​ឡើ​យ។

លោកបន្តថា៖«ការធ្លាក់ចុះនៃភាសារនេះកាលពីសម័យពលពមានការគំរាមកំហែងពីខ្មែក្រហមនិងជម្លៀសចេញពីភូមិ.ហាមមិនអោយនិយាយជាភាសារខ្លួនឡើយបណ្ដាលអោយពលរដ្ធជាជនជាតិមួយចំនួនចង់បំភ្លេចនៅភាសារកំណើតរបស់ខ្លួន » ។

បើតាមលោក នួន សឿន មិនមែនតែភាសាជនជាតិដើមភាគតិចកួយទេ ដែលត្រូវបាត់បង វប្បធម៌ ប្រ​ពៃ​​ណី និ​ង​​ទំនៀមទម្លាប់លើផ្នែកខ្លះ ក៏ត្រូវធ្លាក់ចុះដូចគ្នាដែរ។លោកបន្តថា នៅក្នុងសម័យដើម ការរៀបអា​ពា​ហ៍​ពិពាហ៍ គេច្រើនលេងភ្លេងការដោយកូតទ្រ វៃស្គ និងច្រៀងផ្ទាល់។ជាមួយគ្នានោះ ក៏មានពិ​ធីសែ​ន​ព្រេ​ន តាមបែ​ប​ប្រ​​ពៃណីជនជាតិដើមភាគតិចកួយ និងបង្គាប់ខានស្លាជាដើម។ការបង្គាប់រណ្តាប់ការនេះ មាន​ដូច​ជា​ខា​ង​​កូន​​ប្រុសត្រូវរកអណ្តើកក្បាលធំមួយ មាស១ជី និងក្របី១នឹម ជូនទៅខាងស្រី។ប៉ុន្តែ​ក្នុងពេល​បច្ចុ​​ប្ប​​​ន្ននេះ របៀបរប និងទំនៀមទាំងនេះ ត្រូវសាបរលៀប និងបាត់បង់អស់ទៅហើយ ដោយជំ​នួស​មកវិញ ការទុកដាក់កូនចៅឱ្យមានគូស្រក គឺអនុវត្តតាមបែបខ្មែរ ក្នុងសម័យទំនើបនេះវិញ។

សម្រាប់លោក នួន សឿន ការធ្លាក់ចុះនៃភាសាកំណើត និងវប្បធម៌ប្រពៃណីដ៏ល្អពីបុរាណនេះ វាការជាកា​រ​សោ​កស្តាយ ដែលគ្មានអ្វីប្រៀបបានឡើយ។ហើយលោកមានទុទិដ្ឋិនិយមថា ប្រហែលមួយជំនាន់​ទៀតយ៉ា​ង​យូ​​រ ភាសា និងវប្បធម៌ប្រពៃណី នៃជនជាតិដើមភាគតិចកួយនឹងត្រូវបាត់បង់ទាំងស្រុងតែម្តង ព្រោះតែ​យុ​វ​ជ​នបោះបង់ចោល។

​ជំរឿនប្រជាជនឆ្នាំ​២០១៩ ​ដោយក្រសួ​​ងផែនការ បង្ហាញថា ជនជាតិដើមភាគតិចមានចំនួន២០អំបូ​ររួមទាំ​ង​ផ្សេងៗទៀត ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ​។ហើយពួកគេត្រូ​វបានរក​ឃើ​ញ​នៅ​ក្នុងខេ​ត្ត​​​​ចំនួន២២ខេត្ត ទូទាំងប្រទេសកម្ពុជា។ភាគច្រើនជនជាតិដើមភាគតិច ច្រើនរស់នៅ​ដោយការប្រ​មូលផ្តុំ​នៅ​​​​តំបន់ភាគខាងជើង និងឦសាន រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ និងខេត្តស្ទឹងត្រែ​​ង។​កា​រ​តាំងទីលំនៅរាយប៉ាយ នៃជនជាតិដើមភាគតិចនេះ អាំចសន្មត់បានថាមកពី មុខរបរ ការអប់រំ អា​​ពា​ហ៍​​ពិ​​ពាហ៍ និងកត្តាផ្សេងៗទៀត។

ដោយឡែក កញ្ញា សឿន សាឡេង និយាយថាថ្វីត្បិតខ្លួនកើតក្នុងត្រកូលជនជាតិដើមភាគតិចកួយ ប៉ុន្តែម​ក​​ដល់ពេលនេះ រូបគេមិនចេះនិយាយភាសាកួយទេ។ប្រភពបន្តថា តាមពិតរូបគេមិនមែនថាមិន​រៀនសូ​ត្រ​ពី​​ភា​សាកួយនោះ​​ទេ ប៉ុន្តែទោះប្រឹងរៀនយ៉ាងណាក៏មិនចេះ​ដែ​រ​។​កញ្ញា​បន្ត​ថា មូលហេតុដែ​លពិបាក​រៀន​ភា​សា​កួយនេះ ដោយសារមានតែសំឡេង តែគ្មានអក្សរ។ហេតុនេះ ជាដើ​ម​ចម​ដែលនាំឱ្យ​យុវជន​ជំនា​ន់​ក្រោ​​យ​ ដែលជាជនដើមភាគតិចកួយ ជិនណាយក្នុងការរៀ​​នសូត្រពីភាសា​កំណើ​ត​រ​ប​ស់ខ្លួនបែបនេះ។

ប្រភពបន្តថា៖«មូលហេតុមិនចេះនិយាយដោយសារពិបាកក្នុងការរៀនដោយភាសាកួយពុំមានអក្សរស​ម្រា​ប់សរសេរឡើយ ពីបាកនឹងការចងចាំជាសំឡេង»។

របាយការណ៍របស់ អង្គការជនជាតិដើមភាគតិចកម្ពុជា ដែលចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០២៣ ឱ្យ​​ដឹ​ង​​ថា ជនជាតិដើមភាគតិចមានចំនួន ៤៧៦លាននាក់ បើធៀបនឹងចំនួនប្រជាព​លរដ្ឋសរុបនៅ​ក្នុងពិ​​ភព​លោ​ក​។បច្ចុប្បន្ន ពួកគេកំពុងស់នៅក្នុងប្រទេសចំនួន ៩០ នៅជុំវិញពិភពលោក។លើសពីនេះទៀត ជនជា​តិ​​ដើមភាគតិចប្រើប្រាស់ភាសានិយាយមានជាង ៧ ០០០ ភាសានៅក្នុងពិភពលោក និងតំណាងឱ្យ ៥ ០​​០​​០ វប្បធម៌ផ្សេងៗពីគ្នា។

ប្រធានចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចកួយនៅភូមិទន្សោង អ្នកស្រី ខា ស្រស់ សង្កេតឃើញថា មិនថាតែវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីទេ ដែលត្រូវធ្លាក់ចុះ សូម្បីភាសាកំណើតក៏ត្រូវបាត់បង់​បណ្តើរៗ​ហើ​​​យដែរ។ប្រភពបន្តថា ការបាត់បង់អ្វីទាំងអស់ដែលធ្ងន់ធ្ងរជាងគេ គឺនៅក្នុងសម័យ ប៉ុល ពត គ្រ​ប់​​គ្រង​​ប្រ​​ទេ​​សចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។អ្នកស្រីបន្តថា នៅក្នុង​ចន្លោះពេលនេះ គឺពួកគេរឹតត្បិតជ​ន​​ជា​​តិដើមភាគតិចកួយ ឱ្យបោះបង់អ្វីៗចោលគ្មានសល់សូម្បីភាសានិយាយ។ហេតុនេះ ទើបមដល់សព្វថ្ងៃ អ្ន​​ក​ស្រី​សង្កេតឃើញ កេរ្តិ៍ដំណែលរបស់ជនជាតិដើមភាគតិចកួយ ត្រូវសាបរលាបបន្តិចម្តងៗ ជាពិសេ​ស​ក្មេ​​​ងជំ​នាន់ក្រោយ ហាក់រើសអើងខ្លួន ដោយមិនហ៊ានហៅ​ខ្លួនឯងថាជាជនជាតិដើម​ភាគតិចកួយទេ។ផ្ទុ​យ​ទៅ​​​វិញ ពួកគេតែងចាត់ទុកថាជាខ្មែរសុទ្ធ ហើយមិនប្រឹងរៀនសូត្រពីភាសាកំណើតថែមទៀតផង។

ប្រភពបន្តថា៖«មកដល់បច្ចុប្បន្ននេះការនិយាយជាភាសារកួយកាន់តែធ្លាក់ចុះស្ទើតែបាត់បង់ទាំងអស់រួមទាំងវប្បធមប្រពៃណី និងទំនៀមទម្លាប់ការរៀបការជាដើម »។

បើតាមអ្នកស្រី ខា ស្រស់ ដែលចាត់ទុកថាជាប្រពៃណី និងវប្បធម៌ជនជាតិដើមភាគតិចកួយទៅបាន គឺត្រូវ​អា​​​ស្រ័យលើអត្តសញ្ញាណមួយចំនួនដូចជា សំលៀកបំពាក់ របៀបនៃការរស់នៅ និងភាសានិយាយជា​ដើ​​ម​។​​នៅពេលណា​​រប​​ស់​​ទាំងនេះ ត្រូវបាត់បង់ទៅ នោះមានន័យថាជាការបាត់បង់ទៅ នៃប្រពៃណី វប្បធម៌ និង​​ទ​ម្លា​ប់ទម្លាប់របស់ពួកគេ។

ដោយឡឡែក គោ​លន​យោ​បាល​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច​ បានឱ្យ​និយម​ន័យ​ «​ជនជាតិ​ដើម​ភាគតិច​» ថាគឺជា​ជនជាតិ​ដែល​រស់នៅ​លើ​ដែនដី​នៃ​ប្រទេសកម្ពុជា។​ ហើយ​ជនជាតិ​ទាំងនោះ​បង្ហាញ​នូវ​ឯកភាព​ជាតិពន្ធុ​ សង្គម​ វប្បធម៌​ និង​សេដ្ឋកិច្ច​ ប្រតិបត្តិ​របៀប​រស់នៅ​តាម​ប្រពៃណី​ និង​ការ​ដាំ​ដុះ​លើ​ដី​ដែល​ខ្លួន​កាន់កាប់​ទៅ​តាម​ក្បួន​ខ្នាត​ និងទំនៀមទម្លាប់​នៃ​ការ​ប្រើប្រាស់​ដី​ជា​សមូហភាព។

លោក អាំង ជូ​លាន នរ​វិទូ និង​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លើកឡើងកាលពីខែ កក្កដា ឆ្នាំ​​២​​០​១៩ ដោយបញ្ជាក់ថា ផ្អែកលើ​ភស្ដុតាង​ប្រវត្តិសាស្ដ្រ អក្សរសាស្ត្រ​និង​នរៈវិទ្យា ជនជាតិដើម​ភាគតិច មាន​ប្រវត្តិ​ទាក់ទង​ជ្រាលជ្រៅ ជាមួយ​រាជការ​ខ្មែរ​នា​សម័យបុរាណ។លោកបន្តថា ជនជាតិដើមភាគតិច ដែ​ល​​លេចធ្លោជាងគេ នៅក្នុងសម័យដើម គឺជាជនជាតិកួយ។លើសពីនេះទៀត ភាពល្បីល្បាញនៃជនជាតិ​នេះ​ ព្រោះតែនៅ​សម័យ​បារាំង​មាន​ឯកសារ​ជាច្រើន ដែលនិយាយ​ជនជាតិកួយ​។ បារាំង​បាន​លើកតម្កើង​ជ​​ន​ជាតិ​មួយ​នេះ ដោយមាន​ជំនាញ​ និង​ទេពកោសល្យ​ខាង​វិជ្ជា​ស្លដែក​ដ៏​ប៉ិនប្រសព្វ ដែលជា​បច្ចេកទេស​មួយ​ដ៏​ពិបាក​។​

ដោយឡែក មេឃុំស្រុកសៀមបូក លោក អិន ប៊ុនយឿនជា ទទួលស្គាល់ថាការបន្តបាតបង់ភាសាកំណើត នៃជនជាតិដើមភាគតិចកួយនេះ គឺផ្តើមចេញពីការរើសអើសខ្លួនឯង និងភាពខ្មាស់អៀន ដោយមិនហ៊ាន​បង្ហា​​​ញអត្តសញ្ញាណថាខ្លួនជាជនជាតិដើមភាគកួយ។លោកបន្តថា អាជ្ញាធរបានព្យាយាមផ្សព្វផ្សាយ និង​លើ​កកម្ពស់ឱ្យមានការយល់ដឹង ព្រមទាំងជំរុញឱ្យយុវជនចូលរួមណាស់ដែរ ប៉ុន្តែការងារនេះ នៅតែរុញ​​មិន​​ដើរ។

លោកបន្តថា៖«កា​លពី​មុ​នមានការគាំទ្រជាច្រើននិងធ្វើយុទ្ធនាការផ្សព្វផ្សាយពីការលើកកម្ពស់ជនជាតិដើ​ម​ភាគតិចកួយ.លើកកម្ពស់លើការនិយាយការស្លៀកពាកនិងលេងភ្លេងរបាំជាដើម។តែមកដល់បច្ចុប្បន្ននេះហាកបីដូចជាធ្លាក់ចុះកាន់តែច្រើនលើការនិយាយយជាភាសារជនជាតិ » ។  

បើទោះជាបែបណា សម្រាប់ស្រ្តីវ័យប្រមាណ ៦០ឆ្នាំ គឺអ្នកស្រី ខា ស្រស់ លើកឡើងថា កិច្ចការ​នេះ​ប្រសិ​​ន​​បើ​​​គ្មានការគាំពារ និងលើកកម្ពស់ពីស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលទេ ប្រាកដណាស់មិន​ថាភាសាកំ​ណើ​ត នៃជនជាតិដើមភាគតិចកួយ សូម្បីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ពីបុរាណ ក៏នឹងត្រូវ​បាត់បង់​ដូចគ្នា​ដែរ​៕              

អត្ថបទដោយ សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច៖ កញ្ញា ឡុង សំនៀង, កញ្ញា ប៉ោ សំណាង, និង​ លោក ឌឿន រឿន៕

អត្ថបទមុន

លីកាដូ​និង​អ្នក​ឃ្លាំ​មើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ​ប្តឹង​ទៅ​UN​ជុំវិញ​​ការ​រំលោភ​​សិទិ្ធ​​មនុស្ស​​របស់​​គ្រឹះ​ស្ថាន​​មីក្រូ​​ហិរញ្ញ​វត្ថុ​​នៅ​​កម្ពុជា​

អត្ថបទបន្ទាប់

ពលរដ្ឋ​នៅ​ស្វាយ​រៀង​ស្នើ​អាជ្ញាធរ​ដក​ដី​ព្រែក​មួយ​កន្លែង​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ក្រោយ​មាន​គេ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​

អត្ថបទបន្ទាប់
ទិដ្ឋភាព ព្រែកសាធារណៈរបស់រដ្ឋស្ថិតនៅភូមិព្នៅឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋ​នៅ​ស្វាយ​រៀង​ស្នើ​អាជ្ញាធរ​ដក​ដី​ព្រែក​មួយ​កន្លែង​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ក្រោយ​មាន​គេ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង