CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ជនជាតិ​ដើម​ភាគ​តិច​កួយនៅឃុំថ្មី​ខេត្ត​ក្រចេះប្រឈម​បាត់បង់​ភាសា​កំណើតទាំងស្រុង

CJs khmer ដោយ CJs khmer
February 6, 2025
ក្នុង សង្គម
0
ជនជាតិ​ដើម​ភាគ​តិច​កួយនៅឃុំថ្មី​ខេត្ត​ក្រចេះប្រឈម​បាត់បង់​ភាសា​កំណើតទាំងស្រុង

សកម្មភាពយុវជនជនជាតិដើមភាគតិចកួយនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ជួបជាមួយមន្ត្រីគម្រោងរបស់អង្គការCCIM កាលពីថ្ងៃទី២៩ឆ្នាំ២០២៥។ (រូបភាព៖ CCIM)

0
ចែករំលែក
74
ចំនួនមើល

ជនជាតិដើមភាគតិចកួយនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ប្រឈមបាត់បង់ភាសាកំណើតទាំងស្រុង ក្រោយពីចាស់ទុំរបស់ជនជាតិមួយនេះមិនបានបង្រៀនបន្តទៅដល់កូនចៅរបស់ពួកគេ។

អ្នកស្រី ស្រេន លីន មានវ័យ៧០ឆ្នាំរស់នៅភូមិថ្មី ឃុំថ្មី និងជាជនដើមភាគតិចកួយ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា រូបអ្នកស្រី និងជនជាតិដើមភាគតិចកួយនៅឃុំថ្មីហាកលេងប្រើប្រាស់ភាសាកំណើតរបស់ខ្លួនទៅហើយ ហើយក៏មិនបានបង្រៀនភាសាមួយនេះបន្តដល់កូនចៅជំនាន់ក្រោយរបស់ពួកគាត់ផងដែរ។

អ្នកស្រី ស្រេន លីន បញ្ជាក់ថា ការមិនបានបង្រៀនភាសាកំណើតដល់កូនចៅជំនាន់ក្រោយនេះ គឺដោយសារក្មេងៗខ្លះមិនចង់រៀន ហើយមួយទៀតនោះ ពលរដ្ឋដែលជាជនជាតិដើមភាគតិចបាននិយមនិយាយ និងប្រើប្រាស់ភាសាខ្មែរអស់ទៅហើយ។ អ្នកស្រីឱ្យដឹងថា បច្ចុប្បន្ននេះក្មេងៗដែលជាជនជាតិដើមភាគតិចកួយមិនចេះភាសារបស់ខ្លួននោះទេ។

អ្នកស្រីថា អ្នកដែលចេះ និងនៅប្រើភាសាកំណើតបាន គឺមានតែមនុស្ស វ័យចំណាស់ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងតែប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា៖«មិនសូវមានអ្នកនិយាយភាសាទេ។ មានតិចតួចប៉ុណ្ណោះ! អ្នកនិយាយមានតែចាស់ៗនិយាយគ្នាយូរៗម្តង។ ក្មេងៗអត់ចេះសោះ។ មូលហេតុមកពីចាស់ៗហ្នឹងអត់បង្រៀនដល់ក្មេងៗ។ ហើយម្យ៉ាងទៀតក្មេងៗហ្នឹង ក៏វាអត់ចង់ចេះភាសាហ្នឹងដែរ ព្រោះវាអត់ពិរោះ»។

អាយុ២៣ឆ្នាំកញ្ញា សេន ស្រីប៉េ ជាជនជាតិកួយ បាននិយយាថា កញ្ញាមិនចេះមិនចេះភាសាកំណើតខ្លួននោះទេ ដោយសារគ្មានអ្នកបង្រៀន ហើយក្រុមគ្រួសារប្រើតែភាសារខ្មែរដើម្បីទំនាក់ទំនងជារៀងរហូតមក ដោយមិនដែលភាសារដើមកំណើតនោះទេ។

 កញ្ញា សេន ស្រីប៉េ បន្តថា កញ្ញាបារម្ភពីការបាត់បង់ភាសាកំណើតដែលជាផ្នែកមួយ នៃអត្តសញ្ញាណរបស់ខ្លួន។ កញ្ញាអះអាងថា នាងចង់ចេះ និងចង់អភិរក្សភាសាកំណើត ប៉ុន្តែគ្មានអ្នកបង្រៀនទេ។

កញ្ញាបន្ថែមថា៖«ដោយសារកាលយើងនៅតូចឪពុកម្តាយយើងអត់ដែលបង្រៀនយើង។ បើពួកគាត់បង្រៀនយើងតាំងពីតូចមក អាចនឹងយើងចេះ។ ប៉ុន្តែតាំងពីតូចមកគាត់និយាយតែភាសាខ្មែរសុទ្ធ យើងនិយាយខ្មែរសុទ្ឋតាមដែរ។ អីចឹងយើងមិនចេះទេ។ រាល់ថ្ងៃខ្ញុំចង់ចេះភាសាខ្លួនឯងដែរ ប៉ុន្តែអត់មានគ្រូបង្រៀន»។

មន្ត្រីជនខ្ពស់សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ហៅកាត់ថា CIYA លោក រ័ត្ន លក្ខិណា មានប្រសាសន៍ថា តាមការចុះសិក្សាស្រាវជ្រាវរបស់លោក គឺយុវជនដែលជាជនជាតិដើមភាគតិចកួយនៅឃុំថ្មី មិនបានប្រើប្រាស់ភាសាកំណើតរបស់ខ្លួនោះទេ។ លោកថា ករណីនេះ គឺជាក្តីបារម្ភមួយចំពោះការបាត់បង់ទាំងស្រុងនូវភាសាដែលជាផ្នែកមួយ នៃអត្តសញ្ញាណរបស់ជនជាតិភាគតិចកួយនៅតំបន់នោះ។

លោក រ័ត្ន លក្ខិណា បានស្នើដល់ជនជាតិដើមតិចកួយត្រូវចង់ក្រង និងរៀនសូត្រភាសាកំណើតរបស់ខ្លួនឡើងវិញ ហើយអាជ្ញាធរពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលនានាដែលធ្វើការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចត្រូវចូលគាំទ្រ ផ្សព្វផ្សាយ និងផ្តល់វគ្គបណ្តុះបណ្តាលភាសាកំណើតដល់ជនជាតិដើមភាគតិចកួយនេះឡើយវិញ ដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណី និងអត្តសញ្ញាញរបស់ជនជាតិដើមភាគតិចកួយ។

លោកបន្ថែមថា៖ «យើងជាជនជាតិដើមភាគតិចកួយ បើយើងមិនចេះភាសាកំណើតរបស់ខ្លួន វាស្មើហ្នឹងបាត់បង់អត្តសញ្ញាណរបស់ខ្លួនឯង ឬបាត់បង់លក្ខណៈសម្គាល់របស់ជនជាតិដើមភាគកួយហើយ។ អីចឹងបានថា!។ ក្តីបារម្ភក្នុងនាមខ្ញុំជាជាតិដើមភាគតិចកួយម្នាក់ក៏ដូចជាមន្ត្រីអង្គការសង្គមស៊ីវិល គឺកន្លែងហ្នឹងវាពិតជាមានសារៈសំខាន់ណាស់ ដែលពួកគាត់ត្រូវតែព្យាយាមរៀនសូត្រ និងចង់ក្រងភាសាដើមរបស់ខ្លួនឯងឡើងវិញ»។

មេឃុំថ្មីលោក មុំ ខាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា នៅក្នុងឃុំថ្មីមានប្រជាពលរដ្ឋដែលជនជាតិដើមភាគចំនួន៣ជនជាតិ មានជនជាតិដើមភាគតិចកួយ ជនជាតិដើមភាគតិចខោញ និងជនជាតិដើមភាគតិចពូនក្នុងចំណោមប្រជាពលរដ្ឋសរុប៣៨៣៨គ្រួសារ។

មេឃុំថ្មីលោក មុំ ខាំ បញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋសរុប៣៨៣៨គ្រួសារ គឺមានជនជាតិភាគតិចកួយប្រមាណ៩៥ភាគរយ ឬមានពលរដ្ឋកួយប្រមាណ២០០០គ្រួសារ។

បើតាមលោក មុំ ខាំ នៅក្នុងឃុំថ្មី គឺជនជាតិដើមភាគតិចខោញ និងជនជាតិដើមភាគតិចកួយសឹងតែបាត់បង់ភាសាកំណើតរបស់ខ្លួនអស់ទៅហើយ ដោយសារពួកគេមិនបើប្រាស់ និងមិនបានបង្រៀនកូនចៅជំនាន់ក្រោយរបស់ពួកគេ។

លោកបញ្ជាក់ថា បច្ចុប្បន្ននេះយុវជនដែលជាជនជាតិដើមភាគតិចកួយមិនចេះនិយាយភាសាកំណើតរបស់ខ្លួននោះទេ។ ចំណែកមនុស្សវ័យចំណាស់វិញ មានប្រហែល៣០ភាគរយប៉ុណ្ណោះ ដែលចេះនិយាយភាសាកំណើតរបស់ខ្លួន ហើយពួកគេនិយាយម្តងម្កាលនៅពេលជួបជុំគ្នាតែប៉ុណ្ណោះ។

មេឃុំថ្មីលោក មុំ ខាំ អះអាងថា ពេលមានវាទិកាសាធារណៈម្តងៗលោកតែងតែនិយាយណែនាំដល់ជនជាតិដើមភាគតិចទាំងនោះឱ្យនិយាយ និងបង្រៀនភាសាកំណើតរបស់ខ្លួនដល់កូនចៅជំនាន់ក្រោយរបស់ពួកគេ ដើម្បីកុំឱ្យបាត់បង់ភាសាកំណើត និងអត្តសញ្ញាញរបស់ពួកគេ។

លោកបន្ថែមថា៖«ខ្ញុំឧស្សាប្រជុំណែនាំដល់ពួកគេដែរថា កុំឱ្យបំភ្លេចនូវសារជាតិរបស់យើងដែលជាជនជាតិដើមភាគតិច និងប្រពៃណីរបស់ពួកយើង ប៉ុន្តែការដែលពួកគាត់មកនៅ និងរស់នៅ គឺពួកគាត់មកជួបតែខ្មែរយើង និយាយតែភាសាខ្មែរ។ ចឹងហើយបានជាពួកគាត់និយាយតែភាសាខ្មែរយើងតាមទៅ។ ប៉ុន្តែមនុស្សចាស់ៗ ពេលនៅផ្ទះ គាត់ជួបគ្នា គាត់ក៏គាត់និយាយបានភាសាគ្នាគាត់ខ្លះដែរ»។

ក្រសួង​អភិវឌ្ឍន៍ជនបទ ​មាន​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដែល​បាន​អនុម័ត​ក្នុង​ឆ្នាំ២០០៩​។​ គោលនយោបាយ​នេះ​មាន​គោលដៅ ​ដើម្បី​កែ​លម្អ​ជីវភាព​រស់នៅ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​ដើម្បី​លើកកម្ពស់​គុណភាព ​នៃ​ជីវិតរបស់ពួកគេ​។​

គោលនយោបាយ​នេះក៏​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍចំនួន​ ១០​វិស័យ​ផងដែរ រួម​មាន​ វប្បធម៌​ ការ​អប់រំ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សុខាភិបាល​ បរិស្ថាន​ ដីធ្លី​ កសិកម្ម​និង​ធនធានទឹក​ ហេដ្ឋារចនាសម្ព័ន្ធ​ យុត្តិធម៌​ ទេសចរណ៍​ និង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​៕

……………………………………….
អត្ថបទដោយ៖ ឆែន រ៉ាទី ពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ

អត្ថបទមុន

សង្គមស៊ីវិលបារម្ភថាស្ថានសិទ្ធិមនុស្សកម្ពុជាធ្លាក់ចុះក្រោយអាមេរិកដកខ្លួនពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្សUN

អត្ថបទបន្ទាប់

អ្នកកាសែតម្នាក់ត្រូវចោទពីបទកាន់កាប់អាវុធខុសច្បាប់ក្រោយដឹកមីនតោនជូនសមត្ថកិច្ច

អត្ថបទបន្ទាប់
អ្នកកាសែតម្នាក់ត្រូវចោទពីបទកាន់កាប់អាវុធខុសច្បាប់ក្រោយដឹកមីនតោនជូនសមត្ថកិច្ច

អ្នកកាសែតម្នាក់ត្រូវចោទពីបទកាន់កាប់អាវុធខុសច្បាប់ក្រោយដឹកមីនតោនជូនសមត្ថកិច្ច

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង