CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

បទល្មើស​ព្រៃ​ឈើ​តំបន់​ខ្លះ​បន្ត​កើត​មាន​ ស្រប​ពេល​របាយការណ៍​ថ្មី​មួយ​បង្ហាញ​ថា​គម្រប​ព្រៃ​ឈើ​ថយ​ចុះ​​ក្រោម​៤០%​

Admin ដោយ Admin
September 4, 2024
ក្នុង បរិស្ថាន, ព័ត៌មាន
0
គល់ និងចម្រៀកឈើដែលជនល្មើសកាប់នៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលថតកាលពីថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៤។ (ពលរដ្ឋអ្នកសារព័ត៌មាន)

គល់ និងចម្រៀកឈើដែលជនល្មើសកាប់នៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលថតកាលពីថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៤។ (ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
155
ចំនួនមើល

សកម្មជនការពារព្រៃឈើបានបង្ហាញក្ដីបារម្ភថា សកម្មភាពកាប់ទន្រ្ទានព្រៃឈើនៅតំបន់ធំៗនៅតែបន្តកើតឡើងឥតឈប់ឈរ ដែលធ្វើឱ្យគម្របព្រៃឈើប្រឈមការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ ខណៈរបាយការណ៍ថ្មីរកឃើញថា គម្របព្រៃឈើបានថយចុះពីជាង៤៣ភាគរយ មកនៅក្រោម៤០ភាគរយវិញ។

បើតាមសកម្មជនព្រៃឈើម្នាក់គឺ លោក ហេង ស្រស់ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២ ខែសីហានេះថា តំបន់លោកចុះកំពុងតែរងការកាប់បំផ្លាញរាល់ថ្ងៃ ដោយភាគច្រើនគឺក្រុមអ្នកមានអំណាចស្និតនឹងមេដឹកនាំ។ លោក ស្រស់ ​អះអាងថា តំបន់ដែលលោកចុះ ដូចជាខេត្ដកោះកុង ​ខេត្ដពោធិ៍សាត់ តំបន់ព្រៃឡង់ ហើយក្រុមហ៊ុនរកស៊ីឈើទាំងនោះ ​បានដឹកជញ្ជូនឈើទៅលក់នៅក្រៅប្រទេស។

លោកបន្ដថា​ ការរកឃើញថ្មីរបស់អង្គការទិន្នន័យកម្ពុជាហៅថា អូឌីស៊ី(ODC)នេះគឺត្រឹមត្រូវ ព្រោះវាឆ្លើយតបនឹងអ្វីដែលកំពុងតែកើតមាន ខណៈការទប់ស្កាត់ពីអាជ្ញាធរគ្មានប្រសិទ្ធភាពឡើយ ទោះមានការប្ដេជ្ញាក៏ដោយ។ លោកព្រួយបារម្ភថា បើសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតែបន្ដ ព្រៃឈើនឹងជួបហានីភ័យខ្លាំង ឬប្រឈមការវិនាសតែម្តង។

លោក ស្រស់ អះអាងថា៖«ព្រៃឈើក្នុងប្រទេសយើងមិនមានភាពល្អប្រសើរមកវិញទេ មានតែហិនហោចទៅៗដែលវាជាក្ដីបារម្ភមួយដែលមិនអាចទប់ស្កាត់បានទោះក្រសួងធ្លាប់អះអាងក៏ដោយ។ យើងមានភស្ថុតាងគ្រប់គ្រាន់សម្រាប់បង្ហាញថាបន្ដបាត់បង់ មូលហេតុដោយសាររដ្ឋាភិបាលនៅបន្ដផ្ដល់តំបន់គ្របដណ្ដប់ដោយព្រៃឈើទៅឱ្យក្រុមហ៊ុនឯកជ។ យើងមិនសង្ឃឹមទេថា ការដាំដើមឈើឡើងវិញ វាបានមកវិញបាន១០០%ដូចការបាត់បង។ យើងបារម្ភណាស់»។

ការអះអាងប្រហាក់ប្រហែលគ្នានេះបណ្តាញស្នូលការពារព្រៃឡង់ខេត្តកំពង់ធំ ដែលបានការពារជិត២០ឆ្នាំលោក ហឿន សុភាព បានឱ្យដឹងថា ការបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់គ្មានការថយចុះនោះទេ ​ទោះក្រសួងធ្លាប់អះអាងពីការទប់ស្កាត់ក៏ដោយ។

លោក សុភាព អះអាងថា ក្នុងខែសីហា ឆ្នាំ២០២៤ លោករកឃើញ៤ករណីដោយក្នុង១ករណីឈើដែលគេកាប់មានចំនួន២០ម៉ែត្រគូប។ លោកបង្ហាញក្ដីបារម្ភជាខ្លាំងថា បើរូបភាពនេះនៅតែបន្ដដោយគ្មានវិធានទប់ស្កាត់នោះទេ ព្រៃឈើក្នុងតំបន់ការពារលោក នឹងប្រឈមការបាត់បង់។

លោកបន្ថែមថា ភាគច្រើននៃការបាត់បង់ដោយសារក្រុមហ៊ុនធំៗជួលពលរដ្ឋឱ្យចុះកាប់រាល់ថ្ងៃដើម្បីនាំចេញទៅក្រៅស្រុក។

លោកថា៖«សកម្មភាពពួកខ្ញុំតាមដានឃើញវានៅតែមាន ទាំងការកាប់រានដីព្រៃ ទាំងការកាប់ជ្រៀក

ឈើធំៗក្នុងតំបន់ព្រៃឡង់ឬតំបន់ផ្សេងៗទៀតវាអត់ឈប់ទេវានៅតែមាន។ ភាគច្រើនឈ្មួញកណ្ដាលគេបានគប់គិតជាមួយប្រជាជនរួមចំណែក្នុងការកាប់។ ខ្ញុំព្រួយបារម្ភណាស់ពេលព្រៃឈើបន្ដបាត់បង់វាប៉ះពាល់ដល់ការរស់នៅប្រជាជនខ្លាំង។ អាហ្នឹងខ្ញុំព្រួយបារម្ភខ្លាំង ហើយវានឹងហិនហោចបើរដ្ឋាភិបាលគ្មានឆន្ទ់ទប់ស្កាត់ពិតប្រាកដ។ ខ្ញុំគិតថាការរកឃើញនេះវាអាចឆ្លើយតប ព្រោះស្ថានភាពតាមព្រៃមួយចំនួនគឺកាប់បំផ្លាញ និងដឹកជញ្ជូនហូរហែរតាមទូក តាមផ្លូវរបស់គេច្រើន ដូច្នេះការរកឃើញនេះខ្ញុំគិតថាត្រឹមត្រូវ»។

យោងតាមរបាយការណ៍មួយអង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា (Open Development Cambodia)  បានចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បង្ហាញថា គម្របព្រៃឈើកម្ពុជាបានថយចុះចន្លោះពី៤៣,២១% ​ មកត្រឹម៣៩,៧៥%។ របាយការណ៍ដដែលថា ការថយចុះគួរឱ្យគត់សម្គាល់នេះកើតឡើងចន្លោះឆ្នាំ២០១៥ដល់ឆ្នាំ២០២៣។ ប្រភពដដែលអះអាងថា ការថយចុះគម្របព្រៃឈើដែលគួរឱ្យកត់ស្គាល់ គឺកើតមានឡើងនៅតំបន់ភាគខាងកើត និងភាគពាយ័ព្យ ដោយសារតំបន់នេះមានព្រៃឈើច្រើនបំផុតក្នុងចំណោមតំបន់ធំៗទាំង៤ ដោយតំបន់២ទៀត គឺតំបន់តំបន់ជួរភ្នំក្រវាញ តំបន់ទំនាបទន្លេមេគង្គ ។

ជុំវិញករណីនេះអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមថា ការរកឃើញនេះវាប្រហាក់ប្រហែលនឹងរបាយការណ៍ក្រសួងដែរ ប៉ុន្ដែវាមិនទាំងស្រុងលើការកាប់ទន្រ្ទាននោះទេ។ យ៉ាងណាលោកពន្យល់ថា​ សម្រាប់ក្រសួងបានចេញនៅយន្ដការការពារលើគម្របព្រៃឈើថា នឹងការពារឱ្យបាន៦០%នៅឆ្នាំ២០៥០ ខណៈយន្ដការដូចជា ចាប់ជនល្មើសដោយគ្មានការលើកលែង និងសហការនឹងមន្រ្ដីមូលដ្ឋានដើម្បីទប់ស្កាត់។

អ្នកនាំពា្យរូបនេះថ្លែងថា៖«ការសិក្សា[របាយការណ៍]គាត់មិនបានផ្ទៀងផ្ទាត់ជាមួយអ្នកជំនាញ។ យើងខិតខំសម្រេចទស្សនៈវិស័យឱ្យបាន៦០%ក្នង២០៥០។ រាល់ថ្ងៃនេះយើងចាត់វិធានការតឹងរឹងចំពោះបទល្មើសព្រៃឈើ បទល្មើសកាប់រុករានព្រៃខុសច្បាប់ជាដើមដោយគ្មានការលើកលែងនោះទេ»។

នាយកប្រតិបត្ដិសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ថ្លែងថា ជាការកត់សម្គាល់នៅតែមើលឃើញពីការថយចុះនៃគម្របព្រៃឈើកម្ពុជាជាបន្ដបន្ទាប់ដែលបង្កការរំខាន និងការព្រួយបារម្ភលើការអភិរក្ស និងការការពារធនធានធម្មជាតិនៅកម្ពុជា។ ​ លោកបន្ដថា ប្រសិនបើព្រៃឈើនៅតែរងការបាត់បង់ បែបនេះគឺវាបង្ហាញពីកម្សោយនៃកង្វះការយកចិត្ដទុកដាក់ពីសំណាក់រដ្ឋាភិបាល។

លោក ហេង គឹមហុង ថ្លែងថា៖«ក្រសួងត្រូវតែពង្រឹងយន្ដការឱ្យបានតឹងរឹងបន្ថែមទៀត ជាពិសេសចាប់ជនពាក់ព័ន្ធ ជនកាប់បំផ្លាញព្រៃឈើផ្សេងៗហាក់មិនដូចជានៅតែបង្កការរំខានទៅដល់សកម្មភាពការារ និងអភិរក្ស។ យើងពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះកណីនេះ»។

កាលពី២០១៦អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជាធ្លាប់បានចេញរបាយការណ៍ដោយបង្ហាញថា  គម្រប​ព្រៃឈើ​ នៃ​ប្រទេស​កម្ពុជា​ បាន​ថយ​ចុះ​យ៉ាង​គំហុក​នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ នៅ​ឆ្នាំ​១៩៧៣​ ប្រទេស​កម្ពុជា​ មាន​ផ្ទៃដី​ព្រៃ​សរុប​ចំនួន​ ១៣.១​លាន​ហិ​កតា​ ប៉ុន្តែ​ គិត​ត្រឹម​ឆ្នាំ​២០១៤​ គម្រប​ព្រៃរបស់​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៨.៧​ លាន​ហិ​កតា​។

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ អតីតរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាប្រចាំឆ្នាំ២០១៨។  របាយការណ៍នេះបានបង្ហាញថា កម្ពុជាមានផ្ទៃដីព្រៃឈើសរុប ៨ ៥១០ ៨០៧ហិកតា ឬស្មើនឹង ៤៦,៨៦ភាគរយ បើធៀបនឹងផ្ទៃដីកម្ពុជាសរុប ។

ប្រភពដដែលអះអាងថា អត្រាធនធានគម្របដីព្រៃឈើប្រចាំឆ្នាំ២០១៨ គឺបានធ្លាក់ចុះប្រមាណ២៦ភាគរយ បើធៀបនៅក្នុងឆ្នាំ១៩៦៥ ដោយកម្ពុជាមានព្រៃឈើលាតសន្ធឹងលើផ្ទៃដី ៧៣ភាគរយ៕

……………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង​ សុខមាន

អត្ថបទមុន

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្អូញត្អែរ​ពី​បញ្ហា​ស្រូវ​ងាប់​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​

អត្ថបទបន្ទាប់

ដី​ព្រៃ​ទំហំ​១០០​ហិកតា​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ត្រូវ​បាន​គេ​ធ្វើ​របង​ព័ទ្ធ​យក​​ជា​​កម្មសិទ្ធិ​

អត្ថបទបន្ទាប់
របងលួសហ៊ុំព័ទ្ធយកដីធ្វើជាកម្មសិទ្ធិឯកជន ស្ថិតនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ថតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។(រូបភាពផ្ដល់ឱ្យ)

ដី​ព្រៃ​ទំហំ​១០០​ហិកតា​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ត្រូវ​បាន​គេ​ធ្វើ​របង​ព័ទ្ធ​យក​​ជា​​កម្មសិទ្ធិ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង