CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ខេត្ត​ព្រះវិហារ​ស្នើ​ឱ្យ​រដ្ឋ​មន្រ្ដី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​​បទ​ល្មើស​ព្រៃឈើ​នៅ​ព្រៃ​ព្រះ​រការ​

Admin ដោយ Admin
September 12, 2024
ក្នុង បរិស្ថាន, ព័ត៌មាន
0
ចម្រៀកឈើដែលជនល្មើសអារជ្រៀកនៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការនៃខេត្តព្រះវិហារ ថតនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ (ហ្វេសប៊ុក សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ)

ចម្រៀកឈើដែលជនល្មើសអារជ្រៀកនៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការនៃខេត្តព្រះវិហារ ថតនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ (ហ្វេសប៊ុក សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ)

0
ចែករំលែក
114
ចំនួនមើល

សហគមន៍ជនជាតិដើមភាគតិចកួយស្ថិតនៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ ស្នើឱ្យរដ្ឋមន្រ្ដីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ចុះពិនិត្យមើលបទល្មើសកាប់បំផ្លាញធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃព្រះរការដោយផ្ទាល់កុំចាំមើលតែរបាយការណ៍របស់មន្រ្ដីថ្នាក់ក្រោម។

ការស្នើនេះ ធ្វើឡើងបន្ទាប់ពីសមាជិកសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុចំនួន១៤នាក់បានចុះប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នភាពនៅក្នុងដែនជម្រកសត្វព្រៃព្រះរការរយៈពេលពីរថ្ងៃ គឺថ្ងៃទី៥ ទី៦ ខែកញ្ញា ឆ្នាំ២០២៤បានប្រទះឃើញបទល្មើសចំនួន២១៣ករណី រោងស្នាក់នៅរបស់ក្រុមអ្នកអារឈើ ម៉ាស៊ីនអារឈើ និងសម្ភារៈជួសជុលម៉ាស៊ីនអារឈើជាដើម។

​​​​លោក អឿន ចាន់ធឿន សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើមឈើតូចធំជាច្រើនដើមត្រូវបានអារច្រៀកជាប្រភេទក្ដារបន្ទះដឹកចេញទៅក្រៅដោយគ្មានកាបង្គ្រាប មានមុខកាត់ចាប់ពី៣៣សង់ទីម៉ែត្រដក់១៥០សង់ទីម៉ែត្រ ឈើទាំងនោះមានដូចជាដើមផ្ដៀក ឈើទាល  កកោះ គរគី ពពេល ដើមឈើដែលត្រូវបានកាប់បំផ្លាញច្រើនជាងគេនៅតំបន់ក្បាលអូរដាច់កន្ទប ។

ជនជាតិដើមភាគតិចកួយរូបនេះបន្តថា មួលហេតុដែលសហគមន៍សំណូមពរឱ្យរដ្ឋមន្រ្ដីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ចុះពិនិត្យផ្ទាល់គឺដោយសារតែនៅក្នុងដែនជម្រកសត្វព្រៃព្រះរការមានបទល្មើសព្រៃឈើជាច្រើន។ លោកថា មន្រ្ដីថ្នាក់ក្រោមមិនហ៊ានធ្វើរបាយការណ៍ពិតប្រាកដជូនរដ្ឋមន្រ្ដីទេ គឺធ្វើរបាយការណ៍ភូតកុហក់ ចង់ឱ្យលោករដ្ឋមន្រ្ដីទៅមើលឃើញដោយផ្ទាល់កុំចាំស្ដាប់តែរបាយការណ៍មន្រ្ដីថ្នាក់ក្រោម ។

លោក អឿន ចាន់ធឿន ថាមន្រ្ដីបរិស្ថាន និងទាហានបានហាមឃាត់ក្រុមរបស់លោកចំណុចវាលខ្លុង មិនឱ្យក្រុមរបស់លោកដើរល្បាតទៀតទេ។ លោកនិយាយថា ដើរល្បាតបានតែមួយថ្ងៃត្រូវរកឃើញបទល្មើសច្រើនបែបនេះទៅហើយ បើដើរច្រើនថ្ងៃរកឃើញបទល្មើសកាន់តែច្រើន ។

លោកលើកឡើងថា៖ « មន្រ្ដីបរិស្ថានគាត់បិទសិទ្ធិសេរីភាពប្រជាពលរដ្ឋនៅក្នុងតំបន់មិនឱ្យជួយការពារ[ព្រៃ]មន្រ្ដីបរិស្ថានមិនចង់ឱ្យយើងចូលយកព័ត៌មាន មិនឱ្យពលរដ្ឋទៅឃើញបទល្មើស » ។

លោក ថី ហុន បានប្រាប់ថា ក្រៅតែពីបទល្មើសកាប់ និងអារព្រៃឈើយកទៅលក់នៅមានបទល្មើសដាក់អន្ទាក់បាញ់សម្លាប់សត្វព្រៃយកទៅលក់។ មន្រ្ដីបរិស្ថានមួយចំនួនទៅឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការធ្វើចម្ការក្នុងមួយនាក់ចាប់ពី៥ហិកតាឡើងទៅ ។

លោកបន្ថែមថា មូលហេតុដែលមន្រ្ដីបរិស្ថានមិនឱ្យសហគមន៍ចូលល្បាតព្រៃគឺចោទសហគមន៍ថា មិនបានសហការណ៍ជាមួយមន្រ្ដីបរិស្ថាន។ លោកថា កាលពីឆ្នាំ២០១៤ និង២០១៥ សហគមន៍បានសហការជាមួយមន្រ្ដីបរិស្ថានរហូតតែមន្រ្ដីទាំងនោះបាននាំទៅតែកន្លែងដែលគ្មានបទល្មើសមូលហេតុនេះហើយបានសហគមន៍មិនចង់ចូលរួមជាមួយបរិស្ថាន ។

លោក ថី ហុន សង្កេតឃើញថាចាប់តាំងពីក្រសួងបរិស្ថានហាមឃាត់មិនឱ្យសហគមន៍ចូលល្បាតព្រៃមកបទល្មើសព្រៃឈើមានការកើនឡើងជាខ្លាំង។ លោកនិយាយថា ជនជាតិដើមភាគតិចរស់នៅពឹងផ្អែកទៅលើធនធានធម្មជាតិ ដូចជាដងជ័រ បេះផ្លែឈើ ដកផ្សិត រកថ្នាំបុរាណ ។

លោក ថី ហុន ថា ថាតាំងពីដូនតារបស់លោកមក ជនជាតិដើមភាគតិចកួយចង់ចុះទៅល្បាតព្រៃឬមិនចង់ជាសិទ្ធិរបស់ជនជាតិដើម ។

លោកលើកឡើងថា៖ « ជនជាតិដើមភាគតិចយើងពឹងផ្អែកទៅលើធនធានធម្មជាតិទាំងអស់បើសិនបាត់បង់[ព្រៃឈើ]ទៅមិនដឹងថាជនជាតិដើមភាគតិចទៅរកអីទេ ព្រោះជនជាតិដើមភាគតិចយើងអត់មានចំណេះដឹងផង។នៅក្នុង[ព្រៃ]នោះហើយជាធនាគាររបស់ជនជាតិដើមភាគតិចបើបាត់ទៅមិនដឹងទៅរកអីទេគាត់បារម្ភមែនទែន »។

​ពលរដ្ឋអ្នកសារព័ត៌មានបានព្យាយាមទាក់ទង់ទៅលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានតាមទូរសព្ទជាច្រើនដងតែមិនមានអ្នកលើកទូរសព្ទទេនៅថ្ងៃទី១១ ខែកញ្ញា។

អនុប្រធានមន្ទីរបរិស្ថានខេត្ដព្រះវិហារ លោក មាស ញឹម ប្រាប់ពលរដ្ឋអ្នកសារព័ត៌នៅថ្ងៃពុធនេះថា ករណីនេះលោកនៅមិនទាន់ទទួលបានព័ត៌មានពីនាយកដែនជម្រកសត្វព្រៃព្រះរការទេ។ លោកថា កន្លងមកនាយកដែនជម្រកសត្វព្រៃព្រះរការធ្លាប់បានបង្គ្រាបបានបទល្មើសជាច្រើន ក្នុងនោះចាប់ខ្លួនជនប្រព្រឹត្តិបទល្មើស និងបានកសាងសំណុំរឿងបញ្ចូនទៅតុលាការចំនួន៤ករណីក្នុងមួយករណីមានច្រើនសកម្មភាព។

លោកបន្តថា បើសហគមន៍បើមានភស្តុតាងសូមជួយផ្ដល់ឱ្យមកមន្ទីរបរិស្ថានដើម្បីអនុវត្តអភិក្រមទី៥របស់នាយករដ្ឋមន្រ្ដី បន្ទាប់ពីទទួលព័ត៌មាននេះហើយលោកនឹង​ស៊ើបអង្កេតរកមន្រ្ដីដែលជាប់ពាក់ព័ន្ធ ពិតជាមានដូចការចោទរបស់សហគមន៍ដែរឬទេ បើរកឃើញយើងនឹងធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំក្រសួងដើម្បីវះកាត់តែម្តង។

លោកលើកឡើងថា៖ « រាល់សហគមន៍ទាំងអស់យើងអត់បានហាមឃាត់គាត់ទេថាមិនឱ្យគាត់ចូលទេ ប៉ុន្តែឱ្យគាត់ចុះអឹមអូយូជាមួយក្រសួងបរិស្ថាន។ចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានដើម្បីធ្វើការជាមួយគ្នា។ធនធានធម្មជាតិមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ក្រសួងបរិស្ថាន ឬក៏មន្ទីរបរិស្ថានទេ ធនធានធម្មជាតិជាកម្មសិទ្ធិរបស់ប្រជាជនរបស់ប្រទេសជាតិ។ យើងចូលរួមសហការជាមួយហ្នឹងសហគមន៍ទាំងឡាយណាដែលស្របច្បាប់ដែលចុះអឹមអូយូជាមួយក្រសួងបរិស្ថាន »។

សកម្មជនបរិស្ថានលោក ម៉ា ចិត្រា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថាបទល្មើព្រៃឈើនៅតែបន្តកើតមានឡើងបាន គឺដោយសារកម្សោយនៃការអនុវត្តច្បាប់ អំពើពុករលួយរវាងមន្រ្ដីឧទ្យានុរក្ស និងឈ្មួញរកស៊ីឈើជាដើម។  ​

លោកបន្តថា ការមិនឱ្យសហគមន៍ចូលរួមល្បាតឬការពារព្រៃឈើគឺជាការរំលោភសិទ្ធិក្នុងការចូលរួមកិច្ចការសង្គម មួយវិញទៀតបង្ហាញថារដ្ឋាភិបាលគ្មានឆន្ទៈក្នុងការចូលរួមការពារធនធានធម្មជាតិពិតប្រាកដ។

លោក ចិត្រា និយាយថា រដ្ឋមន្រ្ដីក្រសួងបរិស្ថានគួរតែមានពេលវេលាក្នុងការចុះទៅពិនិត្យដែនជម្រកសត្វព្រៃព្រះរការយ៉ាងតិចណាស់ឱ្យបានម្ដង ដើម្បីឈ្វេងយល់បញ្ហាព្រៃឈើនៅក្នុងតំបន់ការពារ។ លោកបន្ថែមថា  ​កាលណារដ្ឋមន្រ្ដីមិនមានប្រព័ន្ធគ្របគ្រងត្រឹមត្រូវទេ ជាឱកាសរបស់មន្រ្ដីថ្នាក់ក្រោមប្រព្រឹត្តិអំពើពុករលួយបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើបន្តទៀត ។

លោកលើកឡើងថា៖ « រដ្ឋមន្រ្ដីកុំច្រានចោលរបាយការណ៍ទាំងសងខាង ទទួលយករបាយការណ៍កូនចៅគាត់ផង ទទួលយករបាយការណ៍សហគមន៍ដែលបានរកឃើញផង។ ហើយចុះទៅស៊ើបអង្កេតជាក់ស្ដែងថាមានការកាប់បំផ្លាញមែនអត់អាហ្នឹងបានគាត់ថ្លឹងថ្លែងបាន។ បើសិនជាគាត់មានចេតនាការពារព្រៃឈើខ្ញុំគិតថាគាត់ធ្វើបានចំពោះកិច្ចការនេះ » ។

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបង្កើតដែនជម្រកសត្វព្រៃឆែប-ព្រះរការ ដែលមានមានផ្ទៃដីសរុបចំនួន ៣៤៧ ៥៦៨(បីសែនបួនម៉ីនប្រាំពីរពាន់ប្រាំរយហុកសិបប្រាំបី)ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្ដចំនួន២ រួមមានខេត្ដព្រះវិហារ និងខេត្ដស្ទឹងត្រែង។

អនុក្រឹត្យនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីធានាឱ្យមានការថែទាំជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡេស៊ី។ បន្ថែមពីនេះ រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ រួមទាំងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ជាមួយគ្នានេះ ក៏មានគោលដៅធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិទានភាព និងនិរន្តរភាព ព្រមទាំងលើកកម្ពស់ការចូលរួមរបស់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈជម្រុះ រួមទាំងធនធានធម្មជាតិក្នុងតំបន់៕   

……………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

កម្មកររោងចក្រមួយនៅប៉ោយប៉ែតផ្ទុះការតវ៉ាក្រោយថៅកែបើកប្រាក់ឈ្នួលយឺតយ៉ាវ

អត្ថបទបន្ទាប់

សកម្មជន​ព្រៃ​ឈើ​ប្រកាស​រក​យុត្តិធម៌​ឱ្យ​អ្នក​កាសែត​ម្នាក់​ដែល​ជាប់​ពន្ធនាគារ​ក្រោយ​រាយការណ៍​បទល្មើស​ព្រៃឈើ​តំបន់​ព្រៃឡង់

អត្ថបទបន្ទាប់
អតីតអ្នកសារព័ត៌មានអនឡាញធីអិនអឹម(TNM) និងបច្ចុប្បន្នធ្វើជាភ្នាក់ងារសារព័ត៌មានហង្សប៉ុស្តិ៍ លោក សឿ សុជា។ (តេឡេក្រាមរបស់លោក សឿ សុជា)

សកម្មជន​ព្រៃ​ឈើ​ប្រកាស​រក​យុត្តិធម៌​ឱ្យ​អ្នក​កាសែត​ម្នាក់​ដែល​ជាប់​ពន្ធនាគារ​ក្រោយ​រាយការណ៍​បទល្មើស​ព្រៃឈើ​តំបន់​ព្រៃឡង់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង